Monday, April 15, 2013

សម័យដែក ជោរ សប្បាយអស្ចារ្យខ្មែរទៅទទួលទេវតាឆ្នាំថ្មី នៅក្រុងហូ​ជី​មី​ញទៅវិញ

ក្រុមហ៊ុន​រថយន្តក្រុង​ទៅ​វៀតណាម​ត្រូវប៉ាន់​ពេល​ចូលឆ្នាំ​

ថ្ងៃទី 14 មេសា 2013 | ដោយ: គ្រីទិច 
Cambodia Express News

ភ្នំពេញ: ​ក្រុមហ៊ុន​រថយន្តក្រុង​ទាំងអស់​ដែល​ដឹក​អ្នកដំណើរ​ទៅ​វៀតណាម​សុ​ទ្ឋ​តែមាន​មនុស្ស​ពេញ​ហើយ​អ្នកដំណើរ​ដែល​មិនបាន​កក់​សំបុត្រ​ជាមុន​នោះ​ក៏​មិនអាច​រក​ទិញ​សំបុត្រ​សំរាប់​ធ្វើដំណើរ​បាន​។
ក្រុមហ៊ុន Mekong Express ក្រុមហ៊ុន​កា​ពី​តូ​ល ក្រុមហ៊ុន​សូ​រី​យា ក្រុមហ៊ុន Mai Linh របស់​វៀតណាម និង​ក្រុមហ៊ុន Paramount​ដែលមាន​សេ​វេ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ហូ​ជី​មី​ញ​នោះ​សុ​ទ្ឋ​តែ​បាន​អះអាងថា​រថយន្ត​ធ្វើ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ហូ​ជី​មី​ញ​នៅ​ថ្ងៃទី​១៤​ខែមេសា​នេះ​សុ​ទ្ឋ​តែ​ពេញៗ​ទាំងអស់​។​
​ចំណែក​ភ្ញៀវ​ដែល​មិនបាន​កក់​សំបុត្រ​មុន​ក៏​មិនអាច​រក​សំបុត្រ​ធ្វើដំណើរ​បាន​។​
ការធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ហូ​ជី​មី​ញ​មាន​ច្រើនជាង​រៀងរាល់ឆ្នាំ​ដោយសារ តែ​សេវា​ សុខភាព ​នៅក្នុង​ប្រទេស ​ក​ម្ពុ​ជា​ ទន់ខ្សោយ​ ហើយ​ ប្រជាជន​ កម្ពុជា​ភាគច្រើន ​បាន​យក ​ឪ​កាស ​ឈប់សម្រាក ​ដើម្បី​ពិនិត្យ​ សុខភាព​ផង​ និង​ធ្វើដំណើរ​ កម្សាន្ត​ផង ​នៅវៀតណាម ។​


​លោក ងួន សេ​រ័ត្ន នាយក​គ្រប់គ្រង​វេ​ប​សាយ​សុខភាព​www.health.com.kh និយាយថា​និន្នាការ​បែបនេះ​បញ្ជាក់​អំពី​ភាពចាំបាច់​ដែល​កម្ពុជា​ត្រូវតែ​ពង្រឹង​វិស័យ​សុខាភិបាល​អោយបាន​រឹងមាំ​ជាង​នេះ​ដើម្បី​ធ្វើអោយ​ប្រជាជន​កម្ពុ​ជាមាន​ទំនុកចិត្ត​ហើយ​ប្រើប្រាស់​សេវា​ក្នុងប្រទេស​។​ការគិតគូរ​អំពី​គុណភាព​និង​ការកសាង​ទំនុក​ចិត្តជា​រឿង​ដ៏​សំខាន់បំផុត​ដើម្បី​ធ្វើយ៉ាងណា​អោយ​ប្រជាជន​ជឿជាក់ថា​ពួកគេ​គួរតែ​ប្រើ​សេវា​សុខភាព​នៅក្នុង​ប្រទេស​។​
​លោក​ក៏​និយាយ​ដែរ​ថា​ប្រជាជន​កម្ពុជា​ក៏​គួរតែ​គិតថា​ការប្រើប្រាស់​សេវា​ខាងក្រៅ​ប្រទេស​គួរតែ​ជា​ជម្រើស​ចុងក្រោយ​។ នៅ​កម្ពុជា​ក៏មាន​គ្រូពេទ្យ​ខ្លះ​ដែលមាន​សម​ត្តភាព​ខ្ពស់​ដែរ​។​ម្យ៉ាងទៀត​នោះ គ្រូពេទ្យ​បរទេស​ក៏​មិនមែនជា​និច្ចកាល​សុ​ទ្ឋ​តែមាន​សមត្ថភាព​ជាង​គ្រូពេទ្យ​កម្ពុជា​ដែរ​។​

 
មាន​ករណីខ្លះ​អ្នកជំងឺ​ត្រូវបាន​បញ្ជូន​ត្រឡប់​វិញ​ពី​បរទេស​ដោយសារតែ​គេ​មិនអាច​មើល​ជា​ក៏មាន​។​អ្នកខ្លះ​បាន​ចំណាយលុយ ច្រើន​ហើយ​ត្រឡប់មកវិញ​ដោយ​អស់សង្ឃឹម​ក៏មាន​៕​

1 comment:

Anonymous said...

A Cambodian man who took his wife to see doctor in Ho Chi Minh said that he wanted to be a patriot by spending money in Cambodia but the cost was so high and the doctor, despite having modern equipments as the viet, could not diagnose what was wrong with his wife.

When he took his wife to see Viet doctor in Ho Chiminh, it cost him only $250.00, a fraction of the cost in Cambodia, and his wife was cured.

Too many Cambodian doctors have no experience or they got their degree thru bribery.



Baay Kdaing