Thursday, May 09, 2013
អ្នកវិភាគ៖ កម្ពុជានៅមិនទាន់រៀបចំបណ្តុះបណ្តាលអ្នកបន្តវេនអ្នកដឹកនាំ [... មានតែអាវ៉ាឡើងបុណ្យសក្តិ តាមជើងខោឪវា]
08.05.2013
ដោយ ម៉ែន គឹមសេង
VOA Khmer
គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខភាពតំណាងរាស្ត្រក្មេងៗមួយចំនួនសម្រាប់ការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣ខាងមុខនេះដែលអ្នកទាំងនោះ ជាកូននិងកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកមានអំណាចមួយចំនួននៅក្នុងប្រទេសដោយរួមមានកូនប្រុសលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីជាដើម។
ប្រទេសកម្ពុជានៅមិនទាន់មានការត្រៀមរៀបចំឱ្យបានជាក់លាក់ជាប្រព័ន្ធអំពីការបណ្តុះបណ្តាលអ្នកដឹកនាំថ្មីឱ្យកាន់កិច្ចការជំនួសក្នុងពេលដែលមានការផ្លាស់ប្តូរអ្នកដឹកនាំទាំងនៅក្នុងជួររដ្ឋាភិបាល ក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលជាដើម។ នេះបើតាមការបញ្ជាក់របស់អ្នកការពារសិទ្ធិមនុស្ស។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទទី០៦ ខែឧសភាថា ការសម្រេចជ្រើសរើសអ្នកវ័យក្មេងដើម្បីទទួលការហ្វឹកហ្វឺនពិសេសឱ្យទទួលការដឹកនាំបន្តក្នុងឆាកនយោបាយគឺស្របនឹងរបបប្រជាធិបតេយ្យដែរដរាបណាការសម្រេចចុងក្រោយត្រូវឆ្លងថ្នាក់ដឹកនាំគណបក្សនិងបន្ទាប់មកទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេច។
លោកអ៊ូ វីរៈបានបន្ថែមថា៖ «នៅក្នុងស្ថានភាពនយោបាយ អ្នកនយោបាយគួរតែយកអ្នកដែលមើលទៅឃើញមានសមត្ថភាពជាពិសេសមានវីរភាពហើយមានគំនិតច្នៃប្រឌិត គំនិតជាតិអាចយកមកជិតយើងដើម្បី យើងមើលការងារដើម្បីយើងជួយក្នុងការជួយពង្រឹងនិងជួយប្រាប់ទិសដៅខ្លះ»។
គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខភាពតំណាងរាស្ត្រក្មេងៗមួយចំនួនសម្រាប់ការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣ខាងមុខនេះដែលអ្នកទាំងនោះ ជាកូននិងកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកមានអំណាចមួយចំនួននៅក្នុងប្រទេសដោយរួមមានកូនប្រុសលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីជាដើម។
លោកវីរៈ បានបញ្ជាក់ថា៖ «ការធ្វើបែបនេះគ្រាន់តែតែជាការបាក់ទឹកចិត្តសម្រាប់មន្ត្រីផ្សេងទៀតឬក៏ក្មេងៗផ្សេង ទៀតដែលគាត់ចង់មានឱកាសក្នុងការឈានទៅ ដល់ជួរដឹកនាំហើយមិនសូវជាមានឱកាសបើសិនជាគាត់មិនមែនជាកូនអ្នកធំកំពូលនៅក្នុងគណបក្សប្រជាជនទេ»។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ បញ្ជាក់ដែរថាទំនោរដូចនេះកើតមានឡើងទាំងនៅក្នុងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។
លោកមើលឃើញថាមាននិន្នាការពីរនៃការស្នងតំណែងនយោបាយក្នុងប្រទេសកម្ពុជានោះគឺកូនរបស់មន្រ្តីមានអំណាចដែលមានការសិក្សាអប់រំទាំងក្នុងប្រទេសនិងក្រៅប្រទេសបានខ្ពង់ខ្ពស់ប៉ុន្តែមានការយល់ដឹងតិចតួចពីបញ្ហាពិតប្រាកដនៅក្នុងប្រទេសនិងក្រុមយុវជនដែលជាកូនអ្នកមានជីវភាពមធ្យមហើយមានការសិក្សាបានខ្ពស់គួរសមប៉ុន្តែមានបទពិសោធន៍ក្នុងជីវិតនិងការយល់ដឹងពីសង្គមច្រើន។ ប៉ុន្តែលោកមើលឃើញថាផ្អែកតាមស្ថានភាពនយោបាយនាពេលបច្ចុប្បន្នគឺនឹងមិនមានការផ្លាស់ប្តូរទិដ្ឋភាពនយោបាយច្រើនទេ។
លោកនិយាយថា៖ «អញ្ចឹងយើងមើលពីកម្លាំងពីរហ្នឹងមើលទៅខ្ញុំហៅថាកម្លាំងទីពីរគឺជាកម្លាំងជំរុញនយោបាយមួយថ្មីហើយខ្ញុំថាកម្លាំងទីមួយប្រហែលជានៅកាន់អំណាចនៅក្នុងពេលបោះឆ្នោតខាងមុខមិនមែន២០១៣ទេប្រហែលជាអាចដល់២០១៨ផងដែរ»៕
Subscribe to:
Post Comments (Atom)
4 comments:
bloody family, sic!
ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ព្រះរាជទានគោរមងារ ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣។
អ្នកទទួលតែងមានមោទនភាព និងសេចក្តីសោមនស្ស រីករាយ ។
ឯអ្នកផ្ដល់ មានសំណួរជាច្រើនបានចោទឡើង:
ហេតុអ្វីអ្នកនេះបានទទួល អ្នកនោះពុំបានទទួល?
ហេតុអ្វី អ្នកតស៊ូទាមទារដី ទាំងយប់ទាំងថ្ងៃ ទាំងចាស់ទាំងក្មេង ដើម្បី រកយុត្តិធម៌
បានដីមួយដុំ រស់បានសក្ដិសម ក្នុងនាមជារាស្រ្ដម្នាក់ ក្នុងសង្គម ក្រោមម្លប់ (ដ៏ ត្រជាក់?) របស់ព្រះអង្គ ពុំបានទទួលឋានៈជា "សម្តេច"ផង? ព្រោះ ឋានៈជា "សម្តេច" អ្នកទាមទារដី និងដោះស្រាយបញ្ហាដី បានយ៉ាងងាយពិតប្រកត់។
ហេតុអ្វីព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ព្រះរាជទានគោរមងារ ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ពេលនេះ? ព្រោះអ្វី? ដើម្បីអ្វី?។
ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ពិតជាស្ថិតនៅការគំរាមកំហែងពីអំណាចឫ?។
បើ សម្តេចរាជបុត្រី ព្រះអានុជ នរោត្តម អារុណរស្មី ព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច រួមទាំងថ្នាក់ដឹកនាំ និងសមាជិក បានអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះស្ម័គ្រក្នុងមនោសញ្ចេតនា គោរពស្រលាញ់ជូនចំពោះសម្តេចប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវបានព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជទ័យប្រោសព្រះរាជទាននូវគោរមងារជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្តេចរាជបុត្រី ព្រះអានុជ នរោត្តម អារុណរស្មី បន្តថា" ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ សូមជម្រាបជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជាទីស្រលាញ់រាប់អានដ៍ខ្ពង់ខ្ពស់ ព្រមទាំងស្វាមី និងបុត្រ ធីតា ចៅប្រុស ស្រី ជាទីស្រលាញ់ សូមបានប្រកបដោយវិបុលសុខ និងសុភមង្គលគ្រប់ប្រការ ទទួលបាននូវសេចក្តីសម្រេចតាមប្រាថ្នា កុំបីឃ្លៀងឃ្លាតឡើយ"។
ជាសន្និដ្ឋាន រាស្រ្ដនៅតែរាស្រ្ដ សម្តេចនៅតែសម្តេច រស់លើដីតែមួយដូចគ្នា តែពិភពលោក ពីរផ្សេងគ្នា។
This asshole family will fit nicely in one 20'x20' room in HELL.
***តាមពិតទៅ!
ខ្មែរមិនដែលស្គាល់ប្រវត្តិរូបច្បាស់លាស់ទេ
អាអ្នកតាំងខ្លួនជាអ្នកនយោបាយ-នយោបោក
ដូចជា:
អាកឹម សុខា,
អាសំរាំង ស៊ី,
មីមួ សុខហួ,
មីសេង ធារី,
មីសម្តាចម៍-អគតិទណ្ឌិតក្តិតធំ-សំផឹងយៀកកុង,
អាយួន ហ៊ុន សែន,
អាហេង សំរិន,
អាជា ស៊ីម,
អាវ៉ា គិម ហុង!.......។ល។
ស្រាប់តែ មកឃើញធ្វើនយោបាយ ក្បត់ជាតិខ្មែរ?.....
រហូតដល់ ខ្មែរអស់ស្រុក?
..................កណ្ដួយម៉ែវា!
Post a Comment