Saturday, May 18, 2013

ក្រសួងមហាផ្ទៃ ឲ្យគណបក្ស សង្គ្រោះជាតិ ហែរក្បួនបាតុកម្ម តែមិនឲ្យលើសពី ១០០ នាក់ [-សេរីភាព ត្បិតត្បៀត?]

ថ្ងៃទី 18 ឧសភា 2013
ដោយ: មុនីរាជ
Cambodia Express News

ភ្នំពេញ: នៅ​ទីបំផុត​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ហែរ​ក្បួន​បាតុកម្ម​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ តាម​សំណូមពរ តែ​មិន​ឲ្យ​លើសពី ១០០ នាក់​។​
​ចំពោះ​បញ្ហា​ធ្វើបាតុកម្ម​អហិង្សា​របស់​គណបក្សប្រឆាំង ត្រូវ​បានមក​យកមក​ពិភាក្សា​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ រួមទាំង​តំណាង​គណបក្ស សង្គ្រោះ​ជាតិ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣​។​
 
​នៅក្នុង​កិច្ចប្រជុំ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន​សមាជិក​នៃ​អង្គប្រជុំ​ថា កិច្ចប្រជុំ​គឺ​ដើម្បី​ពិភាក្សាស្តីពី​ការជូនដំណឹង​ធ្វើ​មហា​បាតុកម្មអហិង្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ ដោយ​ធ្វើការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​តាមផ្លូវ​ប៉ាស្ទ័រ ឆ្ពោះទៅកាន់​ការិយាល័យ​តំណាង​របស់​អង្គការសហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប ដើម្បី​ប្រគល់​ញត្តិ​។​
 ចំណែក​លោក គួ​យ ប៊ុន​រឿន តំណាង​គណបក្ស សង្គ្រោះ​ជាតិ ក៏បាន​ជម្រាបជូន​អង្គប្រជុំ​ឲ្យ​ដឹង​ដែរ​ថា គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នេះ គឺ​ចង់​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទទួលយក​អនុសាសន៍​របស់​តំណាង​ពិសេស​ អង្គការសហប្រជាជាតិ​លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី និង របាយការណ៍​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​សំរាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០០១៣ របស់​វិទ្យាស្ថាន​ជាតិ​សំរាប់​កិច្ចការ​អន្តរជាតិ (NDI) អង្គការ​នី​ច​ហ្វិ​ច (NICFEC) និង អង្គការ​ខុមហ្វ្រែល (COMFREL) ក្នុងការ​រៀបចំ​ការចុះ​ឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សារ​ឡើងវិញ ព្រមទាំង​ចាត់វិធានការ​គ្រប់បែបយ៉ាង​ធានា​អំពី​យន្តការ និង​នីតិវិធី​សំរាប់​បម្រើ​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រឲ្យប្រព្រឹត្តដោយសេរីត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ដោយ​ស្មើភាព​គ្នារួមទាំងប្រព័ន្ធផ្សព្វផ្សាយ​ ស្របតាម​បទដ្ឋាន អន្តរជាតិ​។​

ក្នុងករណី​ក្រសួងមហាផ្ទៃ​មានកា​អនុញ្ញាត ម្ចាស់​សំណើរ​ត្រូវគោរព​តាម​លក្ខខណ្ឌ​ដូចខាងក្រោម ៖
១-​ចំពោះ​ការ​ដង្ហែ​ក្បួន សាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​ធ្វើការ​ជួបជុំ និង សម្តែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​រួច​ដង្ហែ​តាមផ្លូវ​ប៉ាស្ទ័រ​រហូតដល់​ផ្លូវ​លេខ ២៥៤(​ផ្លូវ​ខាងជើង​សាលា​គរុកោសល្យ​) បត់​ឆ្វេង​ដោយ​ឆ្លងកាត់​មហាវិថី ព្រះ នរោត្តម ឆ្ពោះទៅ​សហគមន៍​អឺរ៉ុប​ដោយ​បាតុករ​ឈរ​រង់ចាំ​នៅ​ផ្លូវ​លេខ ២៥៤ នៅពេលដែល​តំណាង​យក​ញ​តិ្ត​ទៅ​ប្រគល់ជូន​សហគមន៍​អឺរ៉ុប រួច​ត្រឡប់ ក្រោយ​បន្តដំណើរ​តាមផ្លូវ​ប៉ាស្ទ័រ​ឆ្ពោះទៅ​ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ ដើម្បី​ប្រគល់​ញ​តិ្ត​រួច​រំសាយ​។​
២-​ចំពោះ​ការជួបជុំ​និង​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​ការ​ដង្ហែ​ក្បួន ម្ចាស់​សំណើរ​ត្រូវ​ទទួលខុសត្រូវ​ដូចខាងក្រោម ៖
-​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងការ​ជួបជុំ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ម្ចាស់​សំណើរ​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង ចំណែក​សមត្ថកិច្ច​ទទួល​ខុសត្រូវ​ការពារ​ពី​ខាងក្រៅ ក្នុងករណី​មាន​ជនសង្ស័យ​ត្រូវរាយការណ៍ជូន​សមត្ថ​កិច្ច ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា​។ -​ចំពោះ​ខ្លឹមសារ​នៃ​ការសម្តែង​មតិ​របស់​ពួកគាត់ ម្ចាស់​សំណើ​ឯកភាព​ទទួលខុសត្រូវ​ទាំងស្រុង ក្នុងករណី​មាន​បុគ្គល​ណា​យក​កម្មវិធី​នេះ ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និង​ឥស្សរជន​ជាន់ខ្ពស់​ណា​ម្នាក់​ឡើយ​។ -​ម្ចាស់​សំណើ និង​អ្នកចូលរួម​ទាំង អស់​ត្រូវ​សំអាត​អនាម័យ​នៅ​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី និង​តាមផ្លូវ​ដង្ហែ​ក្បួន​ឲ្យ​បាន​ស្អាត ក្រោយពី​ប្រារព្ធ​ពិធី​ចប់ ជៀង​វាង​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​នៅ ទីនោះ​។​
-​ចំពោះ​ការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​សាធារណៈ​ត្រូវ​បញ្ចប់​មុន​ម៉ោង ១២ ថ្ងៃត្រង់ និង​ចៀសវាង​ដាច់ខាត​នូវ​ការបិទផ្លូវ​ដែល​នាំ​ឲ្យ​កកស្ទះ​ចរាចរ និង ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​
 ៣-​ចំពោះ​ករណី​ខាងលើ សាលា​រាជធានី​ភ្នំពេញ នឹង​ស្នើសុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ ដូច្នេះ​ម្ចាស់​សំណើ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​។
៤-​ប្រសិនបើ​មិន​គោរព​តាម​លក្ខខណ្ឌ​ខាងលើ ថ្នាក់ដឹកនាំ​បាតុកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ហើយ​សាលា​រាជធានី​ភ្នំពេញ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

3 comments:

yim pisal said...

    លក្ខណ៍សុវត្តិភាពសន្តិសុខប្រហែលមានតែស្រុកខ្មែរទេមើលទៅដែលធ្វើរបៀបនេះ ចំណែក
 សិទ្ធិក្នុងការបញ្ចញមតិក៍គ្រាន់តែជាលេសដែរក្នុងការចាប់កំហុស។តើមានមនុស្សប៉ុន្មានសិបនាក់ដែលជ្រែក
 បន្លំចូលដើម្បីធ្វើវិទ្ធង្សនាក្នុងការដង្ហែរក្បួននេះ?បើឱយប្រជាពលរដ្ឋជាអ្នកទទួលខុសត្រូវ តើសុំច្បាប់ដើម្បី
 អ្វី?សមត្តកិច្ចនៅជុំវិញក្បួនដង្ហែរដើម្បីអ្វី?ផ្លូវដែលយើងតែងតែនិយាយថាផ្លូវសាធារណៈមានន័យដូចម្តេច?
 បន្ទាប់ពីការដង្ហែរក្បួនមនុស្សរាប់សិបនាក់ត្រូវកាន់អំបុសបោសផ្លូវ? ចុះរាល់ក្បួនដង្ហែរយ៉ាងណាដែរឬមួយ
 ក៍ថ្ងៃហ្នឹងជាករណីពិសេស កម្មករឥតធ្វើការឬក៍ខ្លាចកម្មករធ្វើការច្រើនពេកបាក់កម្លាំង?
    អស្ចារ្យដែរ...នេះហើយដែលហៅថាជ្រកក្រោមម្លប់ដ៍ត្រជាក់នោះ?

 

Anonymous said...

ĆḤƯḾTƯƠY Ñg̉ùýêṇ ḾƯ ŚÔĆḤƯÀ ,
ង្វៀងមួ សុខហួ,(ទេវតា CNRP) ស្អីគេហ្នឹង!

ទៅជួបបងប្អូនពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង,
ច្រើន​យកលេស...ច្រៀងបន្លប់... ឲ្យខ្មែរវង្វេង,
​បន្លំដោយមិននិយាយពីអាឆ្កែហ៊ុន សែន,
និងមិនដែលឮនាងនេះ​ និយាយពីអាចោរយួន
លេបទឹកដីខ្មែរមួយម៉ាត់ណាឡើយ។

Anonymous said...


LOOK TO THE DEMOCRACY IN CAMBODIA AT THE PRESENT. THE LAND IS THE COMMUNIST DICTATOR SYSTEM IN THE 21ST CENTURY. THE WORLD TAKE ACTION TO MAKE SANCTION AGAINST THIS REGIME, PLEASE CLOSE ALL ECONOMIC IMPORT/EXPORT AND IMPOSE A BAN OF VISA ENTRY/DEPARTURE OF ITS OFFICERS AND ALSO THEIR CHILDREN.