Friday, March 01, 2013

ក្អែកពាំផ្លែល្វាមករា​យគ្រប់ស្រុ​ក


គ្រូពេទ្យស្ម័គ្រចិត្តមនុស្សធម៌វៀតណាម មកព្យាបាលអ្នកជំងឺ

ថ្ងៃទី 28 កុម្ភៈ 2013 | ដោយ: សូផុន
Cambodia Express News
កាលឆ្នាំ៧០ យៀកកុង បេះម្ទេស ហើយចង លុយ ឥឡូវជិត បោះឆ្នោត ពួកក្អែក ពាំផ្លែល្វា មករាយ គ្រប់ស្រុក តំណ ទៅមុខ ទើបខ្មែរ ដឹងខ្លូន?

បន្ទាយមានជ័យ: ​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុមយុវជន​ស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជួយ​សម្រួល​អ្នកជំងឺ ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តមនុស្សធម៌​វៀតណាម ព្យាបាល​បាន​ងាយស្រួល កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុង​សាលា​ចុង​វ៉ា (​ចិន​) ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧកញ៉ា អ៊ឹម ភាន់​សុផល អភិបាលរង​ខេត្ត ជា​ប្រធាន​សាខា​គណៈកម្មការ​កាកបាទ​ក្រហម​កម្ពុជា ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមយុវជន​ស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជួយ​សម្របសម្រួល​ដល់​អ្នកជំងឺ ចូលមក​ព្យាបាល​ក្រុមគ្រូពេទ្យ​មនុស្សធម៌​វៀតណាម​។ ក្រុមយុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា បាន​ចែកជា​៤​ក្រុម ក្នុងនោះ​មាន​សមាជិក​ពី​៩​ទៅ​១២​នាក់ ដោយ​ក្រុមទី​១ ជួយ​សម្រួល ដំណើរ​អ្នកជំងឺ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​អ្នកជំងឺ ជា​ជនពិការ អ្នក​ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ចូលទៅ​កាន់​ទីកន្លែង​ត្រៀម​រង់ចាំ​ការពិនិត្យ​ព្យាបាល​សុខភាព​។ ក្រុមទី​២ ជួយ​សម្រួល​ជូន​ដល់​អ្នកដំណើរ​ទៅកាន់​សង្គ្រោះ​ព្យាបាល​។ ក្រុមទី​៣ ជួយ​សម្រួល​ជូន​អ្នកជំងឺ​ពី​កន្លែង​ពិគ្រោះ មក​កន្លែង​អង្គុយ​សណ្ដាប់ធ្នាប់​។ ក្រុមទី​៤ ជូន​ដំណើរ​អ្នកជំងឺ​ដល់​កន្លែង​ផ្ដល់​ថ្នាំ​អ្នកជំងឺ​។​

​លោក​ឧកញ៉ា អ៊ឹម ភាន់​សុផល បាន​បញ្ជាក់ថា ការសម្របសម្រួល​ដូច្នេះ ធ្វើឡើង​ដោយ​សហការ​ជួយ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​អប់រំ​យុវជន​ផ្ដាច់​គ្រឿងញៀន​ខេត្ត ដើម្បីអោយ​មាន​សណ្ដាប់ធ្នាប់​សង្គម និង​ជួយ​សម្រួល​អ្នកជំងឺ​ព្យាបាល​អោយបាន​ស្រួល​ផង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​និយាយថា រយៈពេល​១​ថ្ងៃ​កន្លះ​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មនុស្សធម៌​វៀតណាម ដែលមាន​ជិត​១៥០​នាក់ បានទទួល​ព្យាបាល​អ្នកជំងឺ​ដែលមាន​ប័ណ្ណ​ចំនួន ៧.០០០​នាក់ រួចហើយ ប៉ុន្តែ​អ្នកជំងឺ​ខ្លះ គ្មាន​ប័ណ្ណ​ក៏​មក​ដែរ ដូច្នេះ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មនុស្សធម៌​វៀតណាម និង​បន្ត​ពិនិត្យ​ព្យាបាល​លទ្ធភាព ដែលមាន​ថ្នាំ​នៅ​សេសសល់​៕

2 comments:

Anonymous said...

All khmer must be careful don't get fool by this scam. Ah youn pretend to help khmer . Youn doctors and their crews brought poisoning and deadly medicines to treat the people in Cambodia. Be aware of that stay away from those monsters. Remember the war has started during the 60'along the border of Cambodia. Ah youn created war to invade and kill khmer to control Cambodia. Never never believe or trust youn. Youn always the enemy of khmer.

Anonymous said...

These Youn scame doctors came into Cambodian were not intend to treat the Khmer people, but to treat the illegal youn in Khmer land. spcially the illegals youn who were as fisherman in Khmer Tolasap lake.