Wednesday, January 02, 2013

តើយើងត្រូវពឹងនរណា ? ដោយជ័យ ឫទ្ធិ


តើយើងត្រូវទីពឹងអ្វី?
ដោយ ជ័យ ឫទ្ធិ
១     សាសនា
២     ការ​បោះឆ្នោត
៣     ព្រះមហាក្សត្រ ឬ​ មា្ចស់ផែនដី
៤     អ្នកគ្រប់គ្រង ឬ ​​​រាជការ ឬ រដ្ឋអំណាច
៥     គណបក្ស នឹង ចលនានយោបាយ
៦     អ្នកមានបុណ្យ

សាសនា
ខែ្មរយើងប្រកាន់ខា្ជប់ថាព្រះពុទ្ធជាសាសនារបស់រដ្ឋបើពិនិត្យមើលឲ្យដឹតដល់ទៅ ប្រជាពលរដ្ឋក្ដីឬអ្នករាជការក្ដីយល់ច្បាស់អំពីព្រះពុទ្ធសាសនាទេ?​អ្នកបកស្រាយផ្នែកសាសនានេះ​ ​មានការយល់ផេ្សងៗគ្នា       អ្នកខ្លះជ្រុលនិយម ​ខ្លាំងពេក ឆេ្វងៗពេក  ស្ដាំៗពេក ហើយជំរុញឲ្យ គេជឿយកទៅអនុវត្តន៍ ដូចពាក្យថា(ចាញ់បានជាព្រះ ឈ្នះបានជាមារ)​        ពាក្យនេះតើត្រូវទេ? បើព្រះចាញ់គឺច្បាស់ជាសុគតហើយមិនបានត្រាស់ដឹងអីទេ ពីព្រោះ ព្រះអង្គមានអ្នកផ្ចាញ់ផ្ចាលច្រើនណាស់ សូម្បីតែត្រាស់ដឹងជាព្រះពុទ្ធ ហើយក៏នៅមានអ្នកមកផ្ចាញ់ដែរ ដូចរឿងអង្គុលីមារ បើព្រះពុទ្ធអង្គចាញ់ អង្គុលីមារសម្លាប់បានហើយ។ គឺដោយសារបារមីរបស់ព្រះអង្គជួយមិនឲ្យ អង្គុលីមារធ្វើអីព្រះអង្គកើត ដូចនេះបានសេចក្តីថា ព្រះពុទ្ធលោកឈ្នះ
មិនមែនចាញ់ទេ។ និយាយអំពីកម្មពឿវេរាវិញ អ្នកដែលជ្រុលនិយម ច្រើនណែនាំ​ បើនរណាគេធ្វើទុក្ខបុកម្និញ យើងត្រូវគិតថានេះជា កម្មពៀរបស់យើងទេ ទទួលទៅ ព្រោះជាតិកន្លងទៅយើងធ្វើទៅលើ គេ ទើបជាតិនេះ គេធ្វើមកលើយើងវិញ នេះបានសេចក្ដីថា ជួយសម្រាល ទោស ដល់អ្នក ដែលប្រព្រិត្តខុស ហើយឲ្យអ្នកដែលត្រូវ គេបៀតបៀន ខន្តីមិនត្រូវតបតទេ។ 

ឧទាហរណ៍បើគេវាយសម្លាប់យើងជាតិនេះកុំតបតនឹងគេវិញឲ្យសោះនោះមកអំពីជាតិកន្លងទៅយើងកាប់សម្លាប់គេ       បើគេរំលោភយើងកុំតនឹងគេ វិញ បណ្ដោយទៅព្រោះជាតិកន្លងទៅយើងរំលោភគេ​ ។នេះគឺជាទស្សនៈរបស់អស់លោកអ្នកមានអំណាច ក្នុងអំណាចសាសនាក្ដី ក្នុងអំណាចរដ្ឋក្តី បង្ខំឲ្យអ្នកទន់ខ្សោយទទួលយក​ ឲ្យខន្តីកុំតបតចំពោះ ទុក្ខទោសដែលគេបំពានមកលើ ទោះបីធ្ងន់ក្តី ស្រាលក្តី លើផ្លូវកាយក្ដី     ផ្លូវចិត្តក្ដី    ផ្លូវសម្ភារៈក្ដី។   

គ្រប់សាសនាទាំងអស់តែងតែណែនាំមនុស្សឲ្យមានសច្ចៈធម៌       ធម៌សុចរិត មិនបៀតបៀនអ្នកដទៃ ទាំងផ្លូវកាយ​   វាចាចិត្តដូចព្រះឱវាត របស់ព្រះពុទ្ធ​ព្រះបរមគ្រូ នៃយើង ឲ្យ កាន់សិលប្រាំ  សិលប្រាំបី​  សិលដប់ ឬ បួស​ជាព្រះសង្ឃដែលជាបុត្រព្រះពុទ្ធ ដែល មានសិក្ខាបទ២២៧។​

បើជាអ្នកកាន់ព្រះពុទ្ធសាសនាហើយប្រតិបត្តិបាននោះគឺល្អប្រពៃណាស់ហើយគ្មានអំពើលាមកថោកទាបដូចសព្វថ្ងៃនេះទេ។សូម្បីតែសិលប្រាំបើរក្សាខ្ជាប់ខ្ជួនទាំងអស់គ្នានោះ យើងបានសុខទាំងអស់គ្នាគ្មានការប្រទូស្ដរាយដាក់បណ្ដាសា គ្នា ទៅវិញទៅមកទេ។ ហើយជាពិសេស អ្នកដែលមានសិលជាប់ក្នុងខ្លួន មិនខ្លាចអ្វីទាំងអស់        គឺគេមិនបានខុសទៅលើ បុគ្គលណាទេ ។ ម្លោះហើយទៅ កន្លែងណាគឺមានសេចក្ដីក្លាហានជានិច្ច។ តាមការសង្កេតមើលទៅ បើនរណា មួយធ្វើអំពើមិនគប្បីទៅលើ បុគ្គលណាមួយ ពេលជួបបុគ្គលនោះធ្វើមាៗ​ ខ្លាចមុខខ្លាចក្រោយ   មើលមុខគេមិនចំ។ រីឯបុគ្គលដែលគេធ្វើមកលើនោះ មានចិត្តក្រោធខឹង មិនចង់មើលមុខ ឬ និយាយរក ឬ ដាក់បណ្ដាសា ហើយ បើនិយាយរក ក៏និយាយចុងមាត់ចុងកដែរ។ សារុបសេចក្ដីទៅអ្នកដែលប្រព្រិត្ត
អំពើលាមកទាំងនោះគឺគ្មានជំនឿទៅលើព្រះពុទ្ធសាសនាទេ​។

បើគេធ្វើបុណ្យវិញគឺធ្វើបំភាន់ភ្នែកឬធ្វើយកមុខឬធ្វើយកចំណេញប៉ុណ្ណោះ  ព្រោះគេមិនដែលឃើញបុណ្យឬបាបភ្លាមៗទេដូច្នេះគេមិនខ្វល់នឹងបុណ្យឬបាបឡើយ។ព្រះពុទ្ធលោកបានទូន្មានថា ទៅលើជំនឿអ្វីក៏ដោយត្រូវប្រើ បញ្ញាមកគិតកុំចេះតែសទ្ធានោះមិនបានបុណ្យទេ​សូមកុំជឿផ្កាប់មុខពេក។

តើសាសនាអាចរំដោះយកទឹកដីយើងដែលបាត់មកវិញបានទេ? ហើយសាសនាអាចរំដោះឲ្យយើងផុតពីខ្ញុំកញ្ជះគេបានដែរឬអី?

រដ្ឋអំណាច   ឬ       រាជការ
សព្វនេះនៅក្នុងប្រទេសខ្មែរយើងអ្នកកាន់កាប់រដ្ឋអំណាចទាំងតូចទាំងធំ​តាំងពីព្រះមហាក្សត្ររហូតដល់មេភួមិមិនដែលការពារឬបំរើប្រជាពលរដ្ឋ​ដូចទ្រិស្ដីបានចែងមកនោះទេ​  គឺគេគិតតែជាន់កនឹងភ្ជួរលើខ្នង​ប្រជាពលរដ្ឋ ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ រួចហើយគេ យក ប្រជាពលរដ្ឋធ្វើជាខែល ដើម្បីសុំទានបរទេស ។គេបន់ឲ្យតែមានគ្រោះកំណាចអ្វីកើតឡើងអាលនឹងបានទទួលជំនួយ​ពីបរទេស។ អ្នកដែលរងគ្រោះបានទទួលជំនួយតិចតួចណាស់គឺមួយភាគ ធំចូលហោប៉ៅអ្នករាជការ។ឧទាហរណ៍ការកសាងផ្លូវ​ ពីស្ទឹងត្រែង ទៅរតនៈគីរីជំនួយពីបរទេស​គឺប្រាំមួយដុល្លាអាមេរិកក្នុងមួយមែត្រការ៉េ តែ លុះប្រាក់នោះចូលដល់មូលនិធិនៅសល់តែពីរដុល្លាកន្លះ ក្នុងមួយមែត្រ ការ៉េ។សួរថាតើផ្លូវថ្នល់អាចសង់បានស្អាតហើយជាប់បានយូរទេ?​ ហើយ
អ្នកដេញថ្លៃសំណង់ គេសង់ទៅតាមទឹកប្រាក់ដែរ។

