|
អ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំងមករកអន្តរាគមន៍ឲ្យតុលាការដោះលែងតំណាង។ រូបថត ហេង ជីវ័ន |
|
ចោរលួចដី៖ ស៊ុយសែម និង ជាខេង |
Wednesday, 15 May 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
<<ក្រែងលោមានដំណោះស្រាយពីព្រោះអីគឺជារដូវបោះឆ្នោតហើយអ្នករំលោភយក ដីជាភរិយារបស់មន្ត្រីគណបក្សប្រជាជន » ... សាកមើលទៅបើចង់ដឹង?
កំពង់ឆ្នាំងៈ ពលរដ្ឋប្រមាណជា៦០នាក់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនខេឌីស៊ី អន្តរជាតិដែលម្សិលមិញនាំគ្នាមកបោះស្លាកមានន័យថា«ស៊ូស្លាប់ដើម្បីដី »នៅកន្លែងជម្លោះតាមដងផ្លូវជាតិលេខ៥ អះអាងថានឹងបន្តការតវ៉ានៅស្នាក់ការគណបក្សប្រជាជន នៅភ្នំពេញ ព្រោះក្រុមហ៊ុនរំលោភដីគាត់ជារបស់មន្ត្រីគណបក្សប្រជាជនក្រែងលោទទួលបានដំណោះស្រាយព្រោះពេល បោះឆ្នោតខិតជិតមកដល់ហើយ។
លោក រាជ ស៊ីម៉ា តំណាងអ្នកភូមិឡពាងបានឲ្យដឹងថា ពួកអ្នកភូមិរងគ្រោះពីការបណ្តេញចេញនិងឈូសឆាយផ្ទះសម្បែងព្រម ទាំងយកដីស្រែពួកគាត់បាននាំគ្នាមកជួបជុំគ្នាដង្ហែយកស្លាកទៅបោះនៅកំណាត់ផ្លូវជាតិលេខ៥ ពីព្រោះពុំមានសមត្ថកិច្ចណាចេញមុខដោះស្រាយជម្លោះឲ្យពួកគាត់ទេ ។ លោកបន្តទៀតថា ៖ «យើងធ្វើយ៉ាងដូច្នេះដើម្បីឲ្យសាធារណជនដឹងគឺ«យើងស៊ូស្លាប់ដើម្បីដី» ពីព្រោះដីពួកយើងត្រូវគេទន្ទ្រានយកអស់ហើយហើយនៅតែជាប់គាំងគ្មានដំណោះស្រាយទាល់តែសោះបើទោះជាមានក្រុមយុវជនស្ម័គ្រចិត្តចុះតាមមូលដ្ឋានក្តី»។
លោកឲ្យដឹងទៀតថា បន្ទាប់ពីពលរដ្ឋបោះស្លាកនៅតាមផ្លូវជាតិលេខ៥រួចទាំងអស់គ្នាថានឹងបន្តឡើងមកទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅភ្នំពេញ ពីព្រោះភរិយារបស់មន្ត្រីគណបក្សប្រជាជនជាអ្នករំលោភយកដីពលរដ្ឋ។ គាត់អះអាងទៀតថា ៖ «ពួកខ្ញុំនឹងមកបាចពាក្យស្លោកដែលមានន័យថា«ស៊ូស្លាប់ដើម្បីដី» ជាការស្វែងរកអន្តរាគមន៍ពីមន្ត្រីគណបក្សប្រជាជនកម្ពុជា(CPP)»។
លោក ផេង រុំ តំណាងពលរដ្ឋម្នាក់ដែរឲ្យដឹងថា ពួកគាត់ធ្វើគ្រប់វិធីអស់ហើយមានតាំងពីពិធីបួងសួងប្តឹងទៅដល់ម្ចាស់ទឹកម្ចាស់ដីនិងវត្ថុស័ក្តិសិទ្ធិនិងស្ថាប័នរដ្ឋាភិបាលតែពុំបានលទ្ធផលអ្វីសោះដូច្នេះលើកនេះសម្រេចយកស្លាកទៅបោះតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំកន្លែងជម្លោះតែម្តងដើម្បីឲ្យសាធារណជនបានដឹងគ្រប់ៗគ្នា។
លោកបន្តថា ៖ «ម្តងនេះយើងដាក់ពាក្យបណ្តឹងនៅគណបក្សប្រជាជននៅភ្នំពេញ ក្រែងលោមានដំណោះស្រាយពីព្រោះអីគឺជារដូវបោះឆ្នោតហើយអ្នករំលោភយកដីជាភរិយារបស់មន្ត្រីគណបក្សប្រជាជន »។
គួររំឭកដែរថា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងអ្នកភូមិឡពាងនិងក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិជាកម្មសិទ្ធិរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មដែលឈូសឆាយដីអ្នកភូមិជាង១៤០ហិកតា បានកើតឡើងនៅក្នុងឆ្នាំ២០០២ ហើយបានរីកកាន់តែធំនៅក្នុងឆ្នាំ២០០៦រហូតមានពលរដ្ឋ១៣នាក់បាននិងកំពុងរងការចោទប្រកាន់ ពីបទបរិហារកេរ្តិ៍និងរំលោភដីមានកម្មសិទ្ធិ ដែលមកដល់ពេលនេះមានម្នាក់កំពុងតែជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។
លោក ទូច ម៉ារីម អភិបាលខេត្តកំពង់ឆ្នាំងពុំអាចទាក់ទងសុំការអធិប្បាយបានទេពីម្សិលមិញ។
រីឯលោក ថៃ ហ៊ី តំណាងក្រុមហ៊ុនខេឌីស៊ី អន្តរជាតិក៏ពុំអាចទាក់ទងបានដែរម្សិលមិញ ដោយទូរស័ព្ទលោកពុំមានអ្នកទទួល។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នោះគឺជាសិទ្ធិពួកគាត់ពីព្រោះគាត់បានដាក់លិខិតរកអន្តរាគមន៍ទៅគ្រប់ស្ថាប័នរដ្ឋហើយតែពុំមានដំណោះស្រាយ។ ប្រសិនពួកគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅគណបក្សប្រជាជនកម្ពុជានៅភ្នំពេញនោះគឺអាចមានដំណោះស្រាយពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលមានជម្លោះដីធ្លី។
លោកបន្តថា៖«តាមការសង្កេតកន្លងមកទំនាស់ដែលពាក់ព័ន្ធទៅនឹងអ្នកមានអំណាចឬក៏អ្នកធំនោះពុំឃើញមានមន្ត្រីណាចេញមុខមកដោះស្រាយឡើយ»។
តាមរបាយការណ៍សមាគមន៍សិទ្ធិមនុស្សអាដហុកចេញផ្សាយខែកុម្ភៈថា ក្នុងឆ្នាំ២០១២រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ២.៦៥៧.៤៧០ ហិកតាឲ្យទៅក្រុមហ៊ុនឯកជនក្នុងនោះផ្ទៃដី២ភាគ៣បានកាត់ចេញពីដីការពារដោយព្រះរាជក្រឹត្យ។ នៅក្នុងឆ្នាំនោះដែរ អាដហុកបានទទួលបណ្តឹងវិវាទដីធ្លីចំនួន៧០ករណីប៉ះពាល់ផ្ទៃដី ១០១.៤០៨ ហិកតានិងប៉ះពាល់ប្រជាពលរដ្ឋចំនួន១០.៦៨៩ គ្រួសារ៕
2 comments:
CÂM ÔÑ ŚÀḾDÂĆḤ ĐÊĆḤƠ HƯN SÊN 2099!!!
តាមោកនិយាយ
ប្រទេសខ្មែរជំនាន់ចចកភ្នែកទោល ឆ្កែយួន ខ្លួនខ្មែរបណ្ឌិតអវិជ្ចា ខួរក្បាលបង្កង រស់បង្កររឿងបង្កើត
ហេតុ រំលាយស្រុកទេស អភិវឌ្ឍន៏ប្រទេសដើម្បីបរទេស គំនិតបាតផ្សារ ជនចៃកញ្ចះយួនមេភូតកុហក់រកលេខ
ដាក់គ្មាន សំដីមនុស្សព្រៃ ខ្វះសាលារៀន មានតែសាលាហាណូយនៃក្រុមប័ក្យប្រជាជនអភិវឌ្ឍន៏ទីកន្លែងមាន
ព្រៃឈើ ខ្លាចជាវាលខ្យល់ អភិវឌ្ឍន៏ផ្ទះសម្បែងដីធ្លី ប្រែជាអត់សំម្រាប់ប្រជាជន អភិវឌ្ឍន៏ជីវភាពនៃប្រជាជាជន
កាន់តែក្រៗទៅ ប្រជាជនឆ្កួតវង្វែងនិងគ្រឿងញៀន ពពួកអាឆ្កែលក់សម្លេងព្រុះថា ស្រាប៊ៀរជាតិ ម៉ូតនភាពជាតិ
ស្រែកប្រាប់ពិភពលោកឲ្យជួយប្រទេសខ្មែរផងប្រជាជនក្រណាស់ខ្ចីបំណុលបំពេញហោប៉ៅពពួកអាឆ្កែអ្នកមាន
នៃក្រុមប័ក្យប្រជាជន កាន់តែមានទៅ រាស្ត្រកាន់តែក្រទៅ រត់រកកន្លែងរស់ មានតាមផ្នូរខ្មោច តាមទឹក ខ្វះកន្លែង
រកស៊ី ខ្វះទីជំម្រក ខ្វះសាលារៀនទាំងអស់នេះជាថ្នាំពុលដែលពពួកអាចចកភ្នែកទោលនិងក្រុមប័ក្យប្រជាជន
នាំចូលពីហាណូយមានអាពុកមាត់ពពែរជាគ្រូបា ដូច្នេះល្មមដល់ពេលខ្មែរក្រោកពីពុលដំណេកនៃរបបកញ្ចះគេ
ហើយ ពុករលួយ បំផ្លាញជាតិ បំបិតសិទ្ធសេរីភាពការពារខ្លួនឯង តុលាការគ្មានយុត្តិធម៏ ប៉ូលីស ប៉េអ៊ិមប្រើអំ
ណាចខុសច្បាប់ កុំទុកពេលវេលាដ៏មានតម្លែនៃជីវិតសំរាប់កូនចៅទៅអនាគតឲ្យមានពន្លឺភ្លឺឡើងវិញព្រោះ
យើងជាម្ចាស់ទឹកដីកោះដែលទទួលកេរ្គិ៏ពីដូនតាកំឲ្យបាត់បង់ដោយបនខ្ញុំកញ្ចះយួន មានអាខ្វាក់ភ្នែកទោល
ជាបងធំ នឹងក្រុមប័ក្យប្រជាជនមានអាយួននៅពីក្រោយខ្នងវា ។
Post a Comment