លោក ឈូក បណ្ឌិត ពេលចាកចេញពីសវនាការសាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញ។ រូបថត ហេង ជីវ័ន
Friday, 01 March 2013
ម៉ៃ ទិត្យថារ៉ាភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្នុងសវនាការថ្ងៃទី២ម្សិលមិញ
សាក្សីម្នាក់ជាប៉ូលិស ក្នុងចំណោមសាក្សីជាង២០នាក់បានឆើ្លយថា លោក
ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត
គឺជាអ្នកបាញ់សំដៅទៅលើកម្មករ ឲ្យរងរបួសបីនាក់នោះ
ហើយចៅក្រមសាលាឧទ្ធរណ៍ប្រកាសថា សាលដីកានឹងប្រកាសនៅថ្ងៃទី៤
ខែមីនា ខាងមុខនេះ។
លោក ឃុន លាងម៉េង
ចៅក្រមជម្រះបានថ្លែងទៅកាន់កម្មការិនីរងគ្រោះទាំងបីនាក់
និងមេធាវីការពារពួកគេ ដោយពុំមានវត្តមានលោក ឈូក បណ្ឌិត ថា
សាលាឧទ្ធរណ៍នឹងប្រកាសសាលដីការឿងក្តីនេះ នៅថ្ងៃទី៤ ខែមីនា
នៅវេលាម៉ោង ២ រសៀល។
ក្នុងសវនាការពេលព្រឹកដែលចាប់ផ្តើមពី ម៉ោង៨កន្លះ
ចៅក្រមផ្តើមសាកសួរសាក្សីលោក ស ចន្ថា
នាយផ្នែកព្រហ្មទណ្ឌនគរបាលក្រុងបាវិត
ដែលសាលាដំបូងខេត្តស្វាយរៀងបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល
ពីបទបង្ករបួសស្នាមដោយអចេតនា។ នៅម៉ោងជាង ៩ លោកឈូក
បណ្ឌិតក្នុងសម្លៀកបំពាក់ជាមន្ត្រីរាជការ
ចូលមកអង្គុយស្តាប់សាក្សី នៅក្នុងវង្វង់ក្រចកសេះ
ដោយទឹកមុខញញឹមរីករាយ។
មើលតាមទ្វារកញ្ចក់ពីខាងក្រៅបន្ទប់ សវនាការ
ដំណើរការសាកសួរគឺលឿន លើកលែងតែសាក្សីម្នាក់គឺលោក ឡុង ភន
នាយរងប៉ុស្តិ៍នគរបាលសង្កាត់ប្រាសាទ
គឺមានការដេញដោលនិងឆ្លើយឆ្លងគ្នាយូរ រវាងលោកឈូក បណ្ឌិត និងលោក ឡុង
ភន ដោយលោក ភន អះអាងថា លោក បណ្ឌិត ជាអ្នកបាញ់កម្មករឲ្យរងរបួស។
មន្ត្រីប៉ូលិសជាច្រើនឡើងរថយន្តត្រឡប់ទៅខេត្តវិញ
នៅម៉ោងជាង១រសៀល តែលោក ឡុង ភន នៅឆ្លៀតប្រាប់ក្រុមអ្នកកាសែតថា
លោកនៅតែរក្សាចម្លើយថា លោកនៅប្រមាណជា៧ម៉ែត្រ ពេលលោក ឈូក បណ្ឌិត
បាញ់លើក្រុមកម្មករតវ៉ា និងពុំបានបាញ់ឡើងលើទេ។
លោកថា៖«ខ្ញុំបានឆ្លើយក្នុងតុលាការនិងតតាំងជាមួយលោកឈូក
បណ្ឌិតគឺខ្ញុំនិយាយដដែលៗថា លោក ឈូក បណ្ឌិតគឺជាអ្នកបាញ់កម្មករ
ប៉ុន្តែ លោក ឈូក បណ្ឌិត បានសួរខ្ញុំថា
ហេតុអីបានជាខ្ញុំឃើញគាត់បាញ់ច្បាស់ម្ល៉េះ»។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២
អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ដាក់ពាក្យ
ប្តឹងទាស់នឹងការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងដែលទម្លាក់ចោល
ការចោទប្រកាន់លើលោកឈូក បណ្ឌិត
និងតម្រូវឲ្យយកសំណុំរឿងនេះមកតទល់គ្នារកយុត្តិធម៌ជូន ជនរងគ្រោះ
ទាក់ទិននឹងការបាញ់កម្មការិនី៣នាក់របួសកាលពីថ្ងៃទី២០ ខែកុម្ភៈ។
កែវ នា កម្មការិនី ដែលរងរបួសប្រាប់ថា លោក បណ្ឌិត
បានប្រកែកជាមួយលោកប៉ូលិស ឡុង ភន ដោយទឹកមុខយ៉ាងមាំ រួចសួរថា
ម៉េចបានលោក ភន ចោទថាគាត់ជាអ្នកបាញ់ បើមើលតែពីក្រោយសោះ។
នាងថា៖«ខ្ញុំសប្បាយចិត្តព្រោះមានប៉ូលិសម្នាក់និយាយការពិត
ក្រៅពីនោះ គឺកាន់ជើងលោកបណ្ឌិត។ លោក ភន តបទៅលោក បណ្ឌិត ថា
គាត់ឃើញផ្ទាល់ភ្នែកក្មេងស្រីម្នាក់ដួល
ហើយលោកបណ្ឌិតកាន់កាំភ្លើងនៅនឹងដៃ»។
អ្នកនាង ប៊ុត ចិន្តា ជនរងគ្រោះទើបសម្រាលកូន១ខែ បន្ទរថា លោក ឈូក
បណ្ឌិត ឆ្លើយទៅ លោក ភន ថា គាត់បាញ់ឡើងលើ។ ប៉ុន្តែ ប៉ូលិស ភន ថា
គាត់បាញ់សំដៅទៅលើកម្មករតែម្តង។
នាងនិយាយដោយក្តីត្រេកអរថា៖«ខ្ញុំជឿថា នោះគឺជាចម្លើយពិត
ជាសម្តីប៉ូលិសស្មោះត្រង់
ហើយចម្លើយនេះជួយឲ្យតុលាការរកយុត្តិធម៌ឲ្យពួកខ្ញុំបាន
ខណៈអស់សង្ឃឹមទៅហើយ»។
លោកស្រី ម៉ៅ សំវុទ្ធារី មេធាវីការពារក្ដីលោក ឈូក បណ្ឌិត អះអាងថា
អ្នកស្រីនៅតែស្នើឲ្យតុលាការធ្វើការពិចារណាតម្កល់ដីកាសម្រេច
របស់តុលាការខេត្តស្វាយរៀងដដែល។
លោកស្រីបន្តថា៖«សាក្សីមានសិទ្ធិនិយាយថា កូនក្តីខ្ញុំជាអ្នកបាញ់
តែខាងតុលាការមិនបានធ្វើការចោទប្រកាន់នៅឡើយ»។
លោក អំ សំអាត
មន្ត្រីបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូមើលឃើញ
ថា៖«ទោះជាយ៉ាងណាការដេញដោលតទល់គ្នា គឺជារឿងមួយដ៏សំខាន់
និងបានបង្ហាញពីការពិត
តែយើងក៏មានការបារម្ភអំពីសុវត្ថិភាពគាត់ដែលហ៊ានឆ្លើយការពិត
ពីព្រោះជាប្រពៃណីនៅកម្ពុជា
អ្នកដែលឆ្លើយការពិតតែងតែបារម្ភពីសុវត្ថិភាព»។
លោក មឿន តុលា ឲ្យដឹងថា
លោកបានព្យាយាមរកសាក្សីជួយជនរងគ្រោះបាន៣ទៅ៤នាក់ដែរ
តែក្រោយឮថា ជនសង្ស័យមានបក្ខពួក មានអំណាច គេក៏លែងហ៊ានចេញមុខ។
លោកបានថា៖ «ការខ្លាចបែបនេះ ពុំមែនតែសាក្សីនោះទេ
សូម្បីតែជនរងគ្រោះក៏ខ្លាចរអាដែរ ហើយចង់បញ្ចប់ការប្តឹងផង
នេះជាមូលហេតុដែលខាងកម្មករគ្មានសាក្សី»៕
4 comments:
killing two birds with one stone is a VC tactic of all times. The VC killed khmers and khmers did not kill khmers, please wake up brothers and sisters. Please continue to tell the world about this issue. For now, 'they can run but they can't hide'. Soon or later, the tsunami will come and destroy them just like they did to the innocent khmers. Hun must be smarter by now, don't let them get the benefit of us fight with one another and say 'enough is enough'.
VC not only killed khmers but also intending to take the whole country just like Champa, khmer khrom, and loas etc....just look at their leader 'Ho Jing Minh', he loved his country so much and he did everything he can to expand for his country and nation. Unlike khmer leader like Kingta, Pol Pot, Hawk Long Dy and Hun sen are only good for destroying our nation for them to benefit from. So, wake up everyone, if not, we are going to be doomed very soon. But thinking about it, maybe it is better off for the VC and Thai to take control of the khmer nation since they know how to take care of their people better.
The truth is no one in this world is so dumb as the khmer leaders as described as above. So, what are we going to do about it? the answer is called 'U-turn' that is, try to turn around and release all the political prisoners and all call upon all the political leaders to come together and work together as a team. PM must say to the VC e,g. this is my country and I have the right to rule in my own way, the way of right and just for all, which is known as 'state soveriegnty'....
Please go and talk to the US, China and the world about this issue that khmers are independent. It is being controlled by the VC for 500years now and that khmers did not kill khmers, it was the work of the VC alone. The end!
That is Cambodia but in Arabian world you must be die Ah Crime Babdit!
ដើម្បីគឺថា!! គឺថា វាត្រូវជាក្មួយបង្កើតរបស់
មី មែន សំអន រឿងអីត្រូវដាក់ទោសអញ!
ហា!!!!!!
ស្វាមួយក្បាលចូលចិត្តមើលរឿងអាសអាភាស
44 days ago by www.khmer-note.com 0
នេះគឺជារឿងដ៏ចំលែកមួយដែលសត្វស្វាមួយក្បាល ចូលចិត្តមើលតែរឿងអាសអាភាស ក្រោយពីបុគ្គលិកសួនសត្វ Seville បានដំឡើងទូរទស្សន៍អោយសត្វស្វានោះមើល។ ដើម្បីបង្កើនបរិយាកាសអោយកាន់តែ សប្បាយរីករាយសំរាប់សត្វស្វា Gina បុគ្គលិកសួនសត្វបានសំរេចចិត្តដំឡើងទូរទស្សន៍មួយគ្រឿងក្នុងទ្រុងជាមួយនឹង Remote Control ដើម្បីអោយស្វា Gina ប្តូរប៉ុស្តិ៍ដែលវាចូលចិត្ត។ ប៉ុន្មានថ្ងៃក្រោយមក ស្វា Gina ចេះបានប្រើ Remote Control ប្តូរប៉ុស្តិ៍ ហើយមើលតែរឿងអាសអាភាស មិនព្រមប្តូរប៉ុស្តិ៍ទេ ដែលនេះធ្វើអោយមនុស្សក្នុងសួនសត្វនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
Post a Comment