២០-មីនា-២០១៣៖ ខ្ទមរបស់ពលរដ្ឋសង់លើអតីតដីភូមិរបស់ខ្លួន
ដែលបច្ចុប្បន្នដីនោះក្រុមហ៊ុនឈូសឆាយដាំកៅស៊ូ នៅ ភូមិអូរតាម៉េង
នៃឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
RFA/Hang Savyouth
ដោយ ហង្ស សាវយុត
2013-05-13 RFA
គេហទំព័រស្ដីពីដីសម្បទានសេដ្ឋកិច្ច បានឱ្យដឹងថា
ចាប់តាំងពីអំឡុងឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា
បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនក្នុងស្រុក និងបរទេស
នៅខេត្តភាគឧត្តរ មានខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ
ចំនួនរហូតដល់ទៅ ៦២ក្រុមហ៊ុន។2013-05-13 RFA
ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទាំងនោះ
មានខ្លះជាឧកញ៉ាក្នុងស្រុក ខ្លះជាក្រុមហ៊ុនចិន ក្រុមហ៊ុនថៃ
ក្រុមហ៊ុនម៉ាឡេស៊ី និងវៀតណាម ជាដើម។
តើការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរត្រេកអរជាមួយការអភិវឌ្ឍ ឬក៏យ៉ាងណា?
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិចំនួន៣ នៃឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅតែរង់ចាំអាជ្ញាធរចុះដោះស្រាយជូនពួកគាត់ជាច្រើនខែមកហើយ បន្ទាប់ពីក្រុមហ៊ុនវៀតណាម មួយឈ្មោះ តៃនិញ (Tay Ninh) បានទទួលដីសម្បទាន ហើយឈូសឆាយពង្រីកដីដាំកៅស៊ូធ្វើឱ្យប៉ះពាល់ដល់ដីស្រែ និងចម្ការមួយចំនួន។
«សំឡេងត្អូញត្អែរ»
បុរសឈ្មោះ ឈុត ឆេន គឺជាកសិកររស់នៅភូមិបឹងកំប្លោក នៃឃុំត្រពាំងប្រាសាទ។ គាត់បានមានប្រសាសន៍ថា គាត់ និងកូន មានដីចម្ការដំឡូងចំនួន ៩ហិកតារ នៅឯភូមិថ្នល់កែង។ កាលពីអំឡុងខែសីហា ឆ្នាំ២០១២ កន្លងទៅ ក្រុមនិស្សិតស្ម័គ្រចិត្តបានចុះទៅវាស់វែងដីនោះរួចហើយ ក៏ប៉ុន្តែក្រោយមក កងទាហាន និងក្រុមហ៊ុនតៃនិញ របស់វៀតណាម បានឈូសឆាយយកដីរបស់គាត់អស់។
បុរសដដែលបានបញ្ជាក់ថា កាលពីអំឡុងខែមករា កន្លងទៅ ដំឡូងមីរបស់គាត់ដែលបានទទួលផលនៅលើដី ១ហិកតារកន្លះ ត្រូវក្រុមហ៊ុនវៀតណាម ឈូសបំផ្លាញខូចអស់។ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញអាជ្ញាធររដ្ឋាភិបាលណាចេញមុខដោះស្រាយនៅឡើយ៖ «មិន ឃើញដោះស្រាយគ្រប់កន្លែង ទៅខេត្តក៏ទៅ ទៅស្រុកក៏ទៅ។ ឈូសអស់ដំឡូង ហើយមិនឱ្យដាំទៀត ទាំងទាហាន ទាំងក្រុមហ៊ុន។ ដោះស្រាយមិនឃើញមានចេញច្បាស់ទៅណា បើមិនឱ្យថាមិនឱ្យ បើមិនដោះស្រាយក៏ថាមិនដោះទៅ។ ផុតដាំទៅហើយ ព្រោះថាដំណាំដំឡូងមី តែខែមិថុនា ចប់ហើយមិនបាច់ដាំទេ ដាំបានតែពាក់កណ្ដាលខែឧសភា។ បើថាផុតពីនោះចប់ហើយ ក្រពីរជីវិត បីជីវិតទៀតហើយ គ្មានអ្វីចិញ្ចឹមកូនគ្រួសារ ៨នាក់ អត់មានដី ១ហិកតារទេ បើទៀតទេ ងាប់ហើយ មិនដឹងទៅនៅឯណាទៀតទេ»។
