លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពិធីប្រគល់រថយន្តដឹក អ្នកជំងឺ និងសម្ភារៈការិយាល័យជូន ពលរដ្ឋ នៅឃុំល្បើក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០១២។
RFA/Uon Chhin
2013-04-12
ដោយ ទីន ហ្សាការីយ៉ា Radio Free Asia
គណបក្សសង្គ្រោះជាតិ កំពុងរៀបចំគណៈកម្មការរបស់ខ្ លួន ដើម្បីរៀបចំគម្រោងធ្វើមហា បាតុកម្មអហិង្សាដ៏ធំមួយនៅ ក្រោយចូលឆ្នាំថ្មីប្រពៃណី ខ្មែរនៅពេលខាងមុខ។
ការគ្រោងធ្វើមហាបាតុកម្ម អហិង្សានេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្ រឆាំងបានស្នើសុំឲ្យគណៈកម្ មាធិការជាតិរៀបចំការបោះឆ្នោ ត (គ.ជ.ប) កែទម្រង់ជាច្រើនលើក ពិសេសសុំឲ្យទទួលយកអនុសាសន៍ របស់អ្នករាយការណ៍ពិសេសអង្ គការសហប្រជាជាតិ និងរបាយការណ៍អង្គការឃ្លាំមើ លការបោះឆ្នោត ដែលបានរកឃើញបញ្ជីឈ្មោះអ្ នកបោះឆ្នោតមិនប្រក្រតីនោះ តែត្រូវបាន គ.ជ.ប បដិសេធ។
បាតុកម្មអហិង្សាជាទ្រង់ទ្រា យធំ ដែលដឹកនាំដោយគណបក្សប្រឆាំង នឹងធ្វើឡើងនៅចុងខែមេសា នេះ ដើម្បីដាក់សម្ពាធឲ្យ គ.ជ.ប ធ្វើកំណែទម្រង់ស្ថាប័នមួយ នេះឲ្យទៅជាស្ថាប័នឯករាជ្យ ពិតប្រាកដ ដើម្បីឲ្យលទ្ធផលបោះឆ្នោតទទួ លយកបានគ្រប់គណបក្សនយោបាយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សកើតចេញពីគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រស្ស៊ី លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំធ្វើមហាបាតុកម្ម អហិង្សាមួយនៅថ្ងៃទី២៤ មេសា ខាងមុខ ដែលមានអ្នកចូលរួមប្រមាណ ៤ពាន់នាក់។
លោក កឹម សុខា ទាមទារឲ្យ គ.ជ.ប ធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឡើងវិញ ពីព្រោះថា អង្គការខុមហ្វ្រែល (comfrel) បានស្រាវជ្រាវរកឃើញថា បញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់ គ.ជ.ប នោះ បានបាត់ឈ្មោះអ្នកបោះឆ្នោត ជាង ១លាន ២សែននាក់។
ការស្នើឲ្យ គ.ជ.ប ធ្វើកំណែទម្រង់សមាសភាព និងពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតឡើ ងវិញនោះ មិនមែនជាលើកទីមួយទេ តែត្រូវបាន គ.ជ.ប បដិសេធជាបន្តបន្ទាប់។ ប៉ុន្តែសកម្មភាពរបស់ គ.ជ.ប នេះ ត្រូវបានគណបក្សប្រឆាំងចោទ ប្រកាន់ថា គ.ជ.ប ជាឧបករណ៍របស់គណបក្សកាន់អំ ណាច។ អ្វីដែលធ្វើឲ្យសហគមន៍ជាតិ និងសហគមន៍អន្តរជាតិ កាន់តែចាប់អារម្មណ៍ទៅទៀត នោះ គឺអង្គការឃ្លាំមើលការបោះឆ្ នោត បានចេញរបាយការណ៍ធ្វើការស្ រាវជ្រាវរបស់បញ្ជីឈ្មោះបោះ ឆ្នោតជាបន្តបន្ទាប់ រួមមាន វិទ្យាស្ថានជាតិដើម្បីប្រជា ធិបតេយ្យ (អិន.ឌី.អាយ = NDI) គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី នៅកម្ពុជា (និកហ្វិច = NICFEC) និងប្រធានគណៈកម្មាធិការដើម្ បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) បានស្រាវជ្រាវរកឃើញថា បញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់ គ.ជ.ប មិនប្រក្រតី និងទាមទារឲ្យ គ.ជ.ប ពិនិត្យមើលបញ្ជីឈ្មោះបោះឆ្ នោតនេះឡើងវិញ។
របាយការណ៍ត្រួតពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតកម្រាស់ជាង ៥០ទំព័រ ដែលសិក្សាស្រាវជ្រាវដោយអង្ គការខុមហ្វ្រែល ដែលបានផ្សព្វផ្សាយជាសាធារណៈ នៅដើមខែមេសា បង្ហាញថា បញ្ជីឈ្មោះអ្នកបោះឆ្នោតមិន ទាន់មានគុណភាព និងនីតិវិធីនៃការលុបឈ្មោះ អ្នកបោះឆ្នោតមានភាពមិនប្រក្រតី។
ខុមហ្វ្រែល វាយតម្លៃថា បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០១៣ មានគុណភាពប្រសើរតិចតួច បើធៀបនឹងបញ្ជីឈ្មោះអ្នកបោ ះឆ្នោតជ្រើសរើសក្រុមប្រឹក្ សាឃុំ សង្កាត់ ឆ្នាំ២០១២ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០០៨។
ដោយឡែក អង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិច និង អិន.ឌី.អាយ កាលពីថ្ងៃទី២១ ខែមីនា ក៏បានផ្សាយថា អ្នកបោះឆ្នោតជាង ១០% គឺមានតែឈ្មោះនៅក្នុងបញ្ជី បោះឆ្នោត តែគ្មានមនុស្សពិតទេ។ មូលហេតុនេះ នាំឲ្យមានការព្រួយបារម្ភ ចំពោះកម្រិតនៃភាពត្រឹមត្រូវ និងសុពលភាពនៃបញ្ជីឈ្មោះអ្ នកបោះឆ្នោត ព្រមទាំងលទ្ធភាពសម្រាប់អ្ នកបោះឆ្នោត ក្នុងការប្រើប្រាស់សិទ្ធិបោ ះឆ្នោតរបស់ពលរដ្ឋ។ ប៉ុន្តែ គ.ជ.ប ប្រតិកម្មនឹងរបាយការណ៍នេះដែ រ ដោយចាត់ទុកថា ជាការសិក្សាដោយមិនគ្រប់ជ្រុងជ្រោយ។
អ្នករាយការណ៍ពិសេសនៃអង្គកា រសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ ស ប្រចាំនៅកម្ពុជា លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi) បានចេញរបាយការណ៍ផ្ដល់អនុសា សន៍ជាច្រើនចំណុច អំពីភាពចាំបាច់ត្រូវធ្វើកំ ណែទម្រង់ គ.ជ.ប នោះ មានដូចជា ប្រធាន គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខេត្ត ត្រូវតែមានភាពឯករាជ្យ និងត្រូវតែបញ្ចូលគ្រប់តំណា ងគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ។ គ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែមានសេរីភាពក្នុងកា រធ្វើយុទ្ធនាការឃោសនាបោះឆ្ នោត ដោយគ្មានការភ័យខ្លាច និងរាំងស្ទះ និងត្រូវតែមានវត្តមានប្រធា នគណបក្សប្រឆាំង លោក សម រង្ស៊ី មកចូលរួមបោះឆ្នោត។
អគ្គលេខា គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា ការគ្រោងធ្វើបាតុកម្មណាមួ យរបស់គណបក្សសង្គ្រោះជាតិ នោះ ជាសិទ្ធិរបស់គណបក្សនយោបាយ ដែលមានសិទ្ធិក្នុងការធ្វើ បាតុកម្ម។ លោកបានពន្យល់ថា របាយការណ៍អង្គការឃ្លាំមើលបោ ះឆ្នោតទាំងនោះ មិនត្រឹមត្រូវទាំងស្រុងនោះ ឡើយ។ ដូច្នេះហើយ ទើប គ.ជ.ប មិនកែប្រែបញ្ជីឈ្មោះចុះឈ្ មោះអ្នកបោះឆ្នោតជាថ្មី។
ទាក់ទងនឹងការលើកឡើងខាងលើ នេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍ សង្គម លោក កែម ឡី បានបំភ្លឺថា ការបដិសេធទៅលើរបាយការណ៍ស្ រាវជ្រាវណាមួយនោះ លុះត្រាណាស្ថាប័ន គ.ជ.ប មានការស្រាវជ្រាវរបស់ខ្លួន លំអិតជាងស្ថាប័នដទៃ។
ក្រុមអ្នកវិភាគឯករាជ្យ បានពន្យល់ថា ស្ថាប័ន គ.ជ.ប ត្រូវតែទទួលយកនូវការរិះ គន់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីកែប្រែនូវចំណុចខ្វះខា តរបស់ខ្លួន និងធ្វើឲ្យស្ថាប័ន គ.ជ.ប ក្លាយទៅជាស្ថាប័នឯករាជ្យដោ យមានការទទួលស្គាល់ពីសាធា រណជន។
ភ្ជាប់ទៅនឹងបញ្ហានេះ លោក កែម ឡី បានសង្កត់ធ្ងន់ថា គ.ជ.ប ថ្វីត្បិតតែជាស្ថាប័នឯករា ជ្យ ប៉ុន្តែ សកម្មភាពដែលស្ថាប័ននេះធ្វើ កន្លងមក ត្រូវបានគេមើលឃើញថាមិនទា ន់ឯករាជ្យនោះឡើយ។ ហើយនៅពេលនេះ គ.ជ.ប មិនទាន់ហួសពេលទេក្នុងការ កែទម្រង់ស្ថាប័នរបស់ខ្លួន ដើម្បីឲ្យលទ្ធផលបោះឆ្នោតមា នភាពយុត្តិធម៌ និងទទួលយកបានទាំងអស់គ្នា។
មតិខ្លះបានលើកឡើងថា ការគ្រោងធ្វើបាតុកម្មរបស់ គណបក្សសង្គ្រោះជាតិ នៅមុនពេលបោះឆ្នោតនេះ គ្រាន់តែឆាកល្ខោននយោបាយ របស់គណបក្សនេះ ដើម្បីជាការទាក់ទាញការចាប់ អារម្មណ៍របស់ប្រជាពលរដ្ឋ ឬយ៉ាងណា?
ឆ្លើយតបនឹងបញ្ហានេះ លោក កឹម សុខា បានពន្យល់ថា ជារឿងជៀសមិនផុតទេ ដែលគណបក្សនយោបាយត្រូវការចំ ណេញនយោបាយ។ ប៉ុន្តែលោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនចង់ធ្វើបាតុកម្មអហិង្សា នោះទេ ប៉ុន្តែដោយសារគ្មានជម្រើសអ្ វីក្រៅពីនេះ ពីព្រោះថា គ.ជ.ប បានបដិសេធន៍សំណើរបស់គណបក្ស ប្រឆាំងជាច្រើនលើកមកហើយក្ នុងការស្នើឲ្យធ្វើកំណែទម្ រង់ គ.ជ.ប នោះ។
ជាទូទៅ ការធ្វើបាតុកម្មអហិង្សា មិនថាគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល កម្មកររោងចក្រនោះទេ ក្រុមបាតុករតែងតែប្រឈមនឹង បញ្ហាលំបាកក្នុងការធ្វើបា តុកម្មរបស់ខ្លួន។ រាល់ការធ្វើបាតុកម្មអហិង្សា ក្រុមបាតុករតែងតែមានការរា រាំងពីក្រុមសមត្ថកិច្ច ពេលខ្លះរហូតដល់សមត្ថកិច្ច បានប្រើអំពើហិង្សាបន្ថែមទៀ ត។ល។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីនាំពាក្យសាលារាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការធ្វើបាតុកម្មណាមួយនោះ លុះត្រាតែខាងគណបក្សសង្គ្រោះ ជាតិ ដាក់ពាក្យសុំច្បាប់ពីសាលា រាជធានីភ្នំពេញជាមុនសិន ដើម្បីពិនិត្យមើលថា តើគួរអនុញ្ញាត ឬមិនអនុញ្ញាត?
