ដោយ អ៊ុក សាវបូរី 2012-12-28 RFA
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធសិទ្ធមនុស្សនៅ
កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នា
ដោយរិះគន់សាលាឧទ្ធរណ៍ដែលតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ
ដែលបានដាក់ទោសឲ្យលោក ប៊ន សំណាង និងលោក សុក សំអឿន ជាប់គុកម្នាក់ៗ
២០ឆ្នាំ និងសងលុយ ៤០លានរៀល ទៅក្រុមគ្រួសារលោក ជា វិជ្ជា នោះ
ថាជារឿងមិនត្រឹមត្រូវ។
សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិល បញ្ជាក់ថា
តុលាការពុំមានភស្តុតាងណាមួយច្បាស់លាស់ ដើម្បីដាក់បន្ទុកលើលោក
ប៊ន សំណាង និងលោក សុក សំអឿន នោះទេ
ហើយការសម្រេចរបស់តុលាការស្ថិតក្នុងជំហរមិនឯករាជ
ឬស្ថិតនៅក្រោមគំនាបនយោបាយ
ក៏ប៉ុន្តែការចោទនេះត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលច្រានចោល។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងនៅថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២ បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់ទៅលើប្រព័ន្ធតុលាការកម្ពុជា ថាមិនទាន់រីកចម្រើនក្នុងរឿងកាត់ក្តី។
សេចក្តីថ្លែងការណ៍នោះ បានកត់សម្គាល់ថា សាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញ ក្នុងករណីឃាតកម្មលើលោក ជា វិជ្ជា ហើយក៏ជាសាលក្រមមាក់ងាយដល់វិញ្ញាណក្ខន្ធលោក ជា វិជ្ជា ដែរ។
លោកថ្លែងដូច្នេះ បន្ទាប់ពីសាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១២ បានផ្ដន្ទាទោសលោក សុក សំអឿន និងលោក ប៊ន សំណាង ជាប់គុក ២០ឆ្នាំ និងរួមគ្នាសងជំងឺចិត្តជូនលោក ជា មុន្នី ប្អូនប្រុសរបស់លោក ជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករចំនួន ៤០លានរៀល ក្រោមបទចោទថាបានបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដោយចេតនា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
លោក អ៊ូ វីរៈ បន្តថា ព្រះរាជអាជ្ញាគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោក សុក សំអឿន និងលោក ប៊ន សំណាង ទេ គ្រាន់តែអានសេចក្តីថ្លែងការណ៍របស់ប៉ូលិស អតីតស្នងការ ហេង ពៅ ប៉ុណ្ណោះ។ ប៉ុន្តែក្រុមលោក ហេង ពៅ ក្រោយមកមានទោសជាទណ្ឌិត បានសារភាពថា លោក សុក សំអឿន និងលោក ប៊ន សំណាង មិនមែនជាឃាតកពិតទេ គឺក្រុមប៉ូលិសទេជាអ្នកចាប់ពួកគេឲ្យមកទទួលទោសជំនួសអ្នកបាញ់ សម្លាប់លោក ជា វិជ្ជា ពិតប្រាកដ។
ទន្ទឹមពេលគ្នានេះដែរ ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុន្នី បានបដិសេធមិនទទួលស្គាល់សាលក្រមសាលាឧទ្ធរណ៍ ដែលសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសលោក សុក សំអឿន និងលោក ប៊ន សំណាង ឲ្យជាប់ពន្ធនាគារម្នាក់ៗ ២០ឆ្នាំ ក្រោមបទចោទថាបានបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ដោយចេតនា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នោះដែរ។
ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា ថ្លែងថា បានជារដ្ឋាភិបាលឲ្យតុលាការបន្តការងារកាត់ទោសលោក ប៊ន សំណាង និងលោក សុក សំអឿន នោះ ព្រោះចង់ឲ្យមហាជនដឹងថា ជំហររបស់តុលាការកម្ពុជា ឯករាជមិនស្ថិតនៅក្រោមគំនាបនយោបាយដូចសង្គមស៊ីវិល និងគណបក្សប្រឆាំងបានរិះគន់នោះទេ។
ក្រៅពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស កម្ពុជា ដែលមាន ២១អង្គការជាសមាជិក ក៏បានសម្ដែងនូវការខកចិត្តចំពោះសាលដីការបស់សាលាឧទ្ធរណ៍នេះដែរ និងអំពាវនាវឲ្យមានការដោះលែងលោក ប៊ន សំណាង និងលោក សុក សំអឿន ពីព្រោះអតីតស្នងការប៉ូលិស លោក ហេង ពៅ និងក្រុមការងារអតីតស្នងការនោះ សុទ្ធតែបានធ្វើជាសាក្សីថា អ្នកទាំងពីរមិនជាប់ពាក់ព័ន្ធដូចការចោទប្រកាន់ក្នុងករណីឃាតកម្ម លើលោក ជា វិជ្ជា នោះទេ។
លោក ប៊ន សំណាង និងលោក សុក សំអឿន ត្រូវអតីតស្នងការប៉ូលិសលោក ហេង ពៅ ចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៤។ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសអ្នកទាំងពីរដាក់គុក ២០ឆ្នាំ ចោទថាសម្លាប់លោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្រោយមកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ តុលាការកំពូលសម្រេចដោះលែងអ្នកទាំងពីរឲ្យនៅក្រៅឃុំ និងបញ្ជាឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតក្តីនោះឡើងវិញ។ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ សាលាឧទ្ធរណ៍បើកសវនាការឡើងវិញ ហើយសាលាឧទ្ធរណ៍ប្រកាសសាលក្រមតម្កល់សាលក្រមសាលាដំបូងរាជធានី ភ្នំពេញ និងចាប់អ្នកទាំងពីរចូលពន្ធនាគារវិញ បង្គាប់ឲ្យរួមគ្នាបង់លុយ ៤០លានរៀលទៅលោក ជា មុន្នី ប្អូនលោក ជា វិជ្ជា។
លោក ប៊ន សំណាង និងលោក សុក សំអឿន ធ្លាប់ជាប់ពន្ធនាគារម្ដងរួចហើយជិត ៥ឆ្នាំ មុនដោះលែងដោយតុលាការកំពូល ហើយទោសនោះនឹងបន្តទៀតរហូតគ្រប់ ២០ឆ្នាំ។ បញ្ហានេះ មេធាវីរបស់អ្នកទាំងពីរនឹងបន្តប្ដឹងទៅតុលាការកំពូលជាថ្មីឡើង វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment