លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា
អង្គការសង្គមស៊ីវិលក្នុងស្រុកមួយ ដែលធ្លាប់រិះគន់រដ្ឋាភិបាល
ពីភាពខ្វះចន្លោះនៃការដឹកនាំរបស់រដ្ឋាភិបាលនោះ បានអះអាងថា
ខ្លួនកំពុងរងសម្ពាធពីអាជ្ញាធរមូលដ្ឋាន
ឲ្យបិទស្នាក់ការរបស់ខ្លួន ។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន
បានឲ្យដឹងនៅថ្ងៃសុក្រ ទី១ ខែមីនានេះថា
អាជ្ញាធរខណ្ឌចំការមន បានហៅភាគីម្ចាស់ផ្ទះជួល
ទៅគំរាមញឹកញាប់ឲ្យផ្តាច់កិច្ចសន្យា ជួលស្នាក់ការឲ្យលោក
ដោយមិនប្រាប់មូលហេតុ។ លោកហៅទង្វើនោះថា
បានរំលោភលើសិទ្ធិភាគីដែលបានចុះកិច្ចព្រមព្រៀង
និងព្យាមបំបិទសម្លេងអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល ៖
"និតិវិធីនេះ គ្រាន់តែជាការរើសអើងនយោបាយ ដូចថា
ខ្ញុំធ្លាប់តែនិយាយការពារផលប្រយោជន៍ប្រជាពលរដ្ឋ កម្មករ
គ្រូបង្រៀនអីអញ្ចឹងទៅ ដល់អញ្ចឹងគេរកគ្រប់និតិវិធីទាំងអស់"។
ទីស្នាក់ការរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ប៉ុន្តែ
ចៅសង្កាត់បឹងកេងកង៣ លោក សៀក ហឿង អះអាងថា
ស្នាក់ការដែលលោករ៉ុង ឈុន កំពុងជួលនោះ ត្រូវបានលក់បន្ត
ទៅឲ្យម្ចាស់ថ្មីមួយផ្សេងទៀត។ លោកថា ការសម្រេចបន្តកិច្ចសន្យា
ឬបញ្ចប់កិច្ចសន្យា ជាសិទ្ធិរបស់ភាគីដែលទទួលកម្មសិទ្ធិថ្មី
មិនជាប់ពាក់ព័ន្ធ នឹងការដាក់សម្ពាធពីអាជ្ញាធរមូលដ្ឋានទេ ៖
"រឿងហ្នឹងជារឿងទិញថ្មី ព្រោះផ្ទះហ្នឹងគេលក់ឲ្យលោកឧកញ្ញា ឡាយ
សៀ អាហ្នឹងម្ចាស់ថ្មី អញ្ចឹងរឿងដែលម្ចាស់ថ្មីហ្នឹង
គេជួលឲ្យឬគេមិនជួលឲ្យ គេដកកិច្ចសន្យាអីហ្នឹង
អាហ្នឹងជារឿងរបស់គេទេ"។
VOD មិនអាចស្វែងរកការបំភ្លឺពីម្ចាស់ផ្ទះដែលទើបផ្ទេរសិទ្ធិថ្មីនោះបានទេ នៅថ្ងៃសុក្រនេះ។
នៅដើមឆ្នាំ២០១៣នេះ អង្គការសង្គមស៊ីវិលចំនួនពីរ
គឺអង្គការលីកាដូ និងសមាគមការពារសិទ្ធិមនុស្សអាដហុក
បានចេញរបាយការណ៍ ដាច់ដោយលែកពីគ្នា បង្ហាញការព្រួយបារម្ភ
ពីសេរីភាពបញ្ចេញមតិ ដែលត្រូវបានរឹតបន្តឹង។
របាយការណ៍ បង្ហាញថា អ្នកសារព័ត៌មាន លោក ហង្ស សេរីឧត្តម
ត្រូវគេសម្លាប់ នៅខេត្តរតនគិរី
បន្ទាប់ពីសសេររិះគន់ពីបទល្មើសព្រៃឈើ
ប្រធានអង្គការការពារបរិស្ថាន លោក ឈុត វុទ្ធី
ត្រូវបាញ់សម្លាប់នៅខេត្តកោះកុង
ពេលព្យាយាមចុះថតរូបភាពកាប់បំផ្លាញព្រៃឈើ
ការកាត់ទោសប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ ដែលធ្លាប់
រិះគន់ពីចំណុចខ្លះខាតរបស់រដ្ឋាភិបាលជាដើម៕
1 comment:
យួនបង្កើតក្រុមខ្មែរវៀតមិញ!
យួនក៏បង្កើតខ្មែរសម រង្សី,
កឹម សុខាសង្រ្គោះអាយួនដែរ!
បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយយួន!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
យាយម៉ៅ
Post a Comment