រឿងមនុស្សស្លាប់នៅលើស្ពានកោះពេជ្រ​​ រឿងចំបាំងនៅព្រំប្រទល់ខ្មែរ-ថៃ ជំនួយដល់ទាហាននៅសមរភូមិមុខ ពេលដែលពួកបរទេស ភ្នាក់ងារ កាសែត​ ភ្នាក់ងារទូរទស្សន៍ទៅសម្ភាសរបស់របរ សម្ភារៈនៅពេញ ៗ ឃ្លាំងសម្រាប់យក ទៅផ្គត់ផ្គង់សមរភូមិមុខ​ ។​ តែគួរឲ្យអនិច្ចារក្រោយ ពីការសម្ភាសរួចរាល់សម្ភារៈ មួយចំនួនធំ ត្រូវបានដឹកទៅទីផ្សារទៅវិញ គឺឈ្មួញលក់ដុំទិញយកទៅលក់ឲ្យ ឈ្មួញលក់រាយ​​សម្ភារៈដែលដឹកទៅ ចែកចាយឲ្យយុទ្ធជននោះតិចណាស់។ ការឃុបឃិតរវាងអ្នករាជការ នឹងឈ្មួញ នឹងក្រុមហ៊ុនមានច្រើននិយាយមិនអស់។

កន្លែងជាច្រើនគេដេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែងកំទេចផ្ទះសម្បែង ហើយនឹងទ្រព្យណាដែលគ្នាយកចេញមិនទាន់ គេធ្វើបាបវាយដំ ប្រជាពលរដ្ឋដែលតវ៉ា​ប្រឆាំង ជួនកោះហៅទៅតុលាការរួចបញ្ចូល គុកតែម្ដង​     គំរាមកំហែងឆក់ប្លន់ ក្លែងឯកសារដើម្បីយកដីធ្លីគ្នាទៅជួល ឬលក់ឲ្យនាយទុនឬក្រុមហ៊ុនក្នុង រយៈពេលវែងយកប្រាក់ដាក់ហោប៉ៅ ខ្លួនឯងដោយឲ្យសំណងតិចតួចតែប៉ុន្មាននាក់គ្នាវាដើម្បីយកទៅផ្សាយ តាមកាសែតឬទូរទស្សន៍ហើយ ក្រៅពីនោះ គឺ គេដេញចេញដោយគ្មាន សំណង។

ចំណែកតុលាការវិញ ច្បាប់ស្រេចតែគេថាគេចង់ឲ្យអ្នកណាឈ្នះស្រេចតែ
ចិត្តគេចង់ គេឲ្យខ្មៅទៅជាសរ ល្អទៅជាអាក្រក់ ក៏បាន គឺអាណាធិបតេយ្យ
រកលេខដាក់គ្មាន ។ អ្នកមានអំណាច  មានប្រាក់កាសមានទ្រព្យសម្បត្តិ គេឈ្នះតែរហូត គឺគេមិនដែលរកយុតិធម៌ ឲ្យជនរងគ្រោះ ដែល គ្មាន កម្លាំងអំណាច ឬ ទ្រព្យសម្បត្តិឡើយ។ ចំណែកឯមេធាវីវិញ ចំពោះជន ក្រីក្រគេលៃទាំងដើមចោទ ទាំងចុងចោទ ខាងណាឲ្យប្រាក់ច្រើនជាង ជួយខាងនោះឲ្យឈ្នះ។ 

មើលទៅប៉ូលិស ទាហាន ប៉េអឹមមួយចំនួនវិញបំរើសេចក្ដីត្រូវការ របស់ អ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិ។គេអាចជួលប៉ូលិសឲ្យយាម រថយន្ដ នៅតាមភោជនិយដ្ឋាន ឬ តាមរោងការ តាមរោងចក្រ ឲ្យបង្រ្កាប កម្មករ ដែលធ្វើបាតុកម្ម ឬ កូដកម្មទាមទារកយុតិធម៍ ពីថៅកែដែលបំពាន ច្បាប់។ គេបាញ់បោះគំរាមកំហែងនឹងដុតផ្ទះសម្បែងពលរដ្ឋដើម្បី ឆក់ប្លន់ដីធ្លី ឲ្យថៅកែ ក្រុមហ៊ុន បណ្ដោយក្រុមហ៊ុនកាប់ព្រៃឈើ តាមអំពើ ចិត្ត ឈើប្រណិតត្រូវបាន  កាប់យកទៅលក់ឯបរទេសហើយកាប់រហួត ដល់ ឈើដួលសង្កត់ប្រជាជនស្លាប់ ក៏មាន  ។បំផ្លាញសម្បត្តិធម្មជាតិមានព្រៃឈើ រ៉ែត្បូង រ៉ែមាស​ ថ្មភ្នំ    បូមដីខ្សាច់ រហូតដល់បាក់ច្រាំង រហូតដល់ធ្លាក់ផ្ទះសម្បែងប្រជាពលរដ្ឋទៅក្នុងទឹក បូមដីពន្លិចផ្ទះប្រជាពលរដ្ឋ។ល។

អនុញ្ញាតិឲ្យក្រុមហ៊ុនឯកជននាំពលករចេញទៅរកការធ្វើនៅបរទេស ដោយ មិនតាមដាន បិទភ្នែកឲ្យគេធ្វើបាបប្រជាពលករដោយ បង្ខាំងពីរបីខែគ្មានសេរីភាពអាហារមិនគ្រប់គ្រាន់ព្រមទាំងគ្មាន អានាម័យ ផ្ទះមួយនៅពី៣០ ទៅ៤០នាក់។ 

មើលទៅអស់លោកតំណាងរាស្រ្តម្តងវិញតើគេចែងបានច្បាប់
អ្វីខ្លះ? ច្បាប់ដែលគេចែងនោះគឺសម្រាប់បំរើផល់ប្រយោជន៍ជនពុករលួយ
អ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិ គឺពួកអស់លោកនៅលើច្បាប់​ យកច្បាប់ ទ្រាប់គូថគេ ច្បាប់គេនោះសម្រាប់ឲ្យប្រជាពលរដ្ឋក្រីក្រ អ្នកទន់ខ្សោយគោរព។ ម្យ៉ាងទៀតអ្នកតំណាងរាស្រ្តជាអ្នកអនុមត្តិច្បាប់ ចុះបើតំណាងរាស្រ្តខ្លះមើលច្បាប់ មិនដឹងនិយាយពីអ្វីផងតើអាចសម្រេចច្ បាប់យ៉ាងម៉េចទៅដែរ ?
ច្បាប់និមួយៗសម្រេចទៅតាមគេបង្ខំ មិនមែនបំរើឆន្ទៈប្រជាជនទេ មើលច្បាប់ កំចាត់អំពើពុករលួយ ...
តើចាប់ពួកពុករលួយ ពួកលក់ទ្រព្យសម្បត្តិ  ពួកលួចជាតិ ពួកក្បត់ជាតិបានប៉ុន្មាននាក់ហើយ?

ទីស្ដីការតំណាងរាស្រ្តដែលមានតំណាងរាស្រ្តតែ១២៣នាក់នោះ មានបុគ្គលឹក ធ្វើការដល់ទៅជាងមួយពាន់នាក់។ គម្លាតប្រាក់ខែគឺខុស គ្នាដូចមេឃនឹងដី​។ អស់លោក អ្នកធំមានប្រាក់ខែច្រើន មានរបប សាំងម៉ាស៊ុត របបរថយន្ត មានរបបទីលំនៅ មានរបបអ្នកបំរើក្នុងផ្ទះ ក្រៅផ្ទះ របបទឹកភ្លើងអគ្គិសនី ។ ហើយ មានអស់លោកខ្លះលួចលក់ភ្លើង ឲ្យពលរដ្ឋដែលនៅជុំវិញខ្លួន ក្នុង១ខែ ៥ទៅ៦ពាន់គីឡួវាត់ ។ ក្រហ៊ុនត្រូវដំឡើងថ្លៃភ្លើងដើម្បីប៉ះប៉ូវ ការចំណាយនេះ ដូច្នេះហើយអ្នករងគ្រោះគឺប្រជាជន។

ចំនួនមន្រ្តីរាជការនៅប្រទេសខ្មែរដ៏តួចនេះប្រហែលគ្នានឹងចំនួនមន្រ្តីរដ្ឋការប្រទេសបារាំងពីរដង។ រីឯសក្តិយស ដែលទេវតាលោកិយប្រទានគឺ ផ្កាយរះពេញផែនដីខ្មែរ ហើយរះយ៉ាងទាបបំផុតផ្កាយខ្លះរះ ទ្រុងមាន់ ផ្កាយខ្លះរះក្នុងរោងល្បែង។ នពេលខ្លះផ្កាយបីយួរកាបូបឲ្យផ្កាយមួយ។

ចំណែកឯក្រសួងសុខាភិបាលវិញគឺមិនមែន ដូចពាក្យថា គ្រូពេទ្យ ជាម្ដាយ របស់អ្នកជម្ងឺទេបើគ្មានប្រាក់ឲ្យទេគេមិនយកភ្នែកមើលអ្នកជម្ងឺ គេទុកចោល ហើយបើជម្ងឺធ្ងន់ត្រូវស្លាប់នៅជណ្ដើរមន្ទីរពេទ្យក៏មាន ។

តើអ្នករដ្ឋអំណាចអស់នោះប្រជាពលរដ្ឋអាចជាទីពឹងបានទេ?

