Saturday, April 13, 2013

សាររបស់លោកសម រង្ស៊ី ជូនពរឆ្នាំថ្មី បង្កប់ខ្លឹមសារនយោបាយ ជួយសង្គ្រោះជាតិ

(ថ្ងៃទី 13 មេសា 2013, ម៉ោង 02:51:PM) | ដោយ: រតនា CEN
ភ្នំពេញ: ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និ​រ​ទេ្ទ​ស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជា​ពើ​ល​រដ្ឋ​ខ្មែរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំម្សាញ់ បញ្ច​ស័ក មហាសង្ក្រាន្ត​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​៤​កើត ខែ​ចែ​ត្រ ព​.​ស​. ២៥៥៧   ត្រូវ​នឹង​ថ្ងៃអាទិត្យ​ទី​១៤ ខែមេសា ឆ្នាំ​២០១៣ វេលា​ម៉ោង​២​និង​២០​នាទី​នោះ បាន​បង្កប់​នូវ​ការ​កេងចំណេញ​នយោបាយ​ជួយសង្គ្រោះ​ជាតិ​។​ 
នៅក្នុង​សារ​ជូនពរ​របស់​មេគណបក្ស​ប្រឆាំង​បាន បញ្ជាក់ថា “​ខ្ញុំ ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅក្នុង​លោក ព្រមទាំង​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម ទុ​ង្សា​ទេវី សូមឱ្យ​លោក​ប្រគេន ថ្វាយ និង​ជូនពរ​សិរី​សួស្តី​បវរ​មហាប្រសើរ​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ឱ្យទទួល​ បាន សុភមង្គល​គ្រប់ប្រការ ដូច​មានចែង​ក្នុង​ពុទ្ធពរ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ​។  

​នៅក្នុង​សារ​ជូនពរ​ដដែល​នោះ លោក​សម រង្ស៊ី បាន​បង្កប់​នូវ​សារ​នយោបាយ​ដែលមាន​ខ្លឺ​ម​សា​រថា “​ជាពិសេស  សូមឱ្យ ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ទទួលបាន​មហា​ជ័យជំនះ ក្នុងការ​ជួយសង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​បន្តបន្ទាប់ តាមរយៈ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​បោះឆ្នោត​ខាងមុខ ហើយ​សូមឱ្យ​ប្រទេស​កម្ពុជា ទទួលបាន​ជោគជ័យ ក្នុង​ការបង្កើត​រដ្ឋាភិបាល​សង្គ្រោះ​ជាតិ​មួយ ដើម្បី​ធានា​ដល់​ការរស់រានមានជីវិត និង​វិសាលភាព របស់​មាតុភូមិ​យើង ព្រមទាំង​ភាព​ចំរុងចំរើន​សម្បូណ៌​សប្បាយ វិបុល​សុខ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​

 
 
ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣

            សារជូនពរ

            ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្ស ដ៏ឧត្តុងឧត្តមដែលឆ្នាំថ្មី ឆ្នាំម្សាញ់បញ្ចស័ក មហាសង្ក្រាន្តដែលនឹងចូលមកដល់
            នៅថ្ងៃ៤កើត ខែចែត្រ ព.ស. ២៥៥៧   ត្រូវនឹងថ្ងៃអាទិត្យទី១៤ ខែមេសា      ឆ្នាំ២០១៣ ខាងមុខនេះ ។

            ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងលោក ព្រមទាំង
            ទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី សូមឱ្យលោកប្រគេន ថ្វាយ និងជូនពរសិរីសួស្តីបវរមហាប្រសើរ
            ដល់ប្រជាជាតិខ្មែរទាំងមូលឱ្យទទួលបាន សុភៈមង្គលគ្រប់ប្រការ ដូចមានចែងក្នុងពុទ្ធពរ  គឺ
            អាយុ  វណ្ណៈ  សុខៈ ពលៈ ។ 

            ជាពិសេស សូមឱ្យប្រជាជាតិខ្មែរទាំងមូលទទួលបានមហាជ័យជំនះក្នុងការជួយសង្គ្រោះជាតិ
            នៅឆ្នាំថ្មីនេះ និងឆ្នាំបន្តបន្ទាប់ តាមរយៈ គណបក្សសង្គ្រោះជាតិ ក្នុងពេលបោះឆ្នោតខាងមុខ
            ហើយសូមឱ្យប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិមួយ   ​​​​​​​​​​​​​​​​​​​​​​​​                                                                      ដើម្បីធានាដល់ការរស់រានមានជីវិត និងវិសាលភាពរបស់មាតុភូមិយើង ព្រមទាំងភាពចំរុងចំរើន                                                                                             សម្បូណ៌សប្បាយ វិបុលសុខដល់ប្រជារាស្ត្រខ្មែរទាំងមូល ៕

            សម រង្ស៊ី

1 comment:

Anonymous said...

សាររបស់លោកសម រង្ស៊ី
ជនក្បាលរឹង,ជូនពរឆ្នាំថ្មី បង្កប់ខ្លឹមសារយួននយោបោក-ជួយសង្គ្រោះជាតិយួន!
__________________________________

បក្ស​ប្រឆាំង​គ្រោង​ធ្វើ​មហា​បាតុកម្ម​ ទាមទារ​កែ​ទម្រង់ គ.ជ.ប? សង្ស័យតែនាំខ្មែរឲ្យទៅស្លាប់-ចាប់ដាក់គុកសារជាថ្មីក្រោយបន្ទាប់ពីព្រឹត្តិការណ៍
គប់ គ្រាប់បែករបួស/ស្លាប់នៅមុខរដ្ឋសភា និង
រឿងដកបង្គោលសំអុយ ព្រំដែន ខ្មែរ-យួន ស្រុកចន្ទ្រា ខេត្តស្វាយរៀង?