Friday, February 15, 2013

អាដហុក៖ ទំនាស់ដីធ្លី​កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាវ ហើយ​ការតវ៉ា​កាន់តែ​មាន​ចំនួន​កើនឡើង

​លោក​ធន សារាយ ប្រធាន​សមាគម​អាដហុក ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ដីធ្លី
RFI/Menhour Ly
ថ្ងៃ ព្រហស្បតិ៍ 14 កុម្ភៈ 2013
Radio France Internationale

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សមាគម​សិទ្ធិមនុស្ស អាដហុក បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ដីធ្លី បង្ហាញថា ឆ្នាំ​២០១១ ជា​ឆ្នាំ​មាន​កំណើន​ដ៏​ខ្ពស់ នៃ​ចំនួន​សម្បទាន​ដី​សេដ្ឋកិច្ច ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​។ រីឯ​ឆ្នាំ​២០១២ ទំនាស់​ដីធ្លី កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាវ ហើយ​ការតវ៉ា​កាន់តែ​មាន​ចំនួន​កើនឡើង​។ តាម​របាយការណ៍ មកទល់​នឹង​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់ ឬ​បម្រុង​ផ្តល់ ដី​យ៉ាងតិចណាស់​ជាង ២,៦ លាន​ហិកតា ទុកឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ចក្នុង​ឆ្នាំ​២០១២ អាដហុក ក៏​បាន​កត់ត្រា​ថា មាន​ប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​លំនៅដ្ឋាន និង​ដីធ្លី។ បើ​គិត​ត្រឹម​ថ្ងៃ​៣១​ធ្នូ ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ ៣៨ នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ និង ៥០ នាក់ កំពុង​រត់គេចខ្លួន​។​
របាយការណ៍ ក្រោម​ចំណងជើង​ថា “​ផ្លូវ​របត់​? សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅដ្ឋាន និង​សិទ្ធិ​ធនធាន​ធម្មជាតិ នៅ​កម្ពុជា​ត្រូវបាន​សមាគម អាដហុក បោះពុម្ព និង​ចែក​ផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​កុម្ភៈ ឆ្នាំ​២០១៣​។​

របាយការណ៍ កម្រាស់ ៥៦ទំព័រ ជា​ភាសា​ខ្មែរ និង​អង់គ្លេស បង្ហាញថា មកទល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់ ឬ​បម្រុង​ផ្តល់ ដី​យ៉ាងតិចណាស់ ២.៦៥៧.៤៧៩ ហិកតា ទុកឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​។ ចំនួន​នេះ កើនឡើង ១៦,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១១​។​


​លោក ធន សារាយ ប្រធាន​សមាគម អាដហុក បាន​លើកឡើង​ថា បើទោះជា​មាន​សេចក្តីប្រកាស​ស្តីពី​ការ​ផ្អាក​បណ្តោះអាសន្ន​លើ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ក៏ដោយ ក៏​ក្នុង​ឆ្នាំ​២០១២​កន្លងមកនេះ រាជរដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ ចំនួន ៦៦ បម្រុង​ដី​ចំនួន ៣៨១.១២១ ហិកតា សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច​។​

​តាម​របាយការណ៍ សម្បទាន​ដី ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុនថ្មីៗ​នេះ ភាគច្រើន​ប៉ះពាល់​លើ​តំបន់​ការពារ​។​

ក្នុង​ឆ្នាំ​២០១២ សមាគម អាដហុក ក៏​បាន​ទទួល​វិវាទ​ដីធ្លី ចំនួន ៧០ ករណី ប៉ះពាល់​ផ្ទៃដី​សរុប ជាង ១០១.៤០៨ ហិកតា និង​មាន​ប្រជាពលរដ្ឋ ១០.៦៨៩ គ្រួសារ​។ ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ដីធ្លី​ច្រើនជាងគេ មាន​នៅ​ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ធំ កោះកុង ក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្ត​សៀមរាប​។​

​ក្នុង​ឆ្នាំ​២០១២ អាដហុក ក៏​បាន​កត់ត្រា​ថា ប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​លំនៅដ្ឋាន និង​ដីធ្លី​។ ពោល​គឺ​កើន ១៤៤% បើ​ធៀប​នឹង​ឆ្នាំ​២០១១​។ គិត​ត្រឹម​ថ្ងៃ​៣១​ធ្នូ ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ ៣៨ នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ និង ៥០ នាក់ កំពុង​រត់គេចខ្លួន​។​

​រឿងក្តី​ល្បីៗ​មួយចំនួន ក៏​ត្រូវ​បាន​អាដហុក លើក​បង្ហាញ​ក្នុង​របាយការណ៍ ដែល​រួមមាន ការជំនុំជម្រះ​លោក​ម៉ម​សូណង់ដូ តំណាង​អ្នក​ភូមិ​បឹងកក់ បូរី​កីឡា និង​ករណី​ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ជាដើម​។​

​ក្នុង​ឆ្នាំ​២០១២ បុគ្គលិក​សិទ្ធិ​មនុស្ស ក៏​បាន​មើលឃើញ ការបង្ក្រាប​ទៅលើ​ការតវ៉ា​ដោយ​សន្តិវិធី និង​ការ​បៀតបៀន​ទៅលើ​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន និង​សិទ្ធិ​ដីធ្លី​ផងដែរ​។​

​នៅ​ឆ្នាំ​២០១២ អាដហុក បាន​កត់ត្រា​ថា រាជរដ្ឋាភិបាល បាន​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច ៣៨ កន្លែង គ្របដណ្តប់​លើ​ផ្ទី​ដី​ជាង ១ សែន​ហិកតា ដែល​ច្រើន​ជាង​ពីរដង បើ​ធៀប​នឹង​ឆ្នាំ​២០១១​។​

​ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ក៏​បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ចាត់តាំង​ក្រុមយុវជន ចុះ​វាស់វែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចែកជូន​ប្រជាពលរដ្ឋ ចាប់តាំងពី​ខែ​មិថុនា ឆ្នាំ​២០១២​។ តែ​លោក​ធន​សារាយ បាន​ទទូច​ឲ្យ​ក្រុមយុវជន​ទាំងនោះ វាស់វែង និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ ដែល​មាន​
ទំនាស់ រួមទាំង​អ្នក​មាន​បញ្ហា​ដីធ្លី នៅ​ភ្នំពេញ ជាពិសេស​ជនជាតិដើម​ភាគតិច ក៏​គួរតែ​រដ្ឋាភិបាល ផ្តល់​កម្មសិទ្ធិ​ដីធ្លី ជា​សមូហភាព​ផងដែរ​៕​

2 comments:

Anonymous said...


លើបដាខាងក្រោយមានពាក្យ ផ្លូវរបត់​ តើមានន័យ
យ៉ាងម៉េចដែរ? បើពាក្យ ផ្លូវ ជានាម របត់ ក៏ជានាម
គួរប្រើជា របត់នៃផ្លូវ បើបំព្រួញពាក្យខ្មែរខ្លីបែបនេះ
ពិតជាភាសាខ្មែរមិនមានន័យអ្វីឡើយ ។ សុំទោស
ខ្ញុំមិនមែនទិតៀនទេ តែដូចជាមិនគួរសរសេរដោយ
មានកំហុសច្រើនពេក ព្រោះសព្វថ្ងៃនេះ គេមិនសូវ
ឲ្យកូនចៅរៀនខ្មែរផង​។

Anonymous said...

លោក 10:16 PM ទិតៀនត្រូវ, និយាយ​ត្រូវ...


ធន សារាយ ជា​កូនយួននៅ កំពត
ធ្វើ​ម្តេចចេះវេយ្យាករណ៍ខ្មែរទៅ...?

ផ្លូវ ជានាម របត់ ក៏ជានាម
គេគួរប្រើជា របត់នៃផ្លូវ ឬ របត់ផ្លូវ មិនមែន ផ្លូវរបត់ទេ​... ។