ចំណែកអ្នកស្រី កែវ ស៊ីម នៅភូមិអូរក្រូច នៃឃុំត្រពាំងប្រាសាទ ដែរ បានអះអាងថា គាត់ និងកូនចំនួន ៣គ្រួសារទៀត មានដីចំនួន ២០ហិកតារ។ ក៏ប៉ុន្តែ កាលពីអំឡុងខែមករា កន្លងទៅ ក្រុមហ៊ុនវៀតណាម តៃនិញ បានយកគ្រឿងចក្រទៅឈូសឆាយពង្រីកធ្វើជាដីសម្បទានរបស់ក្រុមហ៊ុន។ អ្នកស្រី កែវ ស៊ីម បញ្ជាក់ថា អ្នកស្រីបានដាក់ពាក្យប្ដឹងតវ៉ាអំពីរឿងនោះទៅសាលាស្រុក ត្រពាំងប្រាសាទ តែរហូតមកដល់ពេលនេះ ទាំងអ្នកស្រី និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតដែលរងការប៉ះពាល់ មិនទាន់ទទួលបានដំណោះស្រាយយ៉ាងណានៅឡើយទេ។
អ្នកស្រី កែវ ស៊ីម៖ «តាំងពីក្រុមហ៊ុន តៃនិញ មកហ្នឹង លើកមុនវាឈូសដាំកៅស៊ូត្រឹមៗចិញ្ចើមអស់ហើយ គេថាគេដោះស្រាយឱ្យ តែគេអត់ដោះស្រាយទេ។ បើសរុបចូលគ្នាទាំងអស់ ទាំងមុនទាំងក្រោយ វា ១១៤គ្រួសារ។ ពួកខ្ញុំហ្នឹងវាចង់អស់ជំនឿ ព្រោះថាវាមានរយៈតាំងពីក្រុមហ៊ុននោះមក គឺបានឈូសឆាយដាំរហូតដល់កៅស៊ូត្រឹមចិញ្ចើម ហើយនៅតែមិនឃើញមានអ្វីដោះដូរ។ ហើយពួកខ្ញុំហ្នឹងមានគម្រោងថា បើសិនជាភូមិឃុំអីមិនអាចទាមទារដីឱ្យពួកខ្ញុំទេ គឺប្រុងឡើងទៅថ្នាក់លើ»។
ក្រុមប្រជាពលរដ្ឋខ្លះដែលរស់នៅស្រុកត្រពាំងប្រាសាទ បានសម្ដែងកង្វល់ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនវៀតណាម មួយនេះ មិនត្រឹមតែពួកគាត់បាត់បង់ដីស្រែចម្ការប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យបាត់បង់ព្រៃឈើ ធនធានធម្មជាតិ ព្រៃជម្រកសត្វ និងប៉ះពាល់ដល់ជីវិតសត្វព្រៃជាច្រើនប្រភេទទៀត។
«សំឡេងថ្ងូរ»
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ប្រហាក់ប្រហែលគ្នានេះថា តំបន់មួយចំនួនដែលរដ្ឋាភិបាលប្រគល់ជាដីសម្បទានសេដ្ឋកិច្ចទៅឱ្យ ក្រុមហ៊ុននោះ ដូចជានៅអូរក្រូច និងដីជាប់ព្រៃស្អាក ជាដើម គឺជាតំបន់ព្រៃឈើធំៗ ដែលក្រុមប្រជាពលរដ្ឋធ្លាប់ចូលទៅប្រកបរបរចិញ្ចឹមជីវិតក្នុងព្រៃ នោះ ហើយបន្ទាប់ពីផ្ដល់ជាដីសម្បទានសេដ្ឋកិច្ច គឺក្រុមហ៊ុនឈូសឆាយមិនត្រឹមតែបាត់បង់ព្រៃឈើទេ គឺធ្វើឱ្យអ្នកភូមិបាត់បង់កន្លែងធ្លាប់ប្រកបរបរចិញ្ចឹមជីវិត និងសត្វព្រៃជាច្រើនគ្មានទីជម្រកជាដើម។
អនុប្រធានផ្នែកស៊ើបអង្កេតដីធ្លីនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា នៅក្នុងពិភពលោក ប្រទេសជាច្រើន គឺគេធ្វើដីសម្បទានសេដ្ឋកិច្ចនេះ ហើយប្រទេសណាអនុវត្តច្បាប់បានរឹងមាំ គឺបានទទួលផលប្រយោជន៍ពីដីសម្បទានសេដ្ឋកិច្ច ទាំងប្រជាពលរដ្ឋ និងរដ្ឋាភិបាល។ ក៏ប៉ុន្តែ នៅស្រុកខ្មែរ គឺខុសប្លែកពីគេ ដោយអ្នកស្នើសុំដីសម្បទានសេដ្ឋកិច្ចខ្លះ សម្លឹងរកតែដីដែលមានឈើធំៗ មានតម្លៃខ្ពស់ៗ ដូចជានៅខេត្តកោះកុង ឧត្តរមានជ័យ សៀមរាប ជាដើម ដែលជាសម្បុកព្រៃឈើ។
