គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃទី២៤មេសា
ភ្នំពេញ:
គណបក្សសង្គ្រោះជាតិ បានប្រកាសថា
នឹងរៀបចំធ្វើមហាបាតុកម្មអហិង្សា
ដើម្បីទាមទាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ទទួលយកអនុសាសន៍នានា ជុំវិញដំណើរការរៀបចំការបោះឆ្នោត។
មហាបាតុកម្មរបស់បក្សប្រឆាំង នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា
ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ មុននឹងដើរហែក្បួន
នៅទីក្រុងភ្នំពេញ។
សេចក្តីប្រកាសរបស់គណបក្សសង្គ្រោះជាតិ ដាក់ជូនអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ លើកឡើងថា មហាបាតុកម្មនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ដើម្បីទាមទាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលយកអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិលោកសូរិយ៉ា ស៊ូប៊ែរឌី និងរបាយការណ៍ធ្វើសវនកម្មបញ្ជីបោះឆ្នោត សម្រាប់ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិ សម្រាប់កិច្ចការអន្តរជាតិ (NDI) អង្គការនីចហ្វិច (NICFEC) និងអង្គការខុមហ្វ្រែល (COMFREL) ក្នុងការរៀបចំធ្វើការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតសារឡើងវិញ។
លិខិតដដែល បង្ហាញថា មហាបាតុកម្ម នៅសប្តាហ៍ក្រោយ ក៏ដើម្បីទាមទារឲ្យគ.ជ.ប. ចាត់វិធានការគ្រប់បែបយ៉ាងធានាអំពីយន្តការ និងនីតិវិធី សម្រាប់បម្រើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដោយស្មើភាពគ្នា ស្របតាមបទដ្ឋានអន្តរជាតិ។
លិខិត ដែលចុះហត្ថលេខាដោយ អ្នកដឹកនាំបាតុកម្ម លោក ម៉ៅ មុនីវណ្ណ លោក ហូរ វ៉ាន់ និងលោក គុយ ប៊ុនរឿន ក៏បានលើកឡើងថា មហាបាតុកម្មអហឹង្សា ដោយសន្តិវិធីនេះ នឹងជួបជុំគ្នា នៅវេលាម៉ោង ៧ ព្រឹក នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់អំពីគោលជំហរគាំទ្រ និងទាមទារឲ្យ គ.ជ.ប អនុវត្តតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល។ បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍ ក្បូនបាតុករ នឹងធ្វើដំណើរដង្ហែញត្តិ យកទៅប្រគល់ជូនថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
មិនទាន់មានប្រតិកម្មបែបណាពីសាលារាជធានីភ្នំពេញ ជុំវិញសេចក្តីប្រកាសខាងលើនៅឡើយទេ។
ក៏ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រឆាំង ចង់ធ្វើបាតុកម្ម ចង់បានអី ត្រូវអនុវត្តទៅតាមច្បាប់ ស្តីពី បាតុកម្ម ពុំអាចធ្វើអ្វីដោយខុសច្បាប់បាននោះទេ។
លោក ទេព នីថា បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា "នាំគ្នា មកបង្ខំឲ្យគ.ជ.ប. ធ្វើខុសច្បាប់មិនអាចធ្វើបានទេ គាត់ (គណបក្សប្រឆាំង) ធ្វើការងារ ដែលគាត់ចង់បាន ហើយគ.ជ.ប. ក៏មានសិទ្ធិធ្វើការសម្រេចចិត្តនៅក្នុងច្បាប់ ដែលជាសមត្ថកិច្ច របស់ខ្លួនដែរ"។
លោកបានមានប្រសាសន៍បន្តទៀតថា ជាទូទៅនៅរាល់ការបោះឆ្នោតនីមួយៗ តែងតែមានអង្គការជាតិ និងអន្តរជាតិ តែងតែវាយតម្លៃជាវិជ្ជមានរាល់ការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា ជាងពីការបោះឆ្នោតមួយ ទៅបោះឆ្នោតមួយ និងមានការរីកចំរើន។
លោកបានមានប្រសាសន៍បន្តថា ឥឡូវនេះ គ.ជ.ប. កំពុងជ្រើសរើសមន្ត្រី និងបុគ្គលិក សម្រាប់បំរើការនៅ តាមបណ្តាខេត្ត និងបន្តទៅថ្នាក់ឃុំទៀត។
លោក ទេព នីថា បានមានប្រសាសន៍បញ្ជាក់បន្តថា នៅថ្ងៃទី២៩ ខែមេសា គ.ជ.ប. នឹងធ្វើការចុះបញ្ជីគណបក្សនយោបាយ ដែលសុំចុះឈ្មោះចូលរួមប្រកួតប្រជែងបោះឆ្នោត ហើយការចុះឈ្មោះមាន រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ អីចឹងគណបក្សដែលចង់ចូលរួមប្រកួតប្រជែង ត្រូវរៀបចំឯកសារតាមផ្លូវច្បាប់ ឲ្យបានត្រឹមត្រូវបញ្ជូនមកគ.ជ.ប. ដើម្បីចុះបញ្ជីបោះឆ្នោត៕

7 comments:
Finally the majesty Sihakmony is wake up? From a long times meditation. Sama Sam poto
ah kong keb trov bondenh jenh by the majesty king Sihakmony .
Ah kongkep took a lot corruption moneys ,so ah Kong Kep must pay it bac to the country,I meant all the property ah kong Kep must levy .or ah kong kep must be face jail time for corruption.
Jeyo the intelligent with the wisdom king!!
This good news to show to the world that Bun Ranny (Hun Sen-PM's wife) is involved in corruption. So, what are we going to do about it?. This man who lost up $40,000USD to Bun Ranny needs to sue her, bring her to national court and if it does not work, then, expose her to the international community and let the world knows that she is a criminal. Because it is illegal to take pribe money, and if she took the pribe money without given him a job, it is right for her to return and say, 'I don't take pribe and I don't want to give you the job' then giving reasons to why not.
For having said that, corruption should not be allowed in the first place. The word pribe alone is related to corruption and should never be allowed at all. But what Bun Runny did, was to show to the world that khmer gov't is being operated by this mafia type of gangster and we 'khmers' can not accept and tolerate such a behaviour from the PM's wife at all.
My suggestion is, if you don't give him the job, give him back his money 2) Bun Ranny should be charged by taking pribe money 3) she should be in jail for doing the illegal work 4) she should be condemned and take away her position as red-cross embassador or something. From here, Bun Ranny will have a criminal record 'one a corrupted persons' and not to mention she ordered to kill Pisit Pilica as well, so, she is also a 'murderer.
This is so wrong!, so, we urge both viets and chinese's leaders with good moral to help us to change our system (change of gov't) and because without their help, change can not be made as we wish. First of all, we need to have our own state sovereignty, without being interfered by the VC and the Chinese's crooks and to stop using Hun and His wife as their puppets.
We really need a free and independent state and we also need the international community to come together to discuss about how to help Cambodia to get out of such impunity of leadership style, 'if the good do nothing the evil will win' simple as that. At the sametime, if Cambodians can not live in peace, no one in the world can either, why? because everything is connected, the end.
correction-actaully more or less like $30, 000 USD* sorry
Make no mistake my freinds; this is NOT King Sihamoni doing...
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រហស្ថលេខា តែងតាំងជាអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស តម្លើងឋានៈ លោក ប៉ា សុជាតិវង្ស ជាឋានន្តរសក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១។
អរគុណ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។
សូមស្វាគមន៏ លោក ប៉ា សុជាតិវង្ស។
$300,000 but not $30,000
Post a Comment