Saturday, December 29, 2012

ព័ត៌មាន​សន្តិសុខ​សង្គម​និង​ឧក្រិដ្ឋ​កម្ម ដែល​កើត​ឡើង​ពី​ថ្ងៃ​ទី​២៣-​២៧​ ធ្នូ ២០១២

 

Friday, 28 December 2012
សែន ដាវីត ភ្នំពេញប៉ុស្តិ៍

ប៉ូលិសក្របួច​៧​នាក់​រឿង​វាយ​តប់​គ្នា​តាម​ផ្លូវ
ភ្នំពេញ​៖​ បុរស​ពីរ​នាក់​ត្រូវ​រង​របួស​ជា​ទម្ងន់​នៅ​ក្នុង​ហេតុ​ការណ៍​វាយ​ប្រតប់​ គ្នា​ ស្ថិត​នៅ​ខណ្ឌ​៧​មករា ​រា​ជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​សុក្រ។ ​ប៉ូលិស​និយាយ​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​មាន​ក្មេង​ទំនើង​៥​នាក់​ វាយ​ប្រតប់​គ្នា​លើ​ពាក្យ​សម្តី​ឈ្លោះ​ប្រកែក​គ្នា។​ ពួក​គេ​វាយ​តប់​គ្នា​នៅ​ក្នុង​ផ្សារ។ ​សន្តិសុខ​ផ្សារ​បាន​ប្រាប់​ប៉ូលិស ​ដើម្បី​ធ្វើ​ការ​អន្តរាគមន៍។​ ប៉ូលិស​ចាប់​បាន​ពួកគេ​៥​នាក់ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់​របួស​ធ្ងន់។ ​បច្ចុប្បន្ន ​ប៉ូលិស​បញ្ជូន​ពួកគេ​ទៅ​កាន់​តុលាការ។​
ស្រ្តី​ម្នាក់​ត្រូវ​របួស​ព្រោះ​គេ​ប្លន់​ម៉ូតូ
កំពង់ចាម៖​ ស្រ្តី​អាយុ​២៤​ឆ្នាំ​ម្នាក់​ត្រូវ​រង​របួស​ បន្ទាប់​ពី​ជន​សង្ស័យ​វាយ​ប្រហារ​នាង​ដោយ​កាំបិត​ នៅ​ក្រុង​កំពង់​ចាម​ កាល​ពី​ថ្ងៃ​សុក្រ។ ​ប៉ូលិស​និយាយ​ថា ​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​កន្លែង​ស្ងាត់​ប្រុង​នឹង​ ចាក់​សោរ​ទុក​ខណៈ​នោះ​ក៏​ត្រូវ​ជន​សង្ស័យ​វាយ​ប្រហារ​ប្លន់​នឹង​កាំបិត ​ដើម្បី​យក​ម៉ូតូ​បាន​សម្រេច។ ​ប៉ូលិស​មិន​អាច​ចាប់​បាន​ដោយ​សារ​ បុរស​រូប​នោះ​រត់​គេច​ខ្លួន។​ ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ ​បច្ចុប្បន្ន​ ប៉ូលិស​កំពុង​តាម​តាម​ស៊ើប​ចាប់​ជន​រង​គ្រោះ។​

បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ព្រោះ​វាយ​ម្តាយ​ខ្លួន​ឯង
តាកែវ៖​ បុរស​អាយុ​២១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​ស្ថិត​នៅ​ស្រុក​ត្រាំ​កក់ ​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​សៅរ៍ ​បន្ទាប់​ពី​ពួកគេ​វាយ​ម្តាយ​បង្កើត​របស់​គេ។ ​ប៉ូលិស​និយាយ​ថា ​នៅ​ថ្ងៃ​កើត​ហេតុ​ជន​នោះ​បាន​សុំ​លុយ​ម្តាយ ​ដើម្បី​ទិញ​ស្រា​តែ​ម្តាយ​មិន​ឲ្យ​ព្រោះ​មិន​ចង់​ឲ្យ​រូប​គេ​ផឹក​ច្រើន​ ពេក។ ​ស្រ្តី​ជា​ម្តាយ​និយាយ​ថា​ រូប​គេ​តែងតែ​មក​ដល់​ផ្ទះ​ស្រវឹង​ ហើយ​គិត​តែ​ប្រើ​អំពើ​ហិង្សា​វាយ​របស់​របរ​ ក្នុង​ផ្ទះ​ ហើយ​ពេល​ម្តាយ​មិន​ឲ្យ​ជន​នោះ​វាយ​ម្តាយ​បង្កើត​របស់​ខ្លួន​ឯង។​ អ្នក​ជិត​ខាង​បាន​ជួយ​ហៅ​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់​ខ្លួន។ ​ជន​នោះ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន។​ បច្ចុប្បន្ន ​ប៉ូលិស​បញ្ជូន​រូប​គេ​ទៅ​កាន់​តុលាការ។
