Saturday, March 02, 2013

ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ដាយ​ណា​ម ៖ ពលរដ្ឋ​ប្រឈមមុខ ជាមួយ​កងកម្លាំង

ប្រជាពលរដ្ឋ​ប្រឈមមុខ​ជាមួយ​កម្លាំងប្រដាប់អាវុធ​ក្នុង​រឿង​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ដាយ​ណា​ម​នៅ​ស្រុក​ស្នួល​


ថ្ងៃទី 1 មីនា 2013 | ដោយ: ចិត្របូរី
Cambodia Express News


ក្រចេះ: ពលរដ្ឋ​ជិត​១០០​នាក់ បាន​ព្យាយាម​ចូល​ទៅ​កាន់កាប់​ដីធ្លី ក្នុង​ក្រុមហ៊ុន​ដាយ​ណា​ម នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៣​នៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល នាំឲ្យ​មាន​ការប្រឈមមុ​ខ​ជា​មួយ​កម្លាំងប្រដាប់អាវុធ ប៉ូលិស ​ប៉េអឹម ​ខត្ត​ក្រចេះ​ប្រមាណ​១០០​នាក់​។
​ពុំ​មាន​កើត​អំពើ​ហិង្សា​ណាមួយ​ឡើយ​នាពេលនោះ ដោយសារ​អាជ្ញាធរ​បាន​ព្យាយាម​សម្របសម្រួល​ជាមួយប្រជាពលរដ្ឋ​ទាំងនោះឲ្យ​រង់ចាំ​មាន​ការដោះស្រាយ​ពី​ថ្នាក់ជាតិ​។ បន្ទាប់​ពី​ប្រឈមមុខគ្នា​ជិត​ពេញ​មួយ​ថ្ងៃ​ពលរដ្ឋ​បាន​រំសាយ​ព្រោះ​តែ​លោកខណ្ឌ ចំណាន អភិបាលរង​ខេត្ត​ក្រចេះ បាន​សន្យា​ធ្វើ​ការដោះស្រាយ​ជាមួយ​ពួក​គាត់ ក្នុង​រយៈពេល​៥​ថ្ងៃ​ខាង​មុខ​ទៀត​។​


នេះ​ជា​លើក​ជា​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ បានចេញ​ធ្វើការ​ទាមទារ​ឲ្យ​ក្រុមហ៊ុ​នដាយ​ណា​ម បញ្ឈប់​ការឈូសឆាយដី​របស់​ពួកគាត់​។​ការតវ៉ា​ជា​លើក​ទី​១​ពុំមាន ដំណោះស្រាយ​ជាក់លាក់​ពី​អាជ្ញាធរ​ស្រុក​ស្នួល​ទេ​។​


តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ សឿន ផល អាយុ​៣៣​ឆ្នាំ បាន​និយាយថា ដី​របស់​ប្រជាពលរដ្ឋ​ដែល​ក្រុមហ៊ុន​ដាយ​ណា​ម កំពុងឈូសឆាយ​យក​នោះ មាន​សាលាក​បត្រ​ទទួល ស្គាល់​ពី​ក្រុមការងារ​និស្សិត​ស្ម័គ្រចិត្ត​នា​ពេលកន្លងមកបានចេញឲ្យ​។​
តំណាង​រូបនោះ​និយាយទៀតថា ក្រោយពេល​បាន​ទទួល​សាលាកប​ត្រ​ពី​ក្រុម​និស្សិត ហើយ ប្រជាពលរដ្ឋ​ទាំងអស់​មាន​ការ​កក់ក្តៅ សង្ឃឹមថា ពួកគាត់​នឹង​ទទួល​ប័ណ្ណកម្ម​សិទ្ធិ​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល​។ ប៉ុន្តែពេល​ដែល​ពួកគាត់​កំពុង​រង់ចាំ​ការវាស់វែងពី​ក្រុម​និស្សិត ស្រាប់តែក្រុមហ៊ុន​ដាយ​ណា​ម​បាន​ធ្វើ​ការដាក់​បា​រ៉ាស់​បិទផ្លូវ ហើយ​ធ្វើការ​ឈូសឆាយ​យក​ដី​របស់​ពួក​គាត់​តែ​ម្តង​។​

​គេ​សង្កេតឃើញថា ចំពោះ​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ដាយ​ណា​ម​នេះ​ការដោះស្រាយ​របស់​អាជ្ញាធ​រ​មានភាពយឺតយ៉ាវ​ ខណៈ​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តាគ​មន៍​យូរ​មក​ហើយ​ដែរ​៕

No comments: