ការផ្សាយព័ត៌មានពាក់ព័ន្ធនឹង បញ្ហាព្រំដែនដីត្រូវ ផ្អែកតាមប្រភពព័ត៌មានផ្លូវការ ដើម្បីធានាដល់សន្តិសុខជាតិ
(ថ្ងៃទី 12 មេសា 2013, ម៉ោង 03:33:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ បានប្រកាសថា ដើម្បីធានាដល់សន្តិសុខជាតិ និងរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង រាល់ការផ្សាយព័ត៌មាន និងផ្តល់ព័ត៌មានជាសាធាណៈ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យដែនដី ត្រូវផ្អែកតាមប្រភពព័ត៌មានផ្លូវការ និងអនុលោមតាមច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍រួម របស់ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ បានឲ្យដឹងថា ដើម្បីជៀសវៀងរាល់ការភ័ន្តច្រឡំ នៃការផ្សព្វផ្សាយព័ត៌មានជាសាធាណៈ ពាក់ព័ន្ធបញ្ហាអធិបតេយ្យដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរាជាណាចក្រថៃ ដែលបំផុសផ្សព្វផ្សាយដោយមិនស្របច្បាប់តាមវិធានវិជ្ជាជីវៈរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ សូមជម្រាបថា៖
១-ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ ត្រូវបានកមណត់រួចជាស្រេចដោយអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ ដែលមាន៧៣បង្គោល ដោយក្នុងនោះ ចំនួន ៤៨ បង្គោល បានរកឃើញដោយគណៈកម្មាការចម្រុះព្រំដែន កម្ពុជា-ថៃ ហើយនៅសល់ចំនួន ២៥ បង្គោល ដែលត្រូវរកបន្តទៀត។

២- ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិមុខ សូមវាយតម្លៃខ្ពស់ និងគោរពបណ្តាអង្គភាព ដែលទទួលភារកិច្ចការងារព្រំដែន ដែលជាការងារទទួលខុសត្រូវ និងលះបង់ខ្ពស់ ទាំងកិច្ចការរបស់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ក៏ដូចជា ការប្រឹងប្រែង ដោយគ្មានការនឿយហត់ របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការចុះ រុករកបង្គោលព្រំដែនចាស់ ដែលបោះដោយគណៈកម្មាការចម្រុះព្រំដែន បារាំង-សៀម ឆ្នាំ១៩០៨-១៩០៩ និងឆ្នាំ១៩១៩-១៩២០ និងតាមស្មារតីអនុស្សារណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងបែបបទបច្ចេកទេស ( TOR ) ឆ្នាំ២០០៣។
៣-ដើម្បីធានាដល់សន្តិសុខជាតិ និងរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង រាល់ការផ្សាយព័ត៌មាន និងផ្តល់ព័ត៌មានជាសាធាណៈ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យដែនដី ត្រូវផ្អែកតាមប្រភពព័ត៌មានផ្លូវការ និងអនុលោមតាមច្បាប់ជាធរមាន។
៤-ក្រុមការងារអន្តរក្រសួងសម្របសម្រួលសមរភូមិ នៅតែបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយស្ថាប័នជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាញសារព័ត៌មាន ជាពិសេសប្រជាពលរដ្ឋ ក្នុងការផ្តល់ ឬទទួលព័ត៌មាន៕
4 comments:
Great, the communists in Cambodia want to control all like they did before 1993 again and blaming those journalists and NGOs as no professional jobs. That's the fact, because they have reported the trust in Cambodia at the present what those communists have hided! Are they want control like in North Korea?
MÔÑÔRĂĨḶ ĨṆ ÑÀḾḄƠLÂÔ?
Hô Cḥĩ Míñḥ ṭô Ñàḿ Ḅêñh 1/2 ăṇ hôưṛ.
Ḥânôi tô Vìéñgcḥân ĩṇ 1 ḥôưṛ.
Tḥê Ḷôṣt Ñgùýên
កាលណាយើងទន់ខ្សោយយើងមិនអាចធ្វើអ្វីបានទេ។
យើងត្រូវតែរួបរួមគ្នាទើបយើងមានកម្នាំងហើយនឺង
អាចប្រឆាំងទប់ទល់នឹងសត្រូវដ៍ទៃបាន។
ខ្លាំងតែនៅក្នុង KI ហើយខ្លាំងជាជនអនាមិក ក៍បាន
ន័យថា ខ្លាំងឥតបានផលប្រយោជន៍៕
ជនអនាមិក @12:24 PM
ខ្លាំងតែនៅក្នុង KI បាន
ន័យថា ខ្លាំងឥតប្រយោជន៍!
Post a Comment