បុរស​ពីរ​នាក់​ចាប់​ខ្លួន​រឿង​មាន​កាំភ្លើង​ខុស​ច្បាប់
បាត់ដំបង៖ បុរស ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពួកគេ​រក​ឃើញ​កាំ​ភ្លើង​នៅ​ក្នុង​ម៉ូតូ​របស់​ពួក​គេ​ ស្ថិត​នៅ​ក្រុង​បាត់​ដំបង​ កាល​ពី​ថ្ងៃ​សុក្រ។ ​ប៉ូលិស​និយាយ​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ប៉ូលិស​ចរាចរ​បាន​មក​ល្បាត​តាម​ផ្លូវ​ក៏​ហៅ​ឲ្យ​គេ​ឈប់​តែ ​ជន​នោះ​មិន​ឈប់​ព្រោះ​ដឹង​ថា​ខ្លួន​វា​អ្វី​ខុស។​ ប៉ូលិស​ក៏​បាន​រក​ឃើញ​មួយ​ដើម​។​​ ជន​នោះ​បាន​សារ​ភាព​កាំ​ភ្លើង​នោះ​ពិត​ជា​របស់​ខ្លួន​មែន​។ ​ប៉ូលិស​ថា ​ពួក​គេ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​។ ​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​គេ​ទៅ​កាន់​តុលាការ។​
ប៉ូលិស​ចាប់​ស្រ្តី​ម្នាក់​ពាក់​ព័ន្ឋ​នឹង​គ្រឿង​ញៀន
កំពត៖ បុរស ​អាយុ​៣២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​នាង​ត្រូវ​ចោ​ទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ ស្ថិត​នៅ​ស្រុក​អង្គរជ័យ ​ខេត្ត​កំពត ​​កាល​ពី​ថ្ងៃ​សៅរ៏។ ​ប៉ូលិស​បាន​រឹប​អូស​ថ្នាំ​ញៀន​មួយ​កញ្ចប់។ ​ប៉ូលិស​បាន​សង្ស័យ​ថា ​ស្រ្តី​រូប​នេះ​យូរ​មក​ហើយ​ ប៉ុន្តែ​ប៉ូលិស​ទើប​តែ​មាន​ភស្តុតាង​ស្រប​ពេល​នឹង​អ្នក​ជិត​ដាក់​ពាក្យ​ បណ្តឹង​ផង​។ ​ប៉ូលិស​ឆ្មក់​ចាប់​ខណៈ​ស្រ្តី​រូប​នោះ​កំពុង​រេច​ខ្ចប់​។ ​នាង​រត់​មិន​រួច​នោះ​ទេ​ទើប​ប៉ូលិស​ចាប់​បាន​។​ បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ស្រ្តី​រូប​នោះ​ទៅ​កាន់​តុលាការ។​
បុរស​ម្នាក់​របួស​ស្ទើរ​ស្លាប់​ដោយសារ​គេ​វាយ​ច្រលំ
ពោធិសាត់៖​ បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ ​ស្ថិត​នៅ​ស្រុក​ក្រគរ​ ខេត្ត​ពោធិសាត់​ កាល​ពី​ថ្ងៃ​សៅរ៏​។ ​ប៉ូលិស​និយាយ​ថា​ បុរស​រូប​នោះ​រង​របួស​ធ្ងន់​ធ្ងរ ​ដោយ​សារ​តែ​ជន​សង្ស័យ​ច្រលំ​​មុខ។ ​ប៉ូលិស​និយាយ​ថា ​នៅ​ថ្ងៃ​កើត​ហេតុ​ជន​សង្ស័យ​វាយ​ជន​រង​គ្រោះ​នៅ​ពី​ក្រោយ​ស្ទើរ​ស្លាប់​ទើប ​ដឹង​ថា​ខ្លួន​វាយ​មនុស្ស​ច្រលំ​។ ​ពួក​គេ​បាន​រត់​គេច​ខ្លួន​បាត់។​ប៉ូលិស​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​ មន្ទីររ​ពេទ្យ​។ ​បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស្វែង​រក​តាម​ចាប់​ជន​សង្ស័យ។
