Monday, April 15, 2013

មេដឹកនាំ​អាមេរិក ជូនពរ​ពលរដ្ឋ​ខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

ថ្ងៃទី 14 មេសា 2013 | ដោយ: លី សិលា
Cambodia Express News

ភ្នំពេញ: លោក ច​ន ខេ​រី រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​ផ្ញើ​សារ​ជូនពរ​ដល់​ពលរដ្ឋ​ខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៣​។​
មេដឹកនាំ​សហរដ្ឋអាមេរិក បាន​ប្រកាស​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ ទាំងឡាយណា  ដែល​ធានា ​ឲ្យមាន​ការបោះឆ្នោត ​ដោយ​សេរីត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ធានា ឲ្យមាន​ការ គោរព​តាម ​លទ្ធិប្រជាធិបតេយ្យ  សម្រាប់​ ការបោះឆ្នោត​ជាតិ នៅ​កម្ពុជា នា​ខែ​កក្កដា​ខាងមុខ​។​
​ក្នុង​សារលិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក ច​ន ខេ​រី បាន​លើកឡើង​ថា តំណាងឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិ​ក លោក​សូម​ជូនពរ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​។


​រដ្ឋមន្ត្រីការបរទេស​អាមេរិក លើកឡើងថា ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​នូវ​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​កន្លងទៅនេះ ហើយ​សហរដ្ឋអាមេរិក សង្ឃឹមថា នឹង​ក្លាយជា​ដៃគូ​មួយ នៅក្នុង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា​។​
លិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លើកឡើងថា ក្នុង​ឆ្នាំនេះ ខណៈ​កម្ពុជា នឹង​មាន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ខែ​កក្កដា​ខាងមុខ យើង​គាំទ្រ​កិច្ចប្រឹងប្រែង​ធានា​ដំណើរ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ឆ្លើយតប​នឹង​ការចង់បាន​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា​៕​

No comments: