បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ ក្នុងឆ្នាំ ២០១២
RFI/Navin Im
អត្ថបទចុះផ្សាយនៅថ្ងៃ អង្គារ 01 មករា 2013 -
ដោយ លី ម៉េងហួរ RFI
ក្រុម
ការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលបង្កើតឡើងដោយរដ្ឋាភិបាល
បានចេញផ្សាយនូវសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ២០១២ ដោយអំពាវនាវឲ្យក្រុមសហជីព និងកម្មករកាត់ដេរទាំងអស់
បន្តធ្វើការជាធម្មតា។ ក្រុមការងារចម្រុះនោះ
នឹងជួបប្រជុំគ្នានាពេលខាងមុខ
ដើម្បីចរចាពីរឿងតម្លើងប្រាក់ខែដល់កម្មករកាត់ដេរ។ សេចក្តីប្រកាស
ដូច្នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីក្រុមកម្មករ
ដឹកនាំដោយលោក រ៉ុង ឈុន និងអ្នកស្រី យ៉ាង សុភ័ណ្ឌ បានធ្វើបាតុកម្ម
លើកបដា និងស្រែកទាមទារឡើងប្រាក់ខែ ពី ៦១ ដុល្លារ នាពេលបច្ចុប្បន្ន
ទៅដល់ ១៥០ ដុល្លារ។
សេចក្តីប្រកាស
ព័ត៌មាន ចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទា
និងជាប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ចុះថ្ងៃទី៣១
ខែធ្នូ ឆ្នាំ២០១២ បង្ហាញថា
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងគណៈកម្មការប្រឹក្សាការងារ
នឹងរៀបចំកិច្ចប្រជុំលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី
ធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង
នាពេលខាងមុខ។
សេចក្តី ប្រកាសដដែល ក៏បានអំពាវនាវឲ្យបណ្តាអង្គការ សហជីព កម្មករ និយោជិក និងសាធារណជន បន្តចូលរួមរក្សាស្ថិរភាពការងារ ដើម្បីជីវភាពរបស់កម្មករ និងរង់ចាំលទ្ធផលនៃការពិភាក្សាដោះស្រាយរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរឿងតម្លើងប្រាក់ខែកម្មករកាត់ដេរ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានថ្លែងសាទរទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានសន្យាថា នឹងជួបពិភាក្សានិយាយពីការតម្លើងប្រាក់ខែកម្មករកាត់ដេរ។ ក៏ ប៉ុន្តែមេដឹកនាំសហជីពកម្មកររូបនេះ ក៏បានព្រមានទុកជាមុនថា បើសិនជាការកំណត់ថ្ងៃចរចានោះ មិនធ្វើនៅដើមឆ្នាំ២០១៣នេះទេ ឬក៏ការតម្លើងប្រាក់ខែនោះ មិនដល់ ១៥០ ដុល្លារ តាមការចង់បានរបស់កម្មករទេ គឺនៅថ្ងៃទី១ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ អ្នកស្រីនឹងដឹកនាំកម្មករ ធ្វើបាតុកម្មតវ៉ា ទ្រង់ទ្រាយធំ នៅទូទាំងប្រទេស។
សូម រម្លឹកថា សេចក្តីប្រកាសចរចាឡើងប្រាក់ខែកម្មករកាត់ដេរខាងលើនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីសហជីពកម្មកររបស់លោក រ៉ុង ឈុន និងអ្នកស្រី យ៉ាង សុភ័ណ្ឌ បានប្រមូលផ្តុំធ្វើ បាតុកម្មកាលពីថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២ នៅទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ខែដល់កម្មករកាត់ដេរ ពី ៦១ ដុល្លារ នាពេលបច្ចុប្បន្ន ទៅដល់ ១៥០ ដុល្លារ។
ក្រុម សហជីព និងកម្មករ អះអាងថា ប្រាក់ខែកម្មករកាត់ដេរ សព្វថ្ងៃនេះ ត្រឹមតែ ៦១ ដុល្លារ មិនអាចឲ្យកម្មករ ចំណាយគ្រប់គ្រាន់លើការចាយវាយប្រចាំថ្ងៃបានទេ ខណៈដែលទំនិញសព្វសារពើ ឡើងថ្លៃខ្ពស់ជាលំដាប់។
កាលពី ចុងឆ្នាំ២០១១ រដ្ឋាភិបាលបានសម្រេចបន្ថែមនូវប្រាក់ខែ សម្រាប់ថែទាំសុខភាពកម្មករ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន ៥ដុល្លារ ក្នុងមួយខែ ដែលនាំឲ្យប្រាក់ខែកម្មករ កើនដល់ ៦១ ដុល្លារ រហូតដល់បច្ចុប្បន្ន។ សហជីពកម្មករកាត់ដេរ បានធ្វើបាតុកម្ម ជាបន្តបន្ទាប់ ដើម្បីដំឡើងប្រាក់ខែ និងប្រាក់បន្ទាប់បន្សំជាច្រើនទៀត។ តែមិនបាន ដូចបំណងនៅឡើយទេ។
តាមរបាយការណ៍ នៅឆ្នាំ២០១១ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ជាង ៤,២៤ ពាន់លានដុល្លារ។ ក្នុងនោះ ថៅកែរោងចក្រកាត់ បានចំណាយប្រមាណ ៤០៨ លានដុល្លារ សម្រាប់បើកប្រាក់ខែកម្មករជិត ៤ សែននាក់ ដែលធ្វើការក្នុងរោងចក្រកាត់ដេរជាង ៣០០៕

1 comment:
មានប្រជាពលករដែលកំពុងរស់នៅក្រៅប្រទេសជាច្រើនដែលបានដឹងអំពីព័ត៌មាននេះ សូមអំពាវនាវដល់មេដឹកនាំសហជីពកម្មករទាំងអស់មេត្តាបន្តដឹកនាំកម្មករតវ៉ារឿងតំឡើងប្រាក់ខែដល់កម្មករបន្តទៀត។ពីព្រោះលោកហ៊ុនសែនបាននិយាយហើយថាគាត់មិនអាចតំឡើងអោយកម្មករបានទេ ដោយហេតុថារដ្ឋាភិបាលគ្មានលុយតំឡើងប្រាក់បៀរវត្តន៍ដល់មន្ត្រីរាជការ។ បើប្រាក់ខែកម្មករខ្ពស់ជាងមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀន នោះមិនអាចទៅរួចឡើយ។ មានន័យថាមន្រ្តីរាជការនឹងតវ៉ា ហើយនាយករដ្ឋមុនត្រី(នាយករដ្ឋមន្ត្រីគ្មានសមត្ថភាព)នឹងវឹកវរមិនខានឡើយ។
សូមប្រៀបធៀប៖ ហេតុអ្វីបាននៅប្រទេសថៃ ប្រាក់ឈ្នួលកម្មករមានរហូតដល់៣០០ ទៅ៥០០ដុល្លារ/ខែ? នោះគឺដោយសារតែរដ្ឋាភិបាលមានឆន្ទៈ។
ហេតុដូច្នេះសូមបងប្អូនកុំរាថយក្នុងការធ្វើបាតុកម្មអហិង្សាអោយសោះ។ ខ្ញុំជឿជាក់ថាវានឹងទទួលបានជោគជ័យមិនខានឡើយ។
Post a Comment