ព្រះមហាក្សត្រ
រាប់សតវត្សមកហើយខ្មែររស់ក្រោមរបបរាជានិយមតែនៅក្រោយសម័យ​ មហានគរ គេរៀបចំកែប្រែធម្មនុញ្ញតាមរបៀបសក្ដិភូមិនិយម ដែលស្ដេច ទៅជា ម្ចាស់ផែនដីជាអទិទេពរបស់ប្រជាពលរដ្ឋ អាចធ្វើអ្វីតាមអំពើចិត្ត ទាំងអស់ ក្រុមគ្រួសារស្តេច ញាតិការទាំងប្រាំពីរសន្តាន តម្រូវឲ្យ ប្រជាពលរដ្ឋចិញ្ចឹម ទាំងអស់ ។ ខុសពីស្ដេចកាលពីសម័យមហានគរ ។ ស្ដេចមហានគរគឺជាមនុស្ស ដែលមានមហិទ្ធឫទ្ធ   ពូកែខាង សឹកសង្រ្គាម កាពារប្រជាពលរដ្ឋ  ពង្រីកទឹកដី រៀបចំរចនាសម្ពន្តជាតិកសាងប្រទេស ជាតិ គ្រប់ផ្នែកមានប្រាង្គប្រាសាទ រាប់ពាន់ជាសាក្សីស្រាប់។ យកតែ ប្រាសាទអង្គវត្តមួយមកស្រាវជ្រាវទៅ អាច ឃើញថាអរិយធម៍សម័យនោះ រុងរឿងយ៉ាងណានោះមកទល់ឥឡូវនេះសកលលោករកមិនទាន់ឃើញរូបមន្តនៃសំណងទាំងនោះផង ។  សម្លឹងមើលសម័យ ក្រោយមហានគរ តើយ៉ាងណាទៅ? នគររួញតូចហើយ ពពួកស្ដេចដណ្ដើម អំណាចគ្នា អ្នកចាញ់រត់ពឹងបរទេសឲ្យជួយដួចជាទស្សវត្ដ៧០ ស្ដេចសីហនុ រត់ទៅពឹងយួនឲ្យមកសម្លាប់ខ្មែរជិត១លាននាក់ ហើយក្រោយសង្រ្គាម ដើម្បី សងសឹក  គាត់ឲ្យគេសម្លាប់ថ្នមៗជាង២លាននាក់ទៀត។ ស្ដេចក្រោយសម័យ មហានគរមិនដែលស្គាល់សុខទុក្ខរបស់ ប្រជាពលរដ្ឋទេ ហើយអ្នកណាជា ដើមចម នៃការសម្លាប់រង្គាល នៅស្រុកយើងពីឆ្នាំ៧០រហូតមកដល់ឥឡូវ ។

នេះហើយគឺរបបរាជានិយមសក្ដិភូមិ ដែលមើលងាយប្រពលរដ្ឋខែ្មរ ទាំងអស់ ស្មើនឹងល្អងធូលីក្រោមបាតជើងគេ។ ផ្នែកខាងពេទ្យគេមិនដែលឲ្យវិជ្ជបណ្ឌិតនៅក្នុងស្រុកព្យាបាលគេទេព្រោះគេយល់ថាពួកនេះគ្មានចេះអី ម្ល៉ោះហើយអស់លោកល្មមដឺងខ្លួនហើយ ថាអ្នកជម្ងឺដែលគេទៅព្យាបាលនៅសិង្ហបូរីនៅប្រទេសថៃ នៅប្រទេសយួន គឺគេយល់ថាពេទ្យនៅស្រុកខ្មែរ គ្មានសមត្តិភាព ហើយគេមិនទុកចិត្តពេទ្យ នោះជាដាច់ខាត។

ដូចការរៀបរាប់សង្ខេបខាងលើនេះតើយើងអាចទីពឹង ព្រះមហាក្សត្យបានទេ?

ការបោះឆ្នោត
បើការបោះឆ្នោតមានគតិយុតិធម៍ត្រឹមត្រូវ នោះ ការបោះឆ្នោតអាចចាត់ ទុកថា មាន ប្រជាធិបតេយ្យ គឺអ្នកបោះឆ្នោតមានសិទ្ធជ្រើសរើស អ្នក ដែលខ្លួនពេញ ចិត្តបានដោយសេរី។ ប៉ុន្តែអ្នកដែលទទួលខុសត្រូវអាចធ្វើឲ្យនរណាឈ្នះ ក៏ បានដែរ        ហើយម្យ៉ាង ទៀតបើការបោះឆ្នោតប្រកបដោយការគំរាមកំហែង បន្លាច ទិញទឹកចិត្ត បក្សពួក បង្ខិតបង្ខំ   ហើយមេភូមិ មេឃុំដឹងទាំងអស់ អ្នកណាឲ្យបោះអ្នកណានោះ អ្នកទៅបោះឆ្នោតមានការភ័យខ្លាច នៅពេល ដែលខ្លួនចង់បោះឲ្យដែលក្រៅពីបក្សពួកមេភូមិមេឃុំ។

ដូចនេះតើអាចសង្ឃឹមទៅលើការបោះឆ្នោតបានទេ?។

គណៈបក្ស
សម្ដេចព្រះសង្ឃរាជ  ជួន-ណាត មានសង្ឃដីការថា ៖
“បើខ្មែរបែកបាក់ ខ្មែរស្លាប់      បើខ្មែររួមសាមគ្គីខ្មែររស់”

