រំដោះជាតិដូចម្តេច
NATIONAL
LIBERATION
(ដោយ
អ៊ុម ហាក់)
តាមចំណាំ ពេលណាដែលប្រទេសគេមានអាសន្ន
គេតែងតែឃើញវិរបុរសរបស់គេម្នាក់
ចេញមុខមកដឹកនាំបង្រួបបង្រួមពលរដ្ធតស៊ូរំដោះជាតិគេឲ្យរស់ឡើងវិញ មានលោក
Charles de Gaulle ប្រទេសបារាំងសេសនឹងលោក Winston
Churchill នៃប្រទេសអង់គ្លេ
ស៍ជាដើម។ ចម្លែកបន្តិចស្រុកខ្មែរ
ក្នុងគ្រាអាសន្នដោយបរទេសយួនឈ្លានពានត្រួតត្រា
គេសង្កេតឃើញមានវិរបុរសស្នេហាជាតិជាច្រើនងើបឡើងច្រូងច្រាងបង្កើតបានជាក្រុម
តស៊ូរំដោះជាតិមួយចំនួនឯករាជ្យដាច់ពីគ្នា ប្រើមធ្យោបាយផ្សេងៗពីគ្នា មិនតែប៉ុននោះ
គេជឿថាមធ្យោបាយរបស់គេជាមធ្យោបាយតែមួយគត់ដែលអាចរំដោះជាតិបាន។
សូមអនុញ្ញាតិលើកយកករណីក្រុមខ្លះៗមកសាកល្បងសិក្សាដូចតទៅ។
ក្រុមមួយបានប្តឹងទៅក្រុមប្រិក្សាអចិន្រ្តៃយនៃអង្គការសហប្រជាជាតិសុំឲ្យអង្គការនេះ
ជួយអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ថ្ងៃទី២៣តុលា១៩៩១ស្តីពីស្រុកខ្មែរ។
អង្គការសហ
ប្រជាជាតិបានឆ្លើយតបថាបានចម្លងបណ្តឹងនោះជូនទៅប្រទេសជាសាមីនឹងជូនទៅលោក
អគ្គលេខាធិការអង្គការ រួចហើយ។ ជាភាសាសាមញ្ញចម្លើយនេះមានន័យថាគ្មានចំណាត់
ការអ្វីលើសពីនេះទេ។ ចប់។
ក្រុមមួយទៀតជាក្រុមប្រឆាំងការបោះឆ្នោតឆ្នាំ២០១៣នេះដោយសំអាងថាជាការបោះ
ឆ្នោតបង្រ្គប់កិច្ចគ្រាន់តែធ្វើឲ្យបក្សប្រជាជនកាន់អំណាចស្របច្បាប់បន្ត៥ឆ្នាំទៅមុខទៀត
តែប៉ុននោះ។ គេឃោសនាថាមានតែកម្លាំងពលរដ្ធខ្មែរទេដែលអាចរំដោះស្រុកខ្មែរចេញ
ពីអាណានិគមនិយមយួន នឹងចេញពីអំណាចផ្តាច់ការបក្សកាន់អំណាចសព្វថ្ងៃបាន។
ក្រុមនេះបានប្តឹង ( ឬក៏អត់? )លោកហ៊ុន-សែនទៅតុលាការអន្តរជាតិនៅក្រុងឡាអេ ប្រ
ទេសហូឡង់អំពីឧក្រិដ្ធកម្មផ្សេងៗ។ តុលាការនេះបានឆ្លើយតបវិញដោយបានទាមទារ
ភស្តុតាងបន្ថែមទៀត។ ជាភាសាសាមញ្ញចម្លើយក៏មានន័យថាគ្មានចំណាត់ការលើពា
ក្យបណ្តឹងនេះនៅឡើយទេ។ចប់។
ក្រុមមួយទៀតជាក្រុមដែលពឹងពាក់លើអង្គការសហប្រជាជាតិស្ទើរតែទាំងស្រុង។ គេ
ធ្លាប់បានធ្វើបាតុកម្មនៅមុខអ.ស.ប.ញយដង ជាពិសេសនៅផ្នែកសទ្ធិមនុស្សនាប្រទេស
ស៊្វីស។ លទ្ធផលបានយ៉ាងណាៗស្ថិតនៅលើក្តីប៉ាន់ស្មានរបស់យើងរាល់គ្នានៅឡើយ។
ចុងក្រោយនេះគេឲ្យដឹងថា អ.ស.ប.គេចាំតែជួយយើងទេតែគេមិនទាន់ហ៊ានលូកដៃនៅ
ឡើយ គេបញ្ជាក់ទៀតថាគេមានម្ហួបបញ្ចុកយើងហើយទាស់តែយើងមិនព្រមបើកមាត់
ឆីតែប៉ុននោះ។ នេះគេចង់ទំលាក់ទោសទៅលើគណបក្សសង្រ្គោះជាតិដែលមិនព្រមទ
ទួលសំណើររបស់គេ។ គេថាគេមិនសុំឲ្យបក្សសង្រ្គោះជាតិធ្វើពហិការរឿងបោះឆ្នោត
នោះទេ គេគ្រាន់តែឲ្យសុំពន្យាពេលចំនួនមួយឆ្នាំកន្លះដើមបីឲ្យគេមានពេលគ្រប់គ្រាន់
កែរទម្រង់ប្រព័ន្ធបោះឆ្នោតតែប៉ុននោះ។ គេបន្ថែមថាបើគណបក្សសង្រ្គោះជាតិប្រកាស
មិនចូលរួមការបោះឆ្នោតល្គិកណាបើគ្មានការកែរទម្រង់ប្រព័ន្ធការបោះឆ្នោតទេ នោះ
អ.ស.ប.គេអាចនឹងចូលស្រុកខ្មែររៀបចំប្រព័ន្ធការបោះឆ្នោតឲ្យបានសេរីនឹងយុត្តិធម៌ដោយ
ស្របច្បាប់។ តើវាសនាស្រុកខ្មែរអាចនឹងដោះស្រាយបានស្រួលអីចឹងកើតឬ? តើអំណះអំ
ណាងបែបនេះអាចជឿទុកចិត្តបាន លេបមិនស្លាក់ទេឬ? សូមក្រឡេកទៅមើលប្រទេស
ស៊ីរីយ៉ាបន្តិចមើលតើវាយ៉ាងណាទៅហើយ។ ក្រុមបះបោរច្បាំងនឹងរដ្ធអំណាចផ្តាច់ការ
អស់ពេលច្រើនខែមកហើយ ស្លាប់មនុស្សអស់វាល់ម៉ឺនទៅហើយដើមបីទាមទារសេរី
ភាព។ អាវុធគីមីបានត្រូវគេយកមកប្រើប្រាសទាំងខុសច្បាប់ក្នុងសង្រ្គាមនេះ។
សួរថាតើ
អង្គការសហប្រជាជាតិបានកំរើកម្រាមដៃតិចតួចហើយឬនៅ?។ សូមបីតែសេចក្តីថ្លែង
ការណ៍ថ្កោលទោសអំពីបទឧក្រិដ្ធនេះលើក្រដាស់ក៏ដូចជាគ្មានផង។ អីចឹងបើយើងជឿ
ថាអង្គការសហប្រជាជាតិនឹងចូលទៅរៀបចំការបោះឆ្នោតឲ្យខ្មែរបាន គ្រាន់តែឲ្យបក្សប្រ
ឆាំងប្រកាសធ្វើពហិការប៉ុននោះ ក្រែងយើង « សង្ឃឹមផ្កាយលើមេឃ » ទេដឹង?។
ក្រុមមួយទៀតហៅខ្លួនគេថាជាក្រុមបដិវត្តន៍ មិនប្រកាន់ថាដោយមធ្យោបាយអហឹង្សា
ឬក៏ហឹង្សាឡើយយកគំរូតាមប្រទេស ទុយនីស៊ី លីប៊ី អេស្ហ៊ីប នឹងស៊ីរីជាដើម។ គេមិនគ្រាន់
តែប្រឆាំងនឹងការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣ខាងមុខប៉ុននោះទេ គេថែមទាំងចោទ
ទាំងគណបក្សនយោបាយដែលទៅចូលរួមបោះឆ្នោត ទាំងប្រជាពលរដ្ធដែលនឹងទៅបោះ
ឆ្នោតថាជាជនក្បត់ជាតិផង។កម្មវិធីបដិវត្តន៍របស់គេតាមលំដាប់អាទិភាពមាន ១- ដណ្តើម
ឯករាជ្យពីយួន ២- ទម្លាក់របបផ្តាច់ការ កុម្មុយនិស្តសព្វថ្ងៃ
៣-រៀបចំការបោះឆ្នោតដោយ
សេរីនឹងយុត្តិធម៌។ គំរោងការរបស់ក្រុមនេះធ្វើឲ្យយើងឃើញថា គេបានអានសៀវភៅ
ជាច្រើន នឹងបានសិក្សាអំពីបដិវត្តន៍ជាច្រើនក្នុងលោក មិនដឹងថាតើគេមានការពិសោធ
ក្នុងកិច្ចប្រតិបត្តិជាក់ស្តែងលើទឹកដីឬទេ។ ដោយខ្ញុំមិនមានតំរេះខាងបំបះបំបោរ
ឬណែនាំ
បាតុកម្មសោះនោះខ្ញុំសូមអនុញ្ញាតិគ្រាន់តែធ្វើចំណាប់អារម្ភខ្លះៗដូចទៅ៖
ក- ការចោទប្រកាន់បងប្អូនខ្មែររាប់លាននាក់ដែលបំរុងនឹងទៅបោះឆ្នោតនៅថ្ងៃ២៨កក្កដា
ឆ្នាំ២០១៣ថាជាជនក្បត់ជាតិ ដូចជាធ្ងន់ធ្ងរជ្រុលពេកទេដឹង?
ខ- ការឲ្យខ្មែរធ្វើបដិវត្តន៍ដោយយកគំរូតាមស្រុកទុយនីស៊ី លីប៊ី អេស្ហ៊ីប
នឹងស៊ីរីនោះតើ
លទ្ធផលបានដូចបំណងឬទេ? ករណីស្រុកខ្មែរនឹងស្រុកអារាបទាំងឡាយនោះមិនដូចគ្នា
ទេ។ ១-ស្រុកទាំងឡាយនោះគេឯករាជ្យ រីឯស្រុកខ្មែរកញ្ជះយួន។ ២-ស្រុកគេកាន់សា
សនាអ៊ីស្លាម រីឯខ្មែរកាន់ពុទ្ធសាសនា។ ៣-ប្រជារាស្រ្តស្រុកទាំងឡាយនោះមិនប្រាកដ់ជា
បានទទួលនូវសេរីភាពដូចបំណងផងទេ។ តួយ៉ាងដូចជាប្រទេសអេស្ហ៊ីបជាដើម ការបោះ
ឆ្នោតដោយសេរីនឹងយុត្តិធម៌
បានត្រិមតែដកជនផ្តាច់ការម្នាក់ដាក់ជនផ្តាច់ការម្នាក់ទៀត
ដែលមាននិន្នាការណ៌អ៊ីស្លាមតឹងតែងមកពី « ភាតរភាពអ៊ីស្លាម » Islam Brotherhood។
នៅពីក្រោយពួកជ្រុលនិយមនេះមានក្រុមភេរវជន « អាល់កេដា » Al Qaeda
ជួយណែនាំ
ញាក់ខ្សែផង។ រីឯប្រទេសដទៃខ្លះទៀតនៅច្បាំងគ្នានៅឡើយ ហើយក៏មានពួក « អាល់កេ
ដា »នៅ ពីក្រោយដូចគ្នា។
គ- ការទាមទារឯករាជ្យពីយួនដោយវិធីណាក៏ដោយ ត្រូវចាំបាច់ប៉ះទង្គិចនឹងអាយ៉ងវាដែល
ជាខ្មែរជាមុនជាដាច់ខាតព្រោះយួនវានៅគាំទ្រតែពីខាងក្រោយ។ ដល់អីចឹងទៅអំណះអំ
ណាងថាយកឯករាជ្យពីយួនបានទើបទម្លាក់របបខ្មែរកុម្មុយនិស្តផ្តាច់ការនោះ
តើត្រូវធ្វើ
របៀបណា?
ឃ- ការធ្វើបាតុកម្ម ឬការបះបោរទ្រង់ទ្រាយធំ ដើមបីទាមទារឯករាជ្យ
ឬដើមបីរំលំរបបដឹក
នាំឲ្យបានជោកជ័យវាអាស្រ័យទៅលើកម្លាំង និស្សិត បញ្ញវន្ត កសិករ កម្មករ សហជីព
នឹង
ពលរដ្ធទូទៅ។ បើយើងពិនិត្យស្ថានភាពស្រុកខ្មែរ គេឃើញថានិស្សិត
បញ្ញវន្តតិចតួចស្តួច
ស្តើងណាស់បានប្រុងប្រៀបខ្លួនរួចហើយ។ បើក្រឡេកមើលទៅកសិករ កម្មករ នឹងពលរដ្ធ
ជាទូទៅ គេឃើញច្បាស់ថាមិនត្រិមតែអស់ជំនឿលើរដ្ធាភិបាលកុម្មុយនិស្តផ្តាច់ការហ៊ុន-
សែន នឹងអ្នកមានអំណាចបុណ្យសក្តិ៍ប្លន់ដីដុតផ្ទះរបស់ពួកគេពេញស្រុកខ្មែរប៉ុននោះទេ
ពួកគេក្តៅក្រហាយដល់ថ្នាក់កំពូលទៅហើយ។ ជាញឹកញាប់ពួកគេធ្វើបាតុកម្មដាច់ដោយ
ឡែកពីគ្នាគ្រប់ទឹសគ្រប់ទីពេញប្រទេសទៅហើយ។ បើសិនជាមានប្រព័ន្ធសហការណ៍ល្អ
កម្លាំងពួកគេរួមគ្នាអាចមានលទ្ធភាពរំលំរបបកុម្មុយនិស្តផ្តាច់ការហ៊ុន-សែននឹងបក្សពួក
បាន។ អ្វីដែលខ្វះពេលនេះគឺមេដឹកនាំ នឹងប្រព៍ន្ធដឹកនាំបង្រួបបង្រួម។
បើនិយាយពីសហ
ជីពវិញមានច្រើនហើយហាក់មានទឹសដៅខុសៗគ្នា មិនសូវរួបរួមគ្នាទេ។
ក្រុមមួយទៀតគឺគណបក្សនយោបាយដែលប្រុងប្រៀបទៅរួមបោះឆ្នោតសាកលនៅថ្ងៃ
ទី២៨កក្កដា ឆ្នាំ២០១៣ខាងមុខ។ សូមអនុញ្ញាតិលើកយកតែករណីគណបក្សសង្រ្គោះ
ជាតិដែលកើតចេញមកពីការរួមចូលគ្នារបស់គណបក្ស សម រង្សី នឹងគណបក្ស សិទ្ធិម
នុស្សដោយសារសម្ពាធពីសំណាក់ពលរដ្ធខ្មែរទាំងក្នុងនឹងក្រៅប្រទេស នឹងជាគណបក្ស
ប្រជែងខ្លាំងជាងគេមកពិចារណា។ ក្រុមនេះមានការគាំទ្រខ្លាំងក្លាពីសំណាក់ពលរដ្ធខ្មែរ
ទាំងក្នុងទាំងក្រៅប្រទេសគួរឲ្យចាប់អារម្ភក្រៃលែង។ គេបានដាក់ពាក្យចូលប្រកួតបោះ
ឆ្នោតរួចហើយ
តែគេក៏បានធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរគណកម្មការរៀបចំការ
បោះឆ្នោត ( គ.ជ.ប. ) នឹងប្រព័ន្ធបោះឆ្នោតផងដែរ។ គេមិនទាន់បានទាត់ចោលនូវពហិ
ការក្នុងការបោះឆ្នោតនៅឡើយដែរទេ។ អនាគតវាទៅជាយ៉ាងណានោះក៏វានៅតេលើ
ការប៉ាន់ស្មានរបស់យើងរាល់គ្នានៅឡើយដែរ។ គួរកត់សំគាល់ថាពេលនេះខ្មែរយើងរួប
រួមគ្នាងើបឡើងប្រឆាំងយួនឈ្លានពានមិនខុសពីកាលឆ្នាំ១៩៧០ ថ្ងៃទី១៨មិនាឡើយ។
គេងើបឡើងជួយគាំទ្រគណបក្សសង្រ្គោះជាតិដោយគ្រប់មធ្យោបាយដែលអាចធ្វើបាន
គួរឲ្យមានក្តីសង្ឃឹម។ បើសិក្សាអំពី « ជំនោរខ្យល់ជូន » លុះបច្ចុប្បន្ននេះគណបក្ស
សង្រ្គោះជាតិនឹងចូលរួមបោះឆ្នោតនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣នេះព្រោះវាជាជំរើសដែល
អាក្រក់តិចជាងគេ។
ការរៀបរាប់មកយ៉ាងវែងអន្លាយនេះ
គ្រាន់តែចង់រំលឹកថាទោះជាត្រូវគេប្រហារអស់រាប់
លាននាក់ទៅហើយយ៉ាងណាក្តី ក៏មាននៅសល់វិរជនជាបណ្ឌិតក្រាសក្រែល នឹងវិរជន
អ្នកស្នេហាជាតិមួយចំនួនធំផងដែរ ទាស់តែគេមានះថាមានតែគំនិតនឹងមធ្យោបាយរបស់
គេទេដែលអាចជួយរំដោះស្រុកបាន។ ដល់អីចឹងទៅ មិនត្រិមតែស្តីបន្ទោសក្រុមដទៃដោយ
ប្រការផ្សេងៗ ជួនកាលរហូតដល់ទៅចោទគ្នាថាក្បត់ជាតិថែមទៅទៀត។ រូបភាពនេះធ្វើ
យើងនឹកឃើញដល់រឿង នាយខ្វាក់បួននាក់ស្ទាបដំរី។ នាយម្នាក់ស្ទាបស្លិកត្រចៀកថាដំរី
ដូចចង្អេរ នាយម្នាក់ទៀតស្ទាបប្រម៉ោយថាដូចអង្រែ នាយម្នាក់ស្ទាបជើងថាដូចសសរ ឯ
ម្នាក់ចុងក្រោយស្ទាបកន្ទុយថាដូចអំបោស។ មាននរណាយស់ខុសឬទេ?។ អត់ទេ។ និ
យាយឲ្យខ្លីទៅ នាយខ្វាក់ទាំងបូនស្គាល់ដំរីមួយជ្រុងម្នាក់គឺ
ត្រចៀកដំរីពិតជាដូចចង្អេរ ប្រ
ម៉ោយដំរីដូចអង្រែ ជើងវាដូចសសរ ហើយកន្ទុយវាដូចអំបោសពិតប្រាកដ់ មិនមាននរណា
ខុសទាល់តែសោះ។ រូបរាងដំរីពិតប្រាកដ់នឹងរកឃើញម្តេចនឹងកើតបើគេមិនព្រមយកគំ
ហ៊ើញទាំងអស់មកបូកចូលគ្នា?។ យ៉ាងណាមិញ វិរជនខ្មែរអ្នកស្នេហាជាតិគ្រប់ក្រុមហាក់
មានះមិនខុសអ្វីអំពីនាយខ្វាក់បួននាក់ស្ទាបដំរីដែរ។ ក្រុមណាក៏ដូចក្រុមណាដែរ គេជឿ
ជាក់ថាមានតែមធ្យោបាយក្រុមខ្លួនមួយទេដែលអាចរំដោះស្រុកបាន។ គេហាក់ដូចជា
មើលឃើញដំណោះស្រាយបញ្ហាខ្មែរមួយក្រុមមួយជ្រុង តែពុំបានឃើញបញ្ហាទាំងមូល
ផងទេ។
ខ្ញុំស្រឡាញ់សំដីរបស់អធិរាជបារាំងសេស Napoleon Bonaparte ដែលថ្លែងថា
“ Il faut
defendre la patrie soit avec ignominie soit avec
gloire. Tous les moyens sont bons
pourvu qu’elle soit defendue “
មានន័យជាអាទិ៍ថា ត្រូវតែការពារមាតុភូមិឲ្យបានទោះជា
ត្រូវប្រើមធ្យោបាយកខ្វក់ថោកទាប ឬមធ្យោបាយថ្លៃថ្នូរប្រកបដោយកិត្តិយស។ មធ្យោបា
យណាក៏ល្អដែរ ឲ្យតែការពារបាន។
ជាទីបញ្ចប់ខ្ញុំសូមអង្វរករវិរជន/នារីខ្មែរស្នេហាជាតិគ្រប់ក្រុម
បើបានមើលឃើញមធ្យោ
បាយសក្តិ៍សិទ្ធអាចជួយរំដោះជាតិបាន សូមអញ្ជើញនាំគ្នាប្រឹងប្រែងតស៊ូរំដោះជាតិតាម
មធ្យោបាយរបស់ក្រុមខ្លួនទៅ។ បើមិនអាចទៅចូលរួមជាមួយក្រុមផ្សេង ឬមិនអាចហៅ
រកក្រុមផ្សេងមករួបរួមជាមួយក្រុមខ្លួនបានទេ សូមតែកុំវាយប្រហារគ្នាទៅវិញទៅមក។
ធ្វើបានប៉ុននេះគឺបានឈានមួយជំហានដំបូងឆ្ពោះទៅរកការរួបរួមគ្នាដើមបីរំដោះជាតិ
ជាទីស្នេហាដែរហើយ។ សូមស្វាគមន៍មតិផ្សេង!!!៕
30 comments:
អ្វីដែលយើងខ្ញុំចាប់អារម្មណ៍នោះគឺ ត្រង់មួយឃ្លាដ៏សំខាន់នេះ៖ ក្រុមមួយបានប្តឹងទៅក្រុមប្រិក្សាអចិន្រ្តៃយនៃអង្គការសហប្រជា
ជាតិសុំឲ្យអង្គការនេះជួយអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ថ្ងៃទី
២៣តុលា១៩៩១ស្តីពីស្រុកខ្មែរ។ អង្គការសហប្រជាជាតិបានឆ្លើយ
តបថាបានចម្លងបណ្តឹងនោះជូនទៅប្រទេសជាសាមីនឹងជូនទៅ
លោកអគ្គលេខាធិការអង្គការ រួចហើយ។ ជាភាសាសាមញ្ញចម្លើយ
នេះមានន័យថាគ្មានចំណាត់ការអ្វីលើសពីនេះទេ។ ចប់ ។
រួចយើងខ្ញុំ សុំជូនជាយោបល់ថា សូម្បីតែអង្គការសហប្រជាជាតិ
ក៏បានចូលរួមជាឃាតករបង្ហើយខ្មែរដោយជាក់ច្បាស់ ព្រោះតែ
បណ្ដោយឱ្យ មេដឹកនាំបនហាណូយ ឈ្លានពានលេបទឹកដីខ្មែរ
ដោយស្របច្បាប់៕
ANTICIPATING VIETNAM’S NEXT MOVE CAN SAVE CAMBODIA
As the election is approaching, Khmer people should foresee some events that would likely to occur.
If the CNRP is able to convince the puppet government to reform the NEC, there will be good chance that the CNRP wins this upcoming election.
What would happen to Cambodia thereafter?
I have kept saying that after the CNRP wins the election, Vietnam will stage a fake civil war to destabilize the new government and at the same time Vietnam will launch a psychological warfare by spreading the words that “ you see, without Hun Sen and the CPP, there is war in Cambodia”. And some Khmer people would believe so because they normally don’t spend time to find the cause of the problem. Who start this fake civil war?
Notice that by being able to install a puppet government since 1979, Vietnam has allowed Cambodia to have peace in exchange for its total dominance in Cambodia.
Just look at the Khmer natural resource, the temple Angkor Wat, the border’s encroachment, and most importantly the incessant mass influx of the Vietnamese into Cambodia. So, the current peace in Cambodia is extremely dangerous because Khmer people will become a minority in the near future.
Why does Vietnam initiate a new war in Cambodia after the CNRP wins ?
Here is the trend:
1- After march 18, 1970, Vietnam invaded Cambodia. We must know that this with or without Sihanouk’s request.
2- In late 1978 and 1979, Vietnam invaded Cambodia because Pol Pot refused to submit to Vietnam. Again, we must know that this with or without Heng Samrin, Chea Sim, and Hun Sen’s request.
3- Therefore, after this July 28, 2013, after the CNRP wins the election, Vietnam will use its special force who have been living in Cambodia to attack the new government – again this with or without Hun Sen’s request - to create social turbulence or Vietnam might create some groups to act violently such as killing people and then linking those groups with the CNRP, thus giving Vietnam and its puppet the right to restore order and crush the CNRP’s government.
4- What is Vietnam’s ulterior motive behind the creation of Khmer Vietminh? These Khmer Vietminh have been using by Vietnam as a mask to cover its action in Cambodia.
5- The CNRP should inform the international community, particularly the UN about this strong possibility. Just remember that let Cambodia to have peace and prosperity has never been in Vietnam’s dictionary.
Bun Thoeun
Mr. Um Hak you made an excellent points to the real situation in Cambodia nowsdays please wants to beg all khmers compatriots to look here to Mr. Um's logical views how we shall do peacefully to help our home country.
Kaun Khmer
បានឃើញសំណេលោក Um Hak ដូចជាមានការ
ចាប់អារម្មណ៍... ថ្វីបើលោកសរសេរបរិយាយមិន
ចំពោះក្រុមឬចលនា,តែលោកប្រើពាក្យ(គេ)ជំនួស,លោកយកគំនិតផ្ទាល់ខ្លួនមកលាតត្រដាង
ថា៖ដោយខ្ញុំមិនមានតំរេះខាងបំបះបំបោរឬណែនាំ
បាតុកម្មសោះនោះ ខ្ញុំសូមអនុញ្ញាតិគ្រាន់តែចំណា
ប់អារម្មណ៍ខ្លះ។ នៅចំណាប់អារម្មណ៍លោកមាន
ក,ខ និងចំណុច១,២,៣។ល។
នៅចំណាប់អារម្មណ៍(ក)លោកចោទគេថា អ្នកបំ
រុងទៅបោះឆ្នោតថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៣ជាជន
ក្បត់ជាតិនិងចំណុចទី៣លោកសរសេរចោទថែម
ទៀតថា នៅពីក្រោយពួកក្រុមជ្រុលនិយមនេះមាន
ក្រុមភេរវជន អាល់កេដា Al Qaeda(សំណេរ នេះគេទទួលយកពុំបានទេ)ណាលោក។
ពួកគេគ្រាន់តែថា បោះឆ្នោតថ្ងៃនោះពិតជាមិនឈ្នះ
គណបក្សប្រជាជនទេ ហើយបើគណបក្សសង្គ្រោះ
នៅតែបោះយកកៅអីដោយមិនធ្វើការផ្លាស់ប្តូរអំណាចរដ្ឋនិងនយោបាយស្រេចតែអស់លោកចុះ។
ចំពោះពាក្យសំណេរលោកលាតដ្រដាងពីគំនិតផ្ទាល់ខ្លួនពីចំណេះខាងបំបះបំបោរឬណែនាំបាតុកម្ម
ខ្ញុំឃើញថា ពលរដ្ឋខ្មែររងគ្រោះគេបានធ្វើរួចមក ហើយដែរ ព្រោះគេយល់ថា ទីណាមានការជិះជាន់
ទីនោះត្រូវតែមានការរើបំរ៉ះ(នេះជាច្បាប់ធម្មជាតិ)
ចំពោះច្បាប់អន្តរជាតិវិញនោះ អស់លោកខ្លះបាន
ត្រឹមតែអួត និងបោកបញ្ចោតរាស្រ្ត, តែបើមានគេ
ធ្វើហើយក៏អស់លោកមិនជឿដែរ ក្នុងនោះមាន
លោកម្នាក់ផងដែរ នេះបើយោងតាមសំណេរដែល
លោកបានបញ្ជាក់ជាភស្តាងស្រាប់។
លោកUm hak ជាទីមេត្រី! បើតាមសំណេររបស់
លោកខ្ញុំយល់ ប្រសិនបើខ្ញុំយល់មិនខុសទេនោះគឺ៖
គណបក្សសង្គ្រោះ ឬលោកថាជា(គេ)នោះសុទ្ធ
តែចង់ឲ្យជាតិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។
វាទាស់តែម្យ៉ាងគត់ត្រង់អស់លោកមិនយល់ចិត្តគ្នា
ទៅវិញទៅមក...។ចំពោះខ្ញុំជាពលរដ្ឋ ពិតជាចង់
បានមេដឹកនាំមួយមានស្មារតីជាតិពិតប្រាកដដឹកនាំ
ប្រជាពលរដ្ឋឲ្យមានសេរីភាព,ឯករាជ្យជាតិ និងយុ
ត្តិធម៌គោរពគ្នាតាមអំណាចច្បាប់រដ្ឋទាំងអស់គ្នា៕
Our Khmer problems Youn Vietnamization and Hun Sen cronies are Cancer needed urgent operation solution in Cambodia:
If ICC lawsuit will help us next month, this year the longer we wait the longer we die sooner?
If boycott July 2013 election will U.N going to help Cambodia like in 1993 untac?
KNRP participate in Election what other risky options will be better off or worse?
If KNCP members in Cambodia will be united in a long term if the boycott will imply? How they can survivre ?
How prof. sobedy proposal and pressure to Hun Sen and NEC Could be worked out to get free and fair election ? if not what next?
Do all option:
-International pressures for free and fair and change NEC procedure bias with CPP so that NEC transparency to all.
-proven that the gost voters and unfound list voters for two millions be justified.
-Khmer United
-participate in July Election for NRCP if no choice if to win more assembly seats at least more than 40 seats if we can get 50 plus 1, may be not easy....
We can not guess so much at this time we have to cure this cancer the sooner the better.
Mr. Um brought a good points for the Khmer best inbterest.
I am no affiliated with any party.
Kaun Khmer
To Mr. Bun Theoun,
Not that I do not appreciate reading your article, but I also think Cambodia is among the International Community; it is the direction that Cambodia has chosen that did not conformed to Capitalist nations. I have read many comments and I had even taken my time to approach CNRP members in California and offered my advise on certain matters that must be resolved first prior to challenging CPP, so far, my advise has not been heed. I realized that I should not offered any advises to these CNRP members, since I am Khmer and so I took the liberty to made that phone call. There are ways that CNRP can do to really place CPP in a tough situation where it will weaken the strength of CPP as a whole. I have gone to Cambodia several times and I did nothing but observing and according to my observations, not that I am bias against anyone, but I speak as I see, that CNRP can win over CPP at any given time if following such plans and procedures. CNRP is certainly cannot challenge this election or any election based on money. Why? Because CNRP does not have many potential investors living in Cambodia who are willing to support CNRP at all cost to win over CPP. Having said that, CNRP cannot challenge CPP when it comes to using money at the election. In addition, CNRP does not have enough to media in Cambodia. CNRP does not have enough voice within the parliament. So, money, power, media and voices, these are peripherals to which CNRP must possesses before take on CPP. So, it is out of the question. What is left for CNRP? There is only one vital aspect where CNRP can win over CPP. Rule of Law. Cambodian Constitution. Election Law. As you can see from these indicators, CNRP must have the right people who understand these issues before taking on CPP.
@Triple PPP
is part (not among) of the ***
did not conform to ***
has not been heeded***
should not offer ***
took the liberty to make that ***
I am biased***
have enough to media???
which CNRP must possess***
before taking on***
Tons more...
Who's UM HAK -
the left over from Sihanouk's era?
Is he another Ngin Chhorn?
Is that all he can write Khmer?
That's lousy Khmer writing at best!
Is this all Khmer has as politician?
This really impresses the shit out of me!!!!!!!
This kind of Khmer writing will definitely drive Theary Seng and the rest of Khmer-literate up the wall, definitely.
Why can't you find someone to help you write and audit it properly before disseminating it???
why, why, why???
Or is it that all Khmer has left from the Viet cleansing of Khmer race worldly known as the "Killing Fields"???
Um Hak is very good!
I like you article!!!!
Keep up the good work sir!
Kom jess tae GOOD nouf !
Um Hak kor kdann CNRP yuon.
ខុំក៏សុំគាំទ្រ និង សសើដល់ទស្សនៈរបស់លោក អ៊ុំ ហាក់ ដែរ គឺពិតជាត្រូវណាស់សំរាប់ស្ថាន
ភាពរបស់កម្ពុជាសព្វថ្ងៃ ។ ខុំក៏ដូចលោកដែរ មានការឆ្ងល់ណាស់ថា ហេតុអ្វីបានជាមានក្រុម
បក្សតូច ៗ ជាច្រើនបានត្រូវបង្កើតឡើងក្នុងពេល
បោះឆ្នោតម្តង ៗ ? ។ ហើយ ក្រុមបក្សទាំង
នោះ តែងតែអួតខ្លួនថាជាក្រុម ឬ បក្សជាតិនិ
យម និង លទ្ធិប្រជាធិបតិយ្យនិយម ។ គេតាំង
ខ្លួនជាអ្នកប្រឆាំងហ្នឹងរបបបច្ចុប្បន្ន ប្រឆាំងហ្នឹង
យួន ។ល។
បើម្នាក់ ៗ ពិតជាបក្សជាតិនិយម ឬ លទ្ធិប្រជា
ធិបតិយ្យនិយមមែន ពិតជាចង់រំដោះប្រជាពល
រដ្ឋពីពួកបក្សគុម្មុយនិស្តផ្តាច់ការមែន ចង់កំចាត់
យួនដើម្បីរំដោះស្រុកមែន គួរតែមានសម្លេងតែ
មួយ មានគោលការណ៌នយោបាយតែមួយ មានទ្រឹស្តីតែមួយ និង មានឆន្ទៈដូចគ្នាទើបត្រូវ ។ ហេតុអ្វី បានជាចេះតែជេរប្រមាថ តិះដៀល និង វាយប្រហាអ្នកប្រជាធិបតិយ្យដូចគ្នាធ្វើឲពួក
សត្រូវឆ្លៀតឳកាសវាយប្រហាអ្នកប្រជាធិបតិយ្យ
ដូចគ្នាបានដោយងាយបែបនេះទៅវិញ ? ។
ខុំនៅតែមិនយល់ ហេតុអ្វីបានជាមិនអាចរួបរួម
គ្នាឲទៅជាគណៈបក្សធំតែមួយ ឬ ពីរ យ៉ាង
ច្រើន ។ ហើយសហការគ្នា ធ្វើការដោះស្រាយ
បញ្ហាធំ ៗ សំខាន់ជាមួយគ្នា កុំបែបបាក់គ្នាដើម្បី
ពង្រឹងជំហ៊រឲបានរឹងមាំ កុំឲពួកសត្រូវវាឆ្លៀតឳ
កាសវាយប្រហា ឬ ជ្រៀតចូលមកបំបែកបំបាក់
ផ្ទៃក្នុងបាន ។
អ្នកវិភាគនយោបាយខ្លះនិង ខ្លួនខុំផ្ទាល់យល់
ឃើញថាៈ ដែលបណ្តាលឲក្រុមបក្សតូច ៗ ទាំង
នោះមិនព្រមរួបរួមគ្នា គឺ ទីមួយៈ មកពីក្រុមបក្ស
តូច ៗ ខ្លះបានបង្កើតឡើងដោយគណៈបក្សកាន់
អំណាចដែលជាខុំកញ្ជះយួនដើម្បីបំបែកសន្លឹក
ឆ្នោតរបស់គណៈបក្សប្រជាធិបតិយ្យពិតប្រាកដណាដែលមានប្រជាប្រិយខ្លាំងជាងគេ ។ ទីពីរៈ
មានក្រុមបក្សតូច ៗ ខ្លះគិតផលប្រយោជន៌ផ្ទាល់
ខ្លួនធំជាងផលប្រយជន៌រួម ។ ទោះដឹងថា ក្រុមបក្សដ៏តូចឆ្មាររបស់ខ្លួនមិនអាចយកឈ្នះ
គណៈបក្សធំ ៗ បាន ហើយ ថែមទាំងធ្វើឲខូច
ដល់ប្រយោជន៌រួមក៌ដោយ ក៌ពួកគេមិនខ្វល់ ។
ធ្វើយ៉ាងណាឲតែបានអំណាច បុណ្យស័ក មុខ
មាត់ខ្លួនឯងគឺបានហើយ ។
ដូច្នេះ សូមបងប្ងូនរួមជាតិទាំងក្នុង និងក្រៅប្រ
ទេស កុំស្តាប់អ្នកអស់ហ្នឹង ហើយក៌កុំបោះឆ្នោតឲ
អ្នកអស់ហ្នឹង នាំឲខូចខាតដល់ប្រយោជន៌រួម ។
ព្រោះអ្នកអស់ហ្នឹងមិនមែនស្នេហាជាតិពិតប្រកដ
ទេ ពួកគេស្នេហាបុណ្យស័កប៉ុណ្ណោះ ។
ខ្ញុំបាទ មឿង ឃ្លាំង..សូមមិនគាំទ្រនូវគំនិតរបស់ អ៊ុំហាក់ នោះទេ..អ្វីដែលគាត់និយាយខាងលើនេះគឺលាបពណ៌បំបែកបំបាក់ខ្មែរនិងផ្កាប់មុខជាមួយគណបក្សសង្រ្គោះជាតិទាំងស្រុងតែម្តង..! ខ្ញុំនិយាយនេះក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលបានតាមដានរាល់សកម្មភាពរបស់អស់លោកអ្នកនយោបាយកន្លងមករហូតដល់បច្ចុប្បន្ន...យោងតាមការតាមដានរបស់ខ្ញុំបានឃើញថា៖ តំណោះស្រាយនៃវិបត្តិនយោបាយរបស់ខ្មែរយើង...នៅតែរកច្រកចេញមិនទាន់រួចនៅឡើយ...ហើយអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺខ្ញុំចង់និយាយតែពីមធ្យោបាយចាញ់និងមធ្យោបាយឈ្នៈពួកកាន់អំណាចផ្តាច់ការដែលជាអាយ៉ងយួននៅភ្នំពេញតែប៉ុណ្ណោះ..! និយាយអំពីមធ្យោបាយចាញ់ដែលអស់លោកខាងគណបក្សប្រឆាំងបានធ្វើមកទាល់បច្ចុប្បន្ននេះ...ឃើញថាពួកគាត់នាំបលរដ្ឋទៅចូលរួមការបោះឆ្នោតនោះវាបីអាណត្តរួចមកហើយ...ហើយចាញ់គណបក្សប្រជាជនយួនទាំងបីដងហើយនៅអាណត្តទីបួននេះពួកគាត់នៅតែហៅអោយពលរដ្ឋចូលទៅបោះឆ្នោតទៀត...ចាញ់គេបីដងហើយនៅតែស្រែកថាបក្សយើងឈ្នៈហើយៗ...មិទាន់ទាំងបានបោះឆ្នោតផងស្រែកថាឈ្នៈបាត់ទៅហើយ..! តាមយោបល់របស់ខ្ញុំគឺពួកគាត់ភរនិងកំពុងតែបោកប្រាសពលរដ្ឋអោយទៅចាញ់ឆ្នោតទៀតហើយ។ យោងតាមសកម្មភាពរបស់ពួកគេកន្លងមកបញ្ជាក់អោយខ្ញុំមើលឃើញថាពួកអស់លោកបក្សប្រឆាំងទាំងនេះមិនមែនធ្វើនយោបាយប្រឆាំងអោយមានការផ្លាស់ប្តូរពិតប្រាកដនោះទេ...នយោបាយរបៀបនេះគឺជានយោបាយជួយកាន់មាត់បាវអោយចោរ...ដើម្បីរស់ជាមួយចោរ..សម្រាប់តែកៅអី..ប្រាក់ខែមុខមាត់តួរនាទីរបស់បក្សខ្លួនតែប៉ុណ្ណោះ។ និយាយអំពីមធ្យោបាយដែលអាឈ្នៈវិញម្តង...ថាតើយើងត្រូវធ្វើយ៉ាងដូចម្តេច?..តាមការយល់ឃើញរបស់ខ្ញុំវាហាក់ដូចជាងាយស្រួលជាទីបំផុត..! ប្រសិនជាក្រុមខ្មែរអ្នកស្នេហារជាតិទាំងឡាយ..គឺអ្នកដែលប្រឆាំងជាមួយរបបអាយ៉ងយួនពិតប្រាកដទាំងអស់នោះព្រមទទួលយកនូវមធ្យោបាយមួយនេះទៅប្រើទាំងអស់គ្នា...គឺយើងជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើពហិការមិនចូលរួមការបោះឆ្នោតនាពេលខាងមុខនេះដោយយើងយកសន្ធិសញ្ញានៃទីក្រុងប៉ារីសមកធ្វើជាមូលដ្ឋានរបស់យើង...ព្រោះអីសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១នេះគេបានបញ្ចាក់ច្បាស់ណាស់...រាល់ការបោះឆ្នោតត្រូវតែមានសេរីនិងយុត្តិធម៌...សួរថាតើការបោះឆ្នោតនៅក្នុងប្រទេសខ្មែរយើងកន្លងមកវាមានសេរីនិងយុត្តិធម៌ដែរឬទេ? តើការបើឆ្នោតកន្លងមកវាបានរំលោភលើកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនេះដែរឬទេ? ថាគណបក្សប្រជាជនយួនចុៈពួកគេរំលោភលើកិច្ចព្រមព្រៀងនេះ...ចុៈអស់លោកខាងគណបក្សប្រឆាំងដែលតាំងខ្លួនជាអ្នកប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យនោះ...តើហេតុដូចម្តេចបានជាអស់លោកចុលទៅបោះឆ្នោតដោយរំលោភលើកិច្ចព្រមព្រៀងនេះដែរ..! សូមបងប្អូនខ្មែរប្រើនូវខួក្បាលពិចារណាខ្លៈផងកុំចេះតែហៃអើៗ..អាចីធ្លាក់ទឹក..! សូមបញ្ជាក់ថាការបោះឆ្នោតវាមិនអាចឈ្នៈពួកអាយួនបានជាដាច់ខាត..! ព្រោះការប្រកួតនេះវាប្រកួតរវាងកីឡាករខ្មែរនិងកីឡាករយួន..វាមិនមិនខ្មែរប្រកួតរវាងខ្មែរនិងខ្មែរនោះទេ...ហើយបើខ្មែរចាញ់យួនខ្មែរនឹងអស់ទឹកនិងស្លាប់ផុតពូជតែម្តង..អរគុណ..។