ចាប់​ជន​បរទេស​ម្នាក់​រឿង​ដើរ​អុក​ឡុក​អ្នក​លក់​ដូរ
ភ្នំពេញ៖​ ជន​ជាតិ​អង់​គ្លេង​ម្នាក់​ប្រហែល​ជា​អាយុ​៣០​ឆ្នាំ​ ស្ថិត​នៅ​ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ជន​នេះ​ដើរ​បំផ្លាញ​ផ្ទះ​សម្បត្តិ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ។​ អ្នក​លក់​ដូរ​បាន​និយាយ​ថា​ ជន​បរទេស​ដើរ​រហេ​រហូត​និយាយ​តែ​ម្នាក់​ឯង​។ ​ថ្ងៃ​កើត​ហេតុ​រូប​គេ​គប់​កែវ​ដប​ស្រា​បង្ក​ការ​រំខាន​ទើប​ប៉ូលិស​មិន​ ចាប់។​ ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​​កាន់​ប៉ូលិស​អន្តោប្រវេសន៍​ទើប​ដឹង​ថា​រូប​គេ​មាន ​ជំងឺ​ប្រសៃ​ប្រសាទ។​
ប៉ុលិស​ចាប់​បុរស​ម្នាក់​ពូកែ​បាញ់​កាំ​ភ្លើង​អនាធិបតេយ្យ
តាកែវ៖​ បុរស​អាយុ​២៧​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ប្រើ​ប្រាស់​អាវុធ​ខុស ​ច្បាប់​ស្ថិត​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​សៅរ៍។ ​ប៉ូលិស​និយាយ​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ជន​នោះ​បាន​បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ទៅ​លើ​មេឃ​ បន្ទាប់​ពី​ចេញ​ស៊ី​ផឹក​ធ្វើ​ឲ្យ​ជិត​ខាង​និង​ជន​សង្ស័យ​ភ័យ​ស្លន់​ស្លោរ​។​ ពួក​គេ​មិន​ហ៊ាន​អន្តរាគម​។ ​ប៉ូលិស​មក​ចាប់​ជន​សង្ស័យ​ដើម្បី​កសាង​សំណុំ​រឿង​ទៅ​កាន់​តុលាការ។​
បុរស​ពីរ​នាក់​ពូ​កែ​ខាង​លួច​ត្រូវ​ប៉ូលិស​ក្របួច​បាន
តាកែវ៖ ​ បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ស្ថិត​នៅ​ក្រុង​តាខ្មែរ ​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​សៅរ៍ ​បន្ទាប់​ពី​ពួក​គេ​ពូកែ​ដើរ​លួច​ទ្រព្យ​សម្បត្តិ​គេ​។ ​ពួក​គេ​មាន​អាយុ​១៩​និង​១៨​ឆ្នាំ​។ ​នៅ​ថ្ងៃ​កើត​ហេតុ​ប៉ូលិស​ឃើញ​ពួក​កេ​ប៉ុន​ប៉ង​លួច​របស់​របរ​អ្នក​ស្រុក​ខាង ​មុខ​ផ្ទះ​ក៏​ត្រូវ​ប៉ូលិស​ប្រទះ​ឃើញ​ដេញ​ចាប់។​ ពួក​គេ​បាន​សារ​ភាព​ហើយ​ថា​ធ្លាប់​លួច​១០​ដង​ហើយ។ ​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​
ប៉ូលិស​ចាប់​បាន​អ្នក​ឆក់​ខ្សែ​ក​ពីរ​នាក់​
ភ្នំពេញ៖​ បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ តាម​បណ្តោយ​ផ្លូវ​ស្ថិត​ នៅ​ខណ្ឌ​ដូន​ពេញ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ។​ ប៉ូលិស​និយាយ​ថា​ ខណៈ​ជន​រង​គ្រោះ​ឆ្លង​កាត់​ផ្លូវ​ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់។​ ពួក​គេ​រត​គេច​ខ្លួន​តែ​ត្រូវ​ប៉ូលិស​ក្របួច​បាន​ ព្រោះ​ពួក​គេ​ជិះ​រត់​ហើយ​ដួល​ទើប​ធ្វើ​ឲ្យ​ប៉ូលិស​ចាប់​បាន។ ​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់តុលាការ។​
ប៉ូលិស​ដេញ​ចាប់​បុរស​បួន​នាក់​វាយ​គេ​រឿង​បើក​ភ្លើង​ម៉ូតូ
បន្ទាយ​មាន​ជ័យ៖​ ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ចាប់​ ខ្លួន​បុរស​បួន​នាក់​ដែល​​ពាក់​ព័ន្ឋ​នឹង​ការ​វាយ​តប់​គេ​។​ ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ជន​សង្ស័យ​បាន​ខឹង​ជន​រង​គ្រោះ​ដែល​បើក​ ភ្លើង​ម៉ូតូ​បញ្ចាំង​ភ្នែក​ពួក​គេ​។​ ទើប​ពួក​គេ​ជិះ​តាម​ដេញ​ចាប់​វាយ​ស្ទើរ​ស្លាប់។ ​តែ​ត្រូវ​ប៉ូលិស​ចាប់​បាន​។ ជន​រង​គ្រោះ​និយាយ​ថា​រូប​គេ​គ្មាន​បំណង​អាក្រក់​បើក​ភ្លើង​បញ្ចាំង​នោះ​ទេ​ ព្រោះ​ពេល​យប់​បើក​បរ​ត្រូវ​តែ​បើក​ភ្លើង។​ ប៉ូលិស​បញ្ជូន​ជន​រង​គ្រោះ​ឡើង​តុលាការ។​
ប៉ូលិស​ឃើញ​ជន​សង្ស័យ​ម្នាក់​លួង​ក្មេង​ឲ្យ​ដោះ​ក្រវិល​ត្រូវ​ចាប់​ខ្លួន
កំពត៖​ បុរស​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ស្ថិត​នៅ​ក្រុង​កំពត​កាល​ ពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ជន​នេះ​លួង​លោម​ក្មេង​ឲ្យ​ដោះ​ក្រវិល។​ ប៉ូលិស​និយាយ​ថា​ជន​រង​គ្រោះ​គឺ​ក្មេង​ស្រី​តូច​អាយុ​៥​ឆ្នាំ​។​ នៅ​ថ្ងៃ​កើត​ហេតុ​​ជន​សង្ស័យ​បាន​ឃើញ​ជន​រង​គ្រោះ​ដើរ​តែ​ម្នាក់​ឯង​ឃើញ​មាន ​ពាក់​ក្រវិល។​ ជន​សង្ស័យ​បាន​លួង​លោម​ក្មេង​នោះ​ឲ្យ​ដោះ​ក្រវិល​ហើយ​រត់​គេច​ខ្លួន​តែ​ ប៉ូលិស​ឃើញ​ដេញ​ចាប់។​ ជន​នោះ​សារ​ភាព​។​ បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​
ប៉ូលិស​តាម​ចាប់​ជន​សង្ស័យ​ប្លន់​ម៉ូតូ​គេ
ភ្នំពេញ៖​បុរស ​អាយុ​៣១​ឆ្នាំ​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ស្ថិត​នៅ ​ខណ្ឌ​ចំការ​មន​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​បន្ទាប់​ពី​រូប​គេ​ ត្រូវ​គេ​ប្លន់​ម៉ូតូ។​ ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​ដឹក​ប្រពន្ឋ​របស់​ខ្លួន​ពី​ កន្លែង​ពិធី​មង្គល​ការ​ទៅ​ផ្ទះ​។​ ខណៈ​ជន​នោះ​បើក ​នៅ​កន្លែង​ស្ងាត់ ជន​សង្ស័យ​ពីរ​នាក់​បាន​ទាញ​កាំ​ភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​ ជោគ​ជ័យ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ចាប់​ជន​សង្ស័យ។​
