![]() |
«ជាពិសេស
យើងចង់ឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំនៅឆ្នាំ២០១៣ នេះ
ផ្លាស់ប្ដូរការកែទម្រង់ប្រទេសជាតិយើងឲ្យទៅជាប្រទេ |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅឆ្នាំម្សាញ់នេះ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល អ្នកនយោបាយ បានបង្ហាញនូវក្តីបំណងរៀងៗ ខ្លួន ព្រមទាំងជូនពរសព្វសាធុការ ដល់គ្នាទៅវិញមក។ សេចក្តីសុខចម្រើនរុងរឿង រកស៊ីមានបាន គឺជាសេចក្តីប្រាថ្នាចម្បង របស់ប្រជាពលរដ្ឋភាគច្រើន។
ដោយ សេក បណ្ឌិត
2013-04-14
2013-04-14
Radio Free Asia
ក្នុងឱកាសឆ្នាំថ្មីនេះ ប្រជាពលរដ្ឋរស់នៅស្រុកកៀនស្ វាយ ខេត្តកណ្ដាល លោក ចាន់ ថន សូមជូនពរប្រជាពលរដ្ឋខ្មែរ ទាំងអស់ ទាំងនៅក្នុងស្រុក ក្រៅស្រុក សូមបួងសួងសូមឲ្យមានសុភមង្ គល មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃគ្រប់ៗគ្នា៖ «កុំឲ្យឈឺថ្កាត់អ្វីទាំ ងអស់ ឲ្យរកទទួលទានមានបានគ្រប់ គ្នា។ ហីខ្ញុំចង់ឲ្យខ្លួនខ្ញុំ ទាំងកូនខ្ញុំអីហ្នឹង ឲ្យមានសុខភាពល្អទាំងអស់...» ។
ពលរដ្ឋម្នាក់ទៀត លោកស្រី អ៊ុន ស្រីពេជ្រ រស់នៅក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានប្រសាសន៍ថា លោកមិនចង់បានអ្វីក្រៅពី សេចក្តីសុខ ភាពសប្បាយរីករាយក្នុងក្រុម គ្រួសារទាំងអស់គ្នានោះទេ ពីព្រោះលោកស្រីយល់ថា មានសេចក្តីសុខ ដូចមានជាអ្វីៗទាំងអស់៖ «ធ្វើម៉េចឲ្យតែមានសេចក្តី សុខ កុំឲ្យតែមានបញ្ហាផ្សេងៗស្ តាប់ឮពីនេះពីនោះអីនាំឲ្ យពិបាក...! អ៊ីចឹង ចំណែកបងសុំឲ្យមានតែសេចក្តីសុខ»។
ម្យ៉ាងទៀត លោកស្រីសុំឲ្យការធ្វើដំណើ រតាមដងផ្លូវ មានសុវត្ថិភាពល្អ កុំឲ្យជួបគ្រោះថ្នាក់អ្វី ទាំងអស់។
ចំណែកអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិលវិញ សេចក្តីប្រាថ្នារបស់ពួកគាត់ ខុសពីប្រជាពលរដ្ឋខ្លះៗ។ ក្រៅពីសេចក្តីសុខ សុភមង្គល ពួកគាត់ចង់ឲ្យមានបរិយាកាស សង្គមនយោបាយ ការគោរពសិទ្ធិមនុស្ស មានភាពល្អប្រសើរជាងឆ្នាំ ចាស់។
ប្រធានអង្គការសិទ្ធិមនុស្ស លីការដូ (Licadho) អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក អ្នកស្រីសូមជូនពរឲ្យប្រជា ពលរដ្ឋមានសុខភាពល្អ ឲ្យមានសេវាពេទ្យឲ្យបានល្អ សូមឲ្យកូនចៅរបស់ប្រជាពលរដ្ ឋទាំងប្រុសទាំងស្រី មានឱកាសស្មើៗគ្នាក្នុងការ ទទួលបានការអប់រំខ្ពស់។ ជាងនេះទៅទៀត អ្នកស្រីសុំកុំឲ្យមានការ រំលោភសិទ្ធិមនុស្ស បាត់បង់ដីធ្លីដោយសារជម្លោះ ផ្សេងៗ ជាពិសេសនៅក្នុងឆ្នាំថ្មីនេ ះ អ្នកស្រីប្រាថ្នាចង់ឲ្យប្ រទេសកម្ពុជា ក្លាយជាប្រទេសមួយដែលមានយុ ត្តិធម៌សម្រាប់គ្រប់គ្នាទាំ ងអស់៖ «ចង់ឃើញប្រជាពលរដ្ឋរស់នៅក្ នុងប្រទេសមួយដែលមានការគោ រពសិទ្ធិមនុស្ស គោរពច្បាប់ អោយតុលាការមួយដែលឲ្យពលរដ្ ឋទុកចិត្តបាន សូមឲ្យក្រុមហ៊ុនធំៗចូលមក វិនិយោគឲ្យបានច្រើន ហើយខ្ញុំមិនចង់ឃើញបងប្អូ នខ្មែរយើងចេញទៅធ្វើការនៅ ក្រៅប្រទេស។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលខិតខំបង្កើតការងា រក្នុងស្រុកឲ្យបានច្រើន»។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅក្នុងឆ្នាំម្សាញ់ ដែលជាឆ្នាំកំណើតរបស់លោក ផងនោះ លោកសូមបួងសួងនូវពរបីប្ រការជាសំខាន់ ចូលកើតមានដល់ពលរដ្ឋ និងប្រទេសកម្ពុជា។ ទី១ សូមឲ្យព្រះរាជាណាចក្រកម្ពុជា រួចរំដោះចាកផុតទុក្ខអំពើ ឈ្លានពានបរទេសគ្រប់រូបភាព ទាំងអស់ សូមឲ្យអ្នកនយោបាយណា អ្នកដឹកនាំខ្មែរណាដែលជាប់ ជំពាក់ជាមួយបរទេស សូមឲ្យរួចខ្លួនមកវិញ។ ទី២ សូមឲ្យប្រទេសកម្ពុជា ចាកផុតពីការគ្រប់គ្រងរបស់ អ្នកកាន់អំណាចផ្តាច់ការកុ ម្មុយនីស្ត ដើម្បីឲ្យការគ្រប់គ្រងប្រទេ សមួយនេះ ឈានទៅរកជាប្រជាធិបតេយ្យ សេរីពិតប្រាកដ។
ទី៣ សូមឲ្យប្រជារាស្ត្រខ្មែរចា កផុតពីភាពក្រីក្រ លំបាកវេទនា ដែលរកទីបញ្ចប់មិនឃើញ និងសូមឲ្យមានជីវភាពសម្បូរ រុងរឿងថ្លៃថ្នូរទាំងអស់គ្នា ជារៀងតទៅ៖ «ជាពិសេស យើងចង់ឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំនៅឆ្នាំ២០១៣ នេះ ផ្លាស់ប្ដូរការកែទម្រង់ប្រទេសជាតិយើងឲ្យទៅជាប្រទេ សឯករាជ្យ ប្រជាធិបតេយ្យដើម្បីប្រជា ពលរដ្ឋមានជីវភាពថ្លៃថ្នូរ»។
ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជា ជន ដែលជាបក្សកំពុងគ្រប់គ្រង រដ្ឋាភិបាល ក៏បានចេញសារលិខិតជូនពរជា ច្រើនក្នុងឱកាសចូលឆ្នាំថ្មីនេះ ក្នុងនោះថ្វាយព្រះមហាក្សត្រ និងផ្ញើជូនជនរួមជាតិកម្ពុ ជា ជាដើម។ សារលិខិតបង្ហាញថា ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសូមចូលរួមជាមួយបងប្អូន ជនរួមជាតិទាំងអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក្នុងពិធីទទួលទេវតាឆ្នាំថ្ មី។
សារលិខិតបន្តទៀតថា កាលពីឆ្នាំរោង កន្លងផុតទៅ គឺតែងតែបន្សល់ទុកនូវសមិទ្ ធផលជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអនុវត្តយុទ្ធសាស្ត្ រចតុកោណដំណាក់កាលទី២ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ជោគជ័យទាំងនេះ កើតឡើងដោយសារការខិតខំរបស់ ថ្នាក់ដឹកនាំរដ្ឋាភិបាល ទាំងនៅស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ក្នុងកិច្ចការពារសន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិទាំងមូល។
នៅក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីនេះដែរ ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋ អាមេរិក ប្រចាំនៅកម្ពុជា គឺលោក វីល្លៀម ថត (William Todd) ក៏បានផ្ញើសារជូនពរប្រជា ពលរដ្ឋកម្ពុជា ទាំងអស់គ្នាដែរ។ លោកមានប្រសាសន៍ថា តាងនាមឲ្យបុគ្គលិកស្ថានទូត សហរដ្ឋអាមេរិក និងភរិយា ព្រមទាំងខ្លួនលោកផ្ទាល់ សូមជូនពរដល់ប្រជាពលរដ្ឋកម្ ពុជា ទាំងអស់ ក្នុងឱកាសអបអរបុណ្យចូលឆ្នា ំថ្មី ឆ្នាំម្សាញ់ គឺឆ្នាំពស់ នេះ៖ «នៅក្នុងឱកាសដែលបងប្អូនខ្ មែរបានវិលត្រឡប់ទៅផ្ទះ ជួបជុំគ្រួសារ និងសហគមន៍គេវិញ ខ្ញុំសូមជូនពរដល់ពួកគេគ្ រប់គ្នា ឲ្យមានសន្តិភាព វិបុលភាព និងសុវត្ថិភាពក្នុងឆ្នាំថ្មី»។
មហាសង្ក្រាន្ត ឆ្នាំម្សាញ់ សត្វពស់ បញ្ចស័ក ព.ស២៥៥៧ គ.ស២០១៣ ចូលមកដល់នៅថ្ងៃអាទិត្យ ទី១៤ មេសា។ ពលរដ្ឋទាំងអស់សង្ឃឹមថា នឹងទទួលបាននូវពរជ័យ សិរីសួស្តី គ្រប់ប្រការពីទេវតាឆ្នាំថ្ មី ព្រះនាម ទុង្សាទេវី។ ព្រះអង្គនឹងឃុំគ្រងប្រជា ពលរដ្ឋ ឲ្យរស់នៅដោយសុខក្សេមក្សាន្តចាកផុតទុក្ខទោសផងទាំងពួ ង ប្រទេសជាតិនឹងមានសុខសន្តិ ភាពពេញដោយបរិបូរណ៍តរៀងទៅ៕
1 comment:
សូមព្រះនាងជួយសង្រ្គោះពលរដ្ឋខ្មែរផង,
និង សូមជួយដាក់បណ្តាសា អាចោរយួន
និង អាកៅអីចោរ! ដែលបានបន្លំជួយសង្រ្គោះ
អាហ៊ុន សែន-យួនជាង៨លាននាក់ក្នុងស្រុកខ្មែរ,
ឲ្យពួកវាងាប់តៃហោង-ព្រះធរណីស្រូប!។
បើមិនអញ្ចឹងទេ!
អាគណបក្សប្រឆាំងខ្មែរ-សង្រ្គោះកៅអីយួនCnrP ,
រួមគ្នាជាមួយអាគណបក្សប្រជាជនកម្ពុជា (cpp)
ប្រគល់ស្រុកខ្មែរ តាមរយ:ការបោះឆ្នោតក្លែងក្លាយចាញ់បង្រ្គប់កិច្ច ក្នុងពេលជាងបីខែខាងមុខនេះ។
ពលរដ្ឋខ្មែរសូមអរព្រះគុណព្រះនាង!
Post a Comment