អាចោរ 2:45 AM ឯងជាបក្សពួក អា KKPM
ដែលជេរគេជេរឯងអត់ឈប់ នៅ លើ KI
នេះ។ នរណាក៏គេដឹងដែរ អាចុយម្រ៉ាយ សួនសេរីរដ្ធា! អាឯងនឹងត្រូវខ្មែរស្នេហា
ជាតិបាញ់ក្បាលងាប់មឹនខាន៕
ខ្ញុំ កូនខ្មែរក្រៅស្រុក សូមស្នាក់នៅជាកណ្ដាល
ព្រោះ រាល់ទង្វើរបស់គណបក្សប្រឆាំង ដែល
ខ្ញុំបាទបានពិនិត្យតាមដានជាង៣០ឆ្នាំមកហើយ
នោះ ហាក់ពុំទាន់ឃើញដោយជាក់ថា ប្រឆាំង
ជាមួយគណបក្សកាន់អំណាចយ៉ាងស្វិតស្វាញ
ដើម្បីប្រទេសជាតិនោះនៅឡើយទេ។ ព្រោះ
និន្នាការរបស់គណបក្សប្រឆាំង នៅរារែកពុំ
ទាន់មានអ្វីយកជាការសម្រេចនៅឡើយ។
ដំបូងលោក សម្រេចថាមិនចូលរួមក្នុងការបោះ
ឆ្នោតនាអណត្តិខាងមុខ ម្ដងលោក រត់ទៅឆ្វេង
ស្ដាំ ដើម្បីពឹងបរទេសឱ្យធានាលោកឱ្យបានចូល
រួមក្នុងបោះឆ្នោត ថ្វីត្បិតតែលោកដឹងថា លោក
នឹងទទួលបរាជ័យជាមួយ ហ៊ុនសែនក៏ដោយ
ក៏ដោយ។
សកម្មភាពហ្នឹងវាអាចធ្វើឱ្យ ប្រជាពលរដ្ឋខ្មែរ
ធ្លាក់ទឹកចិត្តរួចអស់ជំនឿលើគណបក្សរបស់
លោកទៀតផង។
រឿងសំខាន់បំផុតទៀតនោះ ប្រធាននៃគណបក្ស
សង្រ្គោះជាតិ និរទេសនៅស្រុកក្រៅ មុខនាទី
សំខាន់នោះវាត្រូវតែធ្លាក់ទៅលើ អនុប្រធាន
ដោយចាំបាច់ ដូច្នោះ កូនខ្មែរក្រៅស្រុកយល់
លោកពិតជាគ្មានសល់អ្វីទេទៅអនាគត គឺ លោក
កឹមសុខា អនុប្រធានបានកម្ចាយលោកចេញពី
ប្រធាននៃគណបក្សសមរាងស្ស៊ីយ៉ាងងាយស្រួល
តាមកលល្បិចដ៏ប៉ិនប្រសប់របស់ លោក ហ៊ុនសែន។
សរុបមក តើ បក្សប្រឆាំង នឹងអាចមានឈ្មោះ
ថាជាអ្នកកាន់មាត់បាវ ដែរឬអត់?
អាចោរ 3:12 AM ឯងជាបក្សពួក អា KKPM
ដែលជេរគេជេរឯងអត់ឈប់ នៅ លើ KI
នេះ។ នរណាក៏គេដឹងដែរ អាចុយម្រ៉ាយ សួនសេរីរដ្ធា! អាឯងនឹងត្រូវខ្មែរស្នេហា
ជាតិបាញ់ក្បាលងាប់មឹនខាន៕
People can spot your kind of language and writings miles away...give it up ah Serey Rotha and gangs!!!
ពួកអាកូនឥតពូជ
ពួកមីសំផឹង ki-media
ពួកអាកូនឥតពូជ
ពួកមីសំផឹង ki-media
ពួកអាកូនឥតពូជ
ពួកមីសំផឹង ki-media
ពួកអាកូនឥតពូជ
ពួកមីសំផឹង ki-media
ពួកអាកូនឥតពូជ
ពួកមីសំផឹង ki-media
ខ្ញុំមិនគាំទ្រ អ៊ុំហាក់ទេ !
អ៊ុំហាក់ កក្តាន់យួនCNRPសង្រ្គោះសំផឹងយៀកកុង CPP!
CNRP = CPP = VIETCONG
ត្រូវបាញ់ក្បាលអាចោរ CNRP អាខ្មែរស្នេហាសំផឹងយួន។
អាចោរ 5:41 AM, 5:45 AM ឯងជាបក្សពួក អា KKPM
ដែលជេរគេជេរឯងអត់ឈប់ នៅ លើ KI
នេះ។ នរណាក៏គេដឹងដែរ អាចុយម្រ៉ាយ សួនសេរីរដ្ធា! អាឯងនឹងត្រូវខ្មែរស្នេហា
ជាតិបាញ់ក្បាលងាប់មឹនខាន៕
People can spot your kind of language and writings miles away...give it up ah Serey Rotha and gangs!!! Yeah every one on KI knows that already!!!
give up ah អាងាប់ Serey Rotha and gangs!!!
For the sake of our homeland, could you, Mr. Um Hak, get all those parties/factions to sit down together and talk?
Pour la survie de notre petite patrie, pourriez-vous donc les mettre à la table ronde, Mr Um?
តើលោក អ៊ុម អាចបង្រួបបង្រួម គណបក្ស ទាំង
អស់នោះ អោយអង្គុយចុះ ដើម្បីជជែកគ្នាបានទេ លោក?
Respectfully yours,
Kalonh Chuck aka Jok Jap
Change is needed and it has to be now!. Just look around the world, every nation had to make some changes to their leadership styl like, Japan-5 PM in 6years, Thailand, US, Aust...etc. For srok khmer, it is way overdue, so it is time for change and it has to be now! or never. The VC, Chinese and the CPP traitor crooks did this before and they will continue to do it again and again. They took Laos, Champa, Mongnart, Khmer Krom, Kosh Tral and now the whole srok khmer (soon to come). Their tactics like always, full of lies, deceiving and manipulation e,g making khmers kill khmers or killing two birds with one stone like, they created Pol Pot to fight against Lon Nol/ Sirik Matak and then, they created Chea Sim, Heng Sarin and Hun Sen to fight against Pol Pot.
Back then, those crooks promised Pol Pot and Kingta (Sihanouk) the world, e.g to give khmer krom back and to let them rule forever or else they will be doomed anyway. In this case, damn if you don't and damn if you do. After helping them to win back the south, they back stabbed both Pol Pot and Kingta by overthrowing them off their power and then, they installed the three puppets as described above. How nice! but, the thing is, you can run but you can't hide, because the truth will always be the truth and the truth shall set us free.