ពិនិត្យមើលចុះនៅក្នុងស្រុកខ្មែរយើងតើមានគណៈបក្សប៉ុន្មាន? ហើយអ្នកដែល គាំទ្រគណៈបក្សខុសគ្នាមិនចុះសម្រុងគ្នាទេ គឺគេទៅតាមក្រុមតាមពួករបស់គេ។ពេលឃោសនាបោះឆ្នោតម្ដងៗ        គឺគេធ្វើ យ៉ាងអណាធិបតេយ្យបំផុត​គណៈបក្សមួយៗជេរដៀលប្រមាថ កាតពានគ្នាទៅ វិញទៅមកគ្មានការ សមរម្យរវាងគ្នានឹងគ្នាជាខ្មែរ បែកបាក់សាមគ្គីជាចំណែកៗទៅ តាមចំនួន គណៈបក្ស។ ដូច្នេះមិនអាចទីពឹងគណៈបក្សបានទេ ទោះបីគណៈបក្សណា ឈ្នះក៏ដោយ នៅតែបាក់បែកគ្នាដដែល។ ចលនាឬគណៈបក្សខ្លះដើរតែស្រែក មេពួកអស់នោះនឹងដៃជើងគេយក ការឃោសនានយោបាយធ្វើជាមុខរបរចិញ្ចឹមជីវិតចេះតែនិយាយហើយមិនធ្វើទាល់តែសោះ។

ដូច្នេះខ្មែរយើងមិនសង្ឃឹមលើគណបក្សបានទេ !

អ្នកមានបុណ្យ
ឮសូរសៀងថាមានអ្នកមានបុណ្យយូរយាណាស់ហើយ ខ្លះនិយាយថាព្រះ
ដ៏មានបុណ្យឈ្មោះអង្គភឹមឥសានមៈមៈ​ ខ្លះថាឈ្មោះនរៈដេប៉ោ ខ្លះទៀត ថា រាងសរ តូចស្ដើងសោយរាជនគរបី ខ្លះថាព្រហ្មកិលពញាក្រែក ។

សំដីទាំងអស់នេះចេញពីណាមក?​      ពិនិត្យពាក្យសំដីគឺសំដៅទៅរក
ក្រុមគ្រួសារព្រះញាតិរបស់ស្ដេចសីហនុ      តាមការសន្និដ្ឋានរបស់ខ្ញុំពាក្យ
នេះចេញពីមាត់ពពួកអែបអបណែបណបឡេមឡឺមពួកចៃវាំងដើរផ្សព្វ
ផ្សាយដល់អ្នកល្ងិតល្ងង់ឲ្យជឿផ្កាប់មុខ មិនយល់ខុសឬត្រួវ ឲ្យដើរនិយាយ
ដោយឥតអៀនខ្មាស់។ ប៉ុន្មានឆ្នាំហើយដែលឮពាក្យនោះ តែមិនដែល ឃើញទាល់តែសោះ ។

បើយាយប៉ុមពាងវិញថាព្រះបាទធម្មិកគឺសិហនុនេះឯងហើយបើដូចគេថាមែនម្ដេចក៏ទឹកដីរួញនៅតូចតែមួយហើយមានសង្រ្គាមមានការកាប់សម្លាប់ គ្នារហូត មកទល់ឥឡូវនេះ។

សូមលោកអ្នកអានគឹតមើលចុះបើមានអ្នកមានបុណ្យមែនល្មមដល់ពេល
វេលាចេញហើយដើម្បីសេចក្ដីសុខសេចក្ដីចំរើនដល់មហានគរផងនឹងប្រជាពលរដ្ឋខ្មែរយើង។

ជាបញ្ចប់ ៖
សូមជួយវិនិឆ្ឆ័យចុះតើយើងត្រូវទីពឹងអ្នកណាដែលអាច
ជួយ កាពារប្រទេសជាតិ  ប្រជាជនខែ្មររំដោះជាតិទឹកដី
រក្សានូវសម្បត្ដិធម្មជាតិឲ្យបានទៅជាមហាសគរទី២ជា
ស្ថាពរជារាងរហូត ? 

7 comments:

Anonymous said...

ព្រះភិក្ខុសង្ឃមានសិក្ខាបទ២២៧...មិនមែន២២០ទេ...ត្រូវកែឡើងវិញ។

Anonymous said...

សូមអរគុណលោកជយ័​ ឬទ្ធិដែលបានចុះផ្សាយនូវ
ប្រធានបទដែលមានសារៈសំខាន់មួយនេះ ដើម្បី
រកដំណោះស្រាយ។ ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅ គេរិះរកមធ្យោបាយតាមគំនិតជា
តិរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍របស់គេ។
ចំពោះខ្មែរក៏មានសេចក្តីប្រាថ្នាដូចគេដែរ,តែជាអកុ
សលអ្នកនយោបាយដឹកនាំប្រទេសខ្មែរយើងមាន
ទំលាប់មិនទទួលការរិះគន់ពីរាស្រ្តឬអ្នកដំណាងរាស្រ្តទេ ចាត់ទុករាស្រ្ត ឬដំណាងរាស្រ្តគ្មានបុណ្យពី
ព្រេងនាយដូចខ្លួន មានពេលខ្លះរាស្រ្តរបស់ខ្លួនមក
ពឹពាក់សូមក្តីសន្តោសមេត្តា បញ្ចេញឬកក្រអើត..
រាស្រ្តមិនទាន់ចេញផុតពីរបងផ្ទះផងហ៊ានដៀលថា
សំរ៉ែសុទ្ធក៏មាន។ នៅទស្សវត៧០មនុស្សខ្មែរសំរ៉ែ
ត្រូវបានគេបញ្ចេះឲ្យវាយវណ្ណៈរវាងអ្នកធំនិនាយទុនក្រុមនេះមានគំនំផងក៏ចេះសំឡាប់មនុស្សរាប់លាននាក់ មកដល់សព្វថ្ងៃនៅតែរកមុខអ្នកសំឡាប់ពុំ
ទាន់ឃើញ ទោះបីមានក្រុមអង្គការសហប្រជាជាតិ
ជួយជ្រុំជ្រែងក៏ពុំទាន់មានខ្មែរណាម្នាក់ហ៊ានចង្អុល
មុខអ្នកសំឡាប់មនុស្សខ្មែរដែរ ដោយពុំទុកចិត្តគ្នា។

នៅពេលយួនលើកទ័ពចូលមកប្រទេសខ្មែរ ហើយ
គេប្រកាសថ្ងៃ៧មករា ឆ្នាំ១៩៧៩ ខ្មែរក៏មិននៅស្ងៀ
មដែរបានប្រយុទ្ធតទល់តបនិងកងទ័ពយួនវិញ..
រហូតដល់អន្តរៈជាតិធ្វើការសំរ៉ុះសំរួលឲ្យខ្មែរទាំង៤
ភាគីទទួលយកសន្តិភាពថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។
ហើយធ្វើការបោះឆ្នោតនៅខែឧសភាឆ្នាំ១៩៩៣រើសអ្នកនយោបាយដឹកនាំប្រទេស និងធ្វើច្បាប់កំ
ពូលរដ្ឋធម្មនុញ្ញសំរាប់គោរពទាំងអស់គ្នាក្នុឋានៈខ្លួន
ជាខ្មែរនិងជាម្ចាស់ប្រទេស។ គួរកត់សំគាល់ថា៖
ពីសម័យដើម រហូតមកខ្មែរនិយមចូលចិត្តប្រមូល
អ្នកស្នេហាជាតិ មកធ្វើការដើម្បីជាតិ ពេលនោះ
មានមិនតិចទេ អ្នកស្នេហាជាតិមានច្រើន ខ្លះជួយ
ឲ្យចំរើន ខ្លះជួយពន្លិច ខ្លះជួយដែរ,តែជួយតិច
ជួយក្នុងល្បិច ប្រយោជន៍ផ្ទាល់ខ្លួន។

បច្ចុប្បន្ននេះ! ហួសពេលនិងប្រមូលអ្នកស្នេហាជា
តិហើយ,តែជាពេលវេលាដែលត្រូវប្រមូលអ្នកហ៊ា
នធ្វើកិច្ចការដើម្បីជាតិ...ព្រោះអ្នកស្នេហាជាតិមិ
នហ៊ានចេញមុខទៅធ្វើកិច្ចការដើម្បីជាតិទេ។
អ្នកស្នេហាជាតិ ដែលមិនហ៊ានចេញមុខទៅធ្វើកិច្ច
ការដើម្បីជាតិ មិនមែនអ្នកជាតិនិយមទេ,​តែជាអ្នក
យំដើម្បីជាតិតែប៉ុណ្ណោះ៚

ខ្ញុំបាទសរសេររៀបរាប់សង្ខេបនេះ​សង្ឃឹមថាលោក
ជ័យ ឫទ្ធិ និងមិត្តអ្នកអានអាចពិចារណាហើយ ខ្ញុំ
គ្មានបំណងចង្អុលដាក់កំហុសខ្មែរណាម្នាក់ទេ៕


Anonymous said...

Buddha said you help yourself.

Anonymous said...

