លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មំ
Tuesday, 26 February 2013
ជូលាងហាក់ ភ្នំពេញប៉ុស្តិ៍
ក្នុងជីវិតជាមនុស្ស ចំណាស់មួយរូប អារម្មណ៍មួហ្មងរបស់ខ្ញុំ
តែងតែវិលវល់រាល់វេលា មិនចប់មិនហើយ
ព្រោះតែសេចក្តីសុខរបស់មនុស្ស
ត្រូវរង្គោះរង្គើដោយសារអំពើពាលានៃមនុស្សអាក្រក់
ដែលរស់នៅលើលោកនេះ គ្រប់ៗជនបទទូទាំងផែនដី។
បើនឹងសង្ឃឹមលើព្រះមហាអាទិទេព ដែលបង្កើតលោកនេះ
ក៏ទ្រង់ក្រនឹងយាងមកដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញគ្រប់សណ្ឋាន
ជូនមនុស្សរាល់គ្នាឲ្យបានភ្លាមៗ ទាន់ចិត្តដែលសង្រេងសង្រៃ។
មនុស្ស អាក្រក់ នៅតែក្រអឺតក្រទមជាអលជ្ជី
ហើយមានឱកាសល្អគ្រប់បែបយ៉ាង ក្នុងការបន្តអំពើពាលា អយុត្តិធម៌
ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។
នោះគឺដោយសារតែគ្មានអ្វីនឹងមកទប់ស្កាត់ចលនាអយុត្តិធម៌របស់ពួក
គេ។ សេចក្តីខ្មាសអៀននៅក្នុងសតិអារម្មណ៍របស់គេ គឺគ្មានទេ។
ព្រោះគេមានយោបល់ ទៅតាមគំនិតយល់ឃើញ ពីផលប្រយោជន៍
និងសេចក្តីសុខសាន្តរុងរឿងរបស់គេក្នុងអំពើដែលគេធ្វើនោះ។
ជារឿយៗមនុស្សមួយភាគធំដែលជួនកាល យើងហៅថា
ជាពួកមនុស្សអែបអប រណេបរណបឱបដៃឱបជើងសុំសុខ
បាននិងកំពុងតែបន្ទាបខ្លួន
ឲ្យក្រាបស្រប៉ាបទាបបាទាមនុស្សអាក្រក់ ដើម្បីជីវិតខ្លួនរស់ស្រួល
តែភ្លេចភ្លាំងក្នុងការបាត់បង់សតិសម្បជញ្ញៈ។
យើង ក៏បានដឹងអស់ហើយថា មនុស្សអាក្រក់
នឹងមិនព្រមទទួលស្គាល់អ្វីដែលជាផលប្រយោជន៍
នៃមនុស្សម្នាភាគច្រើននោះទេ។ ព្រោះគេវង្វេងភ្លេចខ្លួន
ឈ្លក់នឹងសេចក្តីសប្បាយ ក្នុងអំណាច
លាភសក្ការៈបុណ្យស័ក្តិលុយកាក់មាសប្រាក់ ផ្ទះសម្បែងស្កឹមស្កៃ
ហើយគេក៏មានចិត្តហ៊ឹកហ៊ាក់
សប្បាយនឹងមនុស្សឱបដៃឱបជើងនៅជុំវិញខ្លួនដែរ។
ក្នុងសង្គមទន់ ខ្សោយមួយ គឺគេរមែងមើលឃើញ
មានសម្បូរទៅដោយមនុស្សឱនលំទោន លុតក្រាបទាំងនេះ។
គេក៏មានសតិអារម្មណ៍ដូចមេកើយរបស់គេដែរ។ គេគិតតែផលប្រយោជន៍
មួយក្រវល់ខ្លួនរបស់គេតែប៉ុណ្ណោះគឺគេសុំសុខ។ ជាសេចក្តីសុខធុន
តូច ដែលអាចនឹងរលាយ ដូចទឹកកកក្នុងកែវ
ហើយក្រោយមកទុក្ខវេទនាក៏មកដល់។
យើង មើលប្រវត្តិសាស្ត្រមនុស្ស ឃើញអស់ហើយ
ក្នុងព្រឹត្តិការណ៍នានានៃប្រទេសជាតិដែលធ្លាក់ក្នុងទុក្ខភ័យ។
ពួកមនុស្សអាក្រក់ជាច្រើន
រកកន្លែងជ្រកមិនឃើញទេ។ ក្រុមគ្រួសារគេក៏ត្រូវរួញហើយវិនាសអស់
ទៅ។ ទោះយ៉ាងណា ក្នុងអំឡុងប៉ុន្មានឆ្នាំក្រោយនេះ
មានលេចឮដំណឹងល្ហិចល្ហៀង
ស្តីពីគម្រោងការបង្កើតរដ្ឋាភិបាលពិភពលោកមួយដែលអង់គ្លេសហៅថា One
World Government ដែលគេយល់ថា វាអាចនឹងរកឃើញដំណោះស្រាយយុត្តិធម៌
ជូនប្រជាជនពិភពលោក ក្នុងគ្រប់ករណី
និងគ្រប់កាលៈទេសៈនៃជីវិតមនុស្សលើផែនដី។
នេះគឺជាក្តីសង្ឃឹមល្អមួយសម្រាប់មនុស្សទន់ខ្សោយជាទូទៅ
ព្រោះគ្រប់វិវាទ ឬរឿងរ៉ាវទាំងអស់
ដែលទាក់ទងតែចំពោះសង្គមតែមួយឬរវាងសង្គមមួយ និងសង្គមមួយទៀត
វានឹងមិនមានយុត្តាធិការ
ដែលនឹងចេញមកតែពីសង្គមក្រីក្រពុករលួយណាមួយ
ឬសង្គមដែលមានកម្លាំងទ័ពខ្លាំងជាង
ណាមួយនោះឡើយ។ តែជាយុត្តាធិការ
ដែលនឹងចេញមកពីក្រុមចម្រុះនៃរដ្ឋាភិបាលពិភពលោក។
បែរមករឿង ខ្មែរ រាស្ត្រខ្មែរអាចនឹងមានឱកាស
និងសេរីភាពក្នុងការប្តឹងប្តល់ ជនទាំងឡាយ
ដែលរំលោភលើសិទ្ធិសេរីភាព ឬផលប្រយោជន៍របស់ខ្លួន
ទៅរដ្ឋាភិបាលពិភពលោក។ ពេលនោះ អំពើកំរោលអយុត្តិធម៌
និងអំពើលួចជាតិ ក្នុងសង្គមខ្មែរ
ប្រហែលជាអាចបំបាត់បានទាំងស្រុងប្រកបដោយប្រសិទ្ធភាព
ហើយបញ្ហាបូរណភាពទឹកដីខ្មែរ ក៏ត្រូវសើរើផងដែរ។ សព្វថ្ងៃនេះ
រដ្ឋាភិបាលខ្មែរ កំពុងតែប្រើពាក្យអធិបតេយ្យ
ជាខែលក្នុងការរុញច្រាន
ការទាមទាររបស់បរទេសដែលសុំឲ្យមានគម្រោងការកែប្រែនយោបាយរបស់
ខ្លួនឲ្យមានតម្លាភាព ក្នុងការអភិវឌ្ឍសង្គមខ្មែរ ដែលគេនៅតែ
សង្កេតឃើញ មានភាពរយីករយាក ក្នុងក្រសួងយុត្តិធម៌
និងការឈឺចាប់របស់រាស្ត្រសាមញ្ញនៅឡើយ។
ដំណោះស្រាយករណីលោកសម រង្ស៊ី និងលោកម៉មសូណង់ដូ
ដែលជាប់គាំងទៅមិនរួច
គឺប្រហែលជារឿងរអៀសខ្លួនរអើលខ្នងនៃរដ្ឋាភិបាលលោកហ៊ុន
សែន ដែលភ័យខ្លាច
ចំពោះបញ្ហាគ្រោតគ្រាតពីអតីតកាលនិងបច្ចុប្បន្នដែលគេអាចនឹងលើក
យកមកពិភាក្សាជាថ្មី ពេលណាដែលឥស្សរជនខ្មែរទាំងពីររូប
ត្រូវគេលើកលែង ហើយអនុញ្ញាតឲ្យចូលមកប្រឡូក
ក្នុងសង្វៀននយោបាយ។ ប្រហែលជាការខ្លាចក្រែង
រអើលខ្នងនេះហើយដែលដំណោះស្រាយនេះ ត្រូវជាប់គាំង
រកច្រកចេញមិនឃើញ ហើយក៏គ្មានយុត្តាធិការអន្តរជាតិឯណា
នឹងរុញច្រានរដ្ឋាភិបាលខ្មែរក្នុងភាពស្របច្បាប់ឲ្យមានដំណោះស្រាយ
នេះឡើយ។ បើដូច្នោះមែន ការភ័យខ្លាចនេះ ក៏អាចចាត់ទុកថា
ជាភាពកំសាកទាល់ច្រកនៃរដ្ឋាភិបាលខ្មែរ
ប្រកបដោយឱនភាពនិងអាម៉ាស់ផងដែរ។
ប្រហែលជាគំនិតល្អ ដែលសមាជិកអន្តរជាតិភាគច្រើន
នឹងរួមយោបល់គ្នាបង្កើតរដ្ឋាភិបាលពិភពលោក ក្នុងន័យជួយស្រោចស្រង់
