កម្លាំងប្រដាប់អាវុធបណ្តេញពលរដ្ឋឲ្យចេញពីលំនៅដ្ឋាន និងពលរដ្ឋដែលបានមកតាំងទីលំនៅដោយបង្ខំនៅក្រៅក្រុងភ្នំពេញ ។
Tuesday, 25 December 2012
ម៉ៃ ទិត្យថារ៉ា និង David Boyle
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីរស់នៅ ២៨ ឆ្នាំ
ក្នុងរាជធានីភ្នំពេញ ដោយបរិភោគអាហារដូចជា «ស្តេច»
និងបានទៅរៀននៅសាលារៀនល្អបំផុត ការធ្វើដំណើររបស់លោក សុផល
(ឈ្មោះត្រូវបានដាក់ដោយអ្នកកាសែត) ទៅជនបទ គឺជាបទពិសោធពិបាកផង
និងជាបទពិសោធថ្មីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ។
រហូតដល់ថ្ងៃមួយ
ក្នុងខែមិថុនា នៅពេលគាត់ដោះដូរសម្លៀកបំពាក់ស្អាត
ជាមួយនឹងភាពនឿយហត់ ដោយចូលរួមក្នុងក្រុមយុវជនស្ម័គ្រចិត្ត
របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំហឹងលើបញ្ហាចាប់យកដីធ្លី
ដែលកើតមាននៅតំបន់ដទៃទៀត ក្នុងប្រទេសកម្ពុជា
ពុំត្រូវបានយុវជនមើលឃើញឡើយ។
ជាយុវជន ស្ម័គ្រចិត្តម្នាក់
នៃយុវជនស្ម័គ្រចិត្តប្រហែល ២០០០ នាក់
ដែលបានដាក់ពង្រាយដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាផ្នែកមួយ
នៃគម្រោងវាស់វែងដីធ្លី ដែលមានគោលបំណង
ដើម្បីដោះស្រាយបញ្ហាចាប់យកដីធ្លី ដែលរីករាលដាលនៅកម្ពុជា លោក
សុផល ចាប់ផ្តើមដឹងអំពីការលំបាកយ៉ាងខ្លាំង ដែលប្រជាជននៅតាមជនបទ
ជួបប្រទះ ដោយសារការចាប់យកដីធ្លី។
ប៉ុន្តែក្នុងស្រុកថ្ពង
ខេត្តកំពង់ស្ពឺ ជាកន្លែងដែលលោក សុផល ស្ម័គ្រចិត្តចុះវាស់ដី
បញ្ហាធំបំផុត របស់យុវជនស្ម័គ្រចិត្ត
មិនមែនជាជំនាញវាស់វែងដីក្មេងខ្ចីរបស់ពួកគេ
ឬការទាក់ទងក្នុងភូមិឡើយ ប៉ុន្តែគឺបញ្ហានយោបាយ
នៅពីក្រោយជម្លោះដ៏ក្តៅគគុកនេះ ដែលជាជម្លោះ
ពាក់ព័ន្ធរហូតដល់ព្រឹទ្ធសភាកម្ពុជា។
លោកព្រឹទ្ធសមាជិកលី
យ៉ុងផាត់ សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា
ដែលត្រូវបានគេហៅថា «ស្តេចកោះកុង» បានទទួលដីសម្បទាន ៩០០០ ហិកតា
ក្នុងឃុំអមលាំង ស្រុកថ្ពង ក្នុងឆ្នាំ ២០១០
ដែលបណ្តាលឲ្យកើតមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្តៅគគុក
ជាមួយនឹងប្រជាជនប្រហែល ២០០០ គ្រួសារ ដែលទទួលរងផលប៉ះពាល់
ចាប់តាំងពីការផ្តល់ដីសម្បទាន។
ឃុំអមលាំង
ដែលរួមរឹតទៅដោយបញ្ហាជម្លោះដីធ្លីមួយនេះ
បានធ្លាក់ទៅក្នុងដៃគណបក្ស សម រង្ស៊ី
ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះ ដោយស្រ្តីអាយុ ២៨
ឆ្នាំម្នាក់ ដែលផ្ទះរបស់ខ្លួន ត្រូវបានបំផ្លាញ
ដើម្បីត្រួសត្រាយផ្លូវ ដល់ចំការអំពៅរបស់លោក ព្រឹទ្ធសមាជិក លី
យ៉ុងផាត់ បានឈ្នះតំណែងមេឃុំ។
ជម្លោះដីធ្លី ដូចនៅឃុំអមលាំង
គឺជាបញ្ហាចាក់ឫស នៅកម្ពុជា ហើយនៅឆ្នាំ ២០១២
ជាឆ្នាំដែលពោរពេញទៅដោយអំពើហិង្សាធ្ងន់ធ្ងរប្រើប្រាស់
ដោយក្រុមហ៊ុន ក្នុងជម្លោះដីធ្លីទាំងនេះ។
ដោយមានការបោះឆ្នោត
ជាតិ ក្នុងពេលដ៏ខ្លីខាងមុខ
ព្រមទាំងយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈកាន់តែខ្លាំង
ក្លា រៀបចំឡើងដោយអង្គការសង្គមស៊ីវិល ប្រជាជន
ដែលត្រូវបានបណ្តេញចេញពីដីរបស់ខ្លួននៅឆ្នាំ ២០១២ នេះ រដ្ឋាភិបាល
ទីបំផុត បានចាប់ផ្តើម អនុម័តគោលនយោបាយទូលំទូលាយ
ក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លី។
ចាប់ពីដើមឆ្នាំ ២០១២
នៅពេលទាហាន ធ្វើការបន្ថែមជាសន្តិសុខរបស់ក្រុមហ៊ុន TTY
បានបាញ់អ្នកភូមិដែលតវ៉ាប្រឆាំងការយកដីធ្លីរបស់ពួកគេ
ការប្រើប្រាស់អំពើហិង្សាយ៉ាងឃោរឃៅ ប្រឆាំងប្រជាជនពលរដ្ឋនេះ
បានចិញ្ចឹមការតទល់ដ៏អាក្រក់នេះ ម្តងហើយម្តងទៀត។
ឧទាហរណ៍អាក្រក់បំផុត នៃអំពើហិង្សានេះ
គឺការបាញ់សម្លាប់ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ឈ្មោះ ហេង ចន្ថា
ដោយកម្លាំងរដ្ឋាភិបាល នៅពេលកម្លាំងរដ្ឋាភិបាល បានចុះទៅភូមិតូចមួយ
ក្នុងស្រុកឆ្លូងខេត្តក្រចេះកាលពីខែឧសភា។
រដ្ឋាភិបាលបាន
ថ្លែងថា កងកម្លាំងដ៏ច្រើន ដែលមានកាំភ្លើងស្វ័យប្រវតិ្ត
និងឧទ្ធម្ភាគចក្រ បានចុះបង្ក្រាបលើចលនាអបគមន៍ ប៉ុន្តែអ្នកភូមិ
អ្នកឃ្លាំមើលសិទិ្ធដីធ្លី ក្រុមសិទិ្ធមនុស្ស និងសាធារណៈជន
បានបដិសេធការលើកឡើងបែបនោះ ដោយមនុស្សជាច្រើននាក់ បានអះអាងថា
ជាការបិទបាំងដើម្បីបណ្តេញអ្នកភូមិ ក្នុងជម្លោះដីធ្លីដ៏យូរអង្វែង
ជាមួយនឹងក្រុមហ៊ុនសម្បទានចំការកៅស៊ូ។
បើទោះបីមានការរិះគន់
យ៉ាងខ្លាំង និងកំពុងបន្តលើករណីនេះយ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋាភិបាល
បានបដិសេធមិនស៊ើបអង្កេត លើករណីបាញ់សម្លាប់នោះ
ឬបដិសេធមិនប្តូរជំហររបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ចលនាអបគមន៍នេះ
ត្រូវបានយកមកប្រើជាមូលដ្ឋាន ដើម្បីចាប់ខ្លួនមនុស្សប្រាំនាក់។
លោក
ម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ ត្រូវបានផ្តន្ទាទោស
ឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ក្នុងតួនាទីរបស់លោក
ចំពោះអ្វីដែលគេហៅថា ការបង្កើតចលនាផ្តាច់ខ្លួននេះ ចំណែកឯលោក
ចាន់ សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការអាដហុក
ត្រូវហៅទៅសួរចម្លើយ កាលពីម្សិលមិញ ពីបទជួយជនល្មើសម្នាក់។
បទចោទប្រកាន់លើបុរសទាំងពីរនេះ ត្រូវបានរិះគន់ជាទូទៅថា
គឺដោយសារមូលហេតុនយោបាយ។
ក្នុងរាជ ធានីភ្នំពេញវិញ
ជម្លោះដីធ្លីដ៏យូរអង្វែង នៅបុរីកីឡា និងបឹងកក់
បានឈានដល់ការប្រើអំពើហិង្សាជាញឹកញាប់
ហើយផ្លាស់ប្តូរគួរឲ្យសង្ស័យ ខណៈដែលអាជ្ញាធរ
ជ្រើសរើសវិធីសាស្រ្តខ្លាំងៗ ចំពោះអ្នកទាំងឡាយ
ដែលបដិសេធមិនព្រមគោរពតាមបញ្ជាផ្លាស់ទីលំនៅ។
អ្នកភូមិបុរីកីឡា
រាប់រយនាក់
ដែលបានបដិសេធកញ្ចប់សំណងថ្មីបន្តិចបន្តួចឲ្យពួកគេទៅរស់នៅ
ក្នុងតំបន់នៅជាយក្រុងភ្នំពេញ ជាជាងសំណង់ច្រើនជាន់ថ្មី
ដែលបានសន្យានោះ ត្រូវបានបណ្តេញចេញដោយបង្ខំ
ពីផ្ទះរបស់ខ្លួននៅថ្ងៃទី ៣ ខែមករា។ ក្រុមហ៊ុន ផាន អ៊ីម៉ិច
របស់អ្នកស្រីស៊ុយ សុផាន ដែលគាំទ្រដោយកងកម្លាំងរាជធានីភ្នំពេញ
បានបំផ្លាញផ្ទះរបស់ប្រជាជនប្រហែល ៣០០ គ្រួសារ នៅបុរីកីឡា
ជាហេតុបង្កឲ្យមានការប៉ះទង្គិចគ្នាហិង្សា
រវាងអ្នកត្រូវបណ្តេញចេញ និងនគរបាល រហូតឈានដល់ការចាប់ខ្លួន
និងជាប់ពន្ធនាគារព្រៃសជាច្រើនសប្តាហ៍ចំពោះអ្នកភូមិមួយចំនួន។
ខណៈដែល
អ្នកត្រូវបណ្តេញចេញ ស្ថិតនៅក្រោមជណ្តើរ នៅបុរីកីឡា ស្រ្តី
និងកុមារជាង ២០ នាក់ ដែលតវ៉ា ប្រឆាំងនឹងការបណ្តេញចេញដ៏ធំនេះ
ត្រូវបានចាប់ឃុំ ក្នុងទីក្រុង អស់ រយៈពេល ៨ ថ្ងៃ និងជាប់ឃុំ
នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
ជាកន្លែងដែលពួកគេជាប់ឃុំមួយសប្តាហ៍ ដោយគ្មានការចោទប្រកាន់
បន្ទាប់មក ពួកគេបានផ្លោះរបង ហើយរត់ដើម្បីសេរីភាព តាមម៉ូតូកង់បី។
នៅ
បឹងកក់ ដែលត្រូវបានបូមខ្សាច់កប់ពន្លិចរួចហើយ ការរួមគ្នាតវ៉ា
ជាមួយស្រ្តីបុរីកីឡា បានចំណាយពេលជាច្រើនខែ
ប្រឆាំងនឹងអាជ្ញាធរក្រុង ដែលគ្មានឆន្ទៈ កំណត់ព្រំដីទំហំ ១២,៤៤
