ស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ
ដោយ នួន បូរិន
ថ្ងៃសៅរ៍ ទី13 មេសា ឆ្នាំ2013 ម៉ោង13:30 VOD
លោកសមរង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា
នៅក្នុងលិខិតជូនពរប្រជាជនខ្មែរ
ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី លោកសម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា
សូមប្រជាជាតិខ្មែរទាំងមូលទទួលបានមហាជ័យជំនះក្នុងការ
ជួយសង្គ្រោះជាតិ។
លិខិតរបស់លោក សម រង្ស៊ី បានបន្តថា នៅឆ្នាំថ្មីនេះ
និងឆ្នាំបន្តបន្ទាប់
សូមប្រជាជាតិខ្មែរជួយសង្គ្រោះជាតិខ្មែរតាមរយៈគណបក្សសង្គ្រោះ
ជាតិរបស់លោក ក្នុងពេលបោះឆ្នោតខាងមុខ
ហើយសូមឲ្យប្រទេសកម្ពុជា
ទទួលបានជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិមួយ
ដើម្បីធានាដល់ការរស់រានមានជីវិត និងវិសាលភាពរបស់មាតុភូមិ
ព្រមទាំងភាពចម្រុងចម្រើនសម្បូរសប្បាយ
វិបុលសុខដល់ប្រជារាស្ត្រខ្មែរទាំងមូល។
លោកសម រង្ស៊ី បន្តទៀតថា ក្នុងឱកាសប្រកបដោយមហានក្ខត្តឬក្ស
ដ៏ឧត្តុងឧត្តមដែលឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចស័ក
មហាសង្ក្រាន្តចូលមកដល់ នៅថ្ងៃ៤កើត ខែចែត្រ ព.ស. ២៥៥៧
ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ
សូមបួងសួងដល់វត្ថុស័ក្តសិទ្ធទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
និងនៅក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី
សូមឲ្យលោកប្រគេនថ្វាយ
និងជូនពរសិរីសួស្តីបវរមហាប្រសើរដល់ប្រជាជាតិខ្មែរទាំងមូល
ឲ្យទទួលបានសុភមង្គលគ្រប់ប្រការ ដូចមានចែងក្នុងពុទ្ធពរ
គឺអាយុ វណ្ណៈ សុខៈ ពលៈ ។
សូមរំលឹកថា កាលពីថ្ងៃទីពុធទី១០ ខែមេសា ប្រមុខរដ្ឋាភិបាលខ្មែរ
លោក ហ៊ុន សែន ក៏បានផ្ញើសារជូនពរដល់ជនរួមជាតិខ្មែរ ដែរ
ដោយលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាច្រើន
នូវសមិទ្ធិផលនានារបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា
ដែលជាមោទនភាពរបស់ប្រជាជនកម្ពុជា៕
1 comment:
មានតែអំណាចពលរដ្ឋខ្មែរទេ
ដែលអាចរំដោះស្រុកទេសខ្មែរបាន!
________________________________
ទេព វ៉ាន់នី និងលោក ម៉ម សូណង់ដូ
រំដោះខ្លួនឯង-សង្រ្គោះខ្លួនឯង!
________________________________
អាមេបោកលុយ-អាមេភរ
កំសាកខ្លាចគុកសម រង្សី
មិនអាចរំដោះស្រុកទេសខ្មែរបានទេ,
-តើវារំដោះខ្លួនវា បានហើយឬនៅ?
Post a Comment