ខ្មែរត្រូវរិះរកមធ្យោបាយគ្រប់យ៉ាងបើម្បីរំដោះជតិពីក្រញាំយួន​នឹងពពួកជនក្បត់ជាតិទាំងនោះ​ ។ គ្មានមហាក្សត្រ គ្មានគណបក្សនយោបាយ គ្មានគ្នកមានបុណ្យ គ្មានការបោះឆ្នោត គ្មានសាសនា​ មកជួយប្រទេសកម្ពុជា នឹង ពលរដ្ឋខ្មែរឲ្យរួចពី​ នឹមចក្រព័ត្រសម័យថ្មីបានទេ ។​ តែយើងនៅតែសង្ឃឹម ថាខ្មែរនឹងរកច្រកចេញរំដោះទាល់តែបានសំរេច ។ សូមអរគុណលោកជ័យ ឫទ្ធិ នឹងលោកម៉ោង១០៖២៤ ដោយបាន​បញ្ចេញនូវចំណោតចោតឲ្យខ្មែរ គិត ដើម្បីជាតិ ព្រោះខ្មែរសឹងតែ១០០% មានគំនិតគិតតែដដែលថា តើអញអាចបានចំណេញអ្វីខ្លះពីជាតិ !
សូមអរគុណលោកទាំងពីរ ។

khmer ក្នុងស្រុក said...

ដល់ពេលពឹងថៃហើយម្តងនេះ ព្រោះ US នៅពីក្រោយថៃ គ្រាន់បើជាង
ឲ្យ Hun Sen យកដីទៅឲ្យយួន (កុំរំពឹងស្ដេចខ្ទើយគ្នានបានការ).
ថៃគេរងចាំតែជួយ ឲ្យតែមានអ្នកក្លាហានណាមួយ ហ៊ានទៅរកគេ។
គេគ្រាន់តែចង់បានដី 4km2 នៅក្បែរព្រះវិហារតែប៉ុណ្ណោះ តែគេអាច
ជួយយើងយកដី ស្រុកខ្មែរទាំងមួល បូកទាំងកោះត្រុលមកឲ្យយើងវិញបាន។

Anonymous said...

...បន្ទាប់ពីសង្រ្គាមលោកលើកទី២ចប់រួចរាល់
ប្រទេសជិតខាងរបស់ខ្មែរទាំងមិត្តទាំងសត្រូវគេនាំ
គ្នារំលំរបបដើថយក្រោយ។
សូមអ្នកអានមេត្តាជួយគិតផងចុះថា​ចិនមានស្តេច
គ្រប់គ្រង,តេចិនក៏ជាអ្នកបំបាត់ស្តេចសក្តិភូមិដោ
យខ្លួនឯង,​រីឯយួនដែលមានដើមកំណើតជាមួយ
ចិនក៏បំបាត់ស្តេចចោលទៅហើយដែរ។​ សួរថា៖
តើហេតុអ្វីក៏ពួក២សាស្រ្តនេះខំជួយស្តេចខ្មែរម្លេះ?
សូមលោកអ្នកនិយមស្តេចមេត្តាគិតឲ្យបានឆ្ងាយ
ជាងចុងច្រមុះលោកខ្លះផង,ទោះជាលោកបាន
ឡើងធ្វើជាឧត្តមសេនិយ៍រកកន្លែងពាក់ផ្កាយលែង
បានក៏ដោយ,ទោះបីលោកឡើងជាកុង្សីឥតការិយា
លយ័និងប្រាក់ខែទៅហើយក៏ដោយ,តើលោកដឹង
ទេថា សព្វថ្ងៃចិននិងយួនកំពុងលួចសើចរង់ចាំថ្ងៃ
នក្ខ័តឫក្សរបស់វា ដើម្បីសំរេចគោលបំណងចុង ក្រោយ។
ចំពោះពលរដ្ឋខ្មែរនៅចាំច្បាស់ក្រោយពីសង្រ្គាមលោកលើកទី២រលត់ទៅគឺខ្មែរមានសត្រូវទាំងឆ្វេង
ទាំងស្តាំ,ទាំងមុខទាំងក្រោយតាមយាយីគ្រប់ពេល
វេលា,គេឈ្លោះនិងយើងក៏បានចំណេញដីពីយើង
ខ្លះគេជានិយើងក៏ដើម្បីបានចំណេញដីពិយើងខ្លះដេរ។ សព្វថ្ងៃពលរដ្ឋខ្មែរបានយល់ច្បាស់ពីសត្រូវ
យួនគេមិនបញ្ឈប់មហិច្ចតាឈ្លានពានខ្មែរផង...
តើហេតុអ្វីក៏ឲ្យខ្មែរបោះបង់គំនិតប្រឆាំងនិងសត្រូវ
យួនចោលចេញ?(ខ្មែរបានឯករាជ្យ,ដណ្តើមបាន
កេរដំណែកប្រសាទព្រះវិហារ,​និងសន្តិភាពថ្ងៃ២៣
តុលា ឆ្នាំ១៩៩១ ដោយពឹងផ្អែកច្បាប់អន្តរៈជាតិ)
ដូច្នេះខ្មែរត្រូវនិយាយភាសារួមប្តឹងទៅតុលាការ អន្តរៈជាតិ...ប្រមូលគ្នាធ្វើកិច្ចការសំរាប់ជាតិ ទាំអស់គ្នា៕

Anonymous said...

Today my fellow khmer jail, tomorrow three deposts turn.