បី​នាក់​បន្លំ​ខ្លួន​ចូល​លួច​របស់​របរ​ក្នុង​ផ្ទះ​លក់​ចាប់​ហួយ
រតនៈគិរី៖​ បុរស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ស្ថិត​នៅ​ស្រុក​លំផាត​ខេត្ត​រតន​គិរី​ កាល​ពី​ថ្ងៃ​ច័ន្ទ​បន្ទាប់​ពី​ពួក​គេ​លួច​ទូរ​ស័ព្ទ​ជន​រង​គ្រោះ​និង​លុយ​ពី ​ផ្ទះ​លក់​ចាប់​ហួយ។​ ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ពួក​គេ​បាន​បន្លំ​ខ្លួន​ជា​អ្នក​ទិញ​ គ្រឿង​ទេស​ហើយ​បន្លំ​លួច​របស់​របរ​ក្នុង​ផ្ទះ​អ្នក​ចាប់​ហួយ​តែ​ត្រូវ​ ម្ចាស់​គេ​ឃើញ​ទូរស័ព្ទ​ទៅ​ប៉ូលិស​។ ​ប៉ូលិស​ដេញ​ចាប់​។​បច្ចុប្បន្ន​ប៉ូលិស​ពួក​គេ​ទៅ​កាន់តុលាការ។​
បុរស​ជន​ជាតិ​ចិន​ទ្រម​ខ្លួន​រឿង​គេ​ស្រវឹង​អុក​ឡុក​គេ
ភ្នំពេញ៖​ បុរស​ជន​ជាតិ​ចិន​ម្នាកក់​ត្រូវ​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​សារ​ក្រុម​ក្មេង​ ទំនើង​ព្រួត​វាយ​ស្ថិត​នៅ​ខណ្ឌ​ចំការ​មន​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ។ ​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ក្មេង​ទំនើង​បាន​ខឹង​និង​បុរស​ជន​ជាតិ​ ចិន​ដែល​វាយ​អ្នក​បើក​ម៉ូតូ​ឌុប​ព្រោះ​មិន​ព្រម​ជូន​ខ្លួន​ទៅ​ផ្ទះ​។​ បុរស​នោះ​ស្រវឹង​ជា​ខ្លាំង​។​បន្ទាប់​ពី​ព្រួត​វាយ​ពួក​គេ​រត់​គេច​ខ្លួន​ បាត់។​បុរស​ជន​ជាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​

1 comment:

Anonymous said...

នៅប្រទេសមួយដែលអាចផ្តល់សន្តិសុខសង្គមបាន
ល្អលុះត្រាតែប្រទេសនោះមានការគោរពច្បាប់ជាចំ
បងដែលផ្តល់យុត្តិធម៌ដល់ជនគ្រប់រូប,តែចំពោះប្រ
ទេសខ្មែរមានច្បាប់ដែលមានដំណាងរាស្រ្តជាអ្នក
តាក់តែងឲ្យគោរព ដូចប្រទេសនានានៅលើលោក
ដែរ,ចំពោះការគោរពច្បាប់វិញគឺ មានតែខ្មែរអ្នក
ទន់ខ្សោយទេ(អ្នកមានអំណាចភាគច្រើនមិនគោ
រពទេ)។ ធ្វើឲ្យមតិជាតិ និងអន្តរៈជាតិមានការរអ៊ូ
រទំ,រហូតដល់ពលរដ្ឋទ្រាំពុំបានក៏ធ្វើការតវ៉ាសូមឲ្យ
ដំណាងរាស្រ្តជួយ,ធ្វើញាត្តិដាក់ទៅរដ្ឋសភាជាតិក៏
នៅតែគ្មានដំណោះស្រាយ រកយុត្តិធម៌ជូនពលរដ្ឋ
ពុំបាន។ ដោយគ្មានយុត្តិធម៌សង្គមទើបពលរដ្ឋបាន​រួមគ្នា បង្កើតជាចលនាមួយហៅថា(ចលនាអំ
ណាចពលរដ្ឋខ្មែរ) ចលនានេះបានប្តឹងមេដឹកនាំ
បច្ចុប្បន្ន ដល់តុលាការអន្តរៈជាតិទាមទារយកយុត្តិ
ធម៌សង្គម...ដើម្បីមានយុត្តិធម៌,សទ្ធិមនុស្ស,សេរីភាព ខ្មែរត្រូវតែនិយាយភាសារួម,ផ្លាស់ប្តូរមេដឹកនាំអាយ៉ង យួននេះចេញ។ ដើម្បីខ្មែររស់មានសេចក្តីសុខចំរើន និងជៀសផុត
ពីធ្វើកញ្ជះបរទេសទៀតផង៕