KI-Media loves to hear from you, and we're giving you a bullhorn. We just ask that you keep things civil. Please leave out personal attacks, do not use profanity, ethnic or racial slurs, or take shots at anyone's sexual orientation or religion. We thank you for your cooperation!
2 comments:
បើសិនជាយើងមិនអាចផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាលនៅក្នុងអាណត្តិនេះទេ កម្ពុជារបស់យើងពិតជាកាន់ តែយ៉ាប់មែនទែនហើយ បំណុលអន្តរជាតិកាន់តែច្រើន អន្តោប្រវេសន៍ខុសច្បាប់កាន់តែកើនឡើង អំពើ ពុករលួយកាន់តែរីកដុះដាលពីលើដល់ក្រោម។ រដ្ឋាភិបាលសព្វថ្ងៃបានផ្តល់ដីសម្បទានដល់ក្រុមហ៊ុនយួនដែលមានកុងត្រារហូតជាង៩០ឆ្នាំដែលយើងជឿថាពេលអនាគតទំរាំដាច់កុងត្រានឹងក្លាយទៅជាដីរបស់យួនដោយស្វ័យប្រវត្តិ…………សូមខ្មែរទាំងអស់គ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់មេត្តាគិតគូរពី វាសនារបស់កូនចៅជំនាន់ក្រោយ មនុស្សយើងគ្រប់រូបពេលស្លាប់មិនបានយកអ្វីទៅជាមួយទេ។
ក្រោមម្លប់ដ៏ក្ដៅ នៃព្រះរាជាណាចក្រ !
សូម សម្តេចថ្មី ក៏ដូច សម្តេចចាស់ ព្រះអង្គ មេត្ដាអាណិតអាសូរ ដល់រាស្រ្ដព្រះអង្គ ផង ដែលស្ថិតក្នុងម្លប់ដ៏ក្ដៅយ៉ាងដូច្នេះ។
ទឹកភ្នែករាស្រ្ដហូរក្លាយជាស្ទឹង សម្លេងស្រែកហៅ មេត្ដា រកយុត្តិធម៌ ទាំងក្មេង ទាំងចាស់ លាន់ពេញមេឃ សូម្បី ទេវត្ដាក៏នៅមិនសុខ តើសម្តេចថ្មី ក៏ដូច សម្តេចចាស់នៅសុខឫ?។
ផ្ទះស្បូវ ផ្ទះស្លឹក គឺជា ព្រះបរមរាជវាំងរបស់រាស្រ្ដ ជាទីជម្រក ដ៏សុខសាន្តនៃគ្រួសាររាស្រ្ដ។
ពេលនេះ ឥឡូវនេះ ក្លាយជាទីវាល ល្ហល្ហេវ រាស្រ្ដគ្មានទី ជម្រក យកមេឃមកគ្របដណ្ដប់ រស់ក្រោមពន្លឺថ្ងៃ នារដូរប្រាំង ខោអាវចាស់ រហែករញ៉េរញ៉ៃ បាំងខ្លួនពុំជិត រស់ក្រោមភ្លៀង ខ្យល់ នារដូវវស្សា សំលៀកបំពាក់ សើម ប្រ លះភក់ពាសពេញ។រាស្រ្ដ បាត់មនុស្ស ភាព។
រស់នៅក្រោមដើមឈើ ដែលនៅមានចិត្ដធម៌ ជាងព្រះអង្គ ព្រះករុណា ជើងជាន់ដីមួយដំ ដែលខ្នួនបាត់កម្មសិទ្ធិ គឹបាត់នូវប្រភពនៃជីវិត នៃការរស់នៅ ដោយបាត់នូវ សិទ្ធផលិតផលចេញពីដីនេះ។
ព្រះអង្គកំពុងជម្រុញរាស្រ្ដ ចេញពីសង្គម បាត់បង់នូវមនុស្ស ភាព ទីបំផុត ទៅកាន់មរណភាព។
តើ សម្តេចថ្មី សម្តេចចាស់ ព្រះអង្គ ឲ្យ រាស្រ្ដ ជ្រើសរើស របៀបណា?
មរណភាព ដោយអត់អាហារ គ្មានទី ជម្រក ឫ តស៊ូ ប្រឆាំង ធ្វើបដិវត្ត ដើម្បី រស់រានមានជីវិត?។
អមត
Post a Comment