Saturday, March 30, 2013

អ្នកកាសែត The Age៖ នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបារម្ភពីបញ្ហា ជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយជាមួយក្រុមហ៊ុនរ៉ែ

                                                                     ដៃចោរជុយសែន

ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី28 មីនា ឆ្នាំ2013 ម៉ោង14:58 VOD
អ្នកកាសែតThe Age អូស្ត្រាលី លោក Richard Baker ដែលសរសេរអត្ថបទពីអំពើពុករលួយ ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីកម្ពុជា ឲ្យដឹងថា លោក ហ៊ុន សែន កំពុងព្រួយបារម្ភនឹង​អត្ថបទរបស់លោក ដោយសារសេចក្តីស្រាយបំភ្លឺ របស់លោក បានប្រតិកម្មលើសចំណុចមួយ ដែលមិនបានបង្ហាញក្នុងអត្ថបទ។
លោក Richard Baker បានលើកឡើងបែបនេះ បន្ទាប់ពីលោកបានអានសេចក្តីស្រាយបំភ្លឺ​របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលចោទលោកថា សរសេរព័ត៌មានមិនពិត និងបំផ្លើស។
កាសែត The Age បានចេញផ្សាយអត្ថបទមួយថា សហព័ន្ធប៉ូលិសអូស្ត្រាលី និងក្រសួង​យុត្តិធម៌សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតករណីពុករលួយ នឹងគម្រោងក្រុមហ៊ុនរករ៉ែ បុកស៊ីត (Bauxite) នៅខេត្តមណ្ឌលគិរី របស់ក្រុមហ៊ុន BHP។ កាសែតបន្តថា ឯកសារការទូតរបស់អូស្ត្រាលី បង្ហាញថា នេះជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រី ជាប់ពាក់ព័ន្ធ ក្នុងការចរចារុករករ៉ែកាល​ពីឆ្នាំ២០០៦ ជាមួយមន្ត្រីក្រុមហ៊ុន។
លោក Richard Baker ប្រាប់ VOD តាមរយៈអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍នេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្រួយបារម្ភករណីនេះ រហូតដល់ប្រតិកម្ម លើចំណុចមួយត្រង់ថា លោកមេធាវី Bretton Sciaroni មិនបានធ្វើជាតំណាងឱ្យក្រុមហ៊ុន BHP ឬក៏រាជរដ្ឋាភិបាលកម្ពុជាទេ ហើយក៏មិនបានពាក់ព័ន្ធនៅក្នុងគម្រោងនេះដែរ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា អត្ថបទនេះ សរសេរខុស​ត្រង់​ចំណុចនេះ។ លោក Richard Baker និយាយថា លោក មិនបានសរសេរឈ្មោះ លោក Bretton Sciaroni ក្នុងអត្ថបទនោះទេ។ តែលោកថា Sciaroni and Associates បានធ្វើការសម្រាប់ក្រុមហ៊ុនBHP បើទោះមិនជាប់ពាក់ព័ន្ធនឹងការចរចាណាមួយក៏ដោយ។ លោកបញ្ជាក់ថា លោក Bretton Sciaroni ជាអ្នកប្រឹក្សាផ្នែកច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។


VOD មិនទាក់ទង លោក Bretton Sciaroni ដើម្បីបកស្រាយលើបញ្ហានេះ បាននៅឡើយទេ។

លោក Brett Sciaroni ជាមេធាវីម្នាក់ និងជាអ្នកប្រឹក្សាវិនិយោគទុនមួយ ដែលធ្វើការនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៩៣។ លោកក្លាយជាមេធាវីម្នាក់ ក្នុងចំណោមមេធាវីបរទេសទាំងអស់នៅកម្ពុជា ក្នុងសម័យទំនើបនេះ។ លោកក៏ធ្លាប់បម្រើជាអ្នកប្រឹក្សារបស់គណៈប្រតិភូកម្ពុជា។

លោក Richard Bakerបន្ថែមថា លោកចង់ដឹងណាស់ថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី តវ៉ាយ៉ាងខ្លាំងលើអត្ថបទនេះ ខណៈការសរសេររបស់លោក មិនបានចោទប្រកាន់ថា លោក ហ៊ុន សែន បានយកលុយពីគម្រោងជាមួយក្រុមហ៊ុន BHP Billiton នោះទេ។