ផ្ទុយទៅវិញ ក្រុមអ្នកច្បាប់លើកឡើងផ្ទុ យពីនេះទៅវិញ។ ប្រធានផ្នែកអង្កេតនៃសមាគម សិទ្ធិមនុស្សអាដហុក (Adhoc) លោក នី ចរិយា បានពន្យល់ថា ការធ្វើបាតុកម្មអហិង្សាណា មួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានធានានៅក្នុងរដ្ ឋធម្មនុញ្ញ ហើយមិនត្រូវសុំច្បាប់ដើម្ បីធ្វើបាតុកម្មនោះឡើយ ដោយគ្រាន់តែដាក់លិខិតជូន ដំណឹងទៅសាលារាជធានីភ្នំពេញ ប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ លោក កឹម សុខា បានលើកឡើងថា ការធ្វើមហាបាតុកម្មនេះ គណបក្សសង្គ្រោះជាតិ មានផែនការច្បាស់លាស់ក្នុង ការធ្វើបាតុកម្មអហិង្សានេះ ដែលនឹងធ្វើនៅថ្ងៃទី២៤ មេសា។ លោកបញ្ជាក់ថា គណៈកម្មការគណបក្សកំពុងរៀបចំ ដាក់លិខិតជូនដំណឹងស្ដីពីកា រធ្វើបាតុកម្មនេះ ដើម្បីដាក់ទៅសាលារាជធានីភ្នំពេញ។
ទោះបីជាច្បាប់បានចែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ ធិក្នុងការរិះគន់ និងធ្វើបាតុកម្មក្ដី ប៉ុន្តែជាទូទៅ សាលារាជធានីតែងតែបដិសេធចំ ពោះការជូនដំណឹងអំពីការធ្ វើកូដកម្ម ដោយគេយកលេសថា ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សា ធារណៈ ប៉ុន្តែបញ្ហាសំខាន់ គឺរដ្ឋាភិបាលមានបំណងបិទបាំ ង និងបិទសេរីភាពបញ្ចេញមតិដែ លរដ្ឋាភិបាលធ្វើគ្រប់រូបភា ព ដើម្បីបង្ក្រាបក្រុមបាតុករ ដែលជាទង្វើរំលោភសិទ្ធិមនុ ស្ស។ បញ្ហានេះ ក្រុមអ្នកវិភាគនៅរង់ចាំមើ លទៀតថា តើសមត្ថកិច្ចរដ្ឋាភិបាល នឹងបង្ក្រាបបាតុករគណបក្សប្ រឆាំងក្រោមហេតុផលធ្វើឲ្យប៉ ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬយ៉ាងណា៕
.jpg)
4 comments:
The CNRP has requested so many times for the reform, but the government ignored it.
It is the right time for the CNRP to step up its demand because the international community, mainly the UN, has pushed for such reform as well.
CNRP + CPP = ViEtCoNg
គណបក្សសង្គ្រោះជាតិគំរោងធ្វើមហាបាតុកម្មនៅថ្ងៃទី២៤ ខែមេសានេះគឺ ធ្វើដើម្បីបន្លាចពលរដ្ឋឲ្យ
ខ្លាចទៅវិញទេ បានជាខ្ញុំហ៊ានអះអាងដូច្នេះព្រោះខ្ញុំ
ដឹងថា គំរោងនេះត្រូវធ្វើឲ្យបានមុនលោកសូរីយ៉ា ប៉ាឌីទៅដល់ស្រុកខ្មែរនៅចុងខែឧសភា ឆ្នាំ២០១៣។
ខ្ញុំគិតថា បើមេបក្សនេះមានបំណងប្រឆាំងនិងរបប
អាយ៉ងយួនពិតមែនមេបក្សនេះត្រូវចេះស្វែងយល់
ពីសភាពការណ៍របស់អ្នករាយការណ៍ពិសេសនៃ
អង្គការសហប្រជាជាតិហើយ។ ដូច្នេះ ខ្ញុំសូមពល
រដ្ឋមើលឲ្យឃើញបញ្ហាជាតិ និងបញ្ហាចូលរួមបោះ
ឆ្នោតសង្គ្ឬោះយួនឈ្លានពានខុសច្បាប់រស់នៅបន្តស្របច្បាប់ក្នុងស្រុកខ្មែរយើងផង៕
ខ្ញុំហ៊ានអះអាងដូច្នេះ,
គណបក្សសង្គ្រោះ(ជាតិខ្មែរក្លែងក្លាយ)
ជាគណបក្សរបស់យួនយៀកកុងឈ្លានពាន ។ចប់
Post a Comment