ហិកតា ដែលបានសន្យាផ្តល់ឲ្យដោយលោកនាយករដ្ឋមន្រ្តីហ៊ុន
សែនកាលពីខែសីហាឆ្នាំមុន។
ក្នុងទង្វើមួយ
ដែលត្រូវបានថ្កោលទោស ដោយសហគមន៍អន្តរជាតិថា អយុតិ្តធម៌
និងខុសច្បាប់ អាជ្ញាធរបានចាប់ខ្លួនស្រ្តីបឹងកក់ ១៣ នាក់ នៅថ្ងៃទី
២២ ខែឧសភា ផ្តន្ទាទោសពួកគេ ក្នុងរយៈពេលតែ៣ ម៉ោង
ពីបទធ្វើឲ្យប៉ះពាល់ ដល់ទ្រព្យសាធារណៈ និងប្រឆាំងនឹងអាជ្ញាធរ
ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ។
សាមសិបបីថ្ងៃក្រោយមក
បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ទាំងក្នុងនិងពីក្រៅប្រទេស
សាលាឧទ្ធរណ៍ បានបន្ថយទោសពួកគេ ប៉ុន្តែតម្កល់ការផ្តន្ទាទោស
ដោយអនុញ្ញាតឲ្យពួកគេមានសេរីភាព។
ទោះជាយ៉ាងណា គេគិតថា
ជម្លោះដីធ្លីទាំងពីរកន្លែង នឹងស្ងប់ស្ងាត់នៅចុងឆ្នាំ
ប៉ុន្តែបែរជាមានការចាប់ខ្លួនស្រ្តីបឹងកក់ម្នាក់ឈ្មោះ យ៉ោម បុប្ផា
អាយុ ២៩ ឆ្នាំ និងស្ត្រីចំណាស់ ទឹម សាក់មុនី អាយុ៦៥ ឆ្នាំពីបុរីកីឡា
ក្នុងរយៈពេលចន្លោះពីគ្នាតែ ២៤ ម៉ោង នៅដើមខែកញ្ញា ចំពោះបទចោទ
ដែលរដ្ឋាភិបាលថា មិនពាក់ព័ន្ធនឹងការតវ៉ាញឹកញាប់
របស់ពួកគេឡើយ។លទ្ធផលនៃការជំនុំជម្រះ ពួកគេប្រាកដជាកំណត់ទិសដៅ
នៃជម្លោះទាំងពីរនេះ ក្នុងឆ្នាំ ២០១៣ ជាមិនខាន។
តាមទស្សនៈ
សិទិ្ធដីធ្លី ដែលអង្គការសិទិ្ធមនុស្សជាច្រើន បានកត់សម្គាល់
គឺករណីខេត្តក្រចេះ ជាករណីកម្រិតទាបបំផុត នៃការចាប់យកដីធ្លី
និងសិទិ្ធដីធ្លីគ្មានសុវត្ថិភាព។ ការទទួលស្គាល់បញ្ហាអាក្រក់នេះ
គឺជាការប្រកាសជាសាធារណៈ នៅដើមខែឧសភាថា លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន នឹងផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី
(បើទោះបីជាសេចក្តីប្រកាសនោះ
បានដាក់បញ្ចូលប្រការរិះគន់យ៉ាងខ្លាំង
ដល់ការអនុញ្ញាតឲ្យអនុម័តផ្តល់ដីសម្បទាន ដែលកំពុងចរចា)
ហើយទើបតែប៉ុន្មានសប្តាហ៍ក្រោយមក
លោកនាយករដ្ឋមន្រ្តីបានប្រកាសគម្រោងវាស់វែងចេញកម្មសិទិ្ធដីធ្លី។
មូលហេតុដែល
ជំរុញឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការនោះ
នៅតែជាមូលហេតុមិនច្បាស់លាស់។ អ្នកសង្កេតការណ៍នយោបាយមួយចំនួន
បានលើកឡើងថា នៅមុនការបោះឆ្នោតឆ្នាំក្រោយនេះ
គណបក្សប្រជាជនកម្ពុជា ខ្វាយខ្វល់
ដោយសារការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី ៣ ខែមិថុនា កន្លងមក
ដែលធ្វើឲ្យគណបក្សកាន់អំណាចឈ្នះមិនដាច់ និងប្រជាជនកម្ពុជាតែ ៦០
ភាគរយ បានទៅបោះឆ្នោត និងការចាញ់ឆ្នោតនៅតំបន់
ដែលមានជម្លោះដីធ្លីយូរអង្វែង។
អ្នកផ្សេងទៀតគិតថា
ការប្រៀបធៀបទៅនឹងប្រទេសមីយ៉ាន់ម៉ារ និងការនិយាយអំពី Arab Spring
បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មួម៉ៅយ៉ាងខ្លាំង
ដែលមើលឃើញឱកាស ដើម្បីច្រានចោលការរិះគន់បែបនេះ។ វាអាចថា
លោកនាយករដ្ឋមន្រ្តី ណឿយហត់ ចំពោះការភ្ញាក់ផ្អើល ដោយសារឧកញ៉ា
និងឯកឧត្តម ក្នុងគណបក្សប្រជាជនរបស់លោក ក្នុងចំណោមអ្នកទាំងឡាយ
ដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លី គឺព្រឹទ្ធសមាជិកជាន់ខ្ពស់
នៃគណបក្សកាន់អំណាច ឬបុគ្គលមានទំនាក់ទំនងជិតស្និទ្ធ
ក្នុងគណបក្សប្រជាជនកម្ពុជា។ អ្វីក៏ដោយ
ដែលជំរុញលោកនាយករដ្ឋមន្រ្តី ចាប់ផ្តើមគោលនយោបាយដីធ្លីថ្មី
និងទោះបីគំនិតផ្តួចផ្តើមនេះ អនុវត្តដោយផ្ចិតផ្ចង់យ៉ាងណាក្តី
វានៅតែច្បាស់ថា នេះជាការវិវត្តនយោបាយដ៏សំខាន់បំផុតមួយ
នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការដួលរលំរបស់ខ្មែរក្រហម។
ក្នុង
រយៈពេលជិតមួយ ទស្សវត្សរ៍ អង្គការហ្វាំងឡង់ Finmap បានជួយប្រជាជន
នៅទូទាំងប្រទេសម្ពុជា ចុះបញ្ជីកម្មសិទ្ធិដីធ្លីរបស់ខ្លួន
តាមរយៈកម្មវិធីអនុផ្នែករដ្ឋបាលដីធ្លី
ហើយបានដោះស្រាយចេញប័ណ្ណកម្មសិទិ្ធដីធ្លី ជាង ១,៥ លានសន្លឹក។
ប៉ុន្តែកម្មវិធីនេះ ពុំដែលដោះស្រាយតំបន់វិវាទឡើយ។
អង្គការសិទិ្ធមនុស្ស បានចោទសួរថា តើមូលហេតុ
កម្មវិធីផ្តល់កម្មសិទិ្ធដីធ្លី របស់លោកនាយករដ្ឋមន្រ្តី
ហាក់ដូចជាចៀសវាងតំបន់វិវាទធំៗ ប៉ុន្តែនៅតែស្ទាក់ស្ទើរ
មិនវាយតម្លៃជោគជ័យ នៃគម្រោងនេះឡើយ ដែលបានអនុវត្ត ៨ ខែមកហើយ
រហូតទាល់តែគម្រោងនេះបានបញ្ចប់។ ចំពោះអង្គការអាដហុក
ដែលជាអង្គការសិទិ្ធមនុស្សចំណាស់បំផុតនៅកម្ពុជា
ដែលផ្តោតសំខាន់លើបញ្ហាចាប់យកដីធ្លី បញ្ហាកង្វល់ទី ១ គឺថា
យុវជនស្ម័គ្រចិត្ត និងអ្នកត្រួតពិនិត្យពួកគេ
កំពុងចៀសពីទីកន្លែងមានជម្លោះ
ឬមានទីលំនៅក្រៅផ្លូវការបានបង្កើតឡើង។ លោកនាយករដ្ឋមន្រ្តី
បានទទួចថា និស្សិត មិនប៉ះពាល់តំបន់វិវាទឡើយ ហើយវាមិនច្បាស់ទេថា
តើពេលណា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុរិយោដី
ដែលត្រួតពិនិត្យគម្រោង នឹងដោះស្រាយតំបន់រសើបបំផុតនោះ។
លោក
Nicolas Agostini អ្នកជំនាញដីធ្លី នៅអង្គការអាដហុក បានថ្លែងថា៖
«ក្តីកង្វល់គឺថា ប្រជាជន ដែលត្រូវការប័ណ្ណកម្មសិទិ្ធបំផុត
នឹងមិនទទួលបានប័ណ្ណកម្មសិទិ្ធឡើយ ព្រោះពួកគេរស់នៅតំបន់វិវាទ
ឬជាលំនៅដ្ឋានក្រៅផ្លូវការ ហើយគម្រោងនេះ
មិនដោះស្រាយបញ្ហាទាំងនេះឡើយ»។ «ក្តីកង្វល់ទី ២ គឺ ជនជាតិដើម
យើងមានរបាយការណ៍មួយចំនួនថា ពួកគេ កំពុងស្ថិតក្រោមសម្ពាធ
ពីអាជ្ញាធរ មូលហេតុឲ្យទទួលយកប័ណ្ណកម្មសិទិ្ធដីធ្លីឯកជន
ជាជាងដីរួម ហើយនេះ ជាបញ្ហាគួរឲ្យបារម្ភ
ព្រោះវាប្រឆាំងនឹងស្មារតី និងខ្លឹមសារ នៃច្បាប់ភូមិបាល»។ ប៉ុន្តែ
នោះមិនឆ្លុះបញ្ចាំងនូវបទពិសោធន៍របស់លោក សុផល ឡើយ ដែលនិយាយថា
អាជ្ញាធរមូលដ្ឋាន ខ្លាចអំណាចយុវជនស្ម័គ្រចិត្ត និងគោរពពួកគេ។ លោក
សុផល ដែលទទួលបានប្រាក់ខែមធ្យម ២២៥ ដុល្លារមួយខែ
បូកនឹងអំណោយពីម្ចាស់ជំនួយនានាដែល
ចង់ឲ្យគម្រោងផ្តល់កម្មសិទិ្ធដីធ្លី បន្តទៅមុខទៀត។
លោកបានថ្លែងថា៖ «យើងថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
របស់យើង ដែលបានយកចិត្តទុកដាក់យើង ហើយសម្តេចក៏បានឧបត្ថម្ភយើង»៕
TK
19 comments:
ការប្រល័យពូជសាសជន៏នៅក្នុងប្រទេសកម្ពុជានៅតែបន្តរមាន......។
កូនខ្មែរ ភ័ន្តច្រឡំខ្លាំងណាស់ របបខ្មែរក្រហមប្រល័យ
ពូចសាសន៍ ពិតប្រាកដ មិនមែនរបបប៉ុលពតទេ គឺ
អាមេដឹកនាំយួនយៀកកុងនៅពីក្រោយរបបផ្ដាច់ការភ្នំ
ពេញសព្វថ្ងៃនេះ ហើយដែលត្រូវទទួលខុសត្រូវចំពោះ
ការស្លាប់ខ្មែរជិត២លាននាក់ ពី៧៥ ដល់៧៩ រួចនៅ
សម្លាប់បន្តរហូតមក....៕
This is an open eyes to the Cambodian live abroard to how their country suffering, hardship life in their home country, while Hun Sen enjoyed lavish life style in Phnom Penh and he carless about the dark skin people so called Cambodian. Make your own judgement should the Khmer has a Revolution? how long and how much more that cambodian have to endure this unjust government of hun sen, do you think time for cambodian to pick up arms again?
