Wednesday, January 02, 2013

ក្រសួង​កោះ​ប្រជុំ​រឿង​ដំឡើង​ប្រាក់​ខែ​កម្មករ​ខណៈ​​គំរាម​​តវ៉ា​ទ្រង់​ទ្រាយ​ធំ

កម្មករ​ធ្វើ​ការតវ៉ា​​ទាមទារ​ដំឡើង​ប្រាក់​ខែ នៅ​សួន​សេរី​ភាព ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អា​ទិត្យ​​​។ រូបថត ម៉ៃ វីរៈ

Wednesday, 02 January 2013
មុំ គន្ធា ​និង​ Shane Worrell
The Phnom Penh Post
 
ភ្នំពេញៈ នៅ ​ចំ​ពេល​ដែល​មាន​ការ​គំរាម​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក្នុង​វិស័យ​ កាត់​ដេរ ដែល​កំពុង​រីក​ចម្រើន ក្រសួង​សង្គម​កិច្ច​បាន​កោះ​ហៅ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ ពី​តួ​អង្គ​សំខាន់ៗ ក្នុង​ឧស្សាហកម្ម​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៥០ ដុល្លារ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន។
តាម ​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន លិខិត​ដែល​ចេញ​ពីថ្ងៃ​ចន្ទ និង​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច បាន​អញ្ជើញ​គណៈ​កម្មការ​ប្រឹក្សា​ការងារ ម្ចាស់​រោងចក្រ និង​សហជីព​ចូល​រួម​កិច្ច​ប្រជុំប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​ ទេ។

លិខិត នេះ បាន​សរសេរ​ទៀត​ថា​៖ «សូម ​បណ្តា​អង្គការ​សហជីព​ កម្មករ​ និយោជិត​ និង​សាធារណជន មេត្តា​ជ្រាប​ និង​បន្ត​ចូលរួម​រក្សា​ស្ថិរភាព​ការងារ ដើម្បី​ជីវភាព​របស់​បង​ប្អូន​ រង់​ចាំ​លទ្ធផល​នៃ​ការ​ពិភាក្សា​ដោះស្រាយ​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ។
ដំណឹង ​នៃ​ការ​កោះ​ហៅ​កិច្ច​ប្រជុំ​នេះ បាន​កើត​មាន​ឡើង​ពីរ​ថ្ងៃ បន្ទាប់​ពី​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ដឹក​នាំ​ការ​តវ៉ា​មួយ​ដែល​មាន​កម្មករ​ចូល​រួម​ប្រមាណ​៣០០​ នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​ លោក ​រ៉ុង ឈុន ​បាន​គំរាម​ធ្វើ​ការ​តវ៉ា​ធំ​មួយ ​ប្រសិន​បើ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​៦១​ដុល្លារ​​ មិន​ត្រូវ​បាន​ដំឡើង​ដល់ ១៥០​ដុល្លារ​ក្នុង​មួយ​ខែ​ទេ​នោះ​។
លោក រ៉ុង ឈុន ដែល​បាន​ព្យាករ​ថា លក្ខខណ្ឌ​សម្រាប់​កម្មករ​កាត់​ដេរ នឹង​មាន​លក្ខណៈ​ប្រសើរ​ឡើង​អំឡុង​ពេល​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ខាង​មុខ បាន​ស្វាគមន៍​សេចក្តី​ប្រកាស​នេះ។ លោក​ បាន​ថ្លែង​ថា​៖ «នេះ ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កម្មករ ដែល​រដ្ឋាភិបាល​កំពុង​ឆ្លើយ​តប ចំពោះ​ការ​តវ៉ា​របស់​ពួក​គេ ប៉ុន្តែ​យើង​ត្រូវ​ការ​កិច្ច​ប្រជុំ​នេះ​ឲ្យ​បាន​លឿនៗ»។ លោក​បន្ត​ថា​៖ «អ្នក ​ដែល​ចូល​រួម​កិច្ច​ប្រជុំ​នេះ ​ត្រូវ​តែ​បើក​ភ្នែក​មើល​ថា ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ នៅ​ក្នុង​ប្រទេស​ជិត​ខាង គឺ​មាន​ចំនួន​ចន្លោះ​ពី​១៧០​ ដុល្លារ​ ដល់ ២០០​ដុល្លារ ​ហើយ​ប្រាក់​ឈ្នួល​ដែល​យើង​ស្នើ​សុំ​ គឺ​នៅ​តែ​ទាប​ជាង​គេ»។​
គណបក្ស ​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​ជា​គណបក្ស​ប្រឆាំង បាន​សន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៥០ ដុល្លារ ក្នុង​មួយ​ខែ នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ​ប្រសិន​បើ​ខ្លួន​ឈ្នះ​​​ឆ្នោត។
លោក យឹម សេរីវឌ្ឍនៈ អ្នក​សម្រប​សម្រួល នៅ​អង្គការ​ពលកម្ម​អន្តរជាតិ​សម្រាប់​គម្រោង​សហជីព បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​លោក​ជឿ​ថា ប្រាក់​ឈ្នួល​១៥០ ដុល្លារ គឺ​សមហេតុ​ផល​។ ​លោក​ថ្លែង​បន្ត​ថា​៖ «បើ​ទោះ​បី​ជា​ប្រាក់​ឈ្នួល មាន​កម្រិត​នេះ យើង​នៅ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ច្រើន​ទៀត»។ លោក​បន្ថែម​ថា កម្មករ​នៅ​ក្នុង​ប្រទេស​វៀតណាម រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់​ ១៦០ ​ដុល្លារ​ក្នុង​មួយ​ខែ និង​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ​ រក​ចំណូល​បាន​ជាង​២០០ ដុល្លារ​
លោក​បន្ត​ថា​៖ «យើង ​គួរ​មើល​ទៅ​រោងចក្រ​ផ្សេង​ៗ​អំពី​របៀប​ដែល​ប្រាក់​ឈ្នួល​នេះ អាច​ត្រូវ​បាន​ដំឡើង និង​មើល​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដែល​អាច​ធ្វើ​ការងារ​នេះ។ និយោជក​មាន​សមត្ថភាព​ដំឡើង​ប្រាក់​ឈ្នួល​នេះ​»។ លោក​បន្ត​ថា​៖ «ខ្ញុំ​មិន​គិត​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្រិត​ប្រាក់​ឈ្នួល ក្នុង​ប្រទេស​ដទៃៗ​ទៀត នឹង​មិន​បង្ក​បញ្ហា​នោះ​ទេ»
សហរដ្ឋ ​អាមេរិក​ ដែល​ប្រមូល​ពន្ធ​បាន​រាប់​រយ​លាន​ដុល្លារ ពី​ពន្ធ​នាំ​ចូល ដោយ​សារ​ប្រជាជន​របស់​ខ្លួន​ភាគ​ច្រើន ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា ក៏​មាន​«កម្លាំង​ខ្លាំង»​ផង​ដែរ​សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ។
លោក​ស្រី Dr. Sanchita Saxena ជំនួយ​ការ​នាយក​នៃ​សាកល​វិទ្យាល័យ​ California សម្រាប់ ​​មជ្ឈ​មណ្ឌល​សិក្សា​ អំពី​អាស៊ីអាគ្នេយ៍ បាន​ថ្លែង​ថា កម្រិត​ពន្ធ​ខ្ពស់​ខ្លាំង​នេះ មាន​កម្រិត​ជាង​១៥​ ភាគរយ កំពុង​គាប​ច្របាច់​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា។ លោក​ស្រី​បាន​ថ្លែង​បន្ត​ថា ដើម្បី​ឲ្យ​មាន​លក្ខខណ្ឌ​ប្រសើរ​ឡើង​នៅ​តាម​បណ្ដា​រោង​ចក្រ​នានា​សហរដ្ឋ​ អាមេរិក​គួរ​តែ​ពិចារណា​កាត់​បន្ថយ​ពន្ធ។
លោក​ស្រី Saxena បាន​ថ្លែង​បន្ត​ថា៖ «នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ប្រសើរ​ឡើង សម្រាប់​ការ​វិនិយោគ»។ លោក​ស្រី​បាន​បន្ត​ថា ​ម៉ាក​សម្លៀក​បំពាក់ ដែល​មាន​ម្ចាស់​ជា​អាមេរិក​ក៏​ត្រូវ​ការ​ទាមទារ​លក្ខខណ្ឌ​ប្រសើរ​ផង ​ដែរ ក្នុង​ការ​វិនិយោគ​ ក្នុង​ប្រទេស​កម្ពុជា​ និង​​ឧស្សាហកម្ម​កាត់​ដេរ​របស់​កម្ពុជា​។ លោក​ស្រី​បន្ត​ទៀត​ថា​៖ «ការ ​ចូល​រួម​ពាក់ព័ន្ធ ពី​អ្នក​បញ្ជា​ទិញ ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ នៅ​ក្នុង​ប្រទេស​ គឺ​សំខាន់​ណាស់​។ ពួក​គេ​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង »
មន្ត្រី ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ​៕
 

1 comment:

Anonymous said...

Uncle Ho understand that Sam Rainsy as well as Lotus Revolution leaders are so coward and scare to die for your Khmer Nation and Uncle Ho understand that Sam Rainsy and Lotus Revolution leaders are trying so hard to provoke young innocent Cambodians to die for them to be rich but young innocent Cambodians will not die for you people (Sam Rainsy and Lotus Revolution leaders) to be rich anymore as they have learn enough of bullshit lessons from the past and present.

Young innocent Cambodians are so smart not to die creating another opportunity for you people to be rich because they know very well that Sam Rainsy and Lotus Revolution leaders are so coward and scare to die but using them to do the dirty work to create another opportunity for you people (Sam Rainsy and Lotus Revolution leaders) to be rich in government.

If Sam Rainsy and Lotus Revolution leaders are truth patriot, why don't they just come to Cambodia and lead the revolution and dare to die to show young innocent Cambodians, how patriot they are. Why??? Or they are opportunistic who is waiting for opportunity at very safe places and champagnes to pop up.

Prove Uncle Ho wrong by action not by words because our Vietnamese’s hero dare to die to protect Vietnam interest and action speak far better than words that is why We are Vietnamese own Angkor Watt temples and Koh Tral, not by using words but real action and real sacrificed of our heroes with lose count. Unlike Sam Rainsy can’t even find justice for his followers.

Uncle Ho will guarantees that Sam Rainsy and all Lotus Revoltion leaders won’t dare to die for the Khmer because they are so afraid of losing their opportunity to be rich in Cambodia government, once day.