លោកថា ការរាយការណ៍របស់លោក គឺត្រឹមត្រូវ និងយោងតាមឯកសាររបស់រដ្ឋាភិបាលអូស្ត្រាលី។

កាសែត The Ageឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំឯកជនមួយ លោកនាយករដ្ឋមន្ត្រី បានសន្យាផ្ដល់ដីសម្រាប់សម្បទានរុករករ៉ែទៅក្រុមហ៊ុន BHP ចំនួន១លានហិកតា និងអាចមិនយកពន្ធពីក្រុមហ៊ុនទៀតផង។ ការសន្យារបស់លោក ហ៊ុន សែន ដល់ក្រុមហ៊ុននេះ ធ្វើឡើងមុនពេលកិច្ចព្រមព្រៀងរុករករ៉ែឆ្នាំ២០០៦។

កាសែតបន្តថា ក្រុមហ៊ុន BHP បានបញ្ឈប់ដំណើរការរ៉ុករករ៉ែនៅកម្ពុជា កាលពីឆ្នាំ២០០៩ បន្ទាប់ពីអង្គការឃ្លាំមើលបរិស្ថានពិភពលោក Global Witness បង្ហាញជាសាធារណៈថា ក្រុមហ៊ុន BHP បានផ្ដល់ប្រាក់ទឹកតែប្រមាណ៣,៥លានដុល្លារ ទៅឲ្យរដ្ឋាភិបាលកម្ពុជា ហើយលុយទឹកតែនោះ មិនដឹងថាបាត់បង់ទៅណា។

តែអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន BHP ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា តែនេះជាផ្នែកមួយនៃការងាររបស់នាយករដ្ឋមន្ត្រី ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។

សេចក្តីប្រកាសព័ត៌មានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលនូវអ្វីដែលគេហៅថា “ប្រាក់ទឹកតែ” ចំនួន ២,៥លានដុល្លារអាមេរិក ពីក្រុមហ៊ុន BHP គឺការពិតសំដៅទៅលើ “មូលនិធិសង្គម” ដែលត្រូវបានរំពឹងទុកដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ក្រុមហ៊ុន BHP បានទទួលអាជ្ញាប័ណ្ណក្នុងការរុករករ៉ែប៉ុកស៊ីតលើផ្ទៃដី៩៩.៦០០ហិកតា ដូចបានចែងនៅក្នុងកិច្ចព្រមព្រៀង មិនមែនលើផ្ទៃដី “១លានហិកតា” ដែលបានបញ្ជាក់នៅក្នុង អត្ថបទសារព័ត៌មាននោះឡើយ។

VOD មិនទាន់អាចសុំការអត្ថាធិប្បាយតាមរយៈអ៊ីម៉ែលពីមន្ត្រីស្ថានទូតអូស្ត្រាលីបាននៅឡើយទេ។ តែសហព័ន្ធប៉ូលិសអូស្ត្រាលី (AFP) បានផ្ញើសារឆ្លើយតបតាមរយៈអ៊ីម៉ែលយ៉ាងខ្លីថា AFP មិនអាចផ្តល់ព័ត៌មានបន្ថែមលើករណីនេះទេ ហើយ AFP មិនបញ្ជាក់ថា តើនរណា ដែល AFP កំពុងតែស៊ើបអង្កេត ឬមិនស៊ើបអង្កេតនោះទេ៕

3 comments:

Anonymous said...

If the government leaders corrupt everyday ,so who can clean up the corruption in khmer society ? And corruption is the plan of hanoi use to swallow khmer country, with corruption hanoi can by every thing from khmer : buy kmher ID ,buy land ,buy the job ,buy the power in government ......

Anonymous said...

The corruption of the so-called Hun Sen government is nothing if compare to the so-called Hun Sen government inflowing millions and million illegal yuon migrnats into Cambodia to make to exterminate Khmer ethnics by inflowing yuon till Khmer become minority in our own homeland , part of the genocide in the past was K 5 plan , and to put Cambodia under yuon yoke as they did to Kampuchea-Krom, Lao now central Cambodia.

Anonymous said...

9:10 PM and 6:05 AM

You both have a very good understanding and made correct analysis. I support your concept and philosophy. Great work, fellows.

Khmer Son