អាជ្ញាធរខណ្ឌ ចំការមនពិនិត្យ រដ្ឋបាលត្រៀម ការពាសុវត្ថិភាព សម្តេចតេជោនៅក្នុងវត្តលង្កា
Thursday, 23 May 2013
ដោយ៖ដើមអម្ពិល(DAP)
ភ្នំពេញ: អភិបាលរង ខណ្ឌចំការមន អធិការនគរបាល ខណ្ឌចំការមន រួមនិងកម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នេះ បាននាំគ្នាចុះត្រួតពិនិត្យ រដ្ឋបាលនៅក្នុងវត្តលង្កា រួមចំណុចច័ន្ទរះ ក្នុងសង្កាត់ បឹងកេងកងទី១ ។
អភិបាលរងខណ្ឌចំការមន លោក ជ គឹមសូ បានឱ្យដឹងថា ការចុះត្រួតពិនិត្យរដ្ឋបាល នៅពេលនេះគឺដើម្បីត្រៀម លក្ខណ:ទុក្ខជាមុនដើម្បី ការពារសុវត្ថិភាពជូន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែល និងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ មហាកុដក្នុងវត្តលង្កា។
លោក ជ គឹមសូ បានឱ្យដឹងទៀតថា អាជ្ញា រួមនិងសមត្ថកិច្ចចម្រុះ បាន
ចុះត្រួតពិនិត្យ ក្នុងកុដចំនួន២២ ដោយបានជួបជាមួយ ព្រះសង្ឃដែលជាមេកុដ សហការគ្នាផ្តល់អត្តសញ្ញាណប័ណ្ណ កូនសិស្សកុដ រួមនិងដូនជី អ្នកស្នាក់នៅក្នុងកុដ ដើម្បីឱ្យអាជ្ញាធរងាយស្រួល ក្នុងការគ្រប់គ្រង។ លោក ជ គឹមសូ ក៏បានបញ្ជាក់ទៀតថា អាជ្ញាធរក៏បានបន្ត ធ្វើការត្រួតពិនិត្យរដ្ឋបាល នៅម្តុំច័ន្ទរះបន្តទៀត ព្រោះចំណុចសម្បូរផ្ទះជួល ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ មហាកុដក្នុងវត្តលង្កា ៕
1 comment:
ល្បែងចាស់របស់ខ្វាក់បានចាប់ផ្តើមមកវិញហើយ ល្បិចនេះធ្លាប់ប្រើម្តងហើយកាលពី២០មុន មុននឹងចូល
លេងប៉ាហ៊ីរ ក្នុងថ្ងៃណាមួយតំរិះនឹងជិះកឯងទេ ។
Post a Comment