Friday, March 01, 2013

LOVE

https://www.box.com/s/nlt8iggk6vgl84apq5s3

Complete 1st letter of Paul to Christians in the city of Corinth

LOVE


សេចក្ដី​ស្រឡាញ់

ទោះ​បី ខ្ញុំ ​ចេះ​និយាយ​ភាសា ​របស់​ មនុស្ស​លោក និង​ភាសា​ របស់ ​ទេវតា​ក្ដី, បើ​ សិន​ជា​ខ្ញុំ​ គ្មាន​សេចក្ដី ​ស្រឡាញ់​ទេ, ខ្ញុំ​ ប្រៀប​ដូច​ជា​ សំឡេង​គង ​ដែល​លាន់ ​ឮ​ឡើង ឬ​ដូច​ជា​ ស្គរ​ ដែល​ឮ ​រំពង​ឡើង ​តែ​ប៉ុណ្ណោះ។  ទោះ​បី​ ខ្ញុំ​ ទទួល​ ព្រះអំណោយ​ទាន ​ខាង​ថ្លែង​ ព្រះបន្ទូល និង​ស្គាល់​ គំរោងការ ​ដ៏​លាក់​កំបាំង​ ទាំង​អស់, ព្រម​ទាំង ​មាន​ចំណេះ​ គ្រប់​យ៉ាង, ហើយ ​ទោះ​បី ​ខ្ញុំ​ មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ ឲ្យ​ភ្នំ​រើ​ ពី​កន្លែង​មួយ ទៅ​កន្លែង​ មួយ​ទៀត​ បាន​ក្ដី, តែ​បើ​សិន​ ជា​ខ្ញុំ​ គ្មាន​សេចក្ដី​ ស្រឡាញ់ ​ទេ​នោះ, ខ្ញុំ​ ជា​មនុស្ស​ ឥត​បាន​ការ​ អ្វី​ទាំង​អស់។  ទោះ​បី ​ខ្ញុំ​ យក​ទ្រព្យ សម្បត្តិ របស់​ខ្ញុំ​ ទាំង​ប៉ុន្មាន ​ទៅ​ចែក​ទាន​ក្ដី, ទោះ​បី​ ខ្ញុំ ​សុខ​ចិត្ត​ ឲ្យ​គេ ​យក​រូប​កាយ​ខ្ញុំ ​ទៅ​ដុត​ ទាំង​រស់​ក្ដី, តែ​បើ​សិន​ ជា​ខ្ញុំ​ គ្មាន​សេចក្ដី​ ស្រឡាញ់ ​ទេ​នោះ, ក៏​គ្មាន​ ប្រយោជន៍​អ្វី​ ដល់​ខ្ញុំ​ដែរ។

អ្នក​មាន​ចិត្ត​ ស្រឡាញ់ ​តែងតែ​ អត់ធ្មត់, ជួយ​ ធុរៈ​គេ, ហើយ​ មិន​ចេះ​ ឈ្នានីស ​គេ​ទេ។  អ្នក​មាន​ចិត្ត​ ស្រឡាញ់​ មិន​វាយឫក​ខ្ពស់, មិន​អួត បំប៉ាង​ឡើយ។  អ្នក​មាន​ចិត្ត​ ស្រឡាញ់ មិន​ប្រព្រឹត្ត​ អំពើ ​ថោក​ទាប, មិន​ស្វែង​រក​ ប្រយោជន៍​ ផ្ទាល់​ខ្លួន, មិន​មួម៉ៅ, មិន​ចង​គំនុំ, មិន​អបអរ​ នឹង​អំពើ​ ទុច្ចរិត​ទេ, តែ​ រីករាយ ​នឹង​សេចក្ដី ​ពិត​វិញ។  អ្នក​មាន​ចិត្ត ​ស្រឡាញ់ អត់​ឱន​ ឲ្យ​ទាំង​អស់, ជឿ​ ទាំង​អស់, សង្ឃឹម​ ទាំង​អស់, ហើយ​ ទ្រាំទ្រ​ ទាំង​អស់។

សេចក្ដី​ ស្រឡាញ់​ មិន​សាប​សូន្យ​ សោះ​ឡើយ, តែ ​ការ​ថ្លែង​ ព្រះបន្ទូល​ មុខ​ជា​ត្រូវ​ អស់​ខ្លឹមសារ, ការ​និយាយ​ភាសា​ ចំឡែក​អស្ចារ្យ ​នឹង​ត្រូវ​ចប់; រីឯ ​ចំណេះ​ ក៏​នឹង​អស់​ខ្លឹមសារ​ ទៅ​ដែរ។  សព្វ​ថ្ងៃ​នេះ យើង ​ចេះ​ដឹង ​ត្រឹម​តែ​ មួយ​ផ្នែក​ប៉ុណ្ណោះ, ហើយ ​យើង ​ក៏​ថ្លែង​ព្រះបន្ទូល បាន​ត្រឹម​តែ​ មួយ​ផ្នែក ប៉ុណ្ណោះ​ដែរ។  លុះ​ ដល់​ពេល​ យើង ​ដឹង​សព្វ​គ្រប់​ហើយ,​ អ្វីៗ​ ដែល​យើង​ស្គាល់ ​តែ​មួយ​ផ្នែក​ នឹង​អស់​ខ្លឹមសារ។  កាល​ពី​ក្មេង, ខ្ញុំ និយាយ​ស្ដី​ ដូច​កូន​ក្មេង, ខ្ញុំ​ មាន​គំនិត ​ដូច​ជា​កូន​ក្មេង, ហើយ​ ខ្ញុំ ​រិះគិត ​ដូច​កូន​ក្មេង​ដែរ។  លុះ​ ខ្ញុំ​ពេញ​វ័យ, ខ្ញុំ​ បាន​បោះ​បង់​ អ្វីៗ​ ទាំង​អស់ ដែល​ជា​លក្ខណៈ​ របស់​ កូន​ក្មេង​ចោល។  សព្វ​ថ្ងៃ​នេះ, ​យើង​ ស្គាល់​ព្រះជាម្ចាស់ ​មិន​ច្បាស់​ទេ, គឺ​ ស្គាល់ ​ព្រាលៗ​ ដូច​ជា​មើល​ ក្នុង​កញ្ចក់; នៅ​ពេល​ខាង​មុខ ទើប​យើង​ ឃើញ​ព្រះអង្គ​ ទល់​មុខ​គ្នា។  សព្វ​ថ្ងៃ, ខ្ញុំ ស្គាល់​ព្រះអង្គ​ បាន​ត្រឹម​តែ ​មួយ​ផ្នែក​ ប៉ុណ្ណោះ; ពេល​ខាង​មុខ ​ទើប​ខ្ញុំ​ ស្គាល់​ព្រះអង្គ​ច្បាស់  ដូច​ព្រះអង្គ​ ស្គាល់​ខ្ញុំ​ យ៉ាង​ច្បាស់​ដែរ។

ឥឡូវ​នេះ មាន​សេចក្ដី​ បី​យ៉ាង, គឺ៖ ជំនឿ, សេចក្ដី​ សង្ឃឹម, សេចក្ដី​ ស្រឡាញ់។  ប៉ុន្តែ សេចក្ដី ស្រឡាញ់​ វិសេស​ ជាង​គេ​បំផុត។ 


3 comments:

Anonymous said...

Yes, I like Corjinthians Chapter 13 and verse 13. I usually live my life base on this faith. If we don't have love, we have nothing and wirh love, we have to earn it. Through both nurture and nature. This is what lacking in khmer gov't. In the west, most political leaders use bible theory to control people know as 'law and order'. everything we do is based on right and just e.g whatever we buy, we have to have a reciept or contract agreement. In this way, everyone is at peace. Therefore, with love, it has to come with 'doing the right thing'.

Anonymous said...

កក្តាន់អត់លែង!

Anonymous said...

It is a very good chapter.

khmer in europe