Sunday, March 17, 2013

បក្ស​ប្រជាជ​កម្ពុជា ប្រយ័ត្នប្រយ៉ែង នៅក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង​

ថ្ងៃទី 17 មីនា 2013 | ដោយ: គ្រី​ទិច
Cambodia Express News

ភ្នំពេញ: គណបក្ស​ប្រជាជន​កម្ពុជា​ដាក់ចេញ​កម្មវិធី​នយោបាយ​មួយ​ឆ្លុះបញ្ចាំង​អំពី​ភាព​ប្រយ័ត្នប្រយែង​របស់ខ្លួន​នៅក្នុង​ការដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ប្រទេសជិតខាពិសេស​ប្រទេស​ថៃ​នៅក្នុង​រឿង​ទឹក​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​។​

​មន្ត្រី​គណបក្ស​កាន់អំណាច​និយាយថា​នៅក្នុង​កម្មវិធី​នយោបាយ​របស់​យើង យើង​ប្តេជ្ញា​បន្ត ធ្វើ​ការតស៊ូ​តាម​ផ្លូវច្បាប់​នៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ដើម្បី​ឱ្យ​តុលាការ​នេះ​បក ស្រាយ​សាលក្រម​ឆ្នាំ ១៩៦២ ស្ដី​ពី​បូរណភាព​ដែនដី​ដែល​ស្ថិតនៅក្នុង​អធិបតេយ្យភាព​កម្ពុជា​នៅ​តំបន់ ប្រាសាទ​ព្រះវិហារ​។​
​លោក​និយាយ​ថា​កម្ពុជា​តែងតែ​បន្ដ​លើកកម្ពស់​ការ​អនុវត្ដ​នយោបាយ​ការបរទេស អព្យាក្រឹត សន្ដិ​សហ​វិជ្ជមាន និង​មិន​ចូល​បក្សសម្ព័ន្ធ ខិតខំ​កសាង​ពង្រឹង​ពង្រីក​ទំនាក់ទំនង​មិត្ដភាព និង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​គ្រប់​ប្រទេស ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព គោរព​ឯករាជ្យ អធិបតេយ្យ​បូរណភាព​ទឹកដី​នៃ​ប្រទេស​នីមួយៗ​


​យើង​ត្រូវតែ​ឈរលើ​គោលការណ៍​ផលប្រយោជន៍​ទៅវិញទៅមក​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ជាមួយ ប្រទេស​ជាមិ​ត្ដ និង​ក្នុង​ក្របខ័ណ្ឌ​អនុតំបន់ តំបន់ និង​អន្ដរជាតិ​។
​សម្រាប់​ជា​មួយ​ប្រទេស​ជិតខាង​ទាំង​អស់ គណបក្ស​ប្រជាជន​កម្ពុជា​ដាក់ចេញ​កម្មវិធី ​បន្ដខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​និង​សមុទ្រ​ជាមួយ ប្រទេសជិតខាង ឱ្យបាន​សម្រេច​ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ច្បាប់​អន្ដរជាតិ និង​លិខិតុបករណ៍អន្ដរជាតិ​នានា?=(អនុសារណៈ យោគយល់ កម្ពុជា-យៀកណាម ១៩៨២-៨៣​-៨៥)
ជា​ពិសេស​ជំរុញ ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ប្រទេស​ឡាវ ឱ្យបាន​ឆាប់​ចប់សព្វគ្រប់ និង​ជាមួយ​ប្រទេស​ថៃ ខិតខំ​បន្ដ​រុករក​បង្គោល​សីមា​ចាស់​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់​ព្រមទាំង​ជំរុញ​ឱ្យមាន​ការឯកភាព​គ្នា លើ​ទីតាំង​បង្គោល ដែល​បាន​រកឃើញ​ហើយ ដើម្បី​ធានា​នូវ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ដ៏​ពេញលេញ​របស់​កម្ពុជា និង​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ប្រកបដោយ​សន្ដិភាព មិត្ដភាព សហ​ប្រតិ​បត្ដិកា​រ និង​អភិវឌ្ឍន៍
​មហាសន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បញ្ចប់​ថ្ងៃ​នេះ​បន្ទាប់​ពី​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​១៦​ខែ​មិនា​មក​៕​

2 comments:

Anonymous said...

អាចោរយួនមានដៃឆ្វេងគឺអាហ៊ុន សែន
ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ​

ហើយនិងដៃស្ដាំគឺអាសម រាំងស៊ី
ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។

Anonymous said...

That is illegal demarcation between
Hun Sen and prime minister of
Vietnam. Cambodian and international
will not recognize.