អ្នកស្រីឲ្យដឹងថា គោលបំណងដឹកនាំកម្មករធ្វើកូដកម្មនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ស្នើឲ្យរដ្ឋាភិបាល និងក្រសួងការងារ ដំឡើងប្រាក់ឈ្នួលកម្មករពី ៦១ដុល្លារក្នុង១ខែ ដល់ ១៥០ដុល្លារក្នុង១ខែ៖ «យើងក្រឡេកទៅមើល ប្រាក់របស់កម្មករកម្មការិនីយើងសព្វថ្ងៃនេះ គឺអាចឲ្យគាត់រស់នៅមានជីវភាពថ្លៃថ្នូរ នៅក្នុងសង្គមបានទេ។ ដូច្នេះស្នើឲ្យរដ្ឋាភិបាល និងក្រសួងការងារពិចារណាដំឡើងប្រាក់ឈ្នួលជូនកម្មករកម្មការិនីនៅ ចុងឆ្នាំ២០១២ នេះ»។
http://www.youtube.com/watch?v=WcNjf7mB7Ng&feature=youtu.be
ដោយ ដែន អយុធ្យា 2012-12-26 RFA
សាលារាជធានីភ្នំពេញ
បដិសេធមិនឲ្យមេដឹកនាំសហជីពមិនឲ្យប្រមូលផ្តុំគ្នានៅសួនច្បារ
មុខតុលាការកំពូលទេ នៅថ្ងៃទី៣០ ខែធ្នូ។ ប៉ុន្តែមេដឹកនាំសហជីព បានអះអាងថា
ពួកគេនឹងរក្សាជំហរដឹកនាំក្រុមកម្មករធ្វើកូដកម្មអហិង្សា
ដើម្បីទាមទារឲ្យរដ្ឋាភិបាល
និងក្រសួងការងារដំឡើងប្រាក់ឈ្នួលជូនកម្មករពី ៦១ដុល្លារដល់
១៥០ដុល្លារក្នុង១ខែ។ ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ
មានប្រសាសន៍នៅថ្ងៃទី២៦ ខែធ្នូ ថា
អ្នកស្រីខកចិត្តចំពោះបម្រាមរបស់សាលារាជធានីភ្នំពេញ
មិនអនុញ្ញាតឲ្យកម្មករប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល
ឬអតីតមន្ទីររដ្ឋសភា។
អ្នកស្រីឲ្យដឹងថា គោលបំណងដឹកនាំកម្មករធ្វើកូដកម្មនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ស្នើឲ្យរដ្ឋាភិបាល និងក្រសួងការងារ ដំឡើងប្រាក់ឈ្នួលកម្មករពី ៦១ដុល្លារក្នុង១ខែ ដល់ ១៥០ដុល្លារក្នុង១ខែ៖ «យើងក្រឡេកទៅមើល ប្រាក់របស់កម្មករកម្មការិនីយើងសព្វថ្ងៃនេះ គឺអាចឲ្យគាត់រស់នៅមានជីវភាពថ្លៃថ្នូរ នៅក្នុងសង្គមបានទេ។ ដូច្នេះស្នើឲ្យរដ្ឋាភិបាល និងក្រសួងការងារពិចារណាដំឡើងប្រាក់ឈ្នួលជូនកម្មករកម្មការិនីនៅ ចុងឆ្នាំ២០១២ នេះ»។
សម្ព័ន្ធសហជីពកម្ពុជា បានអះអាងថា ខ្លួននៅរក្សាជំហរដឹកនាំក្រុមកម្មករធ្វើកូដកម្ម ទៅតាមការគ្រោងទុក ទោះអាជ្ញាធរមិនអនុញ្ញាតក្តី។
បញ្ហានេះ លោក ថោង សុភ័ណ្ឌ តំណាងកម្មករបម្រើការនៅរោងចក្រហែនសាំមួយ (Hand Some1) មានទីតាំងក្នុងរាជធានីភ្នំពេញ មានអារម្មណ៍ខកចិត្តដែលអាជ្ញាធរមិនសហការជាមួយពួកគេ។ លោកថា សំណើដំឡើងប្រាក់ឈ្នួលជូនកម្មករ ជារឿងសមហេតុផល ស្របពេលតម្លៃទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់៖ «ជួយដំឡើងប្រាក់ ខែជូនកម្មករ បើមិនបាន ១៥០ដុល្លារ ក៏បានត្រឹម ១៤០ដុល្លារដែរក្នុង១ខែ ក៏អាចសមរម្យ និងអាចរស់នៅបាន។ ព្រោះអីសព្វថ្ងៃនេះប្រាក់ខែ ៦១ដុល្លារក្នុង១ខែ អត់គ្រប់គ្រាន់ទេ»។