Today, these crooks still continue to condemn us khmers in order for them to have it all, like before. Nevertheless, it is not too late yet, we still have time to expose them like, their true nature of 'evilness'. To the VC, you did not win the war because the US could have nuked you just like that, but they did not want to, mainly because of their special consideration on the 'humanitarian ground'. So, don't be so proud of yourself. Plus, it was never been based on a 'fair fight'. It was full of lies, deceiving and manipulation e,g sending your whores to sleep with them (soldiers) and only to help to kill them soon after known as the 'Tet attacked' or the 'supprise attacked'. Like always, you nature is full of shit, but then, how do you feel being caught as shit-headed? I think worst than animals really.
3million souls
អស់លោកអ្នកសំណេរ 3:12AM+3:33AM+3:45AM+5:51AM ជាទីមេត្រី!
តាមសំណេររបស់លោកខ្ញុំយល់ថា៖លោកសរសេរ
អក្សរខ្មែរបានល្អ ធ្វើឲ្យខ្ញុំបាទជាប្រជាពលរដ្ឋបាន
យល់ឃើញថាខ្មែរមានអក្សរដូចសាសន៍ដ៏ទៃដែរ,
តែសំណេរជាសំណៅដែលដាក់ចូលក្នុងគេហទំពរ័
នេះខ្ញុំបាទ សុំសួរទៅលោកដោយត្រង់ចុះថា៖ តើ
លោកចេះសរសេរត្រឹមតែពាក្យជេរមែនឬទេ?
ខ្ញុំបាទជាពលរដ្ឋខ្មែរម្នាក់មានឋានះតូចទាប សូម
អង្វរដល់លោកអ្នកសំណេរមេត្តាកុំសរសេរពាក្យ
ជេរនិងប្រមាថនេះច្រើនពេក ដើម្បីកុំឲ្យបរទេសគេ
យល់បានថា ខ្មែរចេះត្រឹមតែពាក្យជេរ,តែចំពោះដំ
ណោះស្រាយប្រយោជន័ជាតិជាខ្មែរនិងខ្មែរគឺ៖មិន
ចេះទេ។ ខ្ញុំបាទសូមអភយ័ទោសផងចុះ ព្រោះខ្ញុំ
មិនសូវចេះអធិប្បាយ,តែសង្ឃឹមថាលោកអ្នកសំ
ណេរខាងលើអាចយល់បាន សូមអរគុណនិងជំរាប
លា។
ពាក្យពុំគួរសូមអភយ័ទោស។ពីពលរដ្ឋខ្មែរម្នាក់ និយមនិងចូលចិត្តតាមដានអ្នកចេះនយោបាយខ្មែរ
Ah choy mrai aing sour Ah 7:58AM kluon aing tov, ah choy mrai!!!!!!
បុគ្គល8:14AM ដែលចេះត្រឹមតែជេរគេជេរឯងនេះគឺពិតជាជនខ្លៅហើយផ្កាប់មុខតែជាមួយគណបក្សសង្រ្គោះជាតិស្អីគេនោះ...បុគ្គលដែលមានចរិករបៀបនេះមិនចេះពន្យល់និងជួយរកតំណោះស្រាយ...ដើម្បីរំដោះជាតិទេ...បើអ្នកណាដែលគេមានគំនិតប្លែកខុសពីទស្សនៈនិងបក្សរបស់ខ្លួនតែងតែខឹងគេខឹងឯងនិងជេរគេជេរឯង...បុគ្គលរបៀបនេះគឺគ្មានប្រយោជន៍ដល់សង្គមឡើយ។
Give up ah Suon Serey Rotha and gangs @9:37AM...while you still have a chance!
រំដោះកក្តាន់ស្អីហ៎ា!
ចំពោះបុគ្គល8:14AM ទមិឡ
បើទោះបីជាខ្ញុំពុំចេះភាសាបរទេសក៏ដោយក៏ខ្ញុំយល់ថាលោក8:14AMចង់និយាយស្អិហើយ។ខ្ញុំបាទ
យើងខ្ញុំចាំនូវធម៌ទូន្មានព្រះពុទ្ធថា៖បុរិសទម្មសារថិ
មាននយ័ថាព្រះអង្គជាអ្នកទូន្មាននូវបុរសដែលមាន
និស្ស័យគួរនិទូន្មានបាន។ ចំពោះសំដីទមិឡនិង
ពួកក្រុមដែលគ្មាននិស្ស័យនិងយើងសុំកុំមករំខាន
យើងទៀតឲ្យសោះ...ព្រោះយើងខ្ញុំជាប្រជាពល
រដ្ឋមិនដេកចាំស្លាប់ទៀតទេ យើងខ្ញុំប្រើច្បាប់ធម្ម
ជាតិនិងត្រៀមខ្លួនហើយ ដើម្បីធ្វើការផ្លាស់ប្តូរអ្នក
ដឹកនាំ និងរបបនយោបាយដឹកនាំ សុំទមិឡជ្រាប.
ខ្មែរគំាទ្រហ៊ុនសែនមហាភ្លើ!
មហាល្ងង់មិនដឹងកលល្បិចយួន៖
យួនសំលាប់ខ្មែររាប់លាននាក់ក្នុងសម័យ
ខ្មែរក្រហម(បង្កប់ដោយយួននិងអាយ៉ងយួន)កាន់កាប់អំណាចហើយវារួចខ្លួនពីព្រោះវាលាក់បាំងមុខវាបានរួចហើយវាធ្វើជាមកវាយខ្មែរក្រហមថាមករំដោះ
តាមពិតជាលេសដើម្បីមកសង្រ្គប់យកស្រុកខ្មែរ
ហើយអោយខ្មែរដឹងគុណវាទៀត។រដ្ឋាភិបាល
សម័យបច្ចុប្បន្នគឺជារដ្ឋាភិបាលយួនដដែលបន្តពីរបបខ្មែរក្រហមមក។
ខ្មែរអើយខ្មែរនៅល្ងង់ដល់ណាទៀត ប្រទេសខ្មែរហិនហោចអស់ហើយនៅតែមិនដឹងខ្លួន
នៅតែមិនបភ្ញាក់ខ្លួនចឹង?នរណាជួយខ្មែរបានបើ
ខ្មែរមិនប្រឹងជួយខ្លួនឯងចឹង?
ងើបឡើងទំាងអស់គ្នាទើបយើងអាចរំដោះជាតិបាន!សូមកុំភ្លេចថាខ្មែរឈ្លោះគ្នាឯអ្នកឈ្នះគឺអាយួនឯណោះ។ត្រូវរួបរួមគ្នាឡើងដើម្បីកំទេចសត្រូវរួមគឺដែលយួនប្លន់ទឹកដីខ្មែរ ប្លន់ទ្រព្យសម្បត្តិជាតិខ្មែរ។
ដំណឹងល្អ [ចក្ដាប់]
***លេខ ៤ (CPP)យួនចូលពេញស្រុក
***លេខ ៧ (CNRP)អាក្រក់ណាស់ ច្បាស់៧មករា
សង្រ្គោះជាតិយួន ទទួលជោគជ័យ ។
__________________________________
ការពិត CNRP = CPP = មេខ្មែរក្រហម!
Post a Comment