http://www.youtube.com/watch?v=bVOePaRvBsI
ដោយ វណ្ណ វិចារ 2012-12-30 RFA
ការកាត់ទោសសកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ គឺអ្នកស្រី យ៉ោម
បុប្ផា
ត្រូវបានសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការសវនាការព្រមានរដ្ឋាភិបាល
ឲ្យគិតគូរពីអស្ថិរភាពសង្គម ព្រោះតែតុលាការអយុត្តិធម៌។
ស្របពេលនេះដែរ អ្នកច្បាប់ជំរុញឲ្យមានការបណ្ដុះបណ្ដាលបន្ថែមពីក្រមសីលធម៌ដល់ ចៅក្រម ព្រះរាជអាជ្ញា ដើម្បីឲ្យចេះធ្វើការសម្រេចសេចក្ដីប្រកបដោយយុត្តិធម៌។
សង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជា មួយចំនួនសំដែងការមិនពេញចិត្តជាខ្លាំង បន្ទាប់ពីដឹងដំណឹងថា សាលក្រមស្ថាពរតុលាការរាជធានីភ្នំពេញ សម្រេចដាក់ទោសសកម្មជនបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងស្វាមី ឲ្យជាប់គុកម្នាក់ៗ ៣ឆ្នាំ និងពិន័យជាប្រាក់សរុបចំនួន ៦០លានរៀលទៅឲ្យភាគីដើមបណ្ដឹង។ ការសម្រេចសេចក្ដីនេះ ត្រូវបានមជ្ឈដ្ឋានអ្នកស្នេហាសិទ្ធិមនុស្ស ហៅថាជាការសម្រេចសេចក្ដីដ៏ប្រថុយប្រថាន និងមានករណីគួរឲ្យសង្ស័យជាច្រើន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី២៨ ធ្នូ មានប្រសាសន៍ថា តាមរយៈសវនាការ គេសង្កេតឃើញថា មានចំណុចអវិជ្ជមាន ៣ សំខាន់ៗ ដែលចៅក្រមហាក់មិនបានធ្វើការពិចារណា ដូចជាជនរងគ្រោះ យាយពីពេលវេលាកើតហេតុ ការចង្អុលបង្ហាញពីតួនាទីអ្នកស្រី យ៉ោម បុប្ផា ក្នុងការប្រព្រឹត្តបទល្មើស និងការសម្រេចពិន័យជាប្រាក់ធ្ងន់ធ្ងរទៅលើជនត្រូវចោទ។
លោកបន្តថា ចំណុចដែលសង្ស័យមួយទៀតនោះ គឺស្ត្រីជាប់ទោសមានតួនាទីសំខាន់ និងចេញមុខខ្លាំងជាងគេក្នុងការតវ៉ាឲ្យដោះលែងស្ត្រីបឹងកក់ទាំង ១៣នាក់ ដែលត្រូវតុលាការចាប់ដាក់គុកនៅពេលកន្លងទៅ។
លោក អ៊ូ វីរៈ បញ្ជាក់ថា ការសម្រេចសេចក្ដីមានភាពអយុត្តិធម៌ នឹងក្លាយជាកត្តាចម្បងបំផុតដែលនាំឲ្យមានវិបត្តិសង្គមទៅថ្ងៃ មុខ៖ «ក្នុងសវនាការ ខ្ញុំមើលទៅហាក់ដូចជាកណ្ដាល... កណ្ដាលវាលមែនទែន។ ខ្ញុំចេះតែរំលឹកៗថា ប្រព័ន្ធតុលាការត្រូវទាក់ទាញការទុកចិត្តពីប្រជាពលរដ្ឋ បើសិនជាអត់ទេ នឹងនាំសង្គមមួយប្រេះឆា។ ខ្ញុំរំលឹកហ្នឹង មិនចង់ឲ្យសង្គមប្រេះឆា សង្គមមួយមានជម្លោះគេមានតុលាការមួយដោះស្រាយ ដើម្បីកុំឲ្យជម្លោះមួយក្លាយទៅជាហិង្សា សង្គមដែលតុលាការមិនគួរជាទីទុកចិត្តនឹងនាំឲ្យមានជម្លោះកើតឡើង អស្ថិរភាពក៏កើតឡើងដែរ»។
លោក អ៊ូ វីរៈ បន្តថា លោកស្នើឲ្យពលរដ្ឋជួយត្រិះរិះពិចារណាមើលករណីតូចមួយដែលជនរង គ្រោះនិយាយថា ខ្លួនគាត់ត្រូវគេវាយសន្លប់ តែបែរជាប្រាប់តុលាការថា អ្នកស្រី យ៉ោម បុប្ផា ជាអ្នកចង្អុលបញ្ជាឲ្យអ្នកផ្សេងវាយទៅលើក្រុមខ្លួនទៅវិញ។
លោក អ៊ូ វីរៈ ដាក់សំណួរសួរទៅវិញថា តើអ្នកសន្លប់ពិតជាបានដឹងច្បាស់នូវហេតុការណ៍ដែលកើតមានជុំវិញខ្លួន ឬយ៉ាងណា?
ទន្ទឹមនឹងនេះ ជនជាប់ចោទម្នាក់ទៀតដែលតុលាការសម្រេចឲ្យនៅក្រៅឃុំ ហើយត្រូវជាប្តីរបស់អ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន បញ្ជាក់ថា លោកមិនបានជួបប្អូនថ្លៃដែលមានទំនាស់ជាមួយជនរងគ្រោះចំនួនជាង ៣ឆ្នាំមកហើយ ហើយលោកនិងប្រពន្ធ ក៏មិនបានបញ្ជាឲ្យប្អូនថ្លៃទៅវាយដើមបណ្ដឹងដែរ។
លោក លួស សាខន បន្តថា ជនរងគ្រោះក៏មិនបានប្រាប់តុលាការថា ខ្លួនត្រូវក្រុមគ្រួសារ យ៉ោម បុប្ផា វាយឡើយ ប៉ុន្តែតុលាការបែរជាសម្រេចផ្ដន្ទាទោសយ៉ាងអយុត្តិធម៌ទៅវិញ៖ «ជន រងគ្រោះដែលបានឡើងសវនាការបានបញ្ជាក់ថា ក្នុងយប់នោះ គឺមានតែគេ និងពួកម៉ាកគេទេដែលអង្គុយនៅក្នុងតៀមស្រាហ្នឹង គ្មានអ្នកណាអង្គុយនៅទីនោះហ្នឹង ហើយខ្ញុំនិងគ្រួសារខ្ញុំ ក៏មិនបានមាននៅក្នុងកន្លែងកើតហេតុហ្នឹងទេ គេបានបញ្ជាក់អ៊ីចឹងនៅក្នុងតុលាការ»។
ចំណែកឯពលរដ្ឋម្នាក់ឈ្មោះលោក វីរៈ រស់នៅរាជធានីភ្នំពេញ បានទូរស័ព្ទចូលក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី បានបង្ហាញទស្សនៈថា តាមស្ដាប់អង្គហេតុ និងដំណើររឿង លោកយល់ថា អ្នកស្រី យ៉ោម បុប្ផា មិនគួរណាត្រូវតុលាការផ្ដន្ទាទោសនោះទេ។
លោកបន្តថា ប្រជាពលរដ្ឋក្រីក្រនឹងត្រូវជាប់គុកជាបន្តទៀតដោយសារតុលាការមិនយុត្តិធម៌៖ «ដរាបណាមិនមានការកែទម្រង់ប្រព័ន្ធតុលាការហ្នឹងទេ ពលរដ្ឋក្រីក្រចាំតែជាប់គុកទៅ ហើយរដ្ឋាភិបាលហ្នឹងចាំតែពង្រីកគុកអ៊ីចឹងទៅ។ អ៊ីចឹងគិតឲ្យមែនទែន ព្រោះជិតបោះឆ្នោតហើយនៅតែមានបញ្ហាសម្រាប់អ្នកក្រ»។
ចំណែកឯក្នុងទំព័របញ្ចេញទស្សនៈរបស់វិទ្យុអាស៊ីសេរីវិញ អ្នកអានម្នាក់មកពីខេត្តសៀមរាប ឈ្មោះ ភ្នំបូក បានដាក់ជាសំណួរថា តើអង្គការសហប្រជាជាតិប្រចាំនៅស្រុកខ្មែរអាចជួយលោក សុក សំអឿន លោក ប៊ន សំណាង លោក សម រង្ស៉ី លោក ម៉ម សូណង់ដូ អ្នកស្រី យ៉ោម បុប្ផា និងអ្នកទោសនយោបាយផ្សេងៗទៀត អោយមានសេរីភាពបានទេ? ព្រោះគ្មានអ្នកណាជួយពួកគាត់បានទេ។ អំពើអយុត្តិធម៌នៅស្រុកខ្មែរមិនអាចដោះស្រាយបានទេ មានតែអន្តរជាតិទេ សូមជួយផងៗ!។
ទោះយ៉ាងណាក្តី លោក វ៉ាត ថៃសេង និងលោក ង៉ែត ចិត្ត ដែលអះអាងថា ជាជនរងគ្រោះដោយអំពើហិង្សានេះ និយាយថា ក្រុមគ្រួសាររបស់អ្នកស្រី យ៉ោម បុប្ផា មានចេតនាចង់សម្លាប់ពួកគាត់ ដោយប្រើពូថៅ និងទួរណឺវីស ក្រោមបទចោទថា ពួកគេបានលួចកញ្ចប់រថយន្តរបស់អ្នកស្រី យ៉ោម បុប្ផា។
ប្រធានសមាគមរួមគ្នាសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលគាំទ្រការផ្ដន្ទាទោសទៅលើអ្នកស្រី យ៉ោម បុប្ផា គឺលោក ឯ សុភាស់ ថ្លែងថា ការសម្រេចសេចក្ដីរបស់តុលាការពិតជាយុត្តិធម៌សម្រាប់ក្រុមលោក ។
លោកបន្តថា លោកស្នើឲ្យតុលាការតាមចាប់ខ្លួនប្អូនជនជាប់ចោទពីរនាក់ផ្សេងទៀត ដែលនៅក្រៅឃុំយកមកដាក់ទោសឲ្យបាន៖ «យ៉ាង ម៉េចក៏ដោយ បើភាគីគេចង់ឧទ្ធរណ៍ ជាសិទ្ធិសេរីភាពរបស់តុលាការ ប៉ុន្តែក្នុងពេលនេះជាលទ្ធផលយុត្តិធម៌ អ្វីដែលខ្ញុំចង់បង្ហាញនៅពេលនេះ ចង់ប្រាប់ថា ពួកយើងខ្ញុំក៏មានសិទ្ធិដូចគេឯងដែរ»។
បើទោះជាមានការគាំទ្រពីសំណាក់សមាគមរួមគ្នាសម្រាប់អភិវឌ្ឍន៍ វិស័យទេសចរណ៍ក្តី ក៏សង្គមស៊ីវិលដែលសកម្មក្នុងការការពារសិទ្ធិមនុស្ស នៅតែទាមទារឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ដដែល ព្រោះថា ក្នុងអង្គសវនាការពិតជាមិនបានបង្ហាញភស្តុតាងណាមួយច្បាស់លាស់ ដើម្បីដាក់បន្ទុកជនសង្ស័យនោះទេ។
នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការសម្រេចផ្ដន្ទាទោសជនជាប់ចោទណាមួយ តុលាការត្រូវតែរកឃើញនូវគ្រប់ចំណុចទាំងឡាយដែលជាប់ពាក់ព័ន្ធនឹង រឿងក្ដី។
លោកបន្តថា បើសិនជាមានចំណុចសង្ស័យណាមួយ តុលាការមិនអាចដាក់ទោសជនជាប់ចោទបានទេ ព្រោះច្បាប់កម្ពុជា ចែងថា វិមតិសង្ស័យត្រូវបានទៅលើជនសង្ស័យ ប៉ុន្តែពេលខ្លះតុលាការកម្ពុជា បែរជាយកវិមតិសង្ស័យទៅដាក់ទោសជនសង្ស័យទៅវិញ ដែលមិនត្រឹមត្រូវតាមស្មារតីច្បាប់នោះឡើយ។
លោក សុក សំអឿន៖ «វិមតិសង្ស័យត្រូវបានទៅលើជនជាប់ចោទ និងត្រូវបានទៅលើជនសង្ស័យ អ៊ីចឹងយើងអត់យល់ទេ ហេតុដូចនេះទាមទារឲ្យមានការអប់រំចៅក្រម ដូចយើងសម័យ ប៉ុល ពត ហ្នឹង ជាប់អីតិចវៃចោលហើយ»។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅតែសង្ស័យថា ការសម្រេចសេចក្ដីទៅលើស្ត្រីបឹងកក់ ជាករណីរៀបចំទុកជាមុន និងសំដៅដាក់ទោសទណ្ឌអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លី។ លោកបន្តថា ប្រព័ន្ធគ្រប់គ្រងតុលាការសព្វថ្ងៃ ពិតជានាំមកនូវភាពអយុត្តិធម៌ដែលគួរឲ្យព្រួយបារម្ភ។
ទាក់ទិននឹងការសម្រេចសេចក្ដីលើករណីស្ត្រីបឹងកក់នេះ អង្គការ និងសមាគមចំនួន ១៧ បានចេញសេចក្ដីថ្លែងការណ៍រួមមួយភ្លាមៗ ជំរុញឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនដីធ្លី និងគួរតែដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
សេចក្ដីថ្លែងការណ៍បានកត់សម្គាល់នូវចំណុចគួរឲ្យសង្ស័យ ពិសេសគឺភស្តុតាង និងសាក្សីដែលមិនមានមូលដ្ឋានច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
Keep teasing, Dumb Yuon Dog Eaters. Your Satan Ho Chi Minh will not exist as your ill-intentions to dream of Cambodia land and sea. We just drop many notes or flyers saying there are many Vietnamese dog eaters in the U.S., especially, New Orlean, San Jose, CA, San Francisco, Los Angles, Las Vegas, etc. Also flyers are saying Vietnamese used Khmer Rouges as the scapegoats because the Vietnamese secret agents hiding in Khmer Rouges uniforms during the Killing Fields, killing millions of innocent and higher educated Khmer people and Khmer intellectuals. At the present, there is a slow and secret Killing Fields under the Vietnamese/Yuon CPP (Cambodian People Party) that is a Communist Vietnamese/Hanoi tool because current intelligent Khmer people with higher educations have currently killed by the secret Vietnamese agents provided by Vietnamese-Hanoi hiding in Khmer Military uniforms, Khmer police Uniforms, Khmer people cloths (you can see the Vietnamese CPP officials like Sok An, Sok Kong, Hor Nam Hong, Yeay Phu, Var Kim Hong, etc. Both Yuon/Vietnamese CPP, illegal Vietnamese migrants, Vientamese-Hanoi folks have been controlling Hun Sen and Cambodian operations until today like a second Killing Fields that is happening now.
We will drop and advertise the situation in the major cities in the U.S., Canada, UK, France, Germany or cities around the world to let them know the Vietnamese/Yuon folks are causing troubles and creating a lot of troubles among Cambodian/Khmer people inside and outside of Cambodia. Yeas, both Communist Vietnamese leaders and Communist Vietnamese/Yuon people (thieves and illegal businesses owners who have been doing dirty businesses around the world.)
We will tell Chinese leaders that there are many secret Vietnamese/Yuon business folks who pretend to be Cambodian/Khmer speaking, writing and reading Khmer languages. Chinese leaders and business did not know about hidden Vietnamese/Yuon faces in Cambodia doing business trades with China and controlling Vietnamese puppet Hun Sen. We also will tell all American and European people about the evil Vietnamese dog eaters are hiding among Cambodian society and created dirty and secret plans in the modern second Killing Fields until today after the first Killing Fields under the secret Vietnamese dirty plans that American, China and European people do not know.
We put the flyers everywhere at Vietnamese stores and restaurants in the U.S. cities about the Yuon/Vietnamese Rouges who used Khmer Rouges as the scapegoats because they Controlled or toppled Pot Pot during the Killing Fields from 1975 to 1979. Now, Vietnamese secret masters in Hanoi and in Cambodia are currently controlling Hun Sen and his CPP government as their puppets to slowly kill only higher educated Cambodian people as you have seen today, Cambodian/Khmer journalists, doctors, teachers, reporters, writers, environmentalists, activists, students, land owners, farmers, and beyond just like Killing Fields in 21st century. Vietnamese killers/masters in Hanoi and in Phnom Penh have been forcing and borrowing the hands of the uneducated Khmer in CPP regime to kill Cambodian/Khmer intellectuals and higher educators who are against their illegal Vietnamese/Hanoi operations in Cambodia to please and make wealth for Hun Sen, Hanoi masters and corrupted Yuon CPP government.
The world needs to know the facts about Vietnamese leaders and people who are behind all the problems in Cambodia.
