Thursday, March 28, 2013

រាជរដ្ឋាភិបាល គ្រោង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ករណីព្រំដែន​កម្ពុជា ថៃ​

ក្រុមការងារវិទ្យុអាស៊ីសេរី ក្នុងពេលបំពេញបេសកម្ម (រូបភាពពី Youtube)

ដោយ កែវ រតនៈ និងស៊ុនណារិន ថ្ងៃព្រហស្បតិ៍ ទី28 មីនា ឆ្នាំ2013 ម៉ោង13:47  VOD
រាជរដ្ឋាភិបាល គ្រោង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ លើ​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ករណី​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ព្រំដែន​កម្ពុជា​ថៃ​ថា នៅ​ខេត្ត​បាត់ដំបង បាត់​ដី​ប្រមាណ​១០​គីឡូម៉ែត្រ​។​
ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃទី​២៨​ ខែ​មីនា​ឆ្នាំ​២០១៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ​ផៃ ស៊ីផា​ន មានប្រសាសន៍ថា កន្លងមកវិទ្យុ​អាស៊ីសេរី បាន​ដកស្រង់​សម្តី​ប្រជាពលរដ្ឋ​មួយ​រូប​មក​ផ្សាយ​ថា  ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ស្រុក​សំឡូត ដែល​កងទ័ព​ខ្មែរក្រហម​គ្រប់គ្រង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦ ត្រូវ​ថៃ​រំលោភ​យក​មិនតិចជាង១០​គីឡូម៉ែត្រ ពី​ច្រក​ព្រំ​ដែន​​កម្ពុជា​-​ថៃ ត្រង់ចំណុច​ច្រក​បួន​រយ​សព្វថ្ងៃនេះ​។​ លោក​ថា​ ព័ត៌មាន​នេះ​មិន​ពិត​ឡើយ ហើយ​វិធានការ​ផ្លូវ​ច្បាប់​នឹង​អាច​កើតមាន​ចំពោះ​ការផ្សាយ​នេះ​ព្រោះ​បញ្ហា​ ព្រំដែន​ជា​បញ្ហា​សន្តិសុខ និង​អធិបតេយ្យ​៖ "យក​មតិ​អ្នក​ដទៃយក​រូបភាព​អ្វីៗ យក​សម្លេង​អ្វីៗមក​ដាក់ គឺ​ជា​ការ​ទទួល​ខុស​ត្រូវរបស់​អ្នក​សារព័ត៌មានមិន​មែន​យក​ការ​រួច​ខ្លួន​​​ អំពី​ការ​ឆ្លើ​យ​ដាក់​ដល់អ្នក​ដទៃ​ទេ គឺ​អត់​មាន​ទេ គឺ​ត្រូវ​ទទួល​ការ​ខុស​ត្រូវ​ ហើយ​យើង​នឹក​ឃើញ​ថា វិធាន​ការ​ច្បាប់​នឹង​អាច​កើត​មាន ត្បិត​បញ្ហា​ព្រំ​ដែនជា​បញ្ហា​​សន្តិ​សុខជាតិ និង​អធិបតេយ្យ​"។
កាលពី ​ថ្ងៃ​ទី​២៧ ​ខែ​មីនា​កន្លងទៅ វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​​យក​ទឹកដី​ខ្មែរ​។ អ្នកយក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​​សេរី​ពីរ​នាក់ គឺលោក ម៉ម មុនី​រតន៍ និង ​ដែន អយុធ្យា​។​

នៅថ្ងៃនេះ VOD ​មិនទាន់​អាច​ទាក់ទង​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ ដើម្បី​សុំ​ព័ត៌មាន​ស្តីពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​
សមាជិក​គណៈនាយករ​បស់​ក្រុមប្រឹក្សា​ក្រ​មសី​ល​ធម៌​អ្នកសារព័ត៌មាន​ កម្ពុជាលោក ពុយ គា មានប្រសាសន៍ថា ករណីនេះ​រាជ​រដ្ឋា​ភិបាល​​​អាច​បក​ស្រាយ​បញ្ហា​នេះ​ជា​សាធារណៈ ​ហើយ​ស្នើឲ្យស្ថាប័ន​ដែល​ផ្សព្វផ្សាយ​កែតម្រូវជាជាង​ប្តឹងទៅ​តុលាការ​៖ "បើ ​សិនជា​អ្នក​​សារព័ត៌មាន​នោះ​គាត់​បដិសេធផ្សាយ​ឡើង​វិញ​ អាហ្នឹង​គឺជាជំហ៊ាន​ទី​ អាហ្នឹង​ជា​ធម្ម​តា​​​ គឺគេ​អាច​​ប្តឹង​តាម​ផ្លូវ​ច្បាប់ នេះ​ច្បាប់​យើង​ក៏​បានចែង​​ ចឹង​ទេខ្ញុំ​ថា បើ​ដំណាក់​កាលដំបូង​ភ្លាម​ យើង​ឃើញ​ថា​ ការ​​ផ្សព្វ​ផ្សាយ​ហ្នឹង​មាន​ការ​ខុស​ឆ្គង ឬ​ក៏​មិន​ត្រឹម​ត្រូវ​យើងសុំឲ្យ​ធ្វើ​ការ​បំភ្លឺ​​ ជាជាងការ​ប្តឹង​ទៅ​តុលាការ​"។
​គួរបញ្ជាក់​ថា គម្រោង​ចាត់ការ​តាម​វិធានការ​ច្បាប់ ករណី​វិទ្យុ​អាស៊ី​សេរី​ចុះ​ផ្សាយ​ទាក់ទង​នឹង​ការបាត់បង់​ដី​របស់​កម្ពុជា​ ទៅ​ប្រទេស​ថៃ​នេះ ធ្វើឡើង​ខណៈ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បកស្រាយ​សាលក្រម​ករណី​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ១៥​ខែ​មេសា​ខាង​មុខ​។ ចាប់តាំងពី​ប្រាសាទ​ព្រះវិហារ​បាន​ចួល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជម្លោះ​ព្រំដែនកម្ពុជា ថៃ​បាន​កើតមាន​ជា​ហូរ​ហែរ ព្រមទាំង​ឈានដល់​ការផ្ទុះអាវុធ​ទៀត​ផង​ដែរ​។​

4 comments:

Anonymous said...

Oh, Khmer has people has no right about her border between neighboring countries? What the real definition means for democracy? The government for people or the people are slave of government? We know that Cambodia is just still communism!

Anonymous said...

Sa’ey hah srok khmer chea roboss ha’eng ha’ey?
Ah Hun Sen choy mra’ay, kanduoy ma’ai via.

Anonymous said...

this call ah ignorant hun sen. no education no brain to think of anythings.

Anonymous said...

Please bully the Thais or the head of the Khmer RFA not the poor local reporters of the RFA.

Btw, the government should clarify the border situation with evidence not to use the court again to hide behind the so called legal system.