បណ្តាជនទន់ខ្សោយជាទូទៅដែលរងគ្រោះដោយអំពើអយុត្តិធម៌
និងអំពើរំលោភបំពានគ្រប់រូបភាពឲ្យមានក្តីសង្ឃឹម
និងសេចក្តីសុខក្នុងអារម្មណ៍។ តែគួរឲ្យស្តាយណាស់
នាពេលនេះរូបរាងនៃរដ្ឋាភិបាលពិភពលោក
គឺស្ថិតក្នុងក្តីស្រមៃនៅឡើយហើយមនុស្សទន់ខ្សោយនៅតែវេទនា៕
ដោយ ជូលាងហាក់ នៅសហរដ្ឋអាមេរិក... អ៊ីមែល hakchou@hotmail.com
12 comments:
It was Hitler's dream to have one world government . A leader of a country with one party government is Dictator ,
What do you call a leader of one world government ?
War monger ? Mass killer ?
loser face. Sam Rainsy you are a bigbig loser moron wasn't its true?
A coward Sam Rainsy
Give him 300 000 soldiers,hundreds of millions$ and guns(all kinds of military weapons),he will nevermore be coward!!!
Rain sy never coward he is a lady boy people call her Sam ktoy Sam ktoy .
Rainsy dont know how to hold gun how she could be a best leader. Piese of pi nut you rainsy is a madnese man .arrnt you?
mi oun Sam bong kha nek . Oun Sam if you start to hunt any prey be sure do not to forget bring bong Kha pong we hunt oversea deer and cow together. Ok bravo recue cow.Mike
AH Mike you are a wild animal born in Youn. Sam Rancy is an honest man, he is a cheater to you Youn because he fought for the Khmer people. Why does your boss Ah Hun Sen never say anything about your Youn family?
យួនបង្កើតក្រុមខ្មែរវៀតមិញ!
យួន ក៏បង្កើតខ្មែរសម រង្សី សង្រ្គោះអាយួនដែរ!
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
យាយម៉ៅ
Som Ransy can stop those two parties from stand up to raise for next election say not full law .And U N will be see it true .Kranhun Easan
យួនបង្កើតក្រុមស្វាខ្មែរវៀតមិញ!
យួនក៏បង្កើតស្វា ខ្មែរសម រង្សី,
ស្វា កឹម សុខាសង្រ្គោះអាយួនដែរ!
បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយយួន!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតស្វាយួនទៀតទៅ!
យាយម៉ៅ
The monkey faces!
Post a Comment