ថ្ងៃទី 18 ឧសភា 2013
ដោយ: មុនីរាជ
Cambodia Express News
ភ្នំពេញ: ការធ្វើបាតុកម្មអហិង្សាលើកទី២ របស់គណបក្សសង្គ្រោះជាតិ ដែលមានអ្នកចូលរួមយ៉ាងតិច ៥.០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ សាលារាជធានីភ្នំពេញ នៅមិនទាន់អនុញ្ញាតឲ្យនោះទេ ដោយសារចំនួនអ្នកចូលរួមលើសពីសមត្ថកិច្ចនៃការអនុញ្ញាតរបស់សាលារាជធានីភ្នំពេញ។ ហេតុដូច្នេះ សាលារាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ពីក្រសួងមហាផ្ទៃ។
ការសម្រេចបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ រវាងតំណាងសាលារាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិ។
បើតាមគម្រោង បាតុកម្មដែលដឹកនាំដោយគណបក្សប្រឆាំង នឹងធ្វើការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដោយមានការកាន់បដាពាក្យស្លោកមួយចំនួន រួចហែក្បួនឆ្ពោះទៅកាន់ស្នាក់ការការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ដើម្បីដាក់ញត្តិជូនអ្នករាយការណ៍ពិសេស រួចបន្តទៅសហគមន៍អឺរ៉ុប។
ការសម្រេចបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ រវាងតំណាងសាលារាជធានីភ្នំពេ
បើតាមគម្រោង បាតុកម្មដែលដឹកនាំដោយគណបក្
ចំពោះការដាក់លិខិតជូនដំណឹង ស្តីពីការធ្វើមហាបាតុកម្ម
សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ កន្លងមកនេះ គណបក្សសង្គ្រោះជាតិ បានដឹកនាំបាតុករធ្វើមហាបា
1 comment:
demonstration is a very effective
tools please keep doing it and please join.
thank you nationalist Khmer.
Post a Comment