Tuesday, May 14, 2013

ឈ្មោះ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ១១ រូប ដែល​លោក ជាម យៀប ស្នើ​ឲ្យ​បង្កក​ប្រាក់ខែ​

ថ្ងៃទី 13 ឧសភា 2013|
ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ: ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ចំនួន ១១ រូប ត្រូវបាន​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ធ្វើលិខិត​ទៅ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៣ ដើម្បី​សុំ​គោលការណ៍ បង្កក​ប្រាក់ខែ​អ្នកតំណាងរាស្ត្រ​។ លោក ជាម យៀប សំអាងថា អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ បាន​លា​ចេញពី​គណបក្ស​ដើម​របស់ខ្លួន នៅ​រដ្ឋសភា ទៅ​ចូល​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនមាន​ឈ្មោះ​នៅក្នុង​រដ្ឋសភា​។
​ប៉ុន្តែ​មក​ត្រឹមត្រូវ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ នៅ​មិនទាន់មាន​ការឆ្លើយតប​បែបណា​ពីស​ម្តេច​ប្រធានសភា​នៅឡើយ​ទេ​។​
​លោក ជាម យៀប បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាល​ពិ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ថា ក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ចំនួន ១១ រូប ដែល​លោក​បាន​ស្នើសុំ​គោលការណ៍ ពីស​ម្តេច​ប្រធានរដ្ឋសភា បង្កក​ប្រាក់ខែ រួមមាន​៖
១-​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ( សិទ្ធិមនុស្ស )២-​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ ( សមរង្ស៊ី )
៣-​លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយក​រដ្ឋបាល ( សិទ្ធិមនុស្ស )
៤-​លោកស្រី មូរ សុខ​ហួរ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ​ ( សមរង្ស៊ី )
៥-​លោក ឃី វណ្ណដា​រ៉ា អគ្គនាយក​ហិរញ្ញវត្ថុ​ ( សមរង្ស៊ី )
៦-​លោក គួ​យ ប៊ុន​រឿន អគ្គនាយករង​រដ្ឋបាល​ ( សមរង្ស៊ី )
៧-​លោក  អ៊ូ ច័ន្ទ​ឫទ្ធិ អគ្គនាយករង​ទំនាក់ទំនង​សាធារណៈ​ ( សិទ្ធិមនុស្ស )
៨-​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​ ( សមរង្ស៊ី )
៩-​លោក គីម​សួរ ភី​រិ​ទ្ធ ( សមរង្ស៊ី )
១០-​លោក សុន ឆ័យ ( សមរង្ស៊ី )
១១-​លោក ជាម ច័ន្ទនី​ ( សមរង្ស៊ី )


​លោក ជាម យៀប បាន​បញ្ជាក់ថា នៅក្នុង​សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស សង្គ្រោះ​ជាតិ ដែលមាន​ចំនួន ២៦ រូប គឺ​ក្នុងនោះ មាន ១១ រូប ជា​សមាជិក​រដ្ឋសភា​។
​លោក ជាម យៀប បានលើកឡើង យោងទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ យោងទៅតាម​ច្បាប់ ស្តីពី គណបក្សនយោបាយ ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​មាត្រា​១២០​ថ្មី​) យោងទៅតាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ និង​យោងទៅតាម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ដែល​សភា​អនុម័ត​២​ភាគ​៣ ស្មើ​រដ្ឋធម្មនុញ្ញ គឺ​គាត់​សុំលាលែង​ពីស​ភា​ហើយ ដូច្នេះ​អស់​សមាជិកភាព ជា​តំណាងរាស្ត្រ​តទៅទៀត​ហើយ ហើយ​មិនអាច​បើក​លុយ​បាន​ទៀត​ទេ ហេតុ​ដូច្នេះហើយ ទើប​លោក​សុំ​បង្កក​ប្រាក់ខែ​។​
​យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សិទ្ធិមនុស្ស បានចាត់ទុក​ការប៉ុនប៉ង​បង្កក​ប្រាក់ខែ​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ថា​ជា​រូបភាព​គំរាមកំហែង​ថ្មី​មួយទៀត ដើម្បី​គាបសង្កត់​លើ​បក្សប្រឆាំង​។
​លោក កឹម​សុខា បាន​បញ្ជាក់ថា ការស្នើ​ឲ្យ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​ប្រាក់​ប្រឆាំង ដែល​ទទួលបាន ១០ លាន​រៀល ស្មើ​ប្រមាណ ២៥០០ ដុល្លារ ក៏​ជា​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ ត្បិត​អី​អ្នកតំណាងរាស្ត្រ របស់​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទៅ​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​សមាជ​បក្ស​លើកដំបូង កាលពី​ថ្ងៃទី​៧​មេសា​។ ពោលគឺ​នៅ​ចន្លោះ​ជា​រយៈពេល ៦ ខែ​មុន​ដល់​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃទី​២៨​កក្កដា​។​
​រដ្ឋធម្មនុញ្ញ មាត្រា ៩៥ កំណត់ថា ក្នុងករណី​មាន​សមាជិក​រដ្ឋសភា ទទួលអនិច្ចកម្ម លាលែង ឬ​ប្រាសចាក​សមាជិកភាព ដែល​កើតមានឡើង ៦ ខែ យ៉ាងតិច មុន​ចប់​នីតិកាល ត្រូវ​ចាត់ការ​ជ្រើសតាំង​ជំនួស សមាជិក​នោះ តាម​លក្ខខណ្ឌ​កំណត់ ក្នុង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ក្នុង​ច្បាប់បោះឆ្នោត​៕​

5 comments:

Anonymous said...

អា ជៀមយៀប សាហាវមែន ធ្វើអ្វីស្រេចតែ
ក្បាលចិត្តវា!

Anonymous said...

5:09 PM

Nothing to do with the behavior of Mr. Cheam Yeap.

It was the fault of those 11 persons, they should study well of the rule, before they changed the party.

Most of them spent most of their life in the western world and knew so well the legitimating of the parliamentary.

Not sure, that they understand the word democracy so well as most of them always believed.

When they do, they then are not much different as the CPP.

Anonymous said...

ចង់ឲ្យគេធ្វើតម្លាភាព ឥលូវតម្លាភាពហើយ ចាប់តាំងពីថ្ងៃអ្នកលាចាកពីគណបក្សសិទ្ធិមនុស្សនិងបក្សកឹមសុខាទៅ ជាគណបក្សង្គ្រោះជាតិ តើគណបក្សសង្គ្រោះជាតិមានអសនៈនៅសភាពីកាល? ច្បាប់បើខ្លួនមិនមែនជាតំណាងរាស្ត្រគណបក្សដែល ជាប់ឆ្នោតទេ គឺមិនមានប្រាក់ខែទេ។ បើនៅតែបន្ដបើកប្រាក់ខែឲ្យ គឺមានន័យថាត្រូវបើកឲ្យមួយជីវិតហើយ។ ខាត $250 ប្រមាណ៣ខែ គួរសមដែរ។ ចាំមើលគ្រាន់តែខ្ញុំនិយាយប៉ុហ្នឹង ថាអញយួនទៀតហើយ។ នៅស្រុកខ្មែរឥលូវគេទន្ទេញយួនរត់មាត់ទៅហើយ ស្អីក៍យួន ស៊ីនំក៍ថាយួន ផឹកកហ្វេក៍គេថាយួន សាច់សក៍គេថាយួនដែរ បន្តិចទៀតជុះអាចម៍ក៍ចោទថាយយនដែរ។

Anonymous said...


To 6:39 PM,

After all of that then Khmers Dench Kap Youn in the same period 1845-56. This will come!

Anonymous said...

ỈṬ'Ś ÑÀḾBƠĐỈÂ!!!