អស្ថេរភាពក្នុងសង្គម ? ហុ៊ន សែន រៀបចំរួចហើយ មានទាំងរថក្រោះ យន្តហោះកន្ទុំរុយ ខែលឆក់ ជាដើម ។ ខ្មែរក្នុងស្រុកបាក់ មិន
ហ៊ានងើប ខ្មែរក្រៅស្រុកបានត្រឹមជំទាលជេរ ហុ៊ន សែន ។ បោះឆ្នោតឆ្នាំ២០១៣នេះ ហុ៊ន សែនដឹងលទ្ធផលមុនថាឈ្នះ បក្សប្រឆាំង
ចូលរួមរឹតតែជួយធ្វើរបបហុ៊ន សែនស្របច្បាប់ទៅទៀត បើសំណាងល្អ ហុ៊ន សែនបោះចោលកៅអីបួន ដប់ឲរើស គ្រាន់មានមោទនភាព ។ រំពឹងមហាអំណាច ? ចិននៅឈរពាំងធ្វើបងធំរបស់ហុ៊ន សែន បើនិយាយពីអាមេរិកវិញនិយាយផ្សឹង ធ្វើផ្សង មកជំនុំជាមួយហុ៊ន
សែន ទៅវិញអួតប្រាប់ខ្មែរនៅបរទេសថាបានជោគជ័យ តាមពិតគ្មានសុំអីពីហុ៊ន សែនបានបន្តិច ម៉ម សុណន់ដូ នៅតែជាប់គុក
សិទ្ធខ្មែេត្រូវបានតុលាការហុ៊ន សែនរំលោភលើសដើម អាមេរិកធ្វើមិនដឹង ថែមទាំងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្ត១៥០នាក់មកយកចិត្តស្តេច
ហុ៊ន ទៀតផង ។ ទូតអាមេរិកនៅស្រុកខ្មែរ ខំលើកមុខលើកមាត់ ប្រឹងផ្សព្វផ្សាយដូចជាទះគូថឲក្រុមតវាសិទ្ធមនុស្សអញ្ចឹង ថាឈ្មួញអា
មេរិកមិនមករកសុីនៅស្រុកខ្មែរទេ ព្រោះហុ៊ន សែនមិនគោរពសិទ្ធមនុស្ស និងពុករលួយ ។ តាមពិតជាក់ស្តែង ឈ្មួញអាមេរិក នៅតែ
កុម្មង់ទិញផលិទ្ធផលពីខ្មែរច្រើនជាងមុន តាមរយះឈ្មួញចិន ។ ងាកទៅខាងសហភាពអឺរុបវិញ នៅតែទិញស្កររបស់លី យ៉ុងផាត់ដដែល
គឺមួយណាក៏បានតែជំទាល អត់បានការដូចតែគ្នា ។ អាពតសម្លាប់ខ្មែរអស់ពីរបីលាន គ្មានអ្នកណាហ៊ានងើប ? មានពួកអាពតខ្លះ ក៏មិន
មានសេចក្តីក្លាហានទទួលខុសត្រូវ នូវទង្វើរបស់ខ្លួន បែរជាទៅបន្ទោសយួនទៅវិញ ? និយាយតាមការជាក់ស្តែង ឲមានយុត្តិធម៌ សួរថា
នៅអំឡុងពាក់កណ្តាលឆ្នាំ១៩៧៨ អង្គការលើរបស់អាពត បានចេញសារាចរ១ ឈប់ឲសម្លាប់ ហើយអង្គការឈប់បែងចែកថាជាប្រជាជន
១៧មេសា ឬអ្នកមូលដ្ដានទៀតហើយ បងប្អូនខ្មែររាប់មុឺននាក់ដែលគេដឹកទៅមាត់រណ្តៅហើយ ក៏ត្រូវបានរួចខ្លួនវិញ ។ បើភ្នាក់ងារបង្កប់យួនជាអ្នកសម្លាប់ខ្មែរ ពេលនោះហេតុអីក៏អាពតវាបញ្ជារឲឈប់សម្លាប់ទៅវិញ ? ជួនកាលសត្រូវរបស់សត្រូវ វាក៏មិនមែន ជាមិត្តដែរ Get that Human flesh Eater ?
12:38 AM,
Yuon/Vietnamese folks and masters used to eat people before since they were landless and too crowd. LOL
Post a Comment