Friday, June 14, 2013

RFA Khmer Webcast-KHM-061313-TH



2 comments:

Anonymous said...

គង់ គាំ គ្រូរបស់ ហ៊ុន សែន ពេលនេះរើសយកភាសាអសីលធម៌ ដែលខ្លួនបង្រៀន ហ៊ុន សែន យកមកនិយាយសាជាថ្មី ដោយជេរដៀល ពលរដ្ឋខ្មែរថា ‹‹ម្ចាស់ឆ្នោតអត់ពូជ››.......

សង់ហ្សាក់ រ៉ូសូ អ្នកទ្រឹស្តីវិទ្យាសាស្រ្តនយោបាយនិយាយថា ៖ ‹‹អ្នកធំនិយាយ គឺត្រូវរហូត›› នេះជាទស្សនៈវិជ្ជាផ្លូវគំនិតដែលតម្រូវអោយក្រុមយុវជនត្រូវតែយក ពាក្យនេះមកគិតហើយធ្វើ បដិវត្តន៍ផ្នត់គំនិត កុំអោយជាន់ដានលើទ្រឹស្តីនេះ ។ ចំណែកឯនៅក្នុងប្រទេសខ្មែរវិញ គឺច្រើន របប ច្រើនជំនាន់មកហើយដែលមេដឹកនាំយកតួរនាទីជាអ្នកធំ (អ្នកត្រួត ឬអ្នកបញ្ជា) មកធ្វើ នយោបាយដឹកនាំពលរដ្ឋខ្មែរអោយខ្លបខ្លាចអំណាចពួកគេ ។ បើទោះបីជាសម័យទំនើបមាន ការបោះឆ្នោត មានការបើកចំហរនូវនូវសេរីភាពមួយចំនួនក៏ដោយ ក៏ផ្នត់គំនិតរបស់ពួកអ្នក នយោបាយបាយដែលសេសសល់ពីសង្គមចាស់ ឬដែលមានចំណាស់អាយុចាប់ពី ៦៥ ឆ្នាំ ឡើងទៅ គឹនៅតែប្រកាន់ខ្លួនឯងត្រូវរហូតមិនដែលខុស បើទោះបីជាខ្មែរជិតអស់ស្រុកហើយក៏ ដោយ ក៏ពួកគេនៅតែអួត នៅតែអាងថាខ្លួនជាអ្នកត្រូវ ។

គង់ គាំ បច្ចុប្បន្នជាប្រធាន គណៈបក្ស សម រង្ស៊ី (អ្នកចាំផ្ទះអោយ សម រង្ស៊ី) និងជាទីប្រឹក្សា ជាន់ខ្ពស់ (សីលធម៌ទាប) របស់ គណៈបក្សសង្គ្រោះជាតិ និងដែលមានអតីតៈកាលជាគ្រូរបស់ ហ៊ុន សែន នៅក្នុងក្រសួងការបរទេសរបស់អតីតៈរបបសាធារណៈរដ្ឋកម្ពុជា ដែលយួនលើក បន្តុបអោយកាន់អំណាចកាលពីក្រោយ ៧ មករា ១៩៧៩ នោះ ពេលនេះបានបញ្ចេញនូវចរឹត និងសារជាតិរបស់ខ្លួនសាជាថ្មី ក្នុងវេទិការសាធារណៈមួយនៅស្រុកលើកដែក ខេត្តកណ្តាល ដោយកាន់ក្បាលមេក្រូ ស្រែកជេរប្រមាថពលរដ្ឋម្ចាស់អំណាចថា ‹‹ជាម្ចាស់ឆ្នោត អត់ពូជន៍›› ដែលពាក្យនេះមិនគួរគប្បីចេញពីមាត់អ្នកនយោបាយម្នាក់ដែលក្រុមខ្លួនអះអាងថា ជាក្រុម សង្គ្រោះជាតិ ស្នេហាចាតិសោះ ។

ហ៊ុន សែន ធ្លាប់បានប្រើពាក្យសំដីប្រមាថពលរដ្ឋខ្មែរថាជាសត្វ ‹‹ឆ្កែ›› ព្រោះពេលដែលក្រុម ចលនា អំណាចពលរដ្ឋខ្មែរ ដឹកនាំដោយលោក សួន សេរីរដ្ឋា ប្រកាសពីគោលនយោបាយ ប្រឆាំងការបោះឆ្នោតបង្គ្រប់កិច្ច ហើយពន្យល់អោយពលរដ្ឋប្រើអំណាចក្រោកឡើងប្រឆាំង ពួកផ្តាច់ការនេះ ហ៊ុន សែន បាននិយាយថា ៖ ‹‹បើហ៊ាននាំគ្នាងើបឡើងធ្វើបាតុកម្ម គឺខ្លួននិង បិទទ្វាវាយឆ្កែ›› ។ ពាក្យមួយឃ្លានេះ ហ៊ុន សែន គឺកំពុងប្រមាថហៅពលរដ្ឋខ្មែរថាជាសត្វ ‹‹ឆ្កែ›› ។ ហើយជាញឹកញាប់ផងដែរ ហ៊ុន សែន តែងប្រើក្បាលមេក្រូក្នុងវេទិកាដែលខ្លួនទៅ ដល់ជេរដៀលអ្នកនយោបាយ និងអ្នកវិភាគនយោបាយថា ៖ ‹‹អាភ្លើ … អាល្ងង់…ហែង…អញ …›› និងពាក្យអសុរសគ្មានសីលធម៌ជាច្រើនទៀត ។ ពេលនេះ គង់ គាំ ដែលជាគ្រូរបស់ ហ៊ុន សែន ក៏បានក៏បានរំលឹកមេរៀនដែលខ្លួនបង្រៀន ហ៊ុន សែន នោះយកមកអនុវត្តន៍ម្តង ។

គួបញ្ជាក់ថា នៅក្នុងបាវចនាទាំង ៣ របស់ គណៈបក្ស សម រង្ស៊ី មានពាក្យមួយគឺ ‹‹សីលធម៌›› តែដល់មេដឹកនាំ គណៈបក្ស សម រង្ស៊ី គ្មានសីលធម៌ វិញនោះមិនដឹងថាតើ គណៈបក្ស មាន វិន័យអ្វីដាក់ទោសជនអសីលធម៌ដែរឬទេ ?

ក្រុមអ្នកគាំទ្រ គណៈបក្ស សម រង្ស៊ី និង គណៈបក្ស សិទ្ធិមនុស្ស ដែលជ្រោង គណៈបក្សថ្មី ឈ្មោះ សង្គ្រោះជាតិនោះ គេខំនិយាយការពារទាំងមិនទទួលស្គាល់ការពិតថា ‹‹មិនដឹងជាមាន រឿងអ្វី ឬរឿងនេះបណ្តាលមកពីមូលហេតុអ្វី? ដូច្នោះមិនអាចបន្ទោស គង់ គាំ បានទេ ហើយ នេះជាល្បិចរបស់ គណបក្សប្រជាជនកម្ពុជា ។ សំណួរសួរថា បើដឹងថានេះជាល្បិចរបស់ពួក អាយ៉ងយួន ដែលជួលពលរដ្ឋខ្មែរក្រខ្សត់ខ្វះព័ត៌មានអោយទៅសួរសំណួរអុកឡុកហើយ ចុះ ម្តេចយើងមិនប្រើឱកាសនេះពន្យល់ពួកគេអោយយល់ ដើម្បីទាញយកកម្លាំងពលរដ្ឋខ្មែរទាំង នោះមកគាំទ្រខ្លួនវិញ? ចុះម្តេចក៏ចាំកាន់ក្បាលមេក្រូស្រែកជេរ ដូចមនុសបាតផ្សា ជេរពលរដ្ឋ ថា ‹‹អត់ពូជ›› ដូច្នោះ? ៕

Anonymous said...

YUN SAMEAN PONG TEA CHEARN !