លោក ចាន់ សុវ៉េត បានបង្ហាញទស្សនៈថា តាមការយល់ឃើញរបស់លោកថា បើសិនជាការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈដីសម្បទានសេដ្ឋកិច្ចដ៏ច្រើន ដោយគ្មានការត្រួតពិនិត្យ ឯការរំលោភសិទ្ធិក៏មានច្រើនសន្ធឹកសន្ធាប់ពេក ទោះជាបានទទួលផលក្តី ក៏វាមិនមានភាពវិជ្ជមាន និងយូរអង្វែងទេ៖ «សម្បទាន សេដ្ឋកិច្ចរាល់ថ្ងៃ យើងឃើញមានទំហំធំធេង មានចំនួនអ្នកមករកស៊ីច្រើនអស់ដីច្រើន ក៏ប៉ុន្តែលទ្ធផលបានមកប្រជាជនវាតិចតួចពេក វាអត់សមតុល្យគ្នា។ អ៊ីចឹង ការកាត់បន្ថយភាពក្រីក្រ មិនមានប្រសិទ្ធភាពទេ។ ទី២ យើងឃើញថា ធនធានធម្មជាតិរបស់យើងតាំងពីនៅលើដី តាំងពីនៅក្នុងដី គឺបាត់បង់ដូចគ្នា។ បើសិនជាអត់បានត្រួតពិនិត្យមើល ផលប្រយោជន៍ទាំងអស់ហ្នឹង គឺអត់បានមកប្រជាជនទេ គឺបានទៅលើមួយក្រុមគ្នាគេនោះឯង។ អ៊ីចឹងជាយោបល់ ខ្ញុំគិតថា ត្រូវតែត្រួតពិនិត្យ ត្រូវតែដាក់ទោសទណ្ឌក្រុមហ៊ុនណាដែលបានប្រព្រឹត្តខុសនូវទម្រង់ ច្បាប់»។
គេហទំព័រជាភាសាអង់គ្លេសមួយឈ្មោះ អូភេន ឌីវេលុបមែន (Open Development) បានបង្ហាញរបាយការណ៍ថា ចាប់តាំងពីអំឡុងឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១២ រដ្ឋាភិបាលខ្មែរបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំជាង ៣៧ម៉ឺន ៥ពាន់ហិកតារ នៅក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ ទៅឱ្យក្រុមហ៊ុនក្នុងស្រុក និងបរទេស ចំនួន ៦២ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនបរទេសដែលទទួលបានដីសម្បទាននៅខេត្តទាំងបី យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនវៀតណាម ចំនួន៤ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចទំហំជាង ២៣.៧០០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

5 comments:
The massive destruction of Khmer natural resource by Vietnam became a no new news.
This is Dekchor LeuKeu Hun Sen's era, which is the last era of Cambodia's existence in the world map.
50 to 70 years from now:
Vietnam will tell the tourists about the Apsara dance:
this is the traditional dance from one of our minority Khmer group. And the same for Kick boxing - from Khmer minority.
Vietnam will also tell the world that the Angkor temple and its surrounding temples were also built by one of our minority group Known as Khmer.
Neay Kwack Hun Sen Euy !! when are you going to wake up?
Bun Thoeun
ỈṬ'Ś ÑÀḾBƠĐỈÂ!!!
6:58 AM
Only we from outside of Cambodia are able to read this ki-media.blogspot. Most of us very sure will not go to vote or spend our life again in Cambodia.
From the posts or critical basics in this blog will not help us Khmer, because they are more the ideas of the destruction and not construction of the political situation in our country Cambodia. It sounds we love to turn the clock backwards than try to resolve the problem. Some are very old and they did not existed anymore.
This way of fighting, what you have done and want to produce, Cambodia might disappear not in 50 to 70 but just in 5 years time.
Vietnam will tell the world about Apsara dance, Kun Khmer and not Kick Boxing and Angkor Wat and its surrounding temples were also build by one of our minority group Know as Khmer, when we so called the real Khmer not fighting with the right way and use the same methods or tricks, what the Viet did with our people in Mekong delta, the Montagnard people and the Champa and the Thai did with our people in Surin, Borei Rom, Chantabon etc…
You, Mr. Bun Thoeun or whatever you name as the real Khmer is able to study and analyze the problem with your own educational background and not always let other to control your own knowledge. Or you have different idea in mind, that you can explain about it.
I have said a million times, when you have youns and chens compete, the rate of destruction will be faster. Two hungry dogs competing to eat, they try to eat as fast as they can. In a few years, Cambodia will be divided between youns and chens. That is the fact.
តាមោកនិយាយ
ប្រទេសខ្មែរជំនាន់ចចកភ្នែកទោល ឆ្កែយួន ខ្លួនខ្មែរបណ្ឌិតអវិជ្ចា ខួរក្បាលបង្កង រស់បង្កររឿងបង្កើត
ហេតុ រំលាយស្រុកទេស អភិវឌ្ឍន៏ប្រទេសដើម្បីបរទេស គំនិតបាតផ្សារ ជនចៃកញ្ចះយួនមេភូតកុហក់រកលេខ
ដាក់គ្មាន សំដីមនុស្សព្រៃ ខ្វះសាលារៀន មានតែសាលាហាណូយនៃក្រុមប័ក្យប្រជាជនអភិវឌ្ឍន៏ទីកន្លែងមាន
ព្រៃឈើ ខ្លាចជាវាលខ្យល់ អភិវឌ្ឍន៏ផ្ទះសម្បែងដីធ្លី ប្រែជាអត់សំម្រាប់ប្រជាជន អភិវឌ្ឍន៏ជីវភាពនៃប្រជាជាជន
កាន់តែក្រៗទៅ ប្រជាជនឆ្កួតវង្វែងនិងគ្រឿងញៀន ពពួកអាឆ្កែលក់សម្លេងព្រុះថា ស្រាប៊ៀរជាតិ ម៉ូតនភាពជាតិ
ស្រែកប្រាប់ពិភពលោកឲ្យជួយប្រទេសខ្មែរផងប្រជាជនក្រណាស់ខ្ចីបំណុលបំពេញហោប៉ៅពពួកអាឆ្កែអ្នកមាន
នៃក្រុមប័ក្យប្រជាជន កាន់តែមានទៅ រាស្ត្រកាន់តែក្រទៅ រត់រកកន្លែងរស់ មានតាមផ្នូរខ្មោច តាមទឹក ខ្វះកន្លែង
រកស៊ី ខ្វះទីជំម្រក ខ្វះសាលារៀនទាំងអស់នេះជាថ្នាំពុលដែលពពួកអាចចកភ្នែកទោលនិងក្រុមប័ក្យប្រជាជន
នាំចូលពីហាណូយមានអាពុកមាត់ពពែរជាគ្រូបា ដូច្នេះល្មមដល់ពេលខ្មែរក្រោកពីពុលដំណេកនៃរបបកញ្ចះគេ
ហើយ ពុករលួយ បំផ្លាញជាតិ បំបិតសិទ្ធសេរីភាពការពារខ្លួនឯង តុលាការគ្មានយុត្តិធម៏ ប៉ូលីស ប៉េអ៊ិមប្រើអំ
ណាចខុសច្បាប់ កុំទុកពេលវេលាដ៏មានតម្លែនៃជីវិតសំរាប់កូនចៅទៅអនាគតឲ្យមានពន្លឺភ្លឺឡើងវិញព្រោះ
យើងជាម្ចាស់ទឹកដីកោះដែលទទួលកេរ្គិ៏ពីដូនតាកំឲ្យបាត់បង់ដោយបនខ្ញុំកញ្ចះយួន មានអាខ្វាក់ភ្នែកទោល
ជាបងធំ នឹងក្រុមប័ក្យប្រជាជនមានអាយួននៅពីក្រោយខ្នងវា ។
Post a Comment