កម្មកររោងចក្រកាត់ដេរធ្វើកូដកម្មទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកន្លងមក។ រូបថត លីណា
Thursday, 28 February 2013
មុំ គន្ធា
និង Shane Worrell ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ
និងស្បែកជើង នឹងនៅតែមានចំនួន៦១ដុល្លារក្នុងមួយខែ
សម្រាប់ពេលឥឡូវនេះ បន្ទាប់ពីក្រុមសហជីព
និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា
មិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការដំឡើងប្រាក់ឈ្នួល
អប្បបរមាកាលពីម្សិលមិញ។
ក្នុងអំឡុងការចរចាថ្ងៃទីពីរនៅក្រសួងសង្គមកិច្ច
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
ជាថ្មីម្តងទៀតស្នើដំឡើងចំនួន៦ដុល្លារ
ដែលជាចំនួនស្នើធ្វើឡើងដូចថ្ងៃទីមួយ
ខណៈខាងសហជីពមានជំហរឹងលើការទាមទារឲ្យមានការដំឡើងចំនួន១២០
ដុល្លារ
ប៉ុន្តែជំហរនេះហាក់បីដូចជាបន្ទន់បន្តិចនៅពេលក្រោយមក។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា
សហជីពមានឆន្ទៈអាចបញ្ចុះមកត្រឹម១០០ដុល្លារ
ដោយមិនចាំបាច់មានប្រាក់ទ្រទ្រង់សុខភាព ៥ ដុល្លារ បន្ថែម
ប៉ុន្តែមិនអាចទទួលយកចំនួនដែល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
ស្នើឡើងនោះទេ។
លោកបានថ្លែងបន្តថា៖
«ពួកគេមិនបានផ្តល់ហេតុផលដល់យើងថាហេតុអ្វីបានជាពួកគេមិន
អាចបំពេញបានតាមការទាមទាររបស់យើង និងប្រាប់យើងថា
ប្រសិនបើពួកគេមិនអាចយល់ ទុកឲ្យរដ្ឋាភិបាលសម្រេច»។
លោកបន្តថា៖ «សហជីពនឹងពិភាក្សាបញ្ហានេះ
ហើយនឹងជួបគ្នាលើកក្រោយទៀត»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើដំឡើងចំនួន៦ដុល្លារ
គឺពី៦១ ទៅ ៦៧ដុល្លារ ប៉ុន្តែបញ្ចូលប្រាក់
ប្រាក់ទ្រទ្រង់សុខភាព ៥ ដុល្លារ
ចូលទៅក្នុងប្រាក់ឈ្នួលអប្បបរមានោះ សរុបទៅគឺ ៧២ ដុល្លារ
សម្រាប់ប្រាក់ឈ្នួលអប្បបរមាថ្មី។
លោក Dave Welsh ប្រធានប្រចាំប្រទេសរបស់មជ្ឈមណ្ឌលអាមេរិក
ដើម្បីសាមគ្គីភាពការងារអន្តរជាតិ
រដ្ឋាភិបាលបានពិភាក្សាដំឡើងចន្លោះពី១៥ទៅ៣០ដុល្លារ
ខណៈក្រុមសហជីពបានបង្ហាញពីជំហររឹងមាំរបស់ពួកគេ
បើទោះបីជាពួកគេសុខចិត្តបន្ថយចុះមកត្រឹម១០០ដុល្លារក៏ដោយ។
តែទោះបីយ៉ាងណាក៏ដោយ នៅចុងបញ្ចប់
វាមិនមានការឈានដល់កិច្ចព្រមព្រៀងគ្នានោះទេ
ហើយវាមិនទាន់ច្បាស់នៅឡើយទេថាតើអ្វីជាជំហ៊ានបន្ទាប់។
លោក Dave Welsh បានថ្លែងបន្តថា៖
«វាមិនទាន់មានការគ្រោងកោះហៅការប្រជុំគ្នាជាថ្មីម្តងទៀតនៅ
ឡើយទេ ដូច្នេះត្រូវរង់ចាំមើលទៀត»។
លោក វង្ស សុវណ្ណ
អគ្គលេខាធិការរងនៃគណៈកម្មាធិការដោះស្រាយកូដកម្ម បាតុកម្ម
គ្រប់មុខសញ្ញា នៅក្រសួងសង្គមកិច្ច បានថ្លែងថា
រដ្ឋាភិបាលបានជំរុញឲ្យភាគីទាំងអស់បន្តការចរចាទៀតនៅខែក្រោយ
ដោយសង្ឃឹមថានឹងអាចដំឡើងប្រាក់ឈ្នួលអប្បបរមាបាននៅខែមេសា។
លោកបានថ្លែងបន្តថា៖
«និយោជកត្រូវតែពិចារណាលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់ពីមុន
ពេលយល់ព្រម ហើយខ្ញុំគិតថា
ប្រសិនបើពួកគេដំឡើងបន្ថែមទៀតគឺនឹងមិនដំឡើងច្រើនទេ»។
អគ្គលេខាធិការសមាគមរោងចក្រកាត់នៅកម្ពុជា លោក ខេន លូ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ PS
1 comment:
ក្រោមការដឹកនាំរបស់អាកូនអ្នកស្រែមួយនេះ កម្មករគ្រាន់តែសុំប្រាក់ខែឲ្យសមល្មមរស់ ដួចប្រទេសជិតខាងក៏មិនបាន។ ចំណែកកសិករវិញក៏គេមិនរវល់ ពេលធ្វើបានផលតិចតួចគេស្រែកថាចង់បានច្រើន ដល់ធ្វើបានច្រើនគេបន្ថោកតម្លៃ។នេះហើយក្រោមការដឹកនាំរបស់កូនអ្នកស្រែសុទ្ធ តើឯណាទៅដែលថាអ្នកក្រធ្វើធំ និងជួយអ្នកក្រនោះផ្កាយលើមេឃហើយ៕ small voice
Post a Comment