អឹម សួរលែងស្តី ប្រធានគណះកម្មការជួយបន្លំ ( គ ជ ប )
មន្ត្រីគ.ជ.បបដិសេធមិនជួបពិភាក្សាជាមួយមន្ត្រីបក្សប្រឆាំង
ដោយ ទេព សុរ៉ាវី 2013-01-16 RFA
គណបក្សប្រឆាំងចំនួន ២
បានដាក់លិខិតស្នើសុំទៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) ដើម្បីជួបផ្ដល់យោបល់ និងអនុសាសន៍ លើសេចក្ដីព្រាងបទបញ្ជា
និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥
ក៏ប៉ុន្តែមន្ត្រី គ.ជ.ប បដិសេធមិនព្រមជួប។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បដិសេធមិនជួបប្រតិភូតំណាងមកពីគណបក្សប្រឆាំង
ដើម្បីពិភាក្សាផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា
និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិថ្មី
ហើយបានបង្វែរឲ្យក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំងអស់
ដែលមានចេតនាចង់ផ្ដល់អនុសាសន៍លើសេចក្ដីព្រាងនោះ
គួរសរសេរជាលាយលក្ខណ៍អក្សរផ្ញើមក គ.ជ.ប ជំនួសវិញ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍នៅថ្ងៃទី១៦ ខែមករា
ដោយពន្យល់ថា គ.ជ.ប បានបញ្ជូនសេចក្ដីព្រាងបទបញ្ជា
និងនីតិវិធីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអង្គការសង្គមស៊ីវិល
និងខាងគណបក្សនយោបាយ។
ក្នុងលក្ខខណ្ឌភាគីពាក់ព័ន្ធមានបំណងចង់ផ្ដល់អនុសាសន៍ គ.ជ.ប ស្វាគមន៍
និងស្នើសុំឲ្យសរសេរជាលិខិតដោយភ្ជាប់នូវអនុសាសន៍ទាំងនោះ
ដើម្បីឲ្យខាង គ.ជ.ប ពិនិត្យ និងពិចារណា។
លោកបញ្ជាក់ថា មន្ត្រីអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ
មិនទាន់ដល់ពេលវេលាសមគួរដើម្បីជួបពិភាក្សាជាមួយ គ.ជ.ប
លើបញ្ហានេះនៅឡើយទេ
ដោយទុកពេលវេលាឲ្យភាគីទាំងនោះពិនិត្យលើសេចក្ដីព្រាងនីតិវិធីនោះ
ឲ្យបានល្អិតល្អន់ជាមុន រហូតមានការកោះហៅជាផ្លូវការពី គ.ជ.ប
ឲ្យពិភាក្សាពីបញ្ហានេះក្រោយថ្ងៃអសុពលភាពនៃការដាក់ឲ្យ
ត្រួតពិនិត្យ ដែលនឹងបញ្ចប់ទៅនៅថ្ងៃទី២៤ ខែមករា ខាងមុខ។
លោក ទេព នីថា៖ «គាត់ចង់កែតម្រូវ
សូមជូនលិខិតស្នាមមកជាផ្លូវការ
គាត់ចង់កែស្អីខ្លះទៅតាមសំណើរបស់ គ.ជ.ប
ហើយនៅពេលចប់រយៈពេលយើងទទួលអនុសាសន៍នៅថ្ងៃទី២៤ ខែមករា
យើងនឹងពិនិត្យលើអនុសាសន៍ទាំងអស់នោះដាក់ជូន គ.ជ.ប ពិនិត្យ
ហើយបន្ទាប់ពី គ.ជ.ប មានយោបល់យ៉ាងណា
ទើបយើងបានជួបជាមួយភាគីពាក់ព័ន្ធទាំងអស់
ដើម្បីឲ្យគាត់លើកពីអនុសាសន៍របស់គាត់ និងការបកស្រាយរបស់ គ.ជ.ប
វិញ»។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីគណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស បានផ្ញើលិខិតផ្លូវការកាលពីថ្ងៃទី១៥
ខែមករា ស្នើសុំទៅលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប
អនុញ្ញាតឲ្យប្រតិភូតំណាងគណបក្សទាំង ២ ជួបទៅថ្ងៃទី២១ ខែមករា
ដើម្បីផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា
និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។
ក្នុងលិខិតរបស់គណបក្សទាំងពីរបង្ហាញថា
ក្នុងសេចក្ដីព្រាងនីតិវិធីនោះមានចំណុចខ្វះខាតជាច្រើនអំពីយន្តការ
និងដំណើរការរៀបចំការបោះឆ្នោត
ដែលនឹងធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនមានលក្ខណៈ
សេរី ត្រឹមត្រូវ និងយុត្តិធម៌
ក្នុងគោលការណ៍ស្មើភាពដល់គ្រប់គណបក្សនយោបាយ
ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា យល់ឃើញថា
ការបដិសេធមិនជួបរបស់ប្រធាន គ.ជ.ប
គឺចេតនាមិនទទួលយកព័ត៌មានពិគ្រោះយោបល់តាមគោលការណ៍ប្រជាធិបតេយ្យ។
លោកបន្តថា
ការសរសេរលិខិតផ្តល់អនុសាសន៍កន្លងមកមិនមានប្រសិទ្ធភាពនោះទេ
ទើបខាងគណបក្សប្រឆាំងមានចេតនាចង់ជួបជជែកគ្នាពីការផ្តល់អនុសាសន៍
វិញម្តង៖ «គ្រាន់តែសរសេរលិខិតមួយចោលយកទៅហ្នឹងវាឥតន័យស្អី
ទេ ព្រោះយើងអត់បានជជែកគ្នាវែកញែកគ្នាថា
ហេតុម៉េចបានជាយើងស្នើអ៊ីចេះ
ហើយខាងណោះឆ្លើយមកវិញថាហេតុម៉េចបានទទួលបានអានោះជាការល្អ»។
មន្រ្តី គ.ជ.ប បញ្ជាក់ថា បច្ចុប្បន្ន គ.ជ.ប
បានទទួលអនុសាសន៍មួយចំនួនពីអង្គការសង្គមស៊ីវិល។
ភាគច្រើននៃអនុសាសន៍ដែលផ្ដល់មក គ.ជ.ប ពិនិត្យមើលថា
ច្រើនតែហួសការកំណត់នៃច្បាប់បោះឆ្នោត។
ជាក់ស្ដែងលើករណីច្បាប់តម្រូវឲ្យការិយាល័យបោះឆ្នោតត្រូវស្ថិត
ក្នុងបរិវេណ ឬក្នុងបន្ទប់មួយ ប៉ុន្តែសំណើ
ឬអនុសាសន៍បែរជាចង់ឲ្យបំបែកការិយាល័យបោះឆ្នោតចែកចេញជាពីរ
ដោយតម្រូវឲ្យអ្នកចែកសន្លឹកឆ្នោតនៅខាងក្រៅ
និងហិបបោះឆ្នោតនៅក្នុងបន្ទប់។
ការស្នើសុំដោយគ្មានមូលដ្ឋានខាងផ្នែកច្បាប់បែបនេះ ខាង គ.ជ.ប
មិនអាចយកមកអនុវត្តបានទេ។
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើស
រើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ មានអ្នកបោះឆ្នោតចំនួនជាង
៩លាននាក់ (៩.៦៧៥.៤៥៣)។ ការបោះឆ្នោតសភានីតិកាលទី៥
មានការិយាល័យបោះឆ្នោតសរុបចំនួន ១៩.០០៩ ការិយាល័យទូទាំងប្រទេស។
ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥
នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ការបោះឆ្នោតនេះ មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិល
បានជំរុញឲ្យមន្ត្រីដឹកនាំស្ថាប័ន គ.ជ.ប
ត្រូវអនុវត្តច្បាប់បោះឆ្នោតឲ្យបានស្មើភាពរវាងបក្សកាន់អំណាច
និងបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
5 comments:
this fucked-face guy don't need to talk to opposition party.Because in VIETNAM,LAO,CHINA,they don't even have opposition party.Why cambodia need one.
ពួកគោដំបៅខ្នងនេះខ្លាចមីស៊ីលគណៈបក្សប្រឆាំង
បាញ់ចំក្បាលវា ។
11:36 PM,
Yeah, go tell your dumb communist dicktator that he should have Cambodia law system like VIETNAM,LAO,CHINA.
You're the most ignorant, dumb communist mindset to ever exist in this planet. Get a life DUMB-ASS!
This man in the photo is the Vietnamese agent who changes his name to Cambodia and now is a head of Cambodia Election Committee.
Khmer should rise up and kill all CPP members before we become Youn in the near future. Youn is now in full control of Khmer people.
Why don't you write the letters to the U.S. Officials like Senator McCain, Senator Barbara Boxer, etc., that the Vietnamese secret agent who used Khmer name and he a head of NEC?
Yes, we all as Khmer citizens should write the letters to the U.S. Officials as soon as possible to let them know that Vietnamese secret agent act and dress like Cambodian/Khmer civilian in CPP regime to control the NEC in order to cheat the election again.
Post a Comment