By. Chham Chhany 16/3/2013
លោក ជាម យៀប តំណាងរាស្ត្រ CPP មណ្ឌលព្រៃវែង
ជាកូនអ្នកចំការថ្នាក់មធ្យម មកពីភូមិព្រែកខ្សាយ ខ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវេង ដែលបានទទួលតួនាទីបុណ្យសក្តិ និងលាភសក្ការៈដោយសារការនិយាយ គាំទ្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអ្នកនាំពាក្យសភាជាតិ
ព្រមទាំងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ
និងសេដ្ឋកិច្ចរបស់សភាជាតិ បានត្រូវគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ហៅទៅព្រមាន បន្ទាប់ពីលោក បានប្រាប់អ្នកកាសែតអំពីកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី
បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលកំពង់ស្ពឺ
សម្រាប់ការបោះឆ្នោតសកលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
បន្ទាប់ពីគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាធ្វើការព្រមានរួចហើយ នៅថ្ងៃទី៧ ខែមីនា កន្លងមកនេះ លោក ហ៊ុន សែន បានសំដែងការមិនសប្បាយចិត្តចំពោះរឿងនេះថា
ជាការទម្លាយការសម្ងាត់ទៅខាងក្រៅ
ធ្វើឲ្យមានការធ្វើអត្ថាធិប្បាយច្រើនជុំវិញរឿងនេះ
ថាជាការដឹកនាំបែបសន្តតិវង្ស ឬការដឹកនាំតពូជ។
ចំពោះការស្តីបន្ទោសផ្ទួនៗមកលើលោក ជាម យៀប នៅពេលនេះ បានធ្វើឲ្យមានការលើក ឡើង ពីមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ថា អនាគតជីវិត នយោបាយរបស់លោក ជាម យៀប កុំពុងតែស្ថិតក្នុងសភាពមិនច្បាស់លាល់ ។ ហើយលោក ជាម យៀប ផ្ទាល់ក៏កំពុងតែ ងាកទៅរកក្រុមលោក ជា ស៊ីម និងលោក ស ខេង ដើម្បីជួយជ្រោមជ្រែងជោគវាសនា អនាគតរបស់ខ្លួន និងគ្រួសារផងដែរ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកពត៌មានមិនអាចធ្វើការទំនាក់ទំនងទៅលោក ជាម យៀប ដើម្បីសុំការបំភ្លឺណាមួយបានឡើយ ដោយទូរសព្ទ័របស់លោកត្រូវបិទ ៕
7 comments:
Tom Hey Chea mouy CPP dork doch spey ahceng, sam mouk!
for mer CPP cadre
ឆ្កែចាស់ហើយ ព្រុសមិនក្រអួនទេ គេត្រូវដូរអា
ក្មេងវិញ សមមុខហើយភាពជម្លើយរបស់ជន
នេះ គ្មាននរណាព្រមានលោកទេគឺចៅហ្វាយ
លោកឯងទេ យ៉ាងម៉េចដែរ ។
ជាការលើកឡើងដោយគ្មានការពិត ។ សូមបញ្ជាក់ថាគណបក្សប្រជាជនគ្មានវប្បធម៌របៀបនេះទេ ។ នេះជាការលើកឡើងក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនតែប៉ុណ្ណោះ ។ សមាជិកគណបក្សប្រជាជនគ្មានវប្បធម៌បក្សក្នុងបក្សនោះទេ។ ការពារតែបក្សឯងអោយបានគង់វង្សទៅបានហើយ ។
It is bullshit news that opposition always invented in order to break up the CPP and cheer up its supporters. CPP has no policy to warning senior official like H.E Chem Yeam because of he talked something to the media at all.
To 12:43PM...2:00PM
Oh come on! You are on the AH HUN SEN Vietcong slave payroll. What else can you say beside supporting the CPP...
The opposition is well aware that they cannot beat the CPP is policy debate. Thus, all they can do is invented the stories as much as they can and hope that people will believe those stories. But most people are not damn as Opposition thinks. They will not going to vote to a liar party.
2:00pm Please do not misspell Dr.d'etat's name.He will be CPP'sPresident when Chea Xim die.Samdach Heng Xamrin will become Chief of State again and His Excellency Dr.d'Etat CHEAM YIEP aka NGUYEN TAN DIEP new name become PRIME MINISTER replacing Samdech HUN XEN who will go to Hanoi's Prison and the Wonder khmer kingdon become nambo2.
Post a Comment