Wednesday, January 16, 2013

ប្អូនអ្នកនិពន្ធ ញ៉ុកថែម ឈ្មោះអ្វីដែរ?

ដោយ ហេងស៊យ

កាលនៅរៀនពីក្មេង ខ្ញុំមានអ្នកគ្រូម្នាក់ បង្រៀនខាង អក្សរសាស្រ្ត គាត់កាចណាស់ធ្វើឱ្យសិស្ស ទាំងឡាយគ្មាននរណា ហ៊ានហើបមាត់ផ្តេសផ្តាសទេ ក្នុងថ្នាក់គាត់។ ថ្ងៃមួយនៅពេល ដែលយើងកំពង់ រៀនអំពី សៀវភៅ កុលាបប៉ៃលិន ខ្ញុំក៏ចេញគំនិតខូចមួយ។ ខ្ញុំបានឱ្យអាវ៉ាយ ពួកម៉ាកខ្ញុំម្នាក់ ធ្វើជាលើកដៃសួរអ្នកគ្រូថា៖ អ្នកគ្រូ! តើប្អូនអ្នកនិពន្ធ ញ៉ុកថែម គាត់ឈ្មោះអ្វីដែរ? គ្រាន់តែអាវ៉ាយសួរភ្លាម ខ្ញុំលើកដៃភ្លែត រួចឆ្លើយទាំងទទឹងទិស៖ ខ្ញុំដឹងអ្នកគ្រូ! គឺគាត់ឈ្មោះលោក ដកថយ!។ សិស្សទាំងអស់គ្នាកសើចគិលឡើង ឯខ្លូនខ្ញុំក៏អឿមិនតិចដែរ ក្នុងពេលនោះ។ លុះសិស្សសើចចប់អ្នកគ្រូ ក៏មានប្រសាសន៍ថា៖ អាស៊យ ឡើងមកឈរនៅមុខថ្នាក់ឯណេះ។ ខ្ញុំក៏ស្ទុះវឹងទៅឈរជិតតុ អ្នកគ្រូ។ អ្នកគ្រូ ក៏មានប្រសាសន៍ថា៖ អាស៊យ ឯងដឹងពីណាមក ថាប្អូនអ្នកនិពន្ធ ញ៉ុកថែម ឈ្មោះលោក ដកថយនោះ? ខ្ញុំក៏ឆ្លើយថា បានឮរឿងនេះពីបងខ្ញុំ។
អ្នកគ្រូថា៖ ល្អណាស់អាស៊យ ឯងចេះអញ្ចឹងហុចដៃមក អ្នកគ្រូឱ្យរង្វាន់ ឯងមួយ។ ខ្ញុំក៏លាដៃហុចទៅគាត់ស្រាប់ តែគាត់ទាញ រំពាត់ផ្តៅពីក្រោយខ្នងគាត់ វាត់លើបាតដៃយ៉ងចាស់ដៃ។ បាតដៃខ្ញុំសិង តែឆេះក្នុងខណៈនោះ តែខ្ញុំខំអត់ធ្មត់ ខាំមាត់មិនហ៊ាន ត្អូញទេ។ រួចហើយអ្នកគ្រូក៏ឱ្យខ្ញុំទៅ អង្គុយវិញ រួចគាត់ថា៖ យើស មានអាដែងណា ចង់សាកមួយទៀតទេ? សិស្សទាំងអស់គ្នាក៏ បានបាត់មាត់ស្ងាត់ ដូចជាគេចុក ចឹង!

5 comments:

Anonymous said...

Who is this dude? Was he the author of Pka Sro poon or Melia doungjet?

Kmenhwatt

Anonymous said...

ភរ លេ!

Anonymous said...

Thanks ki media,for your confirmation about the Author Nhok Them,he wrote a book called Kolarb pailin while i was in khmer's school i was making fun of his name to my school-mate happen to gal during class while reading a story.This guy (Nhok Them )was Orknha as well,right Sir?

Kmenhwatt

Anonymous said...

និយាយរឿកក្រឡុកអ្នកគ្រអីចឹង ខ្ញុំធ្លាប់មានសិស្ស
រួមថ្នាក់រប៉ិលរប៉ូចម្នាក់ វាអានពាក្យ ពងស្វាស (sperm)នៅក្នុងមេរៀនជីវវិជ្ជាថា៖​ ពងស្វា ស (white monkey's testicles)

Anonymous said...

ហាស..ហាស...ហាស ហេងស៊យ អើយ
ហេងស៊យ...

ក្មេងខិល!