Thursday, May 16, 2013

ជំនួយនិងប្រាក់កម្ចីរបស់ចិន

Saturday, May 4, 2013
ចំណីខួរក្បាល (ប្រចាំសប្តាហ៍) Originally Posted at: http://cambodianchildren.blogspot.com/

នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងសង្កេតឃើញ ប្រទេសកម្ពុជាទទួលយកជំនួយនិងប្រាក់កម្ចីពីប្រទេសចិនរាប់រយ លានដុល្លារ ។ នៅក្នុងទំហ៊ំទឹកប្រាក់ដែលចិនផ្តល់ឲ្យកម្ពុជានេះ ភាគច្រើនគឺជាប្រាក់កម្ចី ។ ឯប្រាក់ជំនួយ គឺមានតិចតួចទេ ដាក់ ភ្ជាប់ជាមួយនឹងប្រាក់កម្ចីប្រៀបដូចជាគេដាក់ផ្កាភ្ញីនៅលើចាន ម្ហូបអ៊ីចឹង ។ ក្នុងនាមជាកូនខ្មែរ យើងត្រេកអរណាស់ចំពោះអំពើ សប្បុរសធម៌របស់ប្រទេសចិនមកលើកម្ពុជា ។ ប៉ុន្តែ អ្វីដែលធ្វើ ឲ្យយើងអាក់អន់ចិត្តនោះ គឺលក្ខ័ន្ត ឬក៏ទង្វើរបស់ប្រទេសចិនមក លើកម្ពុជាដែលជាកូនបំណុលរបស់ខ្លួន ។

បើយើងធ្វើដំណើរជំវិញស្រុកខ្មែរក្នុងពេលបច្ចុប្បន្ននេះ យើងនឹង សង្កេតឃើញថា ផ្លូវថ្នល់និងស្ពានដែលទើបនឹងបានសាងសង់រួច ឬក៏កំពុងសាងសង់ ភាគច្រើនគឺសាងសង់ឡើងដោយប្រើថវិកា ដែលបានមកពីការខ្ចីបុលលុយរបស់ចិន ។ ភ្ជាប់ជាមួយនឹងបំណុលដ៏ច្រើនលើលលុបនេះ ប្រទេសចិនក៏បានផ្តល់មកឲ្យកម្ពុជា នូវក្រុមហ៊ុននិងបុគ្គលិកជនជាតិចិនជាច្រើនរយនាក់ផងដែរ ។ បើ យើងសង្កេតមើលក្រុមពលករដែលកំពុងសាងសង់ស្ពានជ្រោយ ចង្វាថ្មីនិងកំណាត់ផ្លូវជាតិលេខ ៦ ពីគល់ស្ពានជ្រោយចង្វាភាគ ខាងកើតទៅទល់នឹងថ្នល់កែង ព្រែកក្តាម យើងមើលឃើញថា បុគ្គលិកសាងសង់ស្ពាននិងផ្លូវនេះ ភាគច្រើនគឺជាជនជាតិចិន ។ បុគ្គលិកដែលជាជនជាតិខ្មែរ គឺមានមិនច្រើនទេ ហើយភាគច្រើន ច្រើនតែជាអ្នកធ្វើការងារកំប៉ិកកំប៉ុកដែលទទួលប្រាក់កម្រៃទាបតែ ប៉ុណ្ណោះ ។ យើងមិនដឹងថា អ្នកដទៃគេមើលឃើញរូបភាពនេះ ថា ជាបញ្ហាដែរឬទេ តែសម្រាប់យើង យើងយល់ថា វាជារឿងមួយ អយុត្តិធម៌ណាស់សម្រាប់ប្រទេសនិងពលរដ្ឋកម្ពុជា ។ ប្រាក់កម្ចីចិន ក្រុមហ៊ុនចិន និងបុគ្គលិកសំខាន់ៗជាជនជាតិចិនទៀត ។ នេះមិន ខុសអ្វីពីពាក្យខ្មែរមួយឃ្លាដែលពោលថា៖ "ឲ្យហើយ យកវិញ" នោះ ទេ ។ យើងឧស្សាហ៍ឮថ្នាក់ដឹកនាំកំពូលរបស់ខ្មែរនិយាយអំពី ម៉ាក់ក្រូអេកូណូមិក នយោបាយឈ្នះ ឈ្នះ ។ តើឈ្នះខ្មោចយក៍អី ? អ្នកដែលឈ្នះនោះគឺប្រទេស ចិន ។ ឯអ្នកដែលធ្វើម៉ាក់ក្រូអេកូណូ មិក បានផលប្រយោជន៍ធំនោះ ក៏ចិនដែរ ។


 មូលហេតុដែលយើង ហ៊ានអះអាងដូច្នេះ គឺផ្អែកលើហេតុផលដូចតទៅ៖ រាល់វិនិយោគធំៗដូចជាការសាងសង់ទំនប់វារីអគ្គីសនីដែលចិនឲ្យ កម្ពុជាខ្ចីប្រាក់យកមកធ្វើនោះ ភាគច្រើនគឺធ្វើផ្អែកលើគោលការ កសាងប្រើប្រាស់ និង ផ្តល់ឲ្យ (BOT) ដែលមានរយៈពេល ៣០ ឆ្នាំ។ មានន័យថា ប្រាក់ដែលខ្មែរខ្ចីចិនយកមកកសាងទំនប់វារីអគ្គី សនីនោះ គឺក្រុមហ៊ុនចិន (ឬប្រទេសចិន) ជាអ្នកសង់ឲ្យ រួចហើយ ក្រុមហ៊ុននោះនឹងធ្វើអាជីវកម្មលក់ភ្លើងអគ្គីសនីឲ្យខ្មែរអស់រយៈ ពេល ៣០ឆ្នាំទៀត ទើបប្រគល់សមិទ្ធផលនេះមកឲ្យប្រទេសខ្មែរ កាន់កាប់និងអាស្រ័យផល ។ ទម្រាំតែដល់ពេលប្រគល់មកឲ្យខ្មែរ ដើម្បីអាស្រ័យផល ទំនប់វារីអគ្គីសនីនោះ នឹងត្រូវដល់ពេលជួស ជុលល្មម ដើម្បីដំណើរការតទៅមុខទៀត ។ ដូច្នេះ ប្រទេសខ្មែរចាំ បាច់ត្រូវតែទិញគ្រឿងបន្លាស់ពីប្រទេស ឬក្រុមហ៊ុនចិន ដែលជា អ្នកកសាងគ្រឿងចក្រនៅលើទំនប់វារីអគ្គីសនីទាំងប៉ុន្មាន ។ នេះ គ្រាន់តែជាឧទាហរណ៍មួយ នៃប្រាក់កម្ចីរបស់ចិន ។

ចំណុចមួយទៀតគឺភាពសប្បុរសធម៌របស់ប្រទេសចិនមកលើ កម្ពុជា ។ ជារឿយៗ យើងតែងតែឮថ្នាក់ដឹកនាំខ្មែរនិយាយអំពី"ចក្ខុវិស័យ" (ប្រើទស្សនវិស័យត្រូវជាង) គឺការព្យាករណ៍រៀបចំ យុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍ទៅតាមទិសដៅផ្សេងៗ ។ ដើម្បីបំពេញនូវចក្ខុវិស័យនិមួយៗ ឧទាហរណ៍៖ ការជួសជុលឬក៏សាង សង់ផ្លូវថ្មីដើម្បីងាយស្រួលក្នុងការធ្វើគមនាគមន៍ ប្រទេសខ្មែរចាំ បាច់ត្រូវតែខ្ចីប្រាក់ពីចិនយកមកបំពេញសេចក្តីត្រូវការរបស់ខ្លួន (យើងយកតែប្រទេសចិនមកដាក់នៅទីនេះ ព្រោះចិនជាមេ បំណុលដ៏ធំបំផុតរបស់ខ្មែរ) ។ សូមសួរថា តើប្រទេសចិនមាន ចក្ខុវិស័យដែរទេ ក្នុងការផ្តល់ឲ្យខ្មែរនូវប្រាក់កម្ចីដ៏ច្រើនសន្ធឹក សន្ធាប់យ៉ាងនេះ ? ប្រាកដជាមាន ! ។

វាមិនមែនជារឿងគាប់ជួននោះទេ ដែលក្រុមហ៊ុនវិនិយោគនិងធ្វើ អាជីវកម្មនានានៅក្នុងស្រុកខ្មែរ ចាប់តាំងពីក្រុមហ៊ុនកាត់ដេរ រហូតដល់ក្រុមហ៊ុនរុករករ៉ែ ភាគច្រើនគឺមានឬសគល់នៅឯប្រទេសចិន ។ ដូច្នេះ ការផ្តល់ប្រាក់កម្ចីមកឲ្យខ្មែរ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនោះ គឺមិនខុសអ្វីទៅនឹងការរៀបចំសេវាដើម្បីចំហៀវយកខ្លាញ់ពីប្រទេសខ្មែរនោះទេ ។ ប្រាក់កម្ចីសម្រាប់យក មកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវគមនាគមន៍និងទំនប់ វារីអគ្គីសនី ជារបស់ចិន ក្រុមហ៊ុននិងពលករនិងសម្ភារសាងសង់ ក៏យកមកពីចិន រីឯអ្នកដែលត្រូវការប្រើប្រាស់ ទាំងផ្លូវទាំងភ្លើង និងទទួលផលប្រយោជន៍ដ៏ច្រើនលើលុបបំផុត ក៏ជាចិន ។ ចំណែកឯប្រទេសខ្មែរ និងរាស្ត្រខ្មែរ គឺបានត្រឹមតែធ្វើកូនបំណុល និងកម្មករ (ខ្ញុំ) ចិនតែប៉ុណ្ណោះ ។

យើងឮថា ចិនមានគម្រោងនឹងបើកការដ្ឋានជីកយករ៉ែនៅខេត្ត ព្រះវិហារ ព្រមទាំងសាងផ្លូវរទេះភ្លើងពី ព្រះវិហារ ទៅកាន់ឈូង សមុទ្រថៃផង ។ បើតាមពត៌មាន គម្រោងវិនិយោគរុករករ៉ែដែក នៅព្រះវិហានេះ នឹងត្រូវចំណាយថវិកាប្រមាណជា ពីរកោដ (២ ០០០​ ០០០ ០០០ដុល្លារអាមេរិក) ។ យើងមិនដឹងថា ប្រទេស ខ្មែរនឹងត្រូវខ្ចីប្រាក់ពីចិនប៉ុន្មានរយលានដុល្លារទៀតទេ ដើម្បី បំពេញសេចក្តីត្រូវការ នៅក្នុងវិនិយោគនេះ ។ ប៉ុន្តែ អ្វីដែលយើង អាចប្រមើលមើលទុកជាមុនបាននោះ គឺថា អ្នកដែលមកសាង សង់ និងទទួលបានភោគផលដ៏ច្រើនលើសលុបនោះ គឺប្រទេស ចិន ។ ឯមរតកដែលប្រទេសខ្មែរទទួលបាន គឺសំណល់ឧស្សាហកម្ម (Industrial wastes) ។ មូលហេតុដែលយើងហ៊ាននិយាយដូច្នេះ គឺសំអាងលើហេតុផលសេដ្ឋកិច្ច ។ បន្ទាប់ពីចម្រាញ់យកធនធាន ធម្មជាតិអស់ហើយ វាគ្មានហេតុផលអ្វីសម្រាប់ប្រទេសចិន នៅ ត្រេងត្រាងក្នុងស្រុកខ្មែរទៀតទេ គេច្បាស់ជានឹងទៅរកសម្ភារៈ ដែលគេត្រូវការនៅកន្លែងផ្សេង ។ ឯយើងដែលជាម្ចាស់ស្រុក នោះ នឹងត្រូវរស់នៅជាមួយនឹងសំរាមឧស្សាហកម្ម ។

យើងមិនមែនមិនចង់ឲ្យមានការរុករកនិងទាញយកសម្បត្តិធម្មជាតិ នៅក្នុងស្រុកខ្មែរនោះទេ ។ ប៉ុន្តែ យើងចង់ឲ្យការទាញយកភោគ ផលធម្មជាតិទាំងនោះ មានតុល្យភាពនិងមិនបំផ្លិចបំផ្លាញជ្រុល ពេក ។ អ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់អតីតតំបន់ឧស្សាហកម្ម រុករករ៉ែ និងតំបន់រោងចក្រវាយនភណ្ឌ គេរមែងសង្កេតឃើញតំបន់ ទាំងនោះ ក្លាយជាតំបន់រហោស្ថាន ដោយមិនអាចកែច្នៃធ្វើអ្វីបាន ឡើយ ព្រោះមានជាតិពុលនៅក្នុងបរិស្ថានច្រើនពេក ។ ដូច្ចេះ យើងគប្បីគិតឲ្យបានល្អិតល្អន់ ថាតើសមិទ្ធផលដែលយើងទទួលបាន នៅក្នុងរយៈពេលខ្លី អាចយកមកទូទាត់ ជាមួយនឹងអ្វីដែល យើងត្រូវបាត់បង់នៅក្នុងរយៈពេលវែងបានដែរឬទែ? ហើយយើង ក៏គួរតែគិតឲ្យរិតតែល្អិតល្អន់ដែរថា ប្រាក់ដែលចិនឲ្យយើងខ្ចី ជា មួយនឹងក្រុមហ៊ុននិងពលករចិនដែលមកចំហៀវយកប្រាក់កម្ចី នោះទៅវិញ តើវាជានយោបាយឈ្នះ ឈ្នះរបស់អ្នកណា? បើមេ ដឹកនាំខ្មែរមាន "ចក្ខុវិស័យ" តែរបៀបនេះ ខ្មែរប្រាកដជាធ្វើខ្ញុំចិន តពូជហើយ ! ៕

No comments: