ហ៊ុន ម៉ាណែត កូនសំណព្វរបស់ ហ៊ុន សែន
ហ៊ុន ម៉ានិត កូនសំណព្វរបស់ ប៊ុន រ៉ានី
កូនលោក ហ៊ុនសែនពីររូបឈរជាតំណាងរាស្ត្រ
Wednesday, 20 February 2013មាស សុខជា - Abby Seiff ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កូនប្រុសពីរនាក់ក្នុងចំណោមកូនប្រុសបី នាក់របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឈរឈ្មោះ ជាតំណាងរាស្រ្ត នៅក្នុងការបោះឆ្នោតនាពេលខាងមុខ ។ នេះបើយោងតាមមន្រ្តីគណបក្សប្រជាជនកម្ពុជា បានថ្លែងកាលពីម្សិលមិញ។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានប្រាប់ភ្នំពេញ
ប៉ុស្តិ៍ កាលពី ម្សិលមិញថា
គណៈកម្មាធិការអចិន្រៃ្តយ៍គណបក្សបានជួបប្រជុំកាលពីសប្តាហ៍មុន
ដោយបានសម្រេចលើបញ្ជីឈ្មោះបេក្ខជនដែលមានឈ្មោះកូនប្រុស
របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនពីររូបផងដែរ។
លោក ជាម យៀប បានថ្លែងបន្តថា៖ «កូនប្រុសសម្តេចតេជោគឺមានសមត្ថភាពពេញលេញ ហើយមានបទពិសោធការងារស័ក្តិសម»។
បើទោះបីជាលោក ជាម យៀប
បានបដិសេធមិនបង្ហាញឈ្មោះកូនប្រុសទាំងពីររបស់លោកនាយករដ្ឋ
មន្រ្តីនៅក្នុងបញ្ជីឈ្មោះបេក្ខជននោះក៏ដោយ
ក៏ក្រុមអ្នកវិភាគនយោបាយមួយចំនួនបានព្យាករថាគឺលោក ហ៊ុន ម៉ាណែត
ដែលជាកូនប្រុសបងគេ និង លោក ហ៊ុន ម៉ានី ដែលជាប្អូនប្រុសពៅ
ទំនងជាអ្នកទាំងពីរស្ថិតក្នុងបញ្ជីបេក្ខជននោះ។
ក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះ ឧត្តមសេនីយ៍ផ្កាយពីរ ហ៊ុន ម៉ាណែត
វ័យ ៣៥ឆ្នាំ បានចូលរួមជាច្រើននៅក្នុងកម្មវិធីនានា ជាសាធារណៈ
រួមទាំងការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិធីសម្ពោធអគារ
ពិធីចែកអំណោយជំនួសឪពុករបស់លោក។
ទន្ទឹម នេះដែរ លោក ហ៊ុន ម៉ានី វ័យ ៣០ឆ្នាំ
ដែលជាមន្រ្តីម្នាក់នៅក្នុងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានបង្កើតការងារយ៉ាងសកម្មជាមួយក្រុមយុវជន។ កាលពីឆ្នាំមុន
លោកបានចាប់ផ្តើមក្រុមអ្នកស្ម័គ្រទ្រង់ទ្រាយធំមួយដែលហៅ
ថា«យុវជនក្នុងបុព្វហេតុមាតុប្រទេស»។
ចំណែកឯ លោក ហ៊ុន ម៉ានិត ដែលជាវរសេនីយ៍ឯក វ័យ៣១ឆ្នាំ
ក៏កាន់តំណែងសំខាន់ៗផងដែរនៅក្នុងរដ្ឋាភិបាល
ហើយដែលតំណែងមួយក្នុងតំណែងទាំងនោះគឺអនុប្រធានអង្គភាព
ចារកម្មយោធារបស់ក្រសួងការពារជាតិ
និងតំណែងមួយទៀតគឺអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន
ជាតិសម្រាប់ដោះស្រាយជម្លោះដីធ្លី។
អ្នកទាំងបីទទួលការបណ្តុះបណ្តាលនៅសាលាយោធាល្បីៗរបស់អាមេរិក។
លោក ហ៊ុន ម៉ាណែត កាលពីចុងទសវត្សរ៍៩០ គឺជាជនជាតិកម្ពុជាទី១
ដែលបានរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិកនៅ West Point
ហើយលោកក៏ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច។ រីឯ លោក ហ៊ុន
ម៉ានី ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួនពីរ។
លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
លោក ហ៊ុន ម៉ានិត បានថ្លែងថា
លោកមិនស្ថិតនៅក្នុងបញ្ជីបេក្ខជននោះទេ ប៉ុន្តែ
ក៏បានបដិសេធផងដែរថា បងប្អូនប្រុសរបស់លោកទាំងពីរ
ក៏មិនស្ថិតនៅក្នុងបញ្ជីបេក្ខជននោះទេ។
លោក ជាម យៀប បានថ្លែងថា កូនប្រុសទាំងពីររបស់លោក
នាយករដ្ឋមន្រ្តី គឺត្រូវបានដាក់នៅក្នុងបញ្ជីនោះ
ជាផ្នែកមួយនៃការចូលនិវត្តន៍របស់សមាជិកវ័យចំណាស់ៗដែល
មិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនជាតំណាងរាស្រ្តបាន។
លោកបានបន្តថា ជាសរុប
គឺ៣០ភាគរយនៃតំណាងរាស្រ្តបច្ចុប្បន្ននឹងត្រូវចូលនិវត្តន៍
ហើយនឹងជំនួសដោយបេក្ខជនវ័យក្មេងជាង។
ក្រុមអ្នកវិភាគ និងក្រុមតាមដានការបោះឆ្នោត បានថ្លែងថា
វាជាការត្រឹមត្រូវសម្រាប់គណបក្សដែលដោះស្រាយបញ្ហាសមាជិក
វ័យចាស់ៗ ប៉ុន្តែ បានជំរុញថា
ជំហានណាក៏ដោយក្នុងការផ្លាស់ប្តូរបេក្ខជនគឺត្រូវតែធ្វើឡើង
នៅក្នុងលក្ខណៈតម្លាភាព។
លោក គល់ បញ្ញា
ជានាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី
និងយុត្តិធម៌នៅកម្ពុជា បានថ្លែងថា៖ «ខ្ញុំគិតថា
ជំរុញយុវជននៅក្នុងនយោបាយគឺសំខាន់ ពីព្រោះថា
អ្នកនយោបាយទាំងអស់មានវ័យចាស់ខ្លាំងណាស់ហើយ។
អ្នកនយោបាយជាច្រើនគឺស្ថិតនៅក្នុងវ័យ៨០ឆ្នាំ
ហើយពួកគេខ្វះថាមពល។ តែទោះបីយ៉ាងណាក្តី បញ្ហា
គឺរបៀបដែលត្រូវបានផ្តល់ឱកាសស្មើភាពគ្នាទៅដល់យុវជន ដទៃៗទៀត
ដែលប្រហែលជាចង់ចូលរួមនៅក្នុងនយោបាយដែរ។ ខ្ញុំគិតថា
វាសំខាន់ណាស់ បើមិនដូច្នោះទេ
ពួកគេនឹងធ្វើឲ្យខ្លួនឯងទទួលការរិះគន់ថាបក្ខពួកនិយមជា
មិនខានឡើយ»។
ទាំងលោក បញ្ញា និងទាំងអ្នកវិភាគនយោបាយឯករាជ្យ លោក ឡៅ ម៉ុងហៃ
បានថ្លែងថា ពួកគាត់គិតថា
វាគ្មានអ្វីខុសទេដែលសមាជិកគ្រួសារនាយករដ្ឋមន្រ្តីចូលរួម
ក្នុងនយោបាយបែបនេះ។
លោក ឡៅ ម៉ុងហៃ បានថ្លែងថា៖ «ខ្ញុំគិតថា
វារឿងល្អមួយសម្រាប់បុរសវ័យក្មេងទាំងនេះដើម្បីចូលរួម
ក្នុងឆាកនយោបាយ និងបង្ហាញពីសមត្ថភាពរបស់ខ្លួន
និងដើម្បីឲ្យពួកគេរៀនអំពីបញ្ហានៅក្នុងបញ្ហានយោបាយ»។
លោក ម៉ុងហៃ បានបន្តថា៖ «វាគឺអាស្រ័យទៅលើប្រជាជនទេ ថាតើពួកគេចង់បោះឆ្នោតឲ្យឬមិនបោះឲ្យ»៕ PS
7 comments:
none of this tug kids look khmer. they are not qualify if their dad is dummy these kid are no better.
Sot teh pourk ah meh chor. Like father like sons. Pourk ah youkaug with yiekcong blood ,nothing better than monsters.
If they have a degree, they are qualified.
to 10:40 pm
It's does not matter, the degree does not count, If these thugs do not serve khmer interest. They will follow their father footstep. They carry the yiekcong blood in their systems. They are thieves of cheat khmer.
C'est une famille de traître de la nation Khmère qui continue de maintenir le pouvoir en place. Un jour, le peuple Khmer met la famille de Hun Sen en prison.
All khmers should get up against yuons and all these puppet who
satisfy only their uons boss who
need to control and colonize Cambodia.Sam Rainsy if he is allowed to return to Cambodia to
participate in the election race,
he should choose not to go back
Cambodia because it is like he
make the result of elections legalized and so the CPP
who will all the time the elections
because it has money and power
to fraud.
So we khmer people for the democracy should not legalize
any election by the participating
unles they change the members
of the election commitees and
stop to fraud.
The academic degree is just only for the wisdom of knowledge in the field of science, but the root and behavior of the people are not dealing with this academic degree. As a simple example, we view together with the children of Saddam Hussen, families Assad, Gaddafi,....
What their fathers have done they will do the same, don't forget.
Post a Comment