ដូចគ្នាដែរ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានចាត់ទុកបម្រាមរបស់សាលារាជធានីភ្នំពេញ ថាជាការរឹតត្បៀតសេរីភាពសម្ដែងមតិ ការពារដោយរដ្ឋធម្មនុញ្ញ៖ «អាជ្ញាធរ ក្រុងភ្នំពេញ មានចិត្តចង្អៀតចង្អល់ និងជាការរឹតបន្តឹងដល់សិទ្ធិសេរីភាពរបស់បងប្អូនកម្មករកម្មការិនី ក្នុងការចូលរួមធ្វើបាតុកម្មអហិង្សានេះ»។
លោក រ៉ុង ឈុន ដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជផងនោះ បានអំពាវនាវឲ្យសហជីពនានាចូលរួមឲ្យបានច្រើន នៅថ្ងៃទី៣០ ខែធ្នូ ព្រោះជំហរសហជីពមិនផ្លាស់ប្ដូរទេ។
ទាក់ទិនបញ្ហានេះ លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ មានប្រសាសន៍ក្នុងកំណត់ហេតុប្រជុំថ្ងៃទី២៥ ខែធ្នូ ថា អាជ្ញាធរមិនអនុញ្ញាតឲ្យសហជីពកម្មករយកសួនច្បារមុខតុលាការកំពូល ជួបជុំគ្នាទេ។ ប៉ុន្តែអនុញ្ញាតឲ្យកម្មករប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ និងចាត់តំណាងចំនួន ២០នាក់ យកញត្តិដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ឬស្ថាប័នពាក់ព័ន្ធជំនួសវិញ។ ហើយថាការរៀបចំពិធីនេះ សហជីពត្រូវធានាសន្តិសុខខ្លួនឯង មិនត្រូវយកកម្មវិធីនេះបម្រើឲ្យឆន្ទៈនយោបាយរបស់គណបក្សណាមួយ ឬធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និងឥស្សរជនណាម្នាក់ទេ។
មន្ត្រីក្រសួងការងារ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញគម្រោងធ្វើកូដកម្មស្នើដំឡើង ប្រាក់ខែរបស់កម្មករ និងសហជីពនោះទេ។
កាលពីថ្ងៃទី១១ ខែធ្នូ សម្ព័ន្ធសហជីពកម្ពុជា បានដាក់លិខិតមួយច្បាប់ជូនលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ ស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករកម្មការិនី ឲ្យបានពី ៦១ដុល្លារ ដល់ ១៥០ដុល្លារក្នុង១ខែ ប៉ុន្តែសំណើនេះមិនមានការឆ្លើយតបទេ ទើបរៀបចំគម្រោងដឹកនាំធ្វើបាតុកម្មអហិង្សានេះឡើង។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បានឲ្យដឹងថា សព្វថ្ងៃនេះកម្រិតស្ថានភាពជីវភាពរស់នៅរបស់កម្មករកម្មការិនី ចំពោះប្រាក់ឈ្នួលអប្បបរមា ៦១ដុល្លារក្នុង១ខែ បានធ្វើឲ្យជីវភាពកម្មករកម្មការិនីមានគម្លាតឆ្ងាយពីតម្លៃទំនិញលើ ទីផ្សារបច្ចុប្បន្ន។ អ្នកស្រីឲ្យដឹងថា តម្លៃទំនិញលើទីផ្សារបច្ចុប្បន្ន បានកើនខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ នាំឲ្យកម្មករនិយោជិតខ្វះថវិកាសម្រាប់ចំណាយទៅលើថ្លៃទឹក ថ្លៃភ្លើង ថ្លៃរថយន្តឈ្នួល ថ្លៃឈ្នួលផ្ទះ ថ្លៃម្ហូបអាហារ និងការចំណាយផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment