Friday, March 15, 2013

ម៉ែផាន អើយ! ចងកម្ម ចងពៀរ ជាមួយអ្នក ក្រីក្រ ទាល់តែចុះ នរកទាំងរស់ ឬ?

ទីតាំងអ្នកភូមិបុរីកីឡាសង់តង់ធ្វើជាជម្រកកាល​ពី​ថ្ងៃទី១២ ខែ​មីនា​នេះ។​រូបថតម៉ៃ វីរៈ
ជម្រក​តង់​អ្នក​ភូមិ​បុរី​កីឡា ត្រូវ​បាន​ក្រុម​សន្តិសុខ​ក្រុម​ហ៊ុន​ផានអ៊ីម៊ិច​រុះរើ​អស់ 

Thursday, 14 March 2013
ឃុត សុភចរិយា
ភ្នំពេញ​ប៉ុស្តិ៍


ភ្នំពេញៈ ក្រុម​សន្តិ​សុខ​នៃ​ក្រុម​ហ៊ុន​ផាន​អ៊ី​ម៉ិច ​ប្រមាណ​ជាង​២០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​នាំ​គ្នា​ធ្វើ​ការ​រុះ​រើ ​ជម្រក​តង់​បណ្ដោះ​អាសន្ន របស់​ពល​រដ្ឋ​ក្រី​ក្រ​នៃ​សហ​គមន៍​បុរី​កីឡា​ចំនួន​១២​គ្រួសាខណៈ​ពល​រដ្ឋ​ទាំង​នោះ​ជាប់រវល់​នាំ​គ្នា​ចេញ​ទៅ​ស្ដាប់​ការ​ប្រកាស​សាល​ដី​ការ​របស់​តុលាការ​សា​លា​ឧទ្ទរណ៍​ លើ​សំ​ណុំ​រឿង​លោក​ម៉ម​ សូណង់​ដូ

ការ​ចុះ​រុះ​រើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​នៃ​សហ​គមន៍​ក្រី​ក្រ​មួយ​នេះ បាន​ប្រមូល​គ្នា​កាន់​តែ​ច្រើន​ឡើង​ចូល​ទៅ​បោះ​តង់​រស់​នៅ​សា​ជា​ថ្មី​លើ​ដី​ទំ​នេរ​មួយ​កន្លែង​ ដែល​បច្ចុប្បន្ន​កំពុង​គ្រប់​គ្រង​ដោយ​ម្ចាស់​ក្រុម​ហ៊ុន​ផាន​អ៊ី​មិច គឺ​លោក​ស្រី​ ស៊ុយ​ សុផាន។

ស្ត្រី​ម្នាក់​ចំណោម​ពល​រដ្ឋ​ចំនួន​១២​គ្រួសារ​ដែល​បាន​ចូល​ទៅ​បោះ​តង់​រស់​នៅ​លើ​ដី​ទំនេរ​នោះ អ្នក​ស្រី ស៊ូ អ៊ីម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាល​ពី​ព្រឹក​ម្សិល​មិញ​នៅ​វេលា​ម៉ោង​ប្រហែល​ជា​៨ និង​១៥​នាទី ក្រុម​សន្តិសុខ​ក្រុម​ហ៊ុន​ផាន​អ៊ី​មិច ចំនួន​ជាង​២០​នាក់ ដឹក​នាំ​ដោយ​បុរស​ម្នាក់​ឈ្មោះ​សារី បាន​ចូល​មក​រុះ​រើ​តង់ និង​ប្រមូល​យក​ឈើ តង់​កៅ​ស៊ូ ចង្ក្រាន ចាន ​ឆ្នាំង​ និង អង្ករ របស់​ពួក​គាត់​អស់​គ្មាន​សល់ ខណៈ​ពួក​គាត់​ភាគ​ច្រើន​នាំគ្នា​ទៅ​ជួយ​គាំ​ទ្រ​លោក​ម៉ម សូ​ណង់​ដូ

អ្នក​ស្រី​ថ្លែង​ថា៖«តា​សារី​ ដែល​ជា​មេ​ក្រុម​សន្តិ​សុខ​នោះ​ បាន​ប្រាប់​ឲ្យ​ពួក​ខ្ញុំ ឲ្យ​ប្រមូល​ឥវ៉ាន់​និង​រើតង់​ចេញ​ពី​ទី​នេះ​...​ដោយ​ឃើញ​ពួក​ខ្ញុំ​ជា​ស្ត្រី​មាន​គ្នា​តែ​បី​នាក់​នៅ​ចាំ​កន្លែង ពួក​គាត់​ក៏​ធ្វើ​ការ​រុះ​រើ​តង់​និង​ប្រមូល​យក​របស់​របរ​របស់​យើង​ខ្ញុំ​គ្មាន​សល់»

No comments: