Wednesday, May 22, 2013

មិនចាំបាច់ចាំទាល់តែ បក្សប្រឆាំងឈ្នះឆ្នោតទេ, ខ្មែរក្រហម វាបានចូលមកកាន់កាប់ស្រុក ជាង៣០ឆ្នាំមកហើយ!

ហ៊ុន សែន​៖ បើ​បក្សប្រឆាំង ឈ្នះឆ្នោត របប​ខ្មែរក្រហម នឹង​វិល​មកវិញ​

ថ្ងៃទី 22 ឧសភា 2013,
ដោយ: រិទ្ធី
Cambodia Express News


ខេត្តកែប: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើសិនជា​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតចេញពី​ការរួបរួម​រវាង​គណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ឈ្នះ​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខ គឺ​របប​ខ្មែរក្រហម នឹង​វិល​មកវិញហើយ​។ នោះ​គឺ​គណបក្សប្រឆាំង បានប្រកាស​ឃោសនា សន្យាថា បើ​គេ​ឈ្នះឆ្នោត នឹង​លុប​បំណុល​របស់​ប្រជាពលរដ្ឋ ដែល​ជំពាក់​ធនាគារ​។​ (sic!)

​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា នៅ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា របប​អាពត ខ្មែរក្រហម នឹង​អាច​កើតមាន​ម្តងទៀត បើសិនជា​គណបក្សប្រឆាំង ឈ្នះ ដោយសារតែ​ឥឡូវនេះ គណបក្សប្រឆាំង បាន​ឃោសនា សន្យា​ជាមួយ​ប្រជាជន​ថា នៅពេលដែល​ខ្លួន​ឈ្នះ ខ្លួន​នឹង​លុប​បំណុល​ទាំងអស់ ដែល​ប្រជាជន​ជំពាក់​ធនាគារ​។ គឺ​ខ្លួន​នឹង​លុបចោល​ទាំងអស់ មិន​ឲ្យ​មាន​តទៅទៀត​ទេ​។​

សម្តេច ហ៊ុន សែន បានលើកឡើង​បន្តថា បើសិនជា​មានការ​លុបចោល​បំណុល​របស់​អ្នក​ជំពាក់​ធនាគារ​មែន​នោះ វា​មិន​ខុស​អី​ពី​របប​ប៉ុលពត​ទេ ព្រោះ​មុននឹង​ឈានទៅ​លុប​បំណុល​បាន លុះត្រាតែ​លុបចោល​នូវ​ច្បាប់​នានា ពាក់ព័ន្ធ​នឹង​ធនាគារ នោះ​ទើប​អាច​លុប​បំណុល​របស់​អ្នក​ជំពាក់​បាន​។​

 
​សម្តេច ហ៊ុន សែន បាន​បន្តថា បើសិនជា​មានការ​រំលាយ​បំណុល​ធនាគារ​មែន​នោះ គឺ​របប​របស់​បក្សប្រឆាំង នឹង​ក្លាយជា​របប​ខ្មែរក្រហម​ពិតប្រាកដ​មែន​។ ផ្ទុយទៅវិញ បើសិនជា​ក្រុម​បក្សប្រឆាំង មិន​ហ៊ាន​លុបចោល​បំណុល​តាម​ការសន្យា​ទេ នោះ​ការឃោសនា​សន្យា​របស់គេ បានន័យថា គ្រាន់តែ​ជាការ​បោកប្រាស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន យល់ថា ការ​ឈ្នះ​របស់​គណបក្សប្រឆាំង សម្រាប់​ការបោះឆ្នោតជាតិ នៅ​ខែកក្កដា​ខាងមុខ គឺ​នៅ​ឆ្ងាយ​ណាស់ ហើយ​មិន​អាចម​ករួច​ទេ​។
​ជាមួយនឹង​ប្រសាសន៍​ខាងលើ សម្តេច ហ៊ុន សែន ក៏បាន​ឆ្លើយតប​ទៅកាន់​គណបក្សប្រឆាំង ដែល​បាន​លើកឡើងថា សម្តេច ហ៊ុន សែន ពេលនេះ កំពុងតែ​ភ័យ ខ្លាច​ចាញ់​បក្សប្រឆាំង​។ ក៏ប៉ុន្តែ​សម្តេច បាន​លើកឡើងថា កាលពី​ឆ្នាំ​បោះឆ្នោត ឆ្នាំ​២០០៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ភ័យ រហូតដល់​ឡើង​កៅអី​ពី ៦៤ ទៅដល់ ៧៣ ហើយ​នៅ​ឆ្នាំ​២០០៨ ឡើង​ពី ៧៣ រហូតដល់ ៩០ កៅអី​តែម្តង​។​

សម្តេច ហ៊ុន សែន ក៏បាន​បង្ហើប​ថា ឥឡូវនេះ បេក្ខជន​តំណាងរាស្ត្រ​ម្នាក់ នៅ​ខេត្តកំពត របស់​បក្សប្រឆាំង បម្រុង​ក្បត់​ហើយ ដោយសារតែ​គេ​បាន​ចំណាយលុយ ៤ ម៉ឺន​ដុល្លារ ដើម្បី​បាន​លេខ​រៀង​ល្អ តែ​លេខ​រៀង ដែល​បញ្ជូនទៅ គ​.​ជ​.​ប​. អត់​ល្អ​។ ដូច្នេះ​បើ​គណបក្សប្រឆាំង​ខ្លាំង យកឈ្នះ​តែមួយ​កៅអី នៅ​ខេត្ត​កែប​ទៅ ល្អ​ហើយ​។​

សម្តេច ហ៊ុន សែន ក៏បាន​ឆ្លើយតប​ទៅកាន់​គណបក្សប្រឆាំង ពាក់ព័ន្ធ​នឹង​អា​យ៉ៃ​ឆ្លើយឆ្លង​រវាង​ជើង​ខ្លាំង​ទាំងពីរ ( លោក កឹម​សុខា និង​លោក សមរង្ស៊ី ) ដោយ​បក្សប្រឆាំង ចាត់ទុកថា ជាការ​បំបែកបំបាក់​ស​ម្ព័​ន្ធ​ភាព​គណបក្សប្រឆាំង​នោះ ត្រូវបាន​សម្តេច លើកឡើងថា បើសិនជា​គណបក្សប្រឆាំង​ខ្លាំង គឺ​មិនអាច​ឲ្យ​គេ​បំបែកបំបាក់​ខ្លួន​បានទេ ដោយសារតែ​គណបក្សប្រឆាំង អន់ អីចឹង​ហើយ បានជា​គេ​បំបែកបំបាក់​បាន ហើយ​សូម្បីតែ​ប្អូន​របស់ខ្លួន ក៏​មិនអាច​នៅ​ជាមួយ​បានដែរ ( លោក កឹម សុខុន ប្អូនប្រុស​របស់លោក កឹម​សុខា )៕

9 comments:

Anonymous said...

ខ្មែរក្រហមគឺនរណា?គឺពួកវាហ្នឹងហើយ!!!
គឺពួកឃាតករហ្នឹងហើយ!

Anonymous said...

ក្នុងជំនាន់ខ្មែរក្រហមកាន់កាប់ អង្គការ(យួន)ប្រើ
ពាក្យស្នើជំនួសពាក្យប្លន់ ប៉ុន្តែពាក្យស្នើរបស់វានេះ
សាហាវជាងពាក្យប្លន់ទៅទៀត។ឥឡូវវាប្រើពាក្យ
ដីសម្បទានជំនួសពាក្យប្លន់វិញម្ដង។ខ្មែរគំាទ្រ
អាហ៊ុន សែននៅតែល្ងង់មហាល្ងង់អោយចោរ
មកលួចប្លន់ទឹកដីរបស់ជាតិឯងហើយនៅតែដឹងគុណ
ថ្ងៃ៧មករាដោយមិនដឹងថា៧មករាជាថ្ងៃវាចូលមកត្រួត
ត្រាលើក្បាលខ្លួនឯងដើម្បីសំលាប់ប្លន់លួចបំផ្លាញ
និងលេប។វាជាឃាតករហើយវាធ្វើជាមកជួយសង្គ្រោះ
ជាកលល្បិចនៅលើគោកទេតែខ្មែរល្ងង់មើល
មិនឃើញល្បិចបោកប្រាស់លើខ្លួននិងពិភពលោកដែលល្ងង់ដែរ។

Anonymous said...