ពលរដ្ឋខ្មែររាប់លានត្រូវបានគេសម្លាប់ចាប់តាំងពីឆ្នាំ១៩៧០ មកទល់ឥឡូវគេនៅតែបន្តរសម្លាប់តទៅទៀត
របបប្រល័យពូជសាសជន៏នេះ គេបានរៀបចំយ៉ាងល្អិតល្អន់ ហើយដើរស្របតាមសភាពការណ៏ ដែល
អន្តរៈជាតិមិនអាចមើលយល់។យួនយៀកមានគ្រប់មធ្យោបាយ សម្លាប់ខ្មែរដោយត្រជាក់ ហើយខ្មែរអរគុណយួនទៀត។
ជ័យជំនះថ្ងៃ១៧មេសា១៩៧៥ គឺមិនមែនក្រុមខ្មែរក្រហមប៉ុលពតជាអ្នកឈ្នះទេ ខ្មែរក្រហមមិនមានកងទ័ព្ទ មកធ្វើសង្រ្កាម
ជាមួយនឹងកងទ័ព្ទសាធារណៈរដ្ឋខ្មែរដែរ។ជ័យជំនះនេះជារបស់យួនយៀកកុងនឹងកងទ័ព្ទខ្មែររំដោះ ដែលស្តេចសីហនុ
បានបង្កើតតាំងពីឆ្នាំ១៩៧០មក។
ស្ដេចខ្មែរបំផ្លាញជាតិខ្មែរ ខ្មែរនៅគោរពដូចជាព្រះ
យួនសំលាប់់ខ្មែររាប់់លាន ខ្មែរនៅតែអរគុណយួន។
ហ៊ើ!ខ្មែរអើយ!!!!!!!!!!!
ភ្ញាក់់ឡើង !រួមគ្នាកំទេចសត្រូវពិតប្រាកដដែល
ចេះតែមកបំបែកបំបាក់់សាមគ្គីខ្មែរដើម្បីសំលាប់់ខ្មែរនិងលេបយកទឹកដីខ្មែរ។
Keep voting for Ah Hun Sin your stupid Khmers and do not complain.
Update from hell:
Sihanouk and Yumphubak have agreed in principal to take Hun Sen to hell in 2013, contingent upon Sihanouk to entertain "Puok Pretts" in hell.
So, 2013 is the year that Khmer people will get a new leader who is not Vietnam slave, and Cambodia will move to the right direction.
93 years old woman
I agree with you how long can these khmers stand the abusive of X khmers rouge left over!? Hun suck!...I chhun Yasith stand alone tried my best to kick Hun suck out of srok khmer but end up in federal penetration of America jail,now what happen to your people? Eviction all over kampuchea is the norm yuon and chen stolen all your land from the help of its dogs Cpp thugs Hun suck....wake up all khmers people,what are you waiting for!?
Chhun Yasith
A big chunk of Cambodia's economy is presently controlled by Vietnam.
Vietnam needs to keep Khmer people very poor so that they are preoccupied with their "stomach's problems" only.
While most of the Khmer people are fighting for survival - finding foods to eat - Vietnam keeps executing smoothly its strategic plan by pushing its citizens into Cambodia.
One way to fight this neocolonialist Vietnam is to claim Angkor Wat back from a Vietnamese first. This is the most obvious element of Vietnam’s dominance in Cambodia.
- Angkor Wat should provide a massive motive for Khmer people to stand up against this evil Vietnam.
- The vast majority of Khmer people will unwaveringly support our claim of Angkor.
- Angkor Wat belongs to Cambodia and Khmer people.
- Who has the right to give away or lease Angkor Wat to a Vietnamese?
- We should not allow this puppet government compounding its mistakes, which have destroyed most of Khmer natural resource and Cambodia territorial integrity.
- By allowing a Vietnamese to control Angkor Wat, just imagine how the Vietnamese people feel toward Khmer people? Are we smart or stupid?
When we do something, we got to draw specific steps that we should take successively to reach our goal, not trying one step and then quit.
Claiming Angkor Wat back is the most right cause, we must keep pounding on it until we get it back.
Whoever resist our claim of Angkor Wat will spontaneously become Khmer traitor.
Rescuing Cambodia by accomplishing this task of saving Angkor Wat first, and the momentum will build from there…
Bun Thoeun
Wow! Khmers people were refugee on their own land while yuons illegal migrant settle on Tune Le Sap polluted our drinking water no one dares to do anything about them thanks to Cpp Hun sen stupid regime.Well Hun sen like to drink water mixes with yuons'feces thatwise he didn't evicts those yuons floated houses out of the water and send them back to Hanio.Cpp's evicts khmers people to steal their land sold to its cronies or its master( yuon&Chen) karma will gets you ah chongrai Hun and Mee Yuon Runny fatty's botox addicted face!.
Yobal Khmer
Is this Hun Sen relocation settlement? Is this his solution?
No absolutely not! Its chaotic dumb idiot shitty's brain in yuon's favor to destroy Khmers society...Refugee on your own ancesrtral's and Yuon's laughing Khmers cry and suffering in the name of greedy pig Hun Sen.
Hun sen armforces are very brave, only afew of them can stand up infront of 100s enamies, and those enamies are the mothers,sisters,brothers and some of them even the grandmothers,grand fathers of those hun sen's brave armforces
Bravo Hun Sen! you did it
2013 a year to fear, psychics predictions:
“I see Seattle in ruins after an earthquake. I see a huge earthquake in the Caribbean. Major earthquake in Russia. Gigantic earthquakes hit St. Louis, Chicago and Tennessee. Earthquake in the Middle East. Earthquake in Egypt destroys parts of the pyramids …”
Greene weighs in: “I’ve scanned for months asking what 2013 is about,” she says, “and all I’ve seen is muddy scenes of disasters, soldiers with guns, civil unrest worldwide, mudslides, volcanic explosions, tsunamis, floods, earthquakes, UFO activity and strange magnetic energies.”
Baay Kdaing
Looking at this photo the living condition during peace time was worse than the refugee camps post Vietnam invasion and the destruction of forest and the like is worse than the Khmer Rouge era....
នេះឬស្រុកខ្មែរក្រោមរបបអា ហ៊ុន ណាល់ ពួកយួន ចូលមករស់នៅក្នុងស្រុកខ្មែរយ៉ាងសប្បាយ បែរជាខ្មែរម្ចាស់ស្រុករស់ដូចជនភៀសខ្លួនទៅវិញ។តើអាផៃស៊ីផោមយល់យ៉ាងណាដែរ ព្រោះអាមួយនេះធ្លាប់ជាជនភៀសខ្លួនដែរ ខ្មែរគួរជួយខ្លួនឯងហើយដោយរកមេថ្មី កុំជឿអាមេបោកភ្នែកមួយនេះទៀត ពួកវាជាជនក្បត់ជាតិទេ។
សង្គ្រាមឥណ្ឌូចិនលើកទីបួនត្រូវតែផ្ទុះនៅថ្ងៃណា
មួយយ៉ាងពិតប្រាកដ, បើខ្មែរឆ្លាតត្រូវរៀបចំខ្លួន
រំដោះប្រទេសពី អាយ៉ងនិងយួនឈ្លានពាននា
ពេលខាងមុខនេះ...
យួនសម្លាប់ខ្មែរពីមុនមកមិនទាន់ឆ្អែត នៅតែបន្តរសម្លាប់ទៀត ខ្មែរនៅតែអរគុណយួនរៀងរហូត
៤២ឆ្នាំកន្លងមកភាពងងឹតរបស់ខ្មែរគ្មានយុត្តិធម៌សោះ នៅលើឆាកអន្តរៈជាតិ ដែលមិនបានរកការ
ពិតជូនខ្មែរ។
សំណេររបស់លោក9:24PMមានហេតុផលល្មមពិ
ចារណា និងស្វែងរកអំពីមូលហេតុ,តែជាអកុសល
ណាស់នៅពេលដែលមានការសួរដេញដោលអំពី
ការបណ្តេញមនុស្សចាកពីលំនៅដ្ឋាន+បំបាត់ដាន
ឧក្រិដ្ឋកម្មសង្រ្គាម.នៅក្នុងតុលាការកាត់ទោសខ្មែរ
ក្រហម លោកចៅក្រមខ្មែរបំបិទសំឡេងតែម្តង។
ប្រសិនចៅក្រមខ្មែរនៅតែបន្តបំបិទសំឡេងស្វែងរក
មូលហេតុពិតនោះគឺ ខ្មែរនៅតែរងគ្រោះរហូត...
ហើយចៅក្រមនៅតែសប្បាយចាយប្រាក់ខែ, ដោយមានចិត្តប្រាថ្នា ចង់ធ្វើមានបានលើគំនរទុក្ខ
ជនរងគ្រោះខ្មែរជារៀងរហូត៕
Post a Comment