ថ្ងៃទី 19 កុម្ភៈ 2013| ដោយ: រតនា
Cambodia Express News
ភ្នំពេញ: តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា នៅម៉ោងប្រហែលជា ៤ រសៀលនេះ ពួកគេនឹងដាក់ញត្តិមួយទៅកាន់ស្ថានទូតអាមេរិក សុំមន្ត្រីជាន់ខ្ពស់ នៃប្រទេសមហាអំណាចរូបនោះ ជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាដោះលែងអ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ។
លោក Michael Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក បង្ហាញថា នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកឧបការី Posner នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីពិភាក្សាបញ្ហាសិទ្ធិមនុស្ស សេរីភាពនយោបាយ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
នៅម៉ោង ៥ ល្ងាចនេះ លោកឧបការី Posner នឹងធ្វើសន្និសីទកាសែត អំពីដំណើរទស្សនកិច្ចរបស់លោក រយៈពេលមួយថ្ងៃនៅកម្ពុជា បន្ទាប់ពីលោកជួបសវនាការជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment