Thursday, May 23, 2013

លោកស៊ូបេឌី​ជួប​លោក​ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល

លោក​ឱម យ៉ិនទៀង លើកបង្ហាញ​ពីរបាយការណ៍​របស់​លោក​ស៊ូ បេឌី នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ពុធ ២២ ឧសភា ២០១៣ (RFI/Channa Siv)

ថ្ងៃ ពុធ 22 ឧសភា 2013 
Radio France Internationale
បន្ទាប់ពីជួបគ.ជ.ប. លោក សុរិយា ស៊ូបេឌី អ្នករាយការណ៍​ពិសេសអ.ស.ប. ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានជួបជាមួយ​លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល នៅថ្ងៃពុធ ទី២២ឧសភានេះ ។ លោក ស៊ូបេឌី បានសួរនាំ​អំពី​អនុសាសន៍​របស់​លោក ដែលមាន ៤ ចំណុច ពាក់ព័ន្ធ​នឹង​សភា ការបោះឆ្នោត ដីសម្បទាន និង​តុលាការ ថា​តើ​រដ្ឋាភិបាល​កម្ពុជា បាន​យក​អនុសាសន៍​របស់លោក ទៅធ្វើ​បានប៉ុណ្ណា និង​មានអ្វីខ្លះ ដែល​ជួបការលំបាក?
អ្នករាយការណ៍ពិសេស លោក ស៊ូបេឌី បានជួប​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល​កម្ពុជា រយៈពេលជិត ២ ម៉ោង នៅព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣។ ជាកិច្ចប្រជុំ ដែល​លោក ស៊ូបេឌី តាមដាន​នូវ​អនុសាសន៍​របស់លោក ពាក់ព័ន្ធនឹង​រដ្ឋសភា ការបោះឆ្នោត ការផ្តល់ដី​សម្បទាន និង​ប្រព័ន្ធ​តុលាការ នៅកម្ពុជា។

បន្ទាប់ពីកិច្ច
ប្រជុំដោយបិទទ្វា លោក ឱម យ៉ិនទៀង បានធ្វើ​សន្និសីទកាសែត ដោយ​លើកឡើង​ថា អ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ស៊ូបេឌី  ចង់ដឹងថា​តើ​រដ្ឋាភិបាល​កម្ពុជា បានយក​អនុសាសន៍​របស់លោក​ទាំង ៤ ចំណុចនោះ អនុវត្ត​បានប៉ុណ្ណា និង​មានអ្វីខ្លះ ជួប​ការលំបាក?


លោក ឱម យ៉ិនទៀង បានលើកឡើងថា លោកបាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល ស្តីពី​បញ្ហា​សិទ្ធិមនុស្ស ចំនួន ៧ ទំព័រ បន្ថែមលើ​សេចក្តីបំភ្លឺ​របស់​រដ្ឋាភិបាល​កន្លងមក ដែល​ជា​ការ​ឆ្លើយតប​នឹង​អនុសាសន៍​ទាំង ៤ចំណុច របស់​លោក ស៊ូបេឌី។

ជាសេចក្តីបំភ្លឺ ដែលលោក ឱម យ៉ិនទៀង អះអាងថា លោក ស៊ូបេឌី មិនបានអាន​នូវ​សេចក្តីបំភ្លឺ របស់​រដ្ឋាភិបាល សូម្បីតែ​មួយបន្ទាត់។

យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង បាន​លើកឡើង​ថា អត្រា​អ្នកបោះឆ្នោត ថយចុះ​ពី ៦៧% មកត្រឹម ៦៥% គឺ​ជាសិទ្ធិ​របស់​អ្នកបោះឆ្នោត។ តែ​រដ្ឋាភិបាល តែងតែ​លើកទឹកចិត្ត និង​ផ្សព្វផ្សាយ​ឲ្យពលរដ្ឋ ចេញទៅ​បោះឆ្នោត​ឲ្យបាន​ច្រើន។

យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា របាយការណ៍​របស់​អ្នករាយការណ៍ ពិសេស​អង្គការ​សហប្រជាជាតិ លោក ស៊ូបេឌី គឺធ្វើឡើង​ជា​ឯកតោភាគី ហើយ​របាយការណ៍​នេះ ត្រូវបាន​គេយកទៅ​ប្រើប្រាស់ ដើម្បី​កេងចំណេញ​ខាង​នយោបាយ មិនចេះចប់។

លោក ឱម យ៉ិនទៀង បានបន្តថា របាយការណ៍​របស់​លោក ស៊ូបេឌី ដូចជា​ព្រួញ បាញ់​មក​តែ​ម្ខាង លើ​រដ្ឋាភិបាល។

ប៉ុន្តែ លោក ឱម យ៉ិនទៀង បានអះអាង​ថា លោក​បានប្រាប់ទៅ​លោក​ស៊ូបេឌីថា កុំប្រើប្រាស់​វិស័យ​សិទ្ធិមនុស្ស ធ្វើជា​ព្រួញ តែសុំ​ប្រើប្រាស់​វិស័យ​សិទ្ធិមនុស្ស ជា​ស៊ីម៉ង់ ធ្វើជាគ្រឹះ ដើម្បី​កសាង​ភាពសុខដុមរមនា និង​ភាពរីកចំរើន​របស់​ប្រជាជន​កម្ពុជា។

លោក ឱម យ៉ិនទៀង បានបញ្ជាក់​ថា កម្ពុជានៅតែ​បន្តធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ ហើយ​កម្ពុជា នៅតែជា​សមាជិក​ដ៏ល្អមួយ​របស់​អង្គការ​សហប្រជាជាតិ និង​នៅតែជា​សមាជិក​ដ៏​សកម្ម​មួយ ក្នុងការ​អភិវឌ្ឍន៍​ក្នុងវិស័យ​សិទ្ធិមនុស្ស។

លោក ស៊ូបេឌី មិនទាន់​អត្ថាធិប្បាយ​បែបណា​ទេ ជុំវិញ​កិច្ចប្រជុំនេះ។ ប៉ុន្តែ គេរំពឹង​ថា លោក នឹង​ធ្វើ​សន្និសីទ​កាសែត នៅពេល​បិទបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១ សប្តាហ៍​របស់​លោក នាថ្ងៃទី២៥ឧសភា៕

6 comments:

Anonymous said...

ឆ្កែព្រុះតាមបញ្ចារ

Anonymous said...

ការប្រជុំបិទទ្វារ យើងមិនអាចដឹងព័ត៌មានពិតដែល
ទាក់ទងទៅនឹងជំនួបនៃ បុគ្គលទាំងពីរនោះច្បាស់ទេ
ឱម យិនទៀង អាចធ្វើសន្និសិទការសែតកុហក
ភូតភរស្រេចតែចិត្ត!

khleing moeung said...

   ឯណាទៅយុត្តិធ៌ម ឯណាទៅភាពស្អាតស្អំនោះ សូមលោកឱមយិនទៀង មេត្តាចាប់
  ផ្តើមពីលោកទៅមុន ហើយលាតត្រដាងផងទុកជាគំរូសម្រាប់អ្នកបន្ទាប់មកទៀតដូចជាលោក
  ហ៊ុនសែន សខេង សុខអាន។លនិងល។ជាដើម
           ឃ្លាំងមឿង

Anonymous said...



សព្វថ្ងៃ កម្ពុជា នៅសល់អ្វី?


ជាតិ? ជាតិកំពុងបាត់បង់។

សាសនា? សាសនាឃ្លីងឃ្លោង អស់ថាមពល។

ព្រះមហាក្សត្រ ? ព្រះមហាក្សត្រ អនុញ្ញាតឱ្យដៃ ពុំដឹង ពុំឮ ឥតរវីរវល់ មិន អើពើ មិនអឺមិនអើ។

នៅសល់តែរាស្រ្ត ?

រាស្រ្ត ឯកោអនាថា រ បោះបង់ចោល ឥត ទិសដៅ
រស់ក្នុងសង្គមឥតសក្ដិសម ជា រាស្រ្ត

ក្នុងភពសកល មួយ ឥតសមភាព គ្របដណ្ដប់ ដោយសិទ្ធិអំណាច ។

ដូចនាវា ឥតមគ្គុទេសក៍ ណែនាំ ឥតបង្អែក ខ្វះការគាំទ្រ ប្រឈមមុខនឹង មហាសមុទ្រអយុត្តិធម៌ ទុក្ខវេទនា តែឯង។

Anonymous said...

ឱម យ៉ិនទៀង មួយនេះក៏ជាចៃចចកខ្វាក់មួយដែរ និយាយការពារនូវរឿងទាំងឡាយដែលក្រុមអាប័ក្ស
ប្រជាជនបានធ្វើខុស វែកមុខតែជនត្រឹមត្រូវ ទុកថាជាល្អនៃពពួកអាជនលួចជាតិទៅវិញ ។

Anonymous said...

Om Yin Tieng has youn blood , remember that. His mother is youn vietcong. Sooner later he will have a big vacation in Hanoi with uncle Ho.