Friday, March 01, 2013

បក្ស​ប្រឆាំង​ដាក់​សំណើ​ស្តី​ពី​ការ​ដំឡើង​ប្រាក់​ខែ

លោក​សុន ឆ័យ និង​​យឹម​ សុវណ្ណ​ ក្នុង​សន្និ​សីទ​​ម្សិល​មិ​ញ​។ រូបថត លីណា
Friday, 01 March 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៏

"ខ្ញុំ​សូម​និយាយ​ថា ពួក​គេ​ទាំង​អស់​ មិន​យល់​ពី​សេដ្ឋកិច្ច​ជាតិ​ ​សេដ្ឋកិច្ច​តំបន់ និង​សេដ្ឋកិច្ច​ពិភពលោក​ច្បាស់​ទេ (sic!) " - បន ដិត ជាមយ៉ាប់
ភ្នំពេញៈ គណបក្ស​ប្រឆាំង បាន​ផ្ញើ​សំណើ​ច្បាប់​ស្តីពី​ការ​កំណត់​ប្រាក់​ខែ​របស់​មន្ត្រី​រាជការ និង​កម្មករ​ទៅ​រដ្ឋសភា ជាមួយ​នឹង​ការ​អំពាវនាវ​សូម​ឲ្យ​តំណាង​ រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ការ​អនុម័ត​សំណើ​ច្បាប់​នេះ ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​មន្ត្រី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ និង​កម្មករ​ដែល​កំពុង​តែ​ជួប​ការ​លំបាក​ខាង​ជីវភាព។
សំណើ​ច្បាប់​នេះ​មាន ៥ ជំពូក​ និង ៩​ មាត្រា ហើយ​ត្រូវ​បាន​ផ្ញើ ​ទៅ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទិ្ធ​មនុស្ស​ចំនួន ៨ នាក់។ មាត្រា ២ នៃ​សំណើ​ច្បាប់​នេះ​ បាន​កំណត់​ប្រាក់​បៀវត្សរ៍​អប្បបរមា​ចំនួន​១ លាន​រៀល​(២៥០ ដុល្លារ​អាមេរិក) ​ក្នុង​មួយ​ខែ សម្រាប់​មន្រ្តី​រាជ​ការ គ្រូ​បង្រៀន និង​កង​ប្រដាប់​អាវុធ ហើយ​តួលេខ​ត្រូវ​ដំឡើង​ជា​បន្ត​បន្ទាប់​ ផ្អែក​លើ​ស្ថានការណ៍​អភិវឌ្ឍ​សេដ្ឋកិច្ច និង​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​រស់​នៅ។
ចំពោះ​ប្រាក់​ឈ្នួល​ កម្មករ​វិញ​មាត្រា ៤ បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​៦០​ម៉ឺន​រៀល (១៥០ ដុល្លារ​អាមេរិក) ក្នុង​មួយ​ខែ​សម្រាប់​រាល់​កម្មករ​ទាំង​អស់​។

នា​ពេល​បច្ចុប្បន្ន​ ប្រាក់​ខែ​គោល​របស់​កម្មករ​គឺ​៦១ ដុល្លារ ក្នុង​មួយ​ខែ ហើយ​ប្រាក់​បៀវត្សរ៍​មន្រ្តី​រាជការ​ជា​មធ្យម​ប្រហែល​ពីរ​៧០ ទៅ​១៥០​ដុល្លារ ក្នុង​មួយ​ខែ ខណៈ​តម្លៃ​ទំនិញ​នៅ​លើ​​ទីផ្សារ និង​តម្លៃ​ប្រេង​សាំង​បាន​ហក់​ឡើង​ឥត​ឈប់​ឈរ​។

នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី អ្នក​តំណាង​រាស្ត្រ សុន ឆ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ដោយ​មើល​ឃើញ​មន្រ្តី​រាជការ និង​កម្មករ មាន​ការ​ពិបាក​ក្នុង​ការ​រស់​នៅ គណបក្ស​ប្រឆាំង​សូម​ជំរុញ​ឲ្យ​រដ្ឋ​សភា​ធ្វើ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ។
លោក សុន ឆ័យ បាន​លើក​ឡើង​ថា៖ «តម្លៃ​ម្ហូប​អាហារ​បន្ត​កើន​ឡើង​រៀងរាល់​ឆ្នាំ តែ​រដ្ឋាភិបាល មិន​គិត​ពី​កម្មករ​ទេ។ ប្រសិន​បើ​កម្មករ​មាន​ប្រាក់​ខែ​សមរម្យ​កម្មករ​មិន​ធ្វើ​កូដកម្ម​ឡើយ»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង បាន​ពិចារណា​យ៉ាង​ហ្មត់ចត់ ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ។ ​លោក​គូស​បញ្ជាក់​ថា ​គណបក្ស​សមរង្ស៊ី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ មិន​មែន​មាន​ន័យ​ថា គណបក្ស សម រង្ស៊ី ធ្វើ​ប្រជាភិថុត​ទេ​។ លោក​បាន​បន្ថែម​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ពុំ​ប៉ះពាល់​ដល់​ថវិកា​ជាតិ​ទេ តែ​វា​កាត់​បន្ថយ​ប្រាក់​ចំណេញ​​​របស់​ម្ចាស់​រោងចក្រ​តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា លោក ជាម យៀប តំណាង​រាស្រ្ត និង​ជា​សមាជិក​អចិន្រៃ្តយ៍​រដ្ឋ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា លោក​មិន​ទាន់​ឃើញ​សំណើ​ច្បាប់​នេះ​នៅ​ឡើយ​ទេ ហើយ​បាន​ហៅ​សំណើ​ពី​គណបក្ស​ប្រឆាំង​នេះ​ថា ជា​ការ​ធ្វើ​ប្រជាភិថុត។ លោក​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​ដំឡើង​ប្រាក់​បៀវត្សរ៍​២០​ភាគរយ ដល់​មន្រ្តី​រាជ​ការ​រៀងរាល់​ឆ្នាំ។ ​ចំណែក​ទំនិញ​ឡើង​ថ្លៃ​ គឺ​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ។

លោក ជាម យៀប បន្ថែម​ថា« ខ្ញុំ​សូម​និយាយ​ថា ពួក​គេ​ទាំង​អស់​ មិន​យល់​ពី​សេដ្ឋកិច្ច​ជាតិ​ ​សេដ្ឋកិច្ច​តំបន់ និង​សេដ្ឋកិច្ច​ពិភពលោក​ច្បាស់​ទេ (sic!)។ គេ​គិត​តែ​ធ្វើ​អ្វី​ដើម្បី​ប្រជាប្រិយភាព​»។ ​លោក​បន្ត​ថា ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋ​សភា លោក​នឹង​រង់ចាំ​មើល​សំណើ​ច្បាប់​របស់​គណបក្ស​​ប្រឆាំងហើយ​នឹង​បញ្ជូន​វា​ ទៅ​អ្នក​ជំនាញ​ដើម្បី​សិក្សា។ ​លោក​បញ្ជាក់​ថា ប្រសិន​បើ​មើល​ឃើញ​ថា សំណើ​នេះ​ពុំ​ស្រប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន សំណើ​នេះ​នឹង​ត្រូវ​ច្រាន​ចោល៕

4 comments:

Anonymous said...

trouble maker moooo sokch hug hou question,madam 20 years with english guy how many mills have you been since you spend too much tims on bed? 100000k mills? wasn't it expired right? that way way too much tims and too far and if compared to a truck it seem expired varentee already or you Madam hug Sochour used over mills limited already. its a junk savages. did you still using it now. didn't. you? Too low most 0f skunk rainsy klanc are too low life people all of you including skunk rainsyyy Sam chkot are just walk 20 meter aways from jungle. now you guy must Learn to be more human and clean yourself and wash your brain from pass ex.khmer rough bloody dirty ideology. Will you?. Mike

Anonymous said...

ខ្ញុំចង់ឃើញលោក គណបក្សប្រឆាំង ជាពិសេស
លោកសុន ឆ័យ លើកយកបញ្ហាដីដែលបានទៅ
យួន នោះប្រសើរជាង ឬ ក៏លោក មិនហ៊ាន
ខ្លាចចៅហ្វាយលោក ដកដំណែង?

Anonymous said...

លោកយួនសុន ឆ័យ....... មិនហ៊ាន......ខ្លាចយួន!

-យួនសុន ឆ័យ ខ្លាចចៅហ្វាយយួន choy mray !

Anonymous said...

អាឆ្កែបានតែព្រុសអត់ប្រយោជមិនដែលខាំ បើពួកហាញកុំចូលទៅបោះឆ្នោតហើយជួយគ្នារួមគ្នាដេញក្បាលអាចោក្បត់ជាតិហាញធើ្វកើតអត់ បើហាញធើ្វកើតអញ់លូនទៅថ្វាយបង្គំមាពូជ