Sunday, May 26, 2013

ពលរដ្ឋខ្មែរនៅប្រទេសន័រវេស្ស ប្រារព្ធពិធីបុណ្យ វិសាខបូជា

 ដោយៈ ឆាំ ឆានី ២៧ ឧសភា ២០១៣
វិសាខបូជាគឺជាពីធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលពុទ្ធមាមិកជនអ្នកកាន់ព្រះពុទ្ធសាសនា តែងតែ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ​ ដើម្បីរំលឹកនឹកគុណដល់ព្រះសមណគោត្តម ដែល​ព្រះអង្គ​ទ្រង់​ប្រសូត្រ  ត្រាស់ដឹងនូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ​ និងទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះ​និព្វាន
ក្នុង​គម្ពី​របឋមសម្ពោធិ​ បានហៅថ្ងៃបុណ្យវិសាខបូជានេះថា ជាថ្ងៃ​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ដែលត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖
១.ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង់ មុន ពុទ្ធសករាជ ៨០​ឆ្នាំ ។ នៅ​ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​កបិលពស្តុ និង ទេវ​ទហៈ។ ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់  មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា ។
២.ទ្រង់​ត្រាស់​ដឹង  នៅ​ថ្ងៃ​ពុធ  ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង  រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។  
៣.ទ្រង់យាងចូលព្រះ​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់  វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់  ចន្លោះ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ  ទី​ក្រុង កុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា   សំរាប់ប្រជាពលរដ្ឋខ្មែរនៅប្រទេសន័រវេស្ស ក្នុងនាមពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធ សាសនា ក៏បានស្រុះស្រួលមួលមតិគ្នាប្រារព្ធពិធីបុណ្យវិសាខបូជានេះឡើង ដែលមាន កម្មវិធីដូចជា មនស្សការថ្វាយបង្គំព្រះរតនៈត្រ័យ សមាទានសុំសីល រាប់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃ ចំរើនព្រះបរិត្ត សម្តែងព្រះសទ្ធម្មវិសេសទេនា និងប្រកាសពិធីវិខបូជា។
ពិធីបុណ្យនេះបានប្រារព្ធឡើងពីម៉ោង៩.០០ ដល់ម៉ោង១៤.០០ ដែលមានប្រជាពលរដ្ឋ ចូលរួមយ៉ាង​ច្រើន កុះករ ។


4 comments:

Anonymous said...

more money go in the yellow clad pple's pockets. plus free foods, free rent, while listening mp3 in romantic khmer love song in nite time. when get enough cash then marry a virgin 16 y/o. what's a sacrefy life being monk in the 21st century.

Anonymous said...

can u believe it, they got served in Coke instead of hot tea, or water, or orange juice. what's a tradition in khmer buddhist?

Anonymous said...

មតិខ្លះថា ន័រវេស្ស ជាប្រទេសដែលគាំទ្រ របប
ផ្ដាច់ការភ្នំពេញ៕

Anonymous said...

Krom ន័រវេស្ស keu krom CNRP+CPP.