បើខ្មែរគំាទ្រ CNRP មាន
អាចុយម៉ែវា កឹម សុខា + អាគុក សម រង្ស៊ី
គឺគំាទ្រ អារន្ទះបាញ់ហ៊ុន សែន ។

ខ្មែរនៅតែល្ងង់មហាល្ងង់អោយចោរមកលួចប្លន់
ទឹកដីរបស់ជាតិឯងហើយនៅតែដឹងគុណ
ថ្ងៃ៧មករាដោយមិនដឹងថា៧មករាជាថ្ងៃវាចូល
មកត្រួតត្រាលើក្បាលខ្លួនឯងដើម្បីសំលាប់ប្លន់លួចបំផ្លាញនិងលេបស្រុកខ្មែរ។

***អាCPP+CNRPពួកវាជាឃាតករហើយវាធ្វើជា
1-មកជួយសង្គ្រោះ៧មករា,
2-លើកក្រោយនេះបន្លប់ជាគណបក្សជួយសង្គ្រោះ
(យួន)....បោះឆ្នោតចាញ់បង្រ្គប់-កិច្ច ,
ជាកលល្បិចនៅលើគោកទេតែខ្មែរល្ងង់មើល
មិនឃើញល្បិចបោកប្រាស់លើខ្លួននិងខ្មែរនៅ
ពិភពលោកដែលល្ងង់ចុយម្រាយ។

Anonymous said...

7:45pm

ហ្អែងចុយម៉ែហ្អែងរាល់ថ្ងៃឫ បានជាគិតយ៉ាងល្ងង់ខ្លៅថាគេចុយម៉ែដូចហ្អែងដែរ អារលាយ?

Anonymous said...

ភាសារនេះជាភាសាររបស់ពួកអាមេឃាតករ និង មេចោរ ព្រមទាំងពួកកូនឥតពូជនិយាយ មិនមែន
សំរាប់អ្នកនយោបាយមានពូជថ្លៃថ្នូរនិយាយឡើយ ។

ព្រោះ​ពួកកូនឥតពូជដូចពួកអាអស់ហ្នឹង ទើបយក
ម៉ែមកធ្វើជាល្បែងលេងលើគ្រែ កូនអ្នកមានពូជ គេមិនដែលធ្វើអញ្ចឹងឡើយ ។

Anonymous said...

If the U.S and the international community, the U.N want to know who is the most wanted terrorist in Cambodia, here they're hun sen, chea sim and heng samrin. they are the head of mafia Cambodian government.

Anonymous said...

Hun Sen, Heng Samrin and Chea Sim,

Hun Sen was a former Khmer in 1970s created by Khmer Romdos which created by Viet Congs.


1975-1978.

Heng Samrin and Chea Sim were former Khmer Viet Minh before they became Khmer Rouge between 1975-1978.

Note: 1975-1978 Heng Samrin was a military commander of Hun Sen .

So Phim was a military commander and also a supervisor of Heng Samin and Chea Sim between 1975-1978.

So Phim was in law with Ros Nhim between 1975-1978. Ros Nhim controled Pursat and Battambang between 1975-1976 before he was arrested and sent to S 21 by Pol Pot.

Anonymous said...

Correction from 7:30 AM,

Hun Sen was a former military Khmer Rouge in 1970s created by Khmer Romdos which created by Viet Congs.

Anonymous said...

បណ្ឌិតពាលហារនិយាយឡើយគឺសង្គ្រាម វាជនពាលនិយាយខ្វះការចេះដឺង កើតមកស្គាល់តែភាពថោកទាប គឺអាខ្វាក់នឹងអាពីរនាក់ទៀតវាជាខ្មែរក្រហមរួចទៅហើយ គ្រាន់តែអាពីរនាក់
វាជាខ្មែរយៀកមិញ ទេមិនបាច់ចាំបង្កើតខ្មែរក្រហមទៀតទេ ។