|
Cheam Yeap (Photo: The Phnom Penh Post) |
ប្រធានគណៈកម្មការសេដ្ឋកិច្ចរដ្ឋសភាស្នើឲ្យបង្កកប្រាក់ខែតំណាងរាស្ត្របក្សប្រឆាំង
ព្រហស្បតិ៍ 09 ឧសភា 2013
Radio France Internationale
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានសរសេរលិខិតជូនប្រធានរដ្ឋសភា ដើម្បីសុំគោលការណ៍ បង្កកប្រាក់ខែ ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចំនួន ១១ រូប។ លោក ជាម យៀប អះអាងថា តំណាងរាស្ត្របក្សប្រឆាំងទាំង ១១ រូបនោះ បានលាលែងចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីក្លាយជាសមាជិកគណៈកម្មការនាយក នៅគណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃទី៧ឧសភា លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានសរសេរលិខិតមួយច្បាប់ ដាក់ទៅកាន់ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីស្នើសុំជាគោលការណ៍ ឲ្យរដ្ឋសភាបង្កកប្រាក់ខែរបស់តំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ១១ រូប។
តាមពិត ក្នុងរដ្ឋសភា អាណត្តិទី៤នេះ តំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី មានចំនួន ២៦ រូប និងគណបក្សសិទ្ធិមនុស្ស មាន ៣ រូប។ ក៏ប៉ុន្តែលោកជាមយៀប បានប្រាប់អ្នកកាសែត នៅថ្ងៃព្រហស្បតិ៍នេះថា លោកតាមដានឃើញថា មានតែអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ១១ រូប ប៉ុណ្ណោះ ដែលបានលាលែងចេញពីគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ហើយទៅបង្កើតគណបក្សសង្គ្រោះជាតិ។ អ្នកតំណាងរាស្ត្របក្សប្រឆាំង ទាំង ១១ រូបនោះ ត្រូវបានលោកជាមយៀប អះអាងថា បានចាកចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលមានឈ្មោះជាប់ឆ្នោត នៅរដ្ឋសភា រយៈពេល ៦ ខែ មុនការបោះឆ្នោតជាតិ នៅថ្ងៃ២៨កក្កដា។លោក ជាម យៀប បញ្ជាក់ថា ការស្នើសុំបង្កកប្រាក់ខែតំណាងរាស្ត្របក្សប្រឆាំងទាំង ១១ រូប ដើម្បីបង្វែប្រាក់ខែនោះ ចូលទៅថវិកាជាតិ ចាប់ពេលដែលអ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងនោះ ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ជាគណៈកម្មការនាយក របស់គណបក្សសង្គ្រោះជាតិ។
ដូច្នេះ តាមលោក ជាម យៀប តំណាងរាស្ត្របក្សប្រឆាំងទាំង ១១ រូបនោះ ត្រូវបាត់បង់សមាជិកភាព ជាតំណាងរាស្ត្រ។ នេះបើយោងតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ ច្បាប់តំណាងរាស្ត្រ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្ររបស់គណបក្សសិទ្ធិមនុស្ស បានចាត់ទុកការប៉ុនប៉ងបង្កកប្រាក់ខែរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ថាជារូបភាពគំរាមកំហែង គាបសង្កត់លើបក្សប្រឆាំង។
តាមលោក កឹមសុខា ការស្នើឲ្យបង្កកប្រាក់ខែតំណាងរាស្ត្រប្រាក់ប្រឆាំង ដែលទទួលបាន ១០ លានរៀល ស្មើប្រមាណ ២៥០០ ដុល្លារ ក៏ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញផងដែរ ពីព្រោះថា អ្នកតំណាងរាស្ត្រ របស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានទៅចូលរួមក្នុងគណបក្សសង្គ្រោះជាតិ ក្នុងពេលសមាជបក្សលើកដំបូង កាលពីថ្ងៃទី៧មេសា ពោលគឺនៅចន្លោះពេល ៦ខែ មុនដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៨កក្កដា។
ជាការកត់សម្គាល់ ក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃ៧ឧសភា មន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានវាយប្រហារលើក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលបានប្រកាសថា ខ្លួនជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ព្រោះថា គណបក្សសង្គ្រោះជាតិ ទើបតែបង្កើត និងមិនមានអាសនៈនៅរដ្ឋសភាទេ៕
12 comments:
THEFT ASK THEFT IS CPP = AH CHEAM YEAP. 562 6-6 --2-.
ក្រុមជនពាលមានចិត្តជាចោរចេះប្រើល្បិចលួចបន្លំ
ណាស់ ពួកវារស់បានដោយសារបន្លំ ហើយការបន្លំ
នេះទៀតសោតបានត្រឹមតែខ្មែរគ្នាឯងទេ ព្រោះវា
មានគ្រូជាយួន។ វាមិនដែលគិតទេថា ខ្លួនវានេះ មានឈាមជរ័ជាខ្មែរទាល់តែសោះ ទោះបីវាដឹងថា
ប្រាក់ដែលវាកំពុងកាន់ក្នុងដៃនេះជាប្រាក់របស់ប្រជារាស្រ្តដែលបង់ពន្ធសំរាប់ទុកឲ្យវាធ្វើការបំរើរាស្រ្ត
ក៏វាធ្វើជាមិនដឹង នេះបានចំជាជំពួកជនពាលមែន!
...យើងជាប្រជារាស្រ្ត ជាអ្នកជឿបុណ្យបាប... ចំពោះអំពើដែលជនពាលកំពុងប្រព្រឹត្តនេះយើង ជួយមិនរួចទេ ព្រោះថ្ថៃទន្សារបស់ពួកជនពាលត្រូវ
យមរាជទាមទារយកទៅស្ថាននរកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះព្រោះយើងបានប្តឹងគ្រប់ទិសស្ថាន ទាំងបិ សូមឲ្យលោកទទួលយកជនពាលទៅកាត់ ទោសតាមកំហុសដែលវាបានប្រព្រឹត្តផងចុះ។
They are the theft Khmer nation and one day they must be out.
using bribe again and again, how nice!
his head is full of shit Viet ideology. black list!
ជាការធម្មតាទេ មនុស្សដែលនៅក្រៅសៃវៀន តែងតែស្រែកប្រកាសថាខ្លួនឯងខ្លាំងពូកែមាន
ចម្នេះច្រើនលើសជាងគេ។
តែដល់ពេលគេឲ្យចូលទៅក្នុងសៃវៀនប្រកួត
ប្រជែងទើបដឹងខ្លួនឯងថា ខ្លួនឯងមឹនទាន់មាន
ចម្នេះគ្រប់គ្រាន់មិនមានកល់ល្បេចច្បាស់លាស់
ត្រឹមត្រូវដើម្បីអាចឈនៅលើឆាកបាននឹងនស្រួលបួល កាលណាញ័រដៃជើងអាចដួលស្រលប់មុន
នឹងចាប់ផ្ដើមថ្វើការប្រកួត។
ដូច្នេះឯងសូមអ្នកកុំប្រកាសអួតអាងថាខ្លួនឯងល្អ
ពិសេស ឬមានចម្នេះលើសគេឯង ។
ដូចជាពាក្យស្លោកខ្មែរថា កុំអង្គុយលើចង្អេរខំលើក
ខ្លួនឯង ខំលើកទាល់តែស្លាប់ក៍មិនអាចលើករួចដែរ ទាល់តែមានអ្នកដ៍ទៃមកជួយទើបលើករួច៕
what he nationalitie?VIET OR CHINESE
khmer
អាជ្រូកមើលអន្តោប្រវេស និងព្រំដែនផង ព្រមទាំងព្រែឈើផង។
Ah nis mok vea yuon sott,ah chhkae ott pooch.Diabetes will kill you soon,look at your hi-blood pressure's face of ah gook.
ការប្រកួតរវាង អ្នកកីឡាករពិត ជាមួយអ្នកមិន
មែនកីឡាករ វាពិបាកនឹងធ្វើការប៉ាន់ស្មានណាស់!
ម៉្យាង អ្វីដែលសំខាន់នោះ គឺ ការប្រកួតគ្នាគ្មាន
អជ្ញាកណ្ដាលត្រឹមត្រូវ អ្នកដែលមិនមែនជាកីឡា
ករតែងតែឈ្នះ ជានិច្ច ដោយល្បិចបោកប្រាស
ដែលខ្លួនធ្លាប់ធ្វើមកជាង ៣០ឆ្នាំកន្លងមក៕
Youn heuy min Youn teth.
បើសិនជាយើងមិនអាចផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាលនៅក្នុងអាណត្តិនេះទេ កម្ពុជារបស់យើងពិតជាកាន់ តែយ៉ាប់មែនទែនហើយ បំណុលអន្តរជាតិកាន់តែច្រើន អន្តោប្រវេសន៍ខុសច្បាប់កាន់តែកើនឡើង អំពើ ពុករលួយកាន់តែរីកដុះដាលពីលើដល់ក្រោម។ រដ្ឋាភិបាលសព្វថ្ងៃបានផ្តល់ដីសម្បទានដល់ក្រុមហ៊ុនយួនដែលមានកុងត្រារហូតជាង៩០ឆ្នាំដែលយើងជឿថាពេលអនាគតទំរាំដាច់កុងត្រានឹងក្លាយទៅជាដីរបស់យួនដោយស្វ័យប្រវត្តិ…………សូមខ្មែរទាំងអស់គ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់មេត្តាគិតគូរពី វាសនារបស់កូនចៅជំនាន់ក្រោយ មនុស្សយើងគ្រប់រូបពេលស្លាប់មិនបានយកអ្វីទៅជាមួយទេ។
Post a Comment