សកម្មជនសិទ្ធិស្រ្តីបានបន្ថែមសំឡេងជំទាស់នេះ ដោយចាត់ទុកថានេះ ជាការប្រមាថកាន់តែខ្លាំងដល់សិទ្ធិរបស់ស្រ្តីដែលទទួលរងអំពើហិង្សាទាំងក្នុងគ្រួសារ និងក្នុងសង្គមការងារ។
លោក
សុរិយា
ស៊ូប៊ែឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានលើកឡើងថា
តុលាការខ្មែរមិនមានឯករាជ្យយុត្តិធម៌ហើយទទួលរងសម្ពាធពីអ្នកមាន
អំណាច។
សកម្មជនសិទ្ធិស្រ្តីបានបន្ថែមសំឡេងជំទាស់នេះដោយចាត់ទុកថានេះ ជាការប្រមាថកាន់តែខ្លាំងដល់សិទ្ធិរបស់ស្រ្តីដែលទទួលរងអំពើ ហិង្សាទាំងក្នុងគ្រួសារនិងក្នុងសង្គមការងារ។
លោកស្រីប៉ុក ណន្តដា នាយិកាប្រតិបត្តិនៃសមាគមចម្រើនស្ត្រីបានបញ្ជាក់ថា៖
«ការសម្រេចរបស់តុលាការនោះដូចជាមិនយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះ ទេធ្វើឱ្យខ្ញុំជាស្រ្តីដែរខ្ញុំមានការខកចិត្តដោយសារស្រ្តីបាន រងគ្រោះហើយហើយអ្នកដែលបានប្រព្រឹត្តអំពើនោះមិនមានទទួលទោសអ្វី សោះអញ្ចឹងធ្វើឱ្យយើងដែលជាស្រ្តីនេះថាច្បាប់ហ្នឹងមិនត្រូវបាន អនុវត្តឱ្យបានសមស្របទៅនឹងយុត្តិធម៌ដែលស្រ្តីដែលនឹងត្រូវទទួល ទេ»។
ការបាញ់ប្រហារដោយមិនញញើតដៃនេះកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ខណៈដែលកម្មករ-កម្មការិនី រោងចក្រផលិត ស្បែកជើងកៅវ៉េ ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កំពុងនាំគ្នាធ្វើ កូដកម្មទាមទារឲ្យ និយោជករោងចក្រគោរពតាមច្បាប់ស្តីពីការងារដើម្បី ឲ្យមានលក្ខខណ្ឌការងារ ល្អប្រសើរឡើង។ ការបាញ់ប្រហារនេះបានធ្វើឱ្យកម្មការិនី នុត សាខន កែវ នា និងប៊ុន ចិន្តារងរបួសស្ទើរតែបាត់បង់ជីវិត។
ក្រុមអ្នកវិភាគនានាមើលឃើញថាវប្បធម៌នៃការឱ្យអ្នកធំនិងមាន អំណាចរួចខ្លួននៅគ្របដណ្តប់សង្គមកម្ពុជាយ៉ាងក្រាស់ក្រែល។
លោកអ៊ូ វីរៈ ប្រធាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរិះគន់ចំពោះវប្បធម៌និទណ្ឌភាពនេះ៖
«ការបាញ់ដល់ស្រ្តីបីរូបហ្នឹងឆ្លុះបញ្ចាំងមិនត្រឹមតែនិទណ្ឌភាពទេ វាឆ្លុះបញ្ចាំងថានៅក្នុងសង្គមយើងស្រ្តីរងគ្រោះគ្រប់រូបភាពទាំង អស់។ ទីមួយនៅក្នុងវិស័យកាត់ដេរនេះស្ត្រីជាច្រើនជាពិសេសស្រ្តីនៅភាព យុវវ័យហ្នឹងគឺមានការរើសអើង មានការមើលងាយ មានអំពើមិនថ្លៃថ្នូរមួយចំនួនកើតឡើងចំពោះគាត់។
នេះបើតាមខ្ញុំដឹងហើយជារឿងមួយដែលសង្គមយើងយកចិត្តទុកដាក់ហើយ ការពារគាត់មែនទែន។ ហើយមកដល់បាញ់បោះទៀតខ្ញុំមើលទៅគឺជារឿងរន្ធត់សម្រាប់ស្រ្តី ជាច្រើននៅក្នុងវិស័យកាត់ដេរនេះផងនិងក្នុងគ្រប់វិស័យផង»។
នេះជាករណីមួយទៀតដែលរបាយការណ៍សិទ្ធិមនុស្សរបស់លោកសុរិយា ស៊ូប៊ែឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានលើកឡើងថា តុលាការខ្មែរមិនមានឯករាជ្យយុត្តិធម៌ហើយទទួលរងសម្ពាធពីអ្នកមាន អំណាច។
ក្នុងរបាយការណ៍ចេញផ្សាយកាលពីខែកញ្ញាឆ្នាំ២០១២នេះលោកសុរិយា ស៊ូប៊ែឌីបានបញ្ជាក់ថា៖
«ការគោរពតាមនីតិរដ្ឋរងផលប៉ះពាល់ពីការចោទប្រកាន់ជាបន្តបន្ទាប់ដែល គួរឱ្យទុកចិត្តបានថាមានការចូលជ្រៀតជ្រែកពីអង្គនីតិប្រតិបត្តិ ក្នុងប្រព័ន្ធតុលាការនិងមានអំពើពុករលួយយ៉ាងទូលំទូលាយ។ ជាលទ្ធផលនិទណ្ឌភាពចំពោះការប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សនៅ បន្តហើយការជឿជាក់របស់សាធារណជនលើប្រព័ន្ធយុត្តិធម៌មិនមានការប្រសើរ ឡើងទេ»។
ប៉ុន្តែនេះជាការរកឃើញមួយដែលលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកថាមិនឆ្លុះបញ្ចាំងការណ៍ពិតនៅ កម្ពុជាទេហើយបញ្ជាក់ថាលោកមិនចាំបាច់ធ្វើតាមអនុសាសន៍ឱ្យមានការ កែប្រែអ្វីឡើយ។
«ខ្ញុំទទួលខុសត្រូវតែចំពោះមុខសភាជាតិកម្ពុជា ចំពោះមុខប្រជាជនកម្ពុជាទេ។ ខ្ញុំមិនបានទទួលខុសត្រូវចំពោះមុខអ្នកណាមកធ្វើរបាយការណ៍អីទាំង អស់។ និយាយមួយម៉ាត់ឱ្យខ្លី។ ហើយខ្ញុំក៏អត់មានពេលវេលាដើម្បីស្តាប់អនុសាសន៍ឬក៏អ្នកណាតម្រូវ អីដែរ»។
ខណៈពេលដែលការខកចិត្តមានជាបន្តបន្ទាប់ក្នុងករណីបាញ់កម្មករនៅ ក្រុងបាវិតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោកអ៊ូ វីរៈយល់ថាក្រុមហ៊ុនភូម៉ាដែលជាអ្នកបញ្ជាទិញគួរតែដាក់សម្ពាធ បន្ថែមឬក៏ដកចេញពីតំបន់ដែលលោកឈូក បណ្ឌិតធ្លាប់កាន់កាប់ហើយគួរតែធ្វើឱ្យបានឆាប់ដោយមិនត្រូវបង្អង់ ពេលវេលាទេ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលនេះបានបញ្ជាក់ថា៖
«ភូម៉ា មានមូលហេតុសមស្របក្នុងការជំរុញឱ្យសហគមន៍អឺរ៉ុបនិងប្រទេសដទៃ គាំទ្រនៅក្នុងការជំរុញឱ្យមានការរកយុត្តិធម៌ដល់កម្មករដែលធ្វើ ស្បែកជើងឱ្យខ្លួន»។
វ៉ាស៊ីនតោន៖ សម្រែកនិងទឹកភ្នែកកម្មការិនីបីនាក់ដែលបានបង្ហូរក្នុង
ទិវាសិទ្ធិមនុស្សកាលពីថ្ងៃទី១០
ខែធ្នូទាមទាររកយុត្តិធម៌មិនបានធ្វើឱ្យរំជួលដល់ចិត្ត
តុលាការខេត្តស្វាយរៀងទេដោយសារតែប៉ុន្មានថ្ងៃក្រោយពីនោះ
ប៉ុណ្ណោះតុលាការនេះបានលាងសម្អាតកេរ្តិ៍ឈ្មោះឱ្យលោកឈូក
បណ្ឌិតដោយចាត់ទុកថាអតីតអភិបាលក្រុងបាវិតរូបនេះមិនបានលើកដៃ
បាញ់កម្មការិនីទាំងបីនាក់នេះឡើយ។
ការសម្រេចកាលពីថ្ងៃទី១៤ខែធ្នូលុបចោលការចោទប្រកាន់លោកឈូក
បណ្ឌិតបាននាំឱ្យមានការស្រែកតវ៉ាជាច្រើនពីអង្គការសង្គមស៊ីវិល
ថាជាទង្វើដែលស្ថិតក្រោមឥទ្ធិពលនយោបាយនិងខ្លាចអំណាចអ្នកធំព្រោះ
សូម្បីទាំងជនសង្ស័យខ្លួនឯងធ្លាប់បានសារភាពថាខ្លួនជាអ្នកបាញ់
មុនពេលដែលប្តូរចម្លើយវិញ
ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ធ្លាប់បានបញ្ជាក់ថាការស៊ើបអង្កេត
ចង្អុលថាជននោះជាអ្នកដៃដល់ដែរ។
សកម្មជនសិទ្ធិស្រ្តីបានបន្ថែមសំឡេងជំទាស់នេះដោយចាត់ទុកថានេះ ជាការប្រមាថកាន់តែខ្លាំងដល់សិទ្ធិរបស់ស្រ្តីដែលទទួលរងអំពើ ហិង្សាទាំងក្នុងគ្រួសារនិងក្នុងសង្គមការងារ។
លោកស្រីប៉ុក ណន្តដា នាយិកាប្រតិបត្តិនៃសមាគមចម្រើនស្ត្រីបានបញ្ជាក់ថា៖
«ការសម្រេចរបស់តុលាការនោះដូចជាមិនយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះ ទេធ្វើឱ្យខ្ញុំជាស្រ្តីដែរខ្ញុំមានការខកចិត្តដោយសារស្រ្តីបាន រងគ្រោះហើយហើយអ្នកដែលបានប្រព្រឹត្តអំពើនោះមិនមានទទួលទោសអ្វី សោះអញ្ចឹងធ្វើឱ្យយើងដែលជាស្រ្តីនេះថាច្បាប់ហ្នឹងមិនត្រូវបាន អនុវត្តឱ្យបានសមស្របទៅនឹងយុត្តិធម៌ដែលស្រ្តីដែលនឹងត្រូវទទួល ទេ»។
ការបាញ់ប្រហារដោយមិនញញើតដៃនេះកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ខណៈដែលកម្មករ-កម្មការិនី រោងចក្រផលិត ស្បែកជើងកៅវ៉េ ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កំពុងនាំគ្នាធ្វើ កូដកម្មទាមទារឲ្យ និយោជករោងចក្រគោរពតាមច្បាប់ស្តីពីការងារដើម្បី ឲ្យមានលក្ខខណ្ឌការងារ ល្អប្រសើរឡើង។ ការបាញ់ប្រហារនេះបានធ្វើឱ្យកម្មការិនី នុត សាខន កែវ នា និងប៊ុន ចិន្តារងរបួសស្ទើរតែបាត់បង់ជីវិត។
ក្រុមអ្នកវិភាគនានាមើលឃើញថាវប្បធម៌នៃការឱ្យអ្នកធំនិងមាន អំណាចរួចខ្លួននៅគ្របដណ្តប់សង្គមកម្ពុជាយ៉ាងក្រាស់ក្រែល។
លោកស្រីជា វណ្ណាតដែលជាអ្នកវិភាគឯករាជ្យយល់ថាគេមិនត្រូវបែងចែកក្នុងការ ស្វែងរកយុត្តិធម៌សម្រាប់តែអ្នកមាន ឬអ្នកក្រឬក៏បុរសនិងស្រ្តីទេព្រោះយុត្តិធម៌ក្នុងសង្គមមិន ប្រកាន់សូម្បីតែជំនឿសាសនាឡើយ។
លោកស្រីជា វណ្ណាតដែលជាអ្នកវិភាគឯករាជ្យយល់ថាគេមិនត្រូវបែងចែកក្នុងការ ស្វែងរកយុត្តិធម៌សម្រាប់តែអ្នកមាន ឬអ្នកក្រឬក៏បុរសនិងស្រ្តីទេព្រោះយុត្តិធម៌ក្នុងសង្គមមិន ប្រកាន់សូម្បីតែជំនឿសាសនាឡើយ។
លោកអ៊ូ វីរៈ ប្រធាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរិះគន់ចំពោះវប្បធម៌និទណ្ឌភាពនេះ៖
«ការបាញ់ដល់ស្រ្តីបីរូបហ្នឹងឆ្លុះបញ្ចាំងមិនត្រឹមតែនិទណ្ឌភាពទេ វាឆ្លុះបញ្ចាំងថានៅក្នុងសង្គមយើងស្រ្តីរងគ្រោះគ្រប់រូបភាពទាំង អស់។ ទីមួយនៅក្នុងវិស័យកាត់ដេរនេះស្ត្រីជាច្រើនជាពិសេសស្រ្តីនៅភាព យុវវ័យហ្នឹងគឺមានការរើសអើង មានការមើលងាយ មានអំពើមិនថ្លៃថ្នូរមួយចំនួនកើតឡើងចំពោះគាត់។
នេះបើតាមខ្ញុំដឹងហើយជារឿងមួយដែលសង្គមយើងយកចិត្តទុកដាក់ហើយ ការពារគាត់មែនទែន។ ហើយមកដល់បាញ់បោះទៀតខ្ញុំមើលទៅគឺជារឿងរន្ធត់សម្រាប់ស្រ្តី ជាច្រើននៅក្នុងវិស័យកាត់ដេរនេះផងនិងក្នុងគ្រប់វិស័យផង»។
នេះជាករណីមួយទៀតដែលរបាយការណ៍សិទ្ធិមនុស្សរបស់លោកសុរិយា ស៊ូប៊ែឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានលើកឡើងថា តុលាការខ្មែរមិនមានឯករាជ្យយុត្តិធម៌ហើយទទួលរងសម្ពាធពីអ្នកមាន អំណាច។
ក្នុងរបាយការណ៍ចេញផ្សាយកាលពីខែកញ្ញាឆ្នាំ២០១២នេះលោកសុរិយា ស៊ូប៊ែឌីបានបញ្ជាក់ថា៖
«ការគោរពតាមនីតិរដ្ឋរងផលប៉ះពាល់ពីការចោទប្រកាន់ជាបន្តបន្ទាប់ដែល គួរឱ្យទុកចិត្តបានថាមានការចូលជ្រៀតជ្រែកពីអង្គនីតិប្រតិបត្តិ ក្នុងប្រព័ន្ធតុលាការនិងមានអំពើពុករលួយយ៉ាងទូលំទូលាយ។ ជាលទ្ធផលនិទណ្ឌភាពចំពោះការប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សនៅ បន្តហើយការជឿជាក់របស់សាធារណជនលើប្រព័ន្ធយុត្តិធម៌មិនមានការប្រសើរ ឡើងទេ»។
ប៉ុន្តែនេះជាការរកឃើញមួយដែលលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកថាមិនឆ្លុះបញ្ចាំងការណ៍ពិតនៅ កម្ពុជាទេហើយបញ្ជាក់ថាលោកមិនចាំបាច់ធ្វើតាមអនុសាសន៍ឱ្យមានការ កែប្រែអ្វីឡើយ។
«ខ្ញុំទទួលខុសត្រូវតែចំពោះមុខសភាជាតិកម្ពុជា ចំពោះមុខប្រជាជនកម្ពុជាទេ។ ខ្ញុំមិនបានទទួលខុសត្រូវចំពោះមុខអ្នកណាមកធ្វើរបាយការណ៍អីទាំង អស់។ និយាយមួយម៉ាត់ឱ្យខ្លី។ ហើយខ្ញុំក៏អត់មានពេលវេលាដើម្បីស្តាប់អនុសាសន៍ឬក៏អ្នកណាតម្រូវ អីដែរ»។
ខណៈពេលដែលការខកចិត្តមានជាបន្តបន្ទាប់ក្នុងករណីបាញ់កម្មករនៅ ក្រុងបាវិតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោកអ៊ូ វីរៈយល់ថាក្រុមហ៊ុនភូម៉ាដែលជាអ្នកបញ្ជាទិញគួរតែដាក់សម្ពាធ បន្ថែមឬក៏ដកចេញពីតំបន់ដែលលោកឈូក បណ្ឌិតធ្លាប់កាន់កាប់ហើយគួរតែធ្វើឱ្យបានឆាប់ដោយមិនត្រូវបង្អង់ ពេលវេលាទេ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលនេះបានបញ្ជាក់ថា៖
«ភូម៉ា មានមូលហេតុសមស្របក្នុងការជំរុញឱ្យសហគមន៍អឺរ៉ុបនិងប្រទេសដទៃ គាំទ្រនៅក្នុងការជំរុញឱ្យមានការរកយុត្តិធម៌ដល់កម្មករដែលធ្វើ ស្បែកជើងឱ្យខ្លួន»។
ក្រុមអ្នកសង្កេតការណ៍យល់ថាឆ្នាំ២០១២ដែលនឹងបញ្ចប់ទៅក្នុងរយៈពេល
ប៉ុន្មានថ្ងៃខាងមុខទៀតនេះនឹងបិទទំព័រដោយដិតដាមទៅដោយឈាមនិងទឹក
ភ្នែកកម្មករទាំងបីនាក់ដែលនៅតែស្រែកដង្ហោយរកយុត្តិធម៌ដោយ
មិនមានការឆ្លើយតប